ចំណេះដឹងទូទៅ - [Cambo Page - ខេមបូ ផេក]
ចំណេះដឹងទូទៅ
+ វប្បធម៌ - អរិយធម៌
អរិយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភាព និងតំលែនៃការលូតលាស់រីកចំរើន ខ្ពង់ខ្ពស់ថែ្លថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គម ដែលប្រកបទៅដោយរបៀបរៀបរយមានគ្រឿងសំភារៈប្រើបា្រស់ គ្រប់គ្រាន់មានជំនឿ ចំណេះ ដឹងគ្រប់បែបយ៉ាដើម្បីសែ្វងរកនូវសេចក្កីសុខ ។
វប្បធម៌ គឺជាធម៌ទាំងឡាយណាដែលធើ្វអោយមានការលូតលាស់រីកចំរើនក្នុងសង្គមមនុស្ស ទាំងផ្លូវកាយទាំងផ្លូវចិត្ត ដែលទទួលបានពីការសិក្សាអប់រំ និងការអនុវត្តន៏។
+ តើវប្បធម៌បរទេសជះឥទ្ធិពលជាវិជ្ជមាននិងអវិជ្ជមានដូចម្ដេចខ្លះទៅលើសង្គមកម្ពុជា?
ប្រជាពលរដ្ឋកម្ពុជា មិនថាក្នុងចំនួនតិច ឬច្រើនប៉ុណ្ណានោះទេ ពួកគេបានទទួលយកវប្បធម៌បរទេស ដែលបានហូរចូលមកក្នុងប្រទេសកម្ពុជា។ ចាប់តាំងពីដើមឆ្នាំរហូតដល់ចុងឆ្នាំ ពិធីបុណ្យប្រពៃណីបរទេស ត្រូវបានប្រជាពលរដ្ឋខ្មែរប្រតិបត្តិតាមជាបន្តបន្ទាប់។ នៅរៀងរាល់ចុងឆ្នាំ ក្រុមប្រជាពលរដ្ឋកម្ពុជា ជាពិសេសក្រុមក្មេងៗ និងយុវវ័យ ត្រេកអរទៅការប្រារព្ធពិធីបុណ្យបែបអឺរ៉ុប នោះគឺពិធីបុណ្យណូអែល ឬគ្រីស្មាស់ មុននឹងពិធីបុណ្យចូលឆ្នាំសកលត្រូវបានប្រជាពលរដ្ឋកម្ពុជា ក៏ដូចជាប្រជាជននៅលើពិភពលោកផងដែរ ប្រារព្ធធ្វើឡើងយ៉ាងអធឹកអធម ជាពិសេសនៅទីក្រុងភ្នំពេញ។ផុតពីពិធីបុណ្យចូលឆ្នាំសកលមិនដល់មួយខែផង បុណ្យចូលឆ្នាំតាមបែបប្រពៃណីចិន ក៏បានចូលមកដល់ទៀត ហើយពលរដ្ឋខ្មែរ ក៏បានរីករាយត្រេកអរជាមួយពិធីបុណ្យនេះផងដែរ។បន្ទាប់ពីបុណ្យចូលឆ្នាំចិនរំលងទៅមិនទាន់បានពីរសប្ដាហ៍ស្រួលបួលផង ក្រុមយុវវ័យកម្ពុជា ឬក៏អាចថាមានក្រុមមនុស្សវ័យចំណាស់មួយចំនួនផងដែរ នឹងកម្សាន្តសប្បាយជាមួយពិធីបុណ្យបែបអឺរ៉ុបមួយទៀត នោះគឺបុណ្យនៃក្ដីស្រឡាញ់ ឬក្រុមយុវវ័យហៅថា បុណ្យសង្សារ។បើយើងសង្កេតមើលឲ្យមែនទែនទៅ ប្រជាពលរដ្ឋកម្ពុជាពិតជាមមាញឹកនឹងការឈប់សម្រាក ព្រមទាំងការប្រារព្ធពិធីបុណ្យនានា បូករួមទាំងពិធីបុណ្យប្រពៃណីជាតិធំៗ ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរ ដែលបាំងរយៈពេលត្រឹមតែជាង ២ខែទៀតប៉ុណ្ណោះ និងមួយទៀតគឺពិធីបុណ្យភ្ជុំបិណ្យ។ខណៈដែលពលរដ្ឋកម្ពុជាបានប្រារព្ធពិធីបុណ្យប្រពៃណីបរទេសញឹកញាប់បែបនេះ វាជំរុញឲ្យមានការចោទសួរថា តើវប្បធម៌បរទេសជះឥទ្ធិពលជាវិជ្ជមាន និងអវិជ្ជមានដូចម្ដេចខ្លះ ទៅលើសង្គមកម្ពុជា។បើយើងពិនិត្យមើលឥទ្ធិពលនៃវប្បធម៌ចិនមកលើសង្គមកម្ពុជា អ្នកប្រវត្តិសាស្ត្រកម្ពុជា បានចង្អុលទៅរកដំណើរវវត្តន៍នៃសង្គមមនុស្សចាប់តាំងពីអតីតកាលរាប់ពាន់មុន នៅពេលដែលទំនាក់ទំនងនយោបាយ និងពាណិជ្ជកម្មបានដុះដាលឡើងរវាងប្រទេសមួយ និងប្រទេសមួយទៀត មិនថា នៅជិតឬនៅឆ្ងាយនោះឡើយ។សាស្ត្រាចារ្យប្រវត្តិសាស្ត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ លោក វង់ សុធារ៉ា បានតាមដានទៅលើដានប្រវត្តិសាស្ត្រនៃទំនាក់ទំនងកម្ពុជា-ចិន ចាប់តាំងពីមុនសម័យអង្គរ ដោយលោកអះអាងថា ទំនាក់ទំនងមួយនេះ បានចាប់ផ្ដើមឡើងយ៉ាងហោចណាស់នៅឆ្នាំ២៣០នៃគ្រឹស្តសករាជ ពោលគឺនៅសម័យនគរភ្នំ។ សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ ឲ្យដឹងថា ផ្អែកភស្តុតាងប្រវត្តិសាស្ត្រដូចជាចម្លាក់ អក្សរចារឹក និងកំណត់ត្រានានារបស់ជនជាតិចិនកាលពីបុរាណ វាស្ដែងឲ្យឃើញថា ទំនាក់ទំនងកម្ពុជា និងចិន បានបន្តរីកធំឡើងរហូតដល់រាប់រយឆ្នាំក្រោយមកទៀត។បើនិយាយពីឥទ្ធិពលវប្បធម៌ចិនមកលើសង្គមខ្មែរ លោក វង់ សុធារ៉ា ជឿជាក់ថា វាកើតឡើងតាមរយៈទំនាក់ទំនងពាណិជ្ជកម្មរបស់ក្រុមឈ្មួញចិន ដែលបានចុះសំពៅធំៗមករកស៊ីនៅតំបន់អាស៊ីអាគ្នេយ៍ ក្នុងនោះមានទាំងប្រទេសកម្ពុជាផងដែរ។ ក្រៅពីដំណើរមកដល់នៃក្រុមឈ្មួញចិន លោក វង់ សុធារ៉ា អះអាងថា ពលរដ្ឋចំណាកស្រុកចិន បានធ្វើដំណើរមកដល់ប្រទេសកម្ពុជារាប់រយឆ្នាំក្រោយមកទៀត ដោយសារការផ្លាស់ប្ដូររបបគ្រប់គ្រងនៅក្នុងប្រទេសចិនជាបន្តបន្ទាប់ រហូតដល់សង្ក្រាមស៊ីវិលចិនរវាងក្រុមកុម្មុនីស្ត ដែលគ្រប់គ្រងចិនដីគោកនាពេលបច្ចុប្បន្ន និងក្រុមចាញ់សង្គ្រាមរត់នៅកសាងរដ្ឋាភិបាលនៅលើកោះតៃវ៉ាន់នាពេលសព្វថ្ងៃនេះ។ ក្រុមជនជាតិចិនទាំងនោះ បានរៀបអាពាហ៍ពិពាហ៍ជាមួយស្ត្រីខ្មែរ និងនៅតែប្រតិបត្តិតាមទំនៀមទម្លាប់របស់ពួកគេរហូតមកដល់សព្វថ្ងៃនេះ។ខណៈដែលវប្បធម៌បរទេស មិនថាវប្បធម៌ចិន និងអឺរ៉ុបគ្របដណ្ដប់លើសង្គមខ្មែរ ជាពិសេសទំនៀមទម្លាប់នោះ ត្រូវបានស្ដែងឲ្យឃើញនៅអំឡុងពិធីបុណ្យចូលឆ្នាំចិន និងពិធីបុណ្យផ្សេងៗទៀត សាស្ត្រាចារ្យប្រវត្តិសាស្ត្ររូបនេះ វាចាត់ទុកជាការគំរាមមួយទៅលើអត្តសញ្ញាណនៃវប្បធម៌ខ្មែរយើង។លោក វង់ សុធារ៉ា៖ “ត្រង់កន្លែងហ្នឹង គឺជារឿងគួរឲ្យព្រួយបារម្ភ ប៉ុន្តែ វប្បធម៌ក្នុងលោកនេះ គ្មានវប្បធម៌ណាឋិតថេរ គង់វង់ដោយមិនប្រែប្រួលនោះឡើយ។ ជាតិជាវប្បធម៌តែងតែប្រែប្រួលគ្រប់ពេលវេលា”។សម្រាប់សាស្ត្រាចារ្យប្រវត្តិសាស្ត្រមួយរូបទៀត គឺលោក សំបូរ ម៉ាណ្ណារ៉ា មិនចាត់ទុកវប្បធម៌ចិន ឬអឺរ៉ុបជាការគំរាមគំហែងដល់អត្តសញ្ញាណនៃវប្បធម៌ខ្មែរនោះឡើយ ប្រសិនបើយុវជនខ្មែរត្រូវបានបណ្ដុះបណ្ដាលឲ្យមានមូលដ្ឋានគ្រឹះរឹងមាំស្ដីពីវប្បធម៌ជាតិរបស់ខ្លួន។ ផ្ទុយទៅវិញ សាស្ត្រាចារ្យរូបនេះ មើលឃើញពីសុខដុមនីយកម្មនៃវប្បធម៌ចិននៅក្នុងសង្គមខ្មែរ ខណៈដែលប្រទេសកម្ពុជាធានាដល់សិទ្ធិសេរីភាពនៃជំនឿ និងទំនៀមទម្លាប់របស់បុគ្គល។ លោកអះអាងថា វាប្រៀបបានទៅនឹងការចូលរួមអបអរទៅវិញទៅមករវាងក្រុមជនជាតិមួយ និងក្រុមជនជាតិមួយទៀត នៅទូទាំងពិភពលោក។លោក សំបូរ ម៉ាណ្ណារ៉ា៖ “កាលណាយើងនិយាយពីបញ្ហាប៉ះពាល់ វាសំដៅទៅរកការបាត់បង់ បាត់បង់ប្រពៃណីវប្បធម៌របស់ខ្លួនឯង។ អីចឹងតាមពិតទៅ ខ្ញុំថា អត់មានប៉ះពាល់អីទេ នៅពេលដែលយើងទាំងអស់គ្នានាំគ្នាប្រឹងប្រែង ដើម្បីផ្ដល់ឲ្យប្អូនៗបានយល់ដឹង គ្រប់សាលារៀនបង្ហាញប្រាប់ស្អីទៅចិន ស្អីទៅយួន ស្អីទៅអាមេរិកាំង បារាំងអស់ទៅ រួចឲ្យដឹងខ្មែរ។ ដល់យើងដឹងខ្មែរច្បាស់ទៅ យើងស្គាល់ហើយ”។ដោយផ្អែកទៅតាមគោលការណ៍សិទ្ធិមនុស្សដែលត្រូវបានចែងជាសកលនោះ អ្នកសិក្សាស្រាវជ្រាវបញ្ហាសង្គម លោកបណ្ឌិត មាស នី អះអាងថា វាមិនទាស់ខុសអ្វីនោះឡើយនៅពេលប្រជាពលរដ្ឋខ្មែរខ្សែស្រឡាយចិន ឬហៅថា កាត់ចិន ប្រតិបត្តិតាមប្រពៃណីចិននៅក្នុងប្រទេសកម្ពុជា។ប៉ុន្តែ អ្នកស្រាវជ្រាវរូបនេះ បានក្រើនរំលឹកអំពីបញ្ហាសង្គម និងសុវត្ថិភាព ដែលកើតចេញពីភាពសប្បាយរីករាយនៅអំឡុងពិធីបុណ្យនានា មិនថាពិធីបុណ្យចូលឆ្នាំចិន ឬចូលឆ្នាំសកលនោះឡើយ។លោកបណ្ឌិត មាស នី៖ “ចំពោះផលអវិជ្ជមាន គឺការផឹកស៊ីជ្រុលហួសហេតុពេកទៅធ្វើឲ្យជ្រុលមានបញ្ហាសង្គមផ្សេងៗ ឈ្លោះទាស់ទែងគ្នា ហើយរាល់ថ្ងៃនេះ គឺគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើនឡើងមួយជាបីមួយជាបួននៅក្នុងឱកាសមានបុណ្យធំៗអីចឹងម្ដងៗ។ មួយវិញទៀត មិនសូវគិតពីទ្រព្យធនរបស់ខ្លួនឯងប៉ុន្មានទេ ច្រើនតែចង់លោភទៅតាមគេ”។ដោយឡែកសម្រាប់អ្នកតាមដានបញ្ហាសង្គមមួយទៀត គឺលោក សន ជ័យ បានមើលឃើញពីដំណើរសេដ្ឋកិច្ចមានដំណើរការទៅយ៉ាងសកម្មនៅក្នុងសង្គមកម្ពុជា នៅអំឡុងពិធីបុណ្យធំៗ មិនថាពិធីបុណ្យប្រពៃណីជាតិខ្មែរ ឬក៏បុណ្យបរទេសនោះឡើយ។លោកអះអាងថា សកម្មភាពសេដ្ឋកិច្ចខាងផ្នែកផលិតកម្ម សេវាកម្មទេសចរណ៍ និងសេវាកម្មដឹកជញ្ជូន សុទ្ធតែទទួលបានផលពីឱកាសពិធីបុណ្យធំៗបែបនេះ ខណៈដែលតម្លៃនៃសេវាកម្មនានា បានកើនឡើងលើសពីថ្ងៃធម្មតា។ទោះជាយ៉ាងណា លោកសង្កេតឃើញពីភាពអសកម្មនៃស្ថាប័នសាធារណៈរបស់រដ្ឋ ដូចជាសាលារៀន និងស្ថាប័នផ្ដល់សេវាសាធារណៈដទៃទៀត បានប្រែក្លាយទៅជាស្ងាត់ជ្រលំទៅវិញអំឡុងពេលនោះ បើទោះបីជាពិធីបុណ្យចូលឆ្នាំចិន មិនមែនជាថ្ងៃឈប់សម្រាករបស់ជាតិក៏ដោយ៕
+តើវប្បធម៌បរទេសបានជះឥទ្ធិពលដូចម្តេចចំពោះយុវជនខ្មែរ?ក្នុងនាមជាគ្រូបង្រៀនចូរបង្ហាញពីវិធានការទប់ស្កាត់?
ឥទ្ធិពលវប្បធម៌បរទេសចំពោះយុវជនខ្មែរមាន ៖
តន្ត្រីញាក់ញ័រខុសពីខ្មែរ និងសម្ភារៈបរទេសនិយម។ ភាពយន្តអាសអាភាស ឆក់ប្លន់កាប់ចាក់ ឃោរឃៅ ល្បិចកល់ ដ៏អាក្រក់។ មូតសក់ សម្លៀកបំពាក់ស៊ីវិល័យហួសហេតុ។ ឫកពារ មាយាទបរទេស(ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ និងដើរលោតៗ។ អត្តចរិត ទំនៀមទម្លាប់ ឥរិយាបថបរទេសខុសពីខ្មែរ។
វិធានការទប់ស្កាត់វប្បធម៌បរទេសមាន ៖
បណ្តុះស្មារតីស្រលាញ់ និងផ្សព្វផ្សាយសិល្បៈវប្បធម៌ជាតិ ទៅដល់យុវជនតាមសាលារៀន ទីសាធារណៈ និងទប់ស្កាត់ វប្បធម៌ឥតប្រយោជន៍។បង្កើតស្នាដៃខ្មែរដែលមានគុណភាពល្អ ជាទីពេញនិយម និងរួបរួម លើកតម្កើង សិល្បៈវប្បធម៌ជាតិ។ ស្រាវជ្រាវស្វែងយល់កែលម្អសិល្បៈវប្បធម៌ជាតិឲ្យសុក្រិត និងអប់រំ សីលធម៌ ក្នុងការរស់នៅ ឲ្យថ្លៃថ្នូរ ឧត្តុងឧត្តម។ អប់រំសីលធម៌ទាំងប្រាំ (ខ្លួនឯង គ្រួសារ សង្គម វិជ្ជាជីវៈ អន្តរជាតិ និងពន្យល់ហេតុផលរវាង សីលធម៌ និងអសីលធម៌។ អប់រំព្រំប្រទល់សិទ្ធិ និងច្បាប់ ដល់យុវជន ព្រមទាំងទំនួលខុសត្រូវ គឺដើម្បីលុបបំបាត់អនាធិបតេយ្យក្នុងសង្គម។ អប់រំឲ្យស្គាល់ និងស្រលាញ់លក្ខណៈ និងអត្តសញ្ញាណជាតិ ព្រមគ្នាជាមួយការទប់ស្កាត់ ការវាយបកលើ វប្បធម៌បរទេសមិនល្អ។
+តើការសិក្សាចំណេះដឹងទូទៅ ផ្តល់សារប្រយោជន៍ដូចម្តេចខ្លះចំពោះអ្នកសិក្សា?
ការសិក្សាចំណេះដឹងទូទៅផ្តល់សារប្រយោជន៍ ៖
ចេះច្នៃប្រឌិតវប្បធម៌បរទេស ស្របចំណូលចិត្តខ្មែរ និងបណ្តុះនូវមនោសញ្ចេតនា ថែរក្សាការពារសម្បត្តិជាតិ។ មានទុនសម្រាប់ការបកស្រាយពន្យល់មហាជន និងផ្សារភ្ជាប់នូវវប្បធម៌ជាតិ និងអន្តរជាតិក្នុងការងារអប់រំទូទៅ។ស្គាល់ច្បាស់ប្រភពលក្ខណៈ វប្បធម៌ជាតិរួមគ្នាលើកតម្កើង និងចេះផ្សព្វផ្សាយ វប្បធម៌ខ្មែរ ព្រមជាមួយការទប់ស្កាត់ វប្បធម៌ពាលា។ ធ្វើការអប់រំផ្សព្វផ្សាយបន្ត ពីវិធានការការពារបរិស្ថានថែរក្សានូវសុខភាព ការអនុវត្តច្បាប់ ការគោរព សិទ្ធិ ប្រជាធិបតេយ្យ ព្រមទាំងលើកកម្ពស់តម្លៃអត្តសញ្ញាណ និងព្រលឹងជាតិ។ ចេះរស់នៅក្នុងសង្គមសីលធម៌ គុណធម៌ ចរិយាធម៌ លុបបំបាត់ការរើសអើង ប្រកាន់វណ្ណៈ ប្រកបដោយកិត្តិយសសេចក្តីថ្លៃថ្នូរ។ មានសាមគ្គីភាព សមូហភាព ចេះអប់រំទូន្មានខ្លួនក្នុងការប្រើប្រាស់សិទ្ធិសេរីភាព និងជំរុញការការពារ ការប្រើប្រាស់ និងការអភិវឌ្ឍលទ្ធិប្រជាធិបតេយ្យ។ មានមនសិការវិជ្ជាជីវៈប្រកបរបរសុចរិត ស្គាល់ពីទួនាទីភារកិច្ច និងស្វ័យកែលម្អខ្លួនឯងជាប្រចាំ។ រួមកម្លាំងគ្នាលុបបំបាត់ភាពក្រីក្រ និងចូលរួមអភិវឌ្ឍសង្គម។
+តើវប្បធម៌សន្តិភាព មានអត្ថប្រយោជន៍អ្វីខ្លះចំពោះសង្គមខ្មែរ?
វប្បធម៌សន្តិភាពមានអត្ថប្រយោជន៍ជាច្រើនចំពោះសង្គមខ្មែរ៖
វប្បធម៌សន្តិភាពជាភាវៈទ្រទ្រង់នូវការសាបព្រោះបណ្តុះបណ្តាលភាពស្ងប់ចិត្ត បង្កើតចរិយាធម៌ ចេះគោរពសិទ្ធិមនុស្សស្របតាម ប្រជាធិបតេយ្យនិងលទ្ធិពុទ្ធសាសនា ។ អប់រំមនុស្សឲ្យគោរពជីវិតសព្វយ៉ាង លើកម្ពស់សេចក្តីថ្លៃថ្នូរ និងលុបបំបាត់ការរើសអើង ដោយមិនប្រកាន់ អ្វីទាំងអស់ ។ អប់រំមនុស្សឲ្យប្រកាន់មាគ៌ាអហិង្សា ;មានខន្តីសន្តោស ;លះបង់អស្មិមានះ មានព្រហ្មវិហាធម៌ ក្នុងខ្លួន។ អប់រំមនុស្សឲ្យចេះគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ចេះប្រើសិទ្ធិ ចេះគោរពច្បាប់ ធ្វើឲ្យសង្គមមានសណ្តាប់ធ្នាប់ល្អ។ អប់រំមនុស្សឲ្យចេះអភិវឌ្ឍប្រកបទៅដោយនិរន្តរភាព ទាំងសម្ភារៈចំនេះដឹង បញ្ញាស្មារតី ដើម្បីវឌ្ឍនភាពនៃជីវិត និងសុភមង្គល។
+តើសិល្បៈខ្មែរចែកចេញជាប៉ុន្មានប្រភេទ?
សិល្បៈខ្មែរចែកចេញជា ៧ ប្រភេទគឺ ៖
សិល្បៈស្ថាបត្យកម្ម សិល្បៈប្រភេទនេះបានដល់ការសាងសង់ផ្ទះ រមនីយដ្ឋាន អាគារ និងប្រាសាទ ។សិល្បៈចម្លាក់ សិល្បៈប្រភេទនេះបានដល់ការសូនរូបស្មិត ជាងទង គឺការយកសម្ភារៈផ្សេងៗដូចជា ឈើ លោហធាតុ ដី… មកកែច្នៃជារូបផ្សេងៗដែលគេចង់បានដូចជា រូបមនុស្ស សត្វ ឬការធ្វើឱ្យចេញជារូបផ្សេងៗ ។សិល្បៈគំនូរ សិល្បៈប្រភេទនេះបានដល់ការគូសវាស ផាត់ពណ៌ទៅលើវត្ថុផ្សេងៗដើម្បីឱ្យចេញជារូបភាពតាមចំណង់ចំណូលចិត្ត ហើយក៏ជាទីចាប់អារម្មណ៍ផងដែរ ។សិល្បៈតន្ត្រី សិល្បៈប្រភេទនេះបានដល់សិល្បៈដែលស្ដែងចេញតាមរយៈឧបករណ៍ផ្សេងៗដែលអាចបន្លឺសូរសំឡេងពីរោះជាទីចាប់ចិត្ត ចាប់អារម្មណ៍ ហើយធ្វើឱ្យរំភើបឬកើតទុក្ខតាមរយៈសូរសំឡេងនេះ ។សិល្បៈរបាំ សិល្បៈប្រភេទនេះបានដល់ការបញ្ចេញកាយវិការប្រកបដោយគំនិតច្នៃប្រឌិត មានលក្ខណៈទន់ភ្លន់តាមចចង្វាក់ភ្លេងដែលធ្វើឱ្យមនុស្សទូទៅចង់ទស្សនា ។សិល្បៈអក្សរសិល្ប៍ សិល្បៈប្រភេទនេះបានដល់ការតែងនិពន្ធឱ្យចេញជាសាច់រឿងដើម្បីបម្រើអ្នកអាន អ្នកស្ដាប់ ហើយអាចធ្វើឱ្យមនុស្សចាប់ចិត្ត ចាប់អារម្មណ៍រំភើបញាប់ញ័រ ឬកើតក្ដីមិនសប្បាយចិត្តដោយសារសាច់រឿង ។សិល្បៈភាពយន្ត សិល្បៈប្រភេទនេះបានដល់ភាពយន្ត កុន ល្ខោន ដែលស្ដែងចេញតាមរយៈរូបភាពពិត.
+តើអ្វីទៅដែលហៅថាអរិយធម៌ ?
អរិយធម៌ បានកើតមកព្រមគ្នាជាមួយមនុស្ស តែវាជាសញ្ញាណមួយថ្មីក្នុងប្រវត្តិនៃគំនិតរបស់មនុស្ស បានន័យថា សញ្ញាណនៃ អរិយធម៌ទើបតែបានកើតឡើងនៅពេលដែលគេទទួលស្គាល់ថា ការសិក្សាអំពីទំនៀមទំលាប់ របៀបរស់នៅ ជំនឿ នៃជនជាតិ នីមួយៗមានសារៈសំខាន់ជាងការសិក្សាអំពីព្រឹត្តិការណ៍ប្រវត្តិនៃជនជាតិនោះទៅទៀត ។
ន័យអរិយធម៌តាមស័ព្ទជាតិ អរិយធម៌ > អរិយ + ធម៌អរិយធម៌ ៖ ការប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿង ចំរុងចម្រើន ។ ធម៌ ៖ ធាតុ វិធី ធម៌ភាព សភាវៈទ្រទ្រង់ ដូចនេះ អរិយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភាព និង តម្លៃនៃការលូតលាស់ ដុះដាលរីកចម្រើន ល្អប្រសើរ ខ្ពង់ខ្ពស់ ថ្លៃថ្នូរ រុងរឿងចម្រើនក្នុងការរស់នៅរបស់មនុស្សក្នុងសង្គម ដែលប្រកបទៅដោយរបៀបរៀបរយល្អ គ្រឿងប្រដាប់ប្រើប្រាស់ ជំនឿចំណេះ ចំណង់ចំណូលចិត្តគ្រប់បែបយ៉ាងក្នុងគោលដៅស្វែងរកសុខៈ ។
+ចូរឲ្យនិយមន័យ នៃពាក្យ វប្បធម៌ អរិយធម៌ខ្មែរ?
អរិយធម៌ គេអាចឲ្យនិយមន័យអរិយធម៌ប្លែកៗ ន័យ តាមសព្ទ គឺអរិយធម៌ មកពីពាក្យ អរិយ+ ធម៌ ដូចនេះ អរិយធម៌ គឺជាធម៌ទាំងឡាយណាដែលជាសភាព និងតំលៃនៃការលូតលាស់ រីកចម្រើន ខ្ពង់ខ្ពស់ ថ្លៃថ្នូរក្នុងការរស់នៅរបស់មនុស្សក្នុងសង្គម ដែលប្រកបទៅដោយរបៀបរៀបរយមានគ្រឿងសំភារៈប្រើប្រាស់ គ្រប់គ្រាន់មានជំនឿ ចំណេះដឹង គ្រប់បែបយ៉ាងដើម្បីស្វែងរក នូវសេចក្ដីសុខ ។និយមន័យតាមទស្សនៈអរិយធម៌ គឺសំគាល់ទៅលើការរីកចម្រើនលូតលាស់នៃជនជាតិណា មួយដែលផ្ទុយនឹងភាពព្រៃផ្សៃ និងមានស្ថាប័ន ទ្រទ្រង់ច្បាប់ និងការរស់នៅរបស់មនុស្សប្រកបដោយសុខសន្តិភាព។ ក្នុងន័យទាំងពីរខាងលើ យើងអាចបង្រួមសេចក្ដីមកថា អរិយធម៌ គឺសំគាល់នូវការរស់នៅ ការរៀបចំ ជីវភាពសង្គមមនុស្សឱ្យមានសេចក្ដីសុខ សេចក្ដីចំរើនលូតលាស់ទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីសំរេចគោលដៅចុងក្រោយមួយគឺភាពសុខសាន្ដ។និយមន័យទូទៅនៃវប្បធម៌ ន័យតាមស័ព្ទ៖ គឺ វប្បធម៌មកពីពាក្យ វប្ប+ធម៌ វប្ប ៖ ការសាបព្រោះ ការបណ្ដុះពូជ ការបង្កើត។ ធម៌ ៖ ធម៌ភាព វិធី ជាទ្រឹស្ដីឆ្ពោះទៅរកការអនុវត្តយ៉ាងសកម្ម។ ដូចនេះ វប្បធម៌ គឺជាធម៌ទាំងឡាយណាដែលធ្វើអោយមានការលូតលាស់រីកចម្រើនក្នុងសង្គមមនុស្ស ទាំងផ្លូវកាយទាំងផ្លូវចិត្ត ដែលទទួលបានពីការសិក្សាអប់រំ និងការអនុវត្តន៍។
+តើការសិក្សាវប្បធម៌–អរិយធម៌ មានសារៈសំខាន់ដូចម្តេចខ្លះចំពោះប្រជាជនខ្មែរ ?
ការសិក្សា វប្បធម៌–អរិយធម៌ មានសារៈសំខាន់ណាស់ដូចជា ៖
យល់ច្បាស់ពីមូលដ្ឋានគ្រឹៈ សង្គមជាតិ ព្រលឹងជាតិ ព្រមជាមួយប្រភពវប្បធម៌ ដោយប្រៀបធៀប និងច្នៃប្រឌិតជាមួយបរទេសដោយ សមស្របតាមចំណូលចិត្ត និងលក្ខណៈជាតិ។ យល់ច្បាស់ពីអ្វីដែលខ្លួនមានល្អគេទទួលស្គាល់ និងបណ្តុះបណ្តាលមនោសញ្ចេតនា មនសិការ ថែរក្សាការពារ សម្បត្តិជាតិ។ ចេះរកវិធានការឬមធ្យោបាយទប់ស្កាត់ និងវាយបកវប្បធម៌បរទេស យ៉ាងមានប្រសិទ្ធភាព។
+អ្វីទៅជា កត្តាដែលធ្វើឲ្យអរិយធម៌អង្គររុងរឿង?
កត្តាចំបងៗដែលធ្វើឲ្យអរិយធម៌អង្គររុងរឿងរួមមាន៖
កត្តាមនុស្ស ឬពលកម្មមនុស្ស
ព្រះរាជាព្រះអង្គដឹកនាំនិងបញ្ជាផ្ទាល់មេដឹកនាំនិងអ្នកក្រោមបង្គាប់មានសាមគ្គីភាព ឯកភាព និងមានឧត្តមគតិជាតិមានប្រជាធិបតេយ្យក្នុងការដឹកនាំនិងគ្រប់គ្រងមានទំនុកចិត្តលើអ្នកដឹកនាំមានគំនិតច្នៃប្រឌិត មានការសាកល្បងដកពិសោធន៍គោរពលទ្ធិទេវរាជ ពុទ្ធរាជ
កត្តាភូមិសាស្ត្រ
ដីមានជីជាតិ សំបូរសម្បត្តិធម្មជាតិ ត្រីសាច់ ព្រៃឈើ សត្វ សំបូរបែប ផ្លូវគមនាគមន៍ជើងទឹកបង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម
កត្តាប្រវត្តិសាស្ត្រ
កម្ពុជាគឺជាមហានគរ ជាមហាអំណាចមានទឹកដីលាតសន្ធឹងគ្របដណ្តប់មួយភាគធំនៃអាស៊ីអាគ្នេយ៍អាណាចក្រខ្មែរមានអំណាច និងឥទ្ធិពលជាប្រទេសចក្រភពមួយ មានប្រទេសមួយចំនួននាំ សួយសារអាករ មកថ្វាយស្តេចក្រុងកម្ពុជា ។ សរុបមកកត្តាមនុស្សនិងពលកម្មមនុស្ស ជាកត្តាចំបងធ្វើឲ្យអរិយធម៌អង្គររុងរឿង។
+តើវប្បធម៌ខ្មែរមានប្រភពពីឥទ្ធិពលណាខ្លះ?
វប្បធម៌ខ្មែរមានប្រភពពីឥទ្ធិពលមួយចំនួនដូចជា ៖
មរតក (របបមាតាធិបតេយ្យ ជំនឿលើព្រលឹង អារក្សអ្នកតា ភាសាទំនៀមទម្លាប់ប្រពៃណី)។ បរទេស មាន ៖ ឥណ្ឌា (ស-តទី១) (រាជាធិបតេយ្យសាសនា ភាសាអក្សរសិល្ប៍)។ចិន (ស-តទី៣) (ជំនួញ ល្បាយសាសន៍ ល្ខោនពាក្យនិយាយ)។ ចាម; ជ្វា (ស-តទី៥)(ស្ថាបត្យកម្ម សិល្បៈ)។ថៃ; យួន (ស-តទី១៣) (ពាក្យសម្តី ម្ហូបអាហារ សម្ភារៈ)។ អឺរ៉ុប (ស-តទី១៦) (វិទ្យាសាស្ត្រ រដ្ឋាបាល ការគ្រប់គ្រង ទម្លាប់)។
-តន្រ្ដីញ័រញាក់ ខុសពីរលក្ខណជាតិ
-ភាពយន្នអាសអាភាស កាប់សំលាប់ ឆក់ប្លន់ល្បិចកលខ្មៅងងឹត
-សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស
-ម៉ូតសក់ ឬ ឮកពា កិរិយា មាយាទ បរទេសនិយម ចាប់ដែញាក់ចិញ្ចើម លើកដៃ ដំណើរលោត
-អត្ដចរិតប្រពៃណី ឥរិយាបថ ដេក ដើរ ឈរ អង្គុយ ប្រាកចាក នឹងចរិតលក្ខណរបស់ជាតិខ្មែរ
-សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម មិនចូលចិត្ដនូវអ្វី ដែលជារបស់ជាតិខ្លួន ។
ហេតុអ្វីបានជាគេនិយាយថាវប្បធម៍អរិយធម៍មិនដែលនិយាយថាសង្គមធម៍អរិយធម៍ឡើយ?
បានជាគេ តែងតែចូលចិត្ដនិយាយថា វប្បធម៍អរិយធម៍ ពាក្យវប្បធម៍តែងនាំមុខអរិយធម៍ ជានិច្ច ព្រោះ វប្បធម៍សំដៅទៅ លើ មនុស្សម្នាក់ៗ ដែលធ្វើសកម្មភាពពលកម្ម និយាយ ស៊ី ដេក ដើរ ឈរ អង្គុយ គេអាចវាយតំលៃភ្លាមៗ ថា អ្នកនោះមានកម្រិតវប្បធម៍ទាប ឬ អ្នកមានកម្រិតវប្បធម៍ខ្ពស់ ។ ចំណែកសង្គមធម៍វិញ គេពុំសូវនិយាយ ជាប់ និង អរិយធម៍ ទេ ព្រោះថា សង្គមធម៍ ដែលស្ថិតជាប់នឹងសង្គមមនុស្សហើយសង្គមធម័ក៏មិនអាននិយាយអំពី មនុស្សម្នាក់បានដែរ។ ប្រជាជន ម្នាក់ៗក្នុង សង្គមមួយ ទាល់តែមានការឆ្លងកាត់ការស្រាវជ្រាវ លើឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង ដូច្នេះ ទើបអង្គការផ្សេងៗ អាចវាយតំលៃថា សង្គមនេះថយ ឬ សង្គមនេះ ជឿនលឿន។អរិយធម៍ខ្មែរការសិក្សាពីរវប្បធម៍ អរិយធម៍អាចឲ្យយើងមានដូចជាៈ
ចំណេះដឹង
បើកទូលាយនូវចំនេះដឹងទូទៅឲ្យបានទូលំទូលាយបន្ថែមទៀត ហើយស្គាល់ពីរមូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ។ យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អ ហើយគេស្រលាញ់នឹងទទួលស្គាល់តាំងពីរបុរាណកាលមក។
ចំណេះធ្វើ
បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ។ ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៍-អរិយធម៍របស់ខ្មែរនូវឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណីជំនឿ សាសនា សិល្បះ-ល-។ ធ្វើឲ្យខ្មែរចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួន មកកែច្នៃប្រឌិតសមស្របតាមចំនងចំនូលចិត្ដរបស់ប្រជាជាតិខ្លួន អោយមកជាលក្ខណៈខ្លួន សមស្របតាមដួងព្រលឹងរបស់ជាតិ។ ហើយម៉្យាងទៀតចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៍បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៍ អរិយធម៍របស់ជាតិខ្លួន។
ចំណេះអប់រំ
ធ្វើការអប់រំអោយស្វែងយល់កាន់តែស៊ីជំរៅលើអត្ដសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ដូចជា ប្រជាជន ទឹកដី ប្រវត្ដិសាស្រ្ដ ការគ្រប់គ្រងភាសា អក្សរសិល្ប៏ សិល្បះ ទំនៀមទំលាប់ ជំនឿសាសនា ចិត្ដគំនិត អកប្បកិរិយា ឆន្ទះរួមដូចគ្នាជាដើម ។លើសពីនេះទៅទៀតការសិក្សាពីរអរិយធម៍ ធ្វើអោយមនុស្សស្គាល់គ្នាកាន់តែច្បាស់ ឡើងថែមទៀតផង។ចេះរស់នៅជាមួយគ្នា ចេះស្រលាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណះ ឋានះ ពណ៍សំបុរ ភេទ ជំនឿ សាសនា ។ ធ្វើអោយមនុស្សចេះរស់នៅប្រកបដោយចរិយាធម៍ និង គុណធម៍ ដើម្បីរស់នៅក្នុងសង្គមបានសមរម្យ។ ថែមទាំងពួកគេអាចយកទ្រឹស្ដី ឬដំបូន្មាន ទាំងឡាយណាដែលដឹកនាំមនុស្សអោយដើរទៅរកផ្លូវល្អ។ នៅពេលយើងយល់កាន់តែច្រើន យើងនិងស្គាល់ពីរកាតព្វកិច្ច និងស្វ័យអប់រំខ្លួនអោយក្លាយទៅជាពលរដ្ឋល្អ និងមានមនសិការក្នុងមុខវិជ្ជាជីវះ តាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ។ ដែលជាហេតុធ្វើអោយមានសាមគ្គីភាពល្អ ស្រលាញ់យុត្ដិធម៍ ស្រលាញ់មនុស្សជាតិទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ។ ថែមទាំងមានទំនាក់ទំនងល្អ ជាមួយជាតិនិង អន្ដរជាតិ មិនប្រកាន់ជាតិសាសនា ជំនឿ ទេ។
ក្នុងនាមយើងជាកូនខ្មែរ
ក្នុងនាមយើងជាមនុស្សម្នាក់ដែលរស់នៅលើទឹកដីខ្មែរត្រូវស្គាល់អោយបានច្បាស់ពីរវប្បធម័និងអរិយធម៍របស់ខ្លួន ហើយជួយអប់រំអោយកូនខ្មែរគ្រប់រូបយល់ដឹង និងធ្វើអោយការរីកចំរើនគ្រប់ផ្នែកចាំបាច់ត្រូវមានការអប់រំ បញ្ញាស្មារតី កាយសម្បទា ផ្សារភ្ជាប់សីលធម៍ផងដែរ។ការអប់រំអាកប្បកិរិយាធ្វើអោយមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់ ឈ្លាវៃ ច្នៃប្រឌិតខ្ពស់ប្រកបដោយតំលៃនៃជីវិត ស្របតាមគោលដៅអប់រំ ដែលមានលក្ខណត្រឹមត្រូវនិង ទៅតាមគុណធម៍។ អប់រំអោយពួកគេមានចំនេះដឹងខាងបច្ចេកទេស វិទ្យាសាស្រ្ដ អោយពួកគេអនុវត្ដលើគ្រប់ការងារអោយពួកគេមានចំនេះ ចេះរស់នៅត្រឹមត្រូវទៅតាមតំរូវការរបស់សង្គមសមស្របជាមនុស្សជឿនលឿនមានមនសិការជាតិ ថែរក្សាជាតិ និងសាមគ្គីជាតិ។ ឥទ្ធិពលវប្បធម៍បរទេសជះមកលើយុវជនខ្មែរមានដូចជា តន្ដ្រីញ័រញាក់ ខុសពីរលក្ខណះជាតិ , ភាពយន្ដអាសអាភាស , កាប់សំលាប់ , ឆក់ប្លន់ ល្បិចកិចកល់ខ្មៅងងឹត , សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស , ម៉ូតសក់ ឬកពាកិរិយា មាយាទបរទេសនិយម ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ ដំណើរលោតៗ, អត្ដចរិតប្រពៃណីឥរិយាបថ ដេកដើរឈរ អង្គុយ ប្រាកចាក និងចរិកលក្ខណះរបស់ជាតិខ្មែរ,សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម មិនចូលចិត្ដ នូវអ្វីដែលជា របស់ជាតិខ្លួន។ ក្នុងនោះមានហេតុផលជាច្រើន ដែលគេតែងនិយាយថា វប្បធម៏អរិយធម៍ ព្រោះវប្បធម៍សំដៅទៅលើមនុស្ស ម្នាក់ៗ ដែលធ្វើសកម្មភាពពលកម្ម និយាយ ស្ដី ដេកដើរ ឈរអង្គុយ គេអាចវាយតំលៃភ្លាមៗ ថា អ្នកនោះមានកម្រិត វប្បធម៍ទាប ឬអ្នកនោះមានកម្រិតវប្បធម័ខ្ពស់ ។ ចំនែកសង្គមធម័វិញ គេពុំសូវនិយាយ ជាប់និង អរិយធម៍ទេ ព្រោះថា សង្គមធម័ដែលស្ថិតជាប់ និងសង្គមមនុស្ស ហើយសង្គមធម័ក៏មិននិយាយ ពីរមនុស្សម្នាក់ដែរ។ ប្រជាជនម្នាក់ៗ ក្នុងសង្គមមួយ ទាល់តែបានឆ្លង់កាត់ការស្រាវជ្រាវលើ ឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង នោះអង្គការផ្សេងៗទើបអាចវាយតំលៃបានថា សង្គមនេះថយ ឬ សង្គមនេះជឿនលឿន ។ អរិយធម៍របស់ខ្មែរយើងមានលក្ខណះពិសេសជាច្រើនយ៉ាង ដូចជាចំពោះលក្ខណះជាតិ ជាលក្ខណះស្ថិតស្ថេររបស់ ប្រជាជាតិខ្មែរ មានទំនៀមទំលាប់ប្រពៃណី ភូមិសាស្រ្ដ ទីកដី ភាសា សិល្បះ ជាដើម ហើយឥទ្ធិពល ណាដែល មិនសមស្រប តាមវប្បធម៏ អរិយធម៏របស់ យើងមិនអាចទទួល យកបានឡើយ។ បើនិយាយតាមលក្ខណះសំយោគ ជាលក្ខណះបត់បែន ទៅតាមប្រទេស រីកចំរើន នានា ដែលមានលក្ខណះវិទ្យាសាស្រ្ដទំនើប ហេតុនេះអ្វីដែល ខ្មែរទទួលបានពីរ ឥទ្ធិពល បរទេស ពោលគឺ មិនមែនជារបស់ជាតិ ខ្លួន គឺខ្លួនយកមកកែច្នៃអោយសមស្រប ទៅតាមចំណងចំនូលចិត្ដ របស់ប្រជាជាតិខ្លួន ជាតូបណីយកម្ម។និយាយរួម ក្នុងនាមយើងជាកូន ខ្មែរមួយរូប មិនត្រូវទទួលយកអរិយធម៍ បរទេសទាំងស្រុងឡើយ។
អត្ថប្រយោជន៍
ការសិក្សាវប្បធម័ អរិយធម៍ខ្មែរ គឺធ្វើអោយកូនខ្មែរ បានស្គាល់ពីរប្រភាពលក្ខណះនិងតំលៃ វប្បធម៏ដែលដួងព្រលឹង របស់ជាតិខ្មែរ បានច្បាស់លាស់។ ការស្គាល់ ការដឹង តំលៃ នៃ អរិយធម៍របស់ជាតិ បានច្បាស់លាស់ ធ្វើអោយ កូនខ្មែររបស់យើង មានមោទនភាពចំពោះជាតិខ្មែរ ពោលគឺអត្ដសញ្ញាណជាតិ និង ឧត្ដមគតិជាតិ របស់កូន
ខ្មែរយើង ។
តើឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ ជាអ្វី?
ឧត្ដមគតិជាតិ គឺជាទឹកចិត្ដដ៏ខ្ពង់ខ្ពស់ ដ៏ល្អប្រពៃ ដែល ផុស ចេញពីរបេះដូងរបស់មនុស្សម្នាក់ៗ។ ហើយពាក្យថា អត្ដសញ្ញាណជាតិ សំដៅទៅលើអ្វីៗ ដែលមានលក្ខណះសំគាល់របស់ជាតិ ខ្មែរដូចជា ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ ( គ្មានលើកដាក់សំលេង មានផ្នត់ដើម ផ្នត់ជែក) សំលៀកបំពាក់របស់ខ្មែរ ធម្មជាតិ (ដើមត្នោត ទន្លេសាប ទឹកសាប ទឹកប្រៃ រ៉ែក្នុងដី ) សិល្បះ (ភ្លេងពិណ្យពាទ្យ ភ្លេងមហោរី ភ្លេងខ្មែឬ …) របាំ ( របាំបុរាណប្រពៃណី របាំប្រជាប្រិយ …) ល្បែងប្រជាប្រិយ ( ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង) ។ តាមរយៈឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ បានឆ្លុះបញ្ចាំងអោយយើងស្គាល់អំពីរ សារះសំខាន់នៃអត្ដសញ្ញាណជាតិ ដូចជា ស្គាល់ពីរតំលៃអរិយធម័ខ្មែរ ,យល់ដឹងយ៉ាងស៊ីជំរៅ និង ចេះការពារ ព្រលឹងជាតិ ឲ្យបានគង់វង្ស, ស្គាល់ពីរអត្ដចរិតពិតរបស់ជាតិ , មានជំហរស្រលាញពេញចិត្ដ និង មានឧត្ដមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ , ចេះថែរក្សាត្ដសញ្ញាណជាតិខ្មែរ ,មានវិធានការទប់ស្កាត់នូវអ្វី ដែលអសកម្ម មិនល្អ ចំពោះអត្ដសញ្ញាណជាតិ ។ ដូច្នេះ ក្នុងនាមយើង ជាមនុស្សម្នាក់ដែលមានឈ្មោះជាកូនខ្មែរ ចូល ថែរក្សា អត្ដសញ្ញាណជាតិ របស់យើងអោយបានគង់វង្ស ហើយមតិខាងលើ នេះ មានសារះសំខាន់ណាស់ ក្នុងការអប់រំដាស់តឿន កូនខ្មែរអោយស្គាល់វប្បធម៏ និងអរិយធម័របស់ខ្លួន ច្បាស់លាស់ និងឈានទៅរក អ្វីដែលល្អសំរាប់ខ្មែរទៅថ្ងៃអនាគត់។
អរិយធម៍អាចឲ្យយើងមានដូចជាៈ ចំនេះដឹង៖ បើកទូលាយនូវចំនេះដឹងទូទៅឲ្យបានទូលំទូលាយបន្ថែមទៀត ហើយស្គាល់ពីរមូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ។ យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អ ហើយគេស្រលាញ់នឹងទទួលស្គាល់តាំងពីរបុរាណកាលមក។
ចំនេះធ្វើ៖ បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ។ ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៍-អរិយធម៍របស់ខ្មែរនូវឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿ សាសនា សិល្បះ-ល-។ ធ្វើឲ្យខ្មែរចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួន មកកែច្នៃប្រឌិតសមស្របតាមចំនងចំនូលចិត្ដរបស់ប្រជាជាតិខ្លួន អោយមកជាលក្ខណៈខ្លួន សមស្របតាមដួងព្រលឹងរបស់ជាតិ។ ហើយម៉្យាងទៀតចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៍បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៍ អរិយធម៍របស់ជាតិខ្លួន។
ចំនេះអប់រំ៖ ធ្វើការអប់រំអោយស្វែងយល់កាន់តែស៊ីជំរៅលើអត្ដសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ដូចជា ប្រជាជន ទឹកដី ប្រវត្ដិសាស្រ្ដ ការគ្រប់គ្រង ភាសា អក្សរសិល្ប៏ សិល្បះ ទំនៀមទំលាប់ ជំនឿសាសនា ចិត្ដគំនិត អកប្បកិរិយា ឆន្ទះរួមដូចគ្នាជាដើម ។លើសពីនេះទៅទៀតការសិក្សាពីរអរិយធម៍ ធ្វើអោយមនុស្សស្គាល់គ្នាកាន់តែច្បាស់ ឡើងថែមទៀតផង។ចេះរស់នៅជាមួយគ្នា ចេះស្រលាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណះ ឋានះ ពណ៍សំបុរ ភេទ ជំនឿ សាសនា ។ ធ្វើអោយមនុស្សចេះរស់នៅប្រកបដោយចរិយាធម៍ និង គុណធម៍ ដើម្បីរស់នៅក្នុងសង្គមបានសមរម្យ។ ថែមទាំងពួកគេអាចយកទ្រឹស្ដី ឬ ដំបូន្មាន ទាំងឡាយណាដែលដឹកនាំមនុស្សអោយដើរទៅរកផ្លូវល្អ។ នៅពេលយើងយល់កាន់តែច្រើន យើងនិងស្គាល់ពីរកាតព្វកិច្ច និងស្វ័យអប់រំខ្លួនអោយក្លាយទៅជាពលរដ្ឋល្អ និងមានមនសិការក្នុងមុខវិជ្ជាជីវះ តាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ។ ដែលជាហេតុធ្វើអោយមានសាមគ្គីភាពល្អ ស្រលាញ់យុត្ដិធម៍ ស្រលាញ់មនុស្សជាតិទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ។ ថែមទាំងមានទំនាក់ទំនងល្អ ជាមួយជាតិនិង អន្ដរជាតិ មិនប្រកាន់ជាតិសាសនា ជំនឿ ទេ។
អត្ថប្រយោជន៍
ការសិក្សាវប្បធម័អរិយធម៍ខ្មែរ គឺធ្វើអោយកូនខ្មែរ បានស្គាល់ពីរប្រភាពលក្ខណះ និងតំលៃ វប្បធម៏ដែលដួងព្រលឹង របស់ជាតិខ្មែរ បានច្បាស់លាស់។ ការស្គាល់ ការដឹង តំលៃ នៃ អរិយធម៍របស់ជាតិ បានច្បាស់លាស់ ធ្វើអោយ កូនខ្មែររបស់យើង មានមោទនភាពចំពោះជាតិខ្មែរ ពោលគឺអត្ដសញ្ញាណជាតិ និង ឧត្ដមគតិជាតិ របស់កូនខ្មែរយើង ។ តើឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ ជាអ្វី? ឧត្ដមគតិជាតិ គឺជាទឹកចិត្ដដ៏ខ្ពង់ខ្ពស់ ដ៏ល្អប្រពៃ ដែល ផុស ចេញពីរបេះដូង របស់មនុស្សម្នាក់ៗ។ ហើយពាក្យថា អត្ដសញ្ញាណជាតិ សំដៅទៅលើអ្វីៗ ដែលមានលក្ខណះសំគាល់របស់ជាតិ ខ្មែរដូចជា ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ ( គ្មានលើកដាក់សំលេង មានផ្នត់ដើម ផ្នត់ជែក) សំលៀកបំពាក់របស់ខ្មែរ ធម្មជាតិ (ដើមត្នោត ទន្លេសាប ទឹកសាប ទឹកប្រៃ រ៉ែក្នុងដី ) សិល្បះ (ភ្លេងពិណ្យពាទ្យ ភ្លេងមហោរី ភ្លេងខ្មែឬ …) របាំ ( របាំបុរាណប្រពៃណី របាំប្រជាប្រិយ …) ល្បែងប្រជាប្រិយ ( ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង) ។ តាមរយៈឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ បានឆ្លុះបញ្ចាំងអោយយើងស្គាល់អំពីរ សារះសំខាន់នៃអត្ដសញ្ញាណជាតិ ដូចជា ស្គាល់ពីរតំលៃអរិយធម័ខ្មែរ ,យល់ដឹងយ៉ាងស៊ីជំរៅ និង ចេះការពារ ព្រលឹង ជាតិ ឲ្យបានគង់វង្ស, ស្គាល់ពីរអត្ដចរិតពិតរបស់ជាតិ , មានជំហរស្រលាញពេញចិត្ដ និង មានឧត្ដមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ , ចេះថែរក្សា អត្ដសញ្ញាណជាតិខ្មែរ ,មានវិធានការទប់ស្កាត់នូវអ្វី ដែលអសកម្ម មិនល្អ ចំពោះអត្ដសញ្ញាណជាតិ ។ ដូច្នេះ ក្នុងនាមយើង ជាមនុស្សម្នាក់ដែលមានឈ្មោះជាកូនខ្មែរ ចូល ថែរក្សា អត្ដសញ្ញាណជាតិ របស់យើងអោយបានគង់វង្ស ហើយមតិខាងលើ នេះ មានសារះសំខាន់ណាស់ ក្នុងការអប់រំដាស់តឿន កូនខ្មែរអោយស្គាល់វប្បធម៏ និងអរិយធម័របស់ខ្លួន ច្បាស់លាស់ និងឈានទៅរក អ្វីដែលល្អសំរាប់ខ្មែរ ទៅថ្ងៃអនាគត់។
តាមន័យស័ព្ទជាតិ
វប្បធម៌៖ វប្ប+ធម៌
វប្ប មានន័យថា សំណាប ពង្រោះ លូតលាស់ រីកចម្រើន ដុះដាល បណ្តុះបណ្តាល ផ្សាំ ។
ធម៌ មានន័យថា ទ្រឹស្តី វិធី ធាតុ សភាវទ្រទ្រង់ ។
វប្បធម៌មានន័យច្រើនបែបច្រើនយ៉ាងទៅតាមទស្សនៈនិយមផ្សេងៗគ្នាដូចជា៖
– វប្បធម៌ គឺអ្វីៗដែលទាក់ទងនឹងការសិក្សា ការអប់រំ
– វប្បធម៌ គឺជាការសិក្សាពង្រីកចំណេះវិជ្ជា
– វប្បធម៌ គឺជាការផ្សាំ បណ្ដុះវិជ្ជា និងប្រាជ្ជាស្មារតីឲ្យលូតលាស់ ចម្រុងចម្រើនដោយវិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម ។
– វប្បធម៌ គឺជាចំណោះដឹង ជំនឿ ឧបករណ៍ និង របៀបរស់នៅក្នុងទង្វើគ្រប់យ៉ាង ដែលមនុស្សមានចំណែករួមក្នុងឋានៈជា សមាជិករបស់សង្គម និង មានការផ្ទេរបន្តពីមនុស្សជំនាន់មួយទៅជំនាន់មួយទៀត ។
– វប្បធម៌ មានន័យថា ធម៌ ឬធាតុ វិធី ធម្មភាព ដែលបណ្តុះ សាបព្រោះ ធ្វើឲ្យមានឫសគល់ មែកធាង ផ្លែផ្កា គឺការរីកចម្រើន លូតលាស់ដល់មនុស្ស សង្គមមនុស្សទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។
– តាមវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សាំ បណ្តុះចំណេះវិជ្ជា ដោយចំណោះវិទ្យាសាស្រ្ត សិល្បៈជាដើម ។ ឧទាហរណ៍ បសុវប្បកម្ម : ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ , នេសាទវប្បកម្ម : ការបណ្តុះបណ្តាលខាងផ្នែកនេសាទ ។ជាតិពន្ធុវិទូ ស្រ្តីជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ ម៉ាករែត មីដ បានសរសេរថា វប្បធម៌គឺជាទំនៀមទំលាប់រួម និង ជាទូទៅ របស់សង្គមនិមួយៗ ប៉ុន្តែជាទំនៀមទំលាប់ដែលមានជាតំណនិងតំណែលហូរហែរតាមសតវត្ស ។ រី ឯការថែរក្សាទំនៀម ទំលាប់ជាបន្តបន្ទាប់គ្នានេះធ្វើទៅតាមរយៈនៃការអប់រំ ។ ឧទាហរណ៍ របៀបធ្វើម្ហូប របៀបចិញ្ចឹមកូនចៅ របៀបដឹកនាំ គ្រួសារ និង ប្រទេសជាតិជាដើម។យុវជនជាវ័យដែលមានការប្រែប្រូលយ៉ាងឆាប់រហ័ស ទាំងរូបរាងកាយ បញ្ញា ស្មារតី និងជាធនធានដ៏សំខាន់ ជាគន្លឹះនៃការប្រែប្រូលសេដ្ឋកិច្ច ជាពលរដ្ឋសកម្ម និងក៏ជាអ្នកដឹកនាំសម្រាប់ថ្ងៃអនាគត។ការចូលរួមរបស់យុវជនធ្វើឱ្យសង្គមជាតិមានអនាគតរុងរឿង។ ការអប់រំ សីលធម៌ដល់យុវជន គឺជាកត្តាចម្បង ដែលយើងគួរយកចិត្តទុកដាក់ ព្រោះយុវជនត្រូវដើរ តួនាទីជំនួសមនុស្សចាស់ជាកម្លាំងចលករមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិក្នុងន័យនេះគឺដើម្បីឱ្យយុវជនមានការទទូលខុសត្រូវដូចខាងក្រោម៖
ទទូលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើ ចំពោះខ្លួនឯងអ្នកដទៃ គ្រូសារនិងសង្គមជាតិ
ពង្រឹងការផ្សះផ្សារ និងបង្រមបង្រួមជាតិឱ្យរីកចម្រើន
ជម្រុញការលើកកម្ពស់ ឱ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ
លើកកម្ពស់សេចក្តីថ្លៃថ្នូរ ការគោរព ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ការគោរពអ្នកមានវ័យប្រហាក់ប្រហែល និងលើកកម្ពស់គ្រូសារឱ្យល្អ មានតម្លៃ សុខមាលភាពសហគមន៍
ថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសហគមន៍
ធានាការកសាងសង្គមមួយដោយគ្មានអំពើហិង្សាការបង្ខិតបង្ខំការកែងប្រវ័ញ្ចនិងការបំភិយបំភ័យ
ជម្រុញ និងលើកកម្ពស់សមត្ថភាព សមធម៌យេនឌ័រ
លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត កាយ រួមទាំងសុខភាពបន្តពូជ
បង្កើនសមត្ថភាពដោយប្រឹងប្រែងក្រេបជញ្ជក់យកជំនាញដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ
លើកកម្ពស់ក្រមសីលធម៌ការងារវិជ្ជាជិវៈ និងការសិក្សាពេញមួយជីវិត
ធ្វើការទូតសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងសកលលោក
ជម្រុញឱ្យមានការអធ្យាស្រ័យ និងការគោរពសិទ្ធិ
ជម្រុញឱ្យយុវជនមានរបៀបរស់នៅថ្លៃថ្នូរ និងអាកប្បកិរិយាប្រកបដោយវិជ្ជាមាន
បម្រើប្រទេសជាតិ តាមរយៈនៃការស្ម័គ្រចិត្តនៅតាមសហគមន៍ តំបន់ ។ល។
ការពារនិងអភិរក្សបរិស្ថាន
បង្កើនការយល់ដឹង ការគោរព ការអនុវត្តច្បាប់ រដ្ឋធម្មនុញ និងច្បាប់ផ្សេងៗទៀតរបស់ប្រទេសជាតិទទូលបន្ទុកចិញ្ចឹម បីបាច់ ថែរក្សាមាតា បិតាដែលចាស់ជរា តាមទនៀមទម្លាប់របស់ខ្មែរ។
“វប្បធម៌រលត់ ជាតិរលាយ វប្បធម៌ពណ្ណរាយ ជាតិថ្កើនថ្កាន” នេះជាពាក្យស្លោកដ៏មានតម្លៃ ដែលសិស្សានុសិស្សទាំងឡាយតែងតែឃើញវា នៅតាមជញ្ជាំងនៃថ្នាក់រៀន ។ពាក្យនេះ មានអត្ថន័យគ្រប់គ្រាន់ សម្រាប់ដាស់សតិកូនខ្មែរជំនាន់ក្រោយ ត្រូវគិតគួរ ស្រឡាញ់ ថែរក្សាវប្បធម៌របស់ខ្លួនឱ្យបានគង់វង្ស ដើម្បីឱ្យជាតិរបស់ខ្លួនមានអត្ថិភាព។វប្បធម៌ ជាវិស័យមួយក្នុងចំណោមវិស័យទាំងបួន មានវិស័យសង្គមកិច្ច សេដ្ឋកិច្ច និងយោបាយ ដែលធាតុសំខាន់ និងចាំបាច់បំផុត ក្នុងការអភិវឌ្ឍប្រទេសឱ្យមានការរីកចម្រើន និងលើកកម្ពស់កិត្យានុភាពប្រទេស តួយ៉ាងដូចនៅសម័យមហានគរជាឧទាហរណ៍ស្រាប់ ។សម្បត្តិវប្បធម៌ខ្មែរដែលសំខាន់ជាងគេគឺមនុស្សខ្មែរ ដែលជាអ្នករក្សាអត្តសញ្ញាណវប្បធម៌ជាតិរបស់ខ្លួនឱ្យគង់វង្ស ថិតថេរចេរកាលតទៅ ។ផ្ទុយទៅវិញបើ មនុស្សខ្មែរ មិនចេះថែរក្សា និងស្រឡាញ់វប្បធម៌ជាតិខ្លួនទេ នោះវប្បធម៌នឹងរលាយបាត់ ហើយជាតិខ្មែរ នឹងបាត់បង់អត្ថិភាពរបស់ខ្លួន។មកដល់ពេលនេះ តើស្ថានភាពវប្បធម៌ខ្មែរ យ៉ាងម៉េចដែរ? តើអ្នកយល់យ៉ាងណាចំពោះ វប្បធម៌ខ្មែរ ក្នុងស្ថានភាពបច្ចុប្បន្ន? ចំពោះបញ្ហានេះ អ្នកនិពន្ធសូមសាកល្បងធ្វើការវិភាគ ដោយឆ្លុះបញ្ចាំងតថភាពសង្គមជាក់ស្តែង ទៅលើស្ថានភាពវប្បធម៌ខ្មែរ ក្នុងសម័យសាកលភាវូបនីយកម្ម បច្ចុប្បន្ន។ជាទូទៅ យើងឃើញថា វប្បធម៌ខ្មែរ បាននឹងកំពុងត្រូវបានគេបំពុល និងព្យាយាមលាបពណ៌ឆើតឆាយឱ្យវា ដើម្បីឱ្យវាប្រែរូបរាងខុសពីសភាពដើមទាំងស្រុង ដោយគ្មានគំនិតច្នៃប្រឌិតអ្វីបន្តិចសោះ ដែលវាផ្តល់ផលវិបាកដ៏ធ្ងន់ធ្ងរ ដល់ការធ្លាក់ចុះសីលធម៌សង្គម និងការបាត់បង់អត្តសញ្ញាណជាតិ។ តួយ៉ាងយើងអាចឃើញជាក់ស្តែង ក្នុងរូបភាពចម្រៀងកាយវិការ ខារ៉ាអូឃេ មួយចំនួនធំនាពេលបច្ចុប្បន្ន ច្រើនតែបង្ហាញភាពស្និទ្ធស្នាលរវាងបុរសនិងស្រ្តីជ្រុលហួសហេតុ ដែលពួកគេស្ថិតនៅគួសង្សានឹងគ្នានៅឡើយ ។ពេលខ្លះ យើងឃើញមានរូបភាពប្រឡែងគ្នា ដេកលើគ្រែ នៅក្នុងបន្ទប់ជាមួយគ្នា រស់នៅជាមួយគ្នាក្នុងបន្ទប់តែមួយមុនពេលរៀបការ...ដែលរូបភាពទាំងនេះ ត្រូវបានផ្សព្វផ្សាយយ៉ាងទូលំទូលាយ និងកំពុងត្រូវបានគេធ្វើវាឱ្យមានលក្ខណៈសាមញ្ញភាព។រូបភាពទាំងអស់នេះ បានពង្វក់យុវជន យុវតីខ្មែរ ឱ្យភ្លើតភ្លើន និងភ្លេចវប្បធម៌ខ្លួន ហើយងាកទៅ ស្រឡាញ់ ពេញចិត្តនឹងវប្បធម៌បរទេសទៅវិញ ដែលខុសស្រឡះពីទំនៀមទម្លាប់ប្រពៃណីដ៏ល្អផូរផង់របស់ខ្លួន។ការបង្ហាញខាងលើនេះ ជាទឡ្ហីករមួយបញ្ជក់ពីភាពខ្វះការយកចិត្តទុកដាក់លើវិស័យវប្បធម៌ និងជាបញ្ហាដ៏គួរឱ្យព្រួយបារម្ភបំផុតមួយ ។ ម្ចាស់ផលិតកម្មមួយចំនួន មិនបានគិតគួរពីបញ្ហានេះទេ ហើយអ្នកត្រួតពិនិត្យមួយចំនួនក៏បាននឹងកំពុងដេកលក់ដែរ ។មួយវិញទៀត ប្រព័ន្ធផ្សព្វផ្សាយមួយចំនួនផ្សេងទៀត ដូចជាទូរទស្សន៍ និងវិទ្យុជាដើម បង្កើតកម្មវិធីផ្សព្វផ្សាយមួយចំនួនបម្រើឱ្យតែការសប្បាយ និងការភ្លើតភ្លើនរបស់យុវវ័យ ដែលធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ជាតិ ។ការបង្ហាញពីការសប្បាយរាំ ច្រៀង ការស្លៀកពាក់ ការប្រើប្រាស់សម្ភារៈទំនើបមានតម្លៃថ្លៃ ការនិយាយស្តី...ដែលមានលក្ខណៈជាវប្បធម៌បរទេស បានពង្វក់ស្មារតីយុវជនទៅរកសង្គមស៊ីវិល័យ និងបាត់បង់កម្លាំងចិត្តលើការសិក្សា។ការទទួលយកឥទ្ធិពលអវិជ្ជមាននៃការផ្សព្វផ្សាយនេះ ធ្វើឱ្យយុវជនមានការស្រមើស្រមៃបែបអសកម្ម ការកើនឡើងនូវការចំណាកស្រុក ការផ្គត់ផ្គង់មិនចាំបាច់ និងការបោះបង់ការសិក្សា។តើចំណាកស្រុកទាំងអស់របស់យុវជនសុទ្ធតែមកពីកត្តាជីវភាពឬ?ចម្លើយគឺ យុវជនដែលឆ្លើយមួយភាគធំ សុទ្ធតែយកវាធ្វើលេសដើម្បីភាពសមហេតុផលមួយ ឯចេតនា ពិតប្រាកដគឺ ដើម្បីបំពេញបំណងប្រាថ្នាក្តីស្រមើស្រមៃនៃការចង់ផ្លាស់ប្តូរខ្លួនឯងក្នុងសង្គមស៊ីវិល័យទៅ តាមធម្មជាតិយុវវ័យតែប៉ុណ្ណោះ ហើយចេតនានេះត្រូវបានដុតឱ្យឆេះដោយឥទ្ធិពលនៃប្រព័ន្ធផ្សព្វផ្សាយទាំងអស់។មួយវិញទៀតការហូរចូលនៃវប្បធម៌បរទេសអវិជ្ជមាន បានបំផ្លាញនូវទំនៀមទំលាប់ប្រពៃណីខ្មែរ ដូចជា៖ យុវជន យុវតីសម័យថ្មីមួយចំនួន លួចរួមរស់ជាមួយគ្នាមុនរៀបការ សកម្មភាពទំនើង ការប្រើប្រាស់គ្រឿងញៀន និងភាពភ្លើតភ្លើនពាលាអាវ៉ាសែ...ជាដើម ។ការហូរចូលនៃវប្បធម៌បរទេសនេះ បានធ្វើការផ្លាស់ប្តូរយុវជន យុវតីមួយចំនួនធំទាំងការស្លៀកពាក់ និយាយស្តី ឥរិយាបថ និងអាកប្បកិរិយា ដែលប្រាសចាកពីទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរពីមុន ។យុវជន យុវតីសម័យថ្មី បង្ហាញលក្ខណៈធម្មជាតិរបស់ខ្លួនកាន់តែច្បាស់ ហើយប្រឆាំងកាន់ខ្លាំងទៅនឹងចរិយាធម៌សង្គម ។ អាថ៌កំបាំងនៃចំណង់ធម្មជាតិជាច្រើន ត្រូវបានបង្ហាញយ៉ាងច្បាស់តាមរយៈបច្ចេកវិទ្យា ព័ត៌មានវិទ្យានិងការសាបព្រោះវប្បធម៌អវិជ្ជមាន ដូចជា រូបភាព និងភាពយន្តអាសអាភាសជាដើម ។ផលវិបាកនៃការបញ្ហានេះ វាបានបង្កើតឱ្យមានកម្លាំងបដិបក្សរវាងចំណង់ធម្មជាតិ និងចរិយាធម៌សង្គម ឬសីលធម៌សង្គម ។ វាធ្វើឱ្យយុវជន យុវតីភាគច្រើនបានទំនាស់ជាមួយឪពុកម្តាយ ឬអាណាព្យាបាល នៅក្នុងយុគសម័យថ្មី ។ ខ្ញុំមានជំនឿថាគ្មានអ្វីទប់យុវជន យុវតីសម័យថ្មីបានទេ បើសង្គមនៅតែបើកចំហជើងមេឃ ទទួលយកវប្បធម៌បរទេសអវិជ្ជមាន ដែលបំផ្លាញទំនៀមទម្លាប់ប្រពៃណីរបស់ខ្មែរនោះ និងមិនបានយកចិត្តទុកដាក់រិះរកមធ្យោបាយប្រកបដោយប្រសិទ្ធភាពក្នុងការទប់ស្កាត់ឱ្យទាន់ពេលវេលាទេនោះ ។បញ្ហានេះ វានឹងទុំជោរនាពេលអនាគតដ៏ខ្លីខាងមុន ។ស្ថិតក្នុងស្ថានភាពនេះគ្រួសារ និងសាលារៀនពិតជាពិបាក ទប់ស្កាត់ចលនាថ្មីនេះណាស់ ។នៅប្រទេសថៃ បើទោះសង្គមគេ មានភាពស៊ីវិល័យ ក៏មែនពិត ក៏គេព្យាយាមបង្ហាញពីភាពគំរូ និងវីរៈភាពតាមរយៈ តួអង្គឯកក្នុងអក្សរសិល្ប៍ និងខ្សែភាពយន្តដើម្បី លើកកម្ពស់សីលធម៌សង្គម និងតម្លៃសង្គម ។
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្ស
សេចក្ដីប្រកាសជាសកលស្ដីពីសិទ្ធិមនុស្សនេះ ជាឧត្ដមគតិរួមដែលប្រជាពលរដ្ឋគ្រប់ៗប្រទេស និង ប្រជាជាតិទាំងអស់ត្រូវធ្វើឱ្យបានសម្រេច ដើម្បីឱ្យបុគ្គលគ្រប់ៗរូប និងអង្គការសង្គមទាំងអស់ ដោយ រក្សាខ្ជាប់ជានិច្ចក្នុងស្មារតីរបស់ខ្លួន នូវសេចក្ដីប្រកាសនេះ ខិតខំប្រឹងប្រែងបណ្ដុះបណ្ដាលការគោរពសិទ្ធិ និងសេរីភាពទាំងនេះ តាមរយៈការបង្រៀននិងការអប់រំ ហើយនិងខំប្រឹង ប្រែងធានាឱ្យមានការទទួល ស្គាល់ និងការអនុវត្ដជាសកល និងដោយស័ក្ដិសិទ្ធិ នូវសិទ្ធិនិងសេរីភាព ដោយវិធានការជាតិ និងអន្ដរជាតិ ដែលមានលក្ខណៈរីកចម្រើនជាលំដាប់ ទាំងក្នុងចំណោមប្រជាពលរដ្ឋនៃរដ្ឋសមាជិក ទាំងក្នុងចំណោម ប្រជាពលរដ្ឋ ដែនដីដែលស្ថិតនៅក្រោមដែនសមត្ថកិច្ចនៃរដ្ឋទាំងនោះ។
មាត្រា១
មនុស្សទាំងអស់ កើតមកមានសេរីភាព និង សមភាព ក្នុងផ្នែកសេចក្ដីថ្លៃថ្នូរ និង សិទ្ធិ។ មនុស្សមានវិចារណញ្ញាណនិង សតិសម្បធញ្ញៈ ជាប់ពីកំណើត ហើយគប្បី ប្រព្រឹត្ដ ចំពោះ គ្នាទៅវិញទៅមក ក្នុងស្មារតី ភាតរភាពជាបងប្អូន។
មាត្រា២
មនុស្សម្នាក់ៗ អាចប្រើប្រាស់សិទ្ធិនិង សេរីភាព ទាំងអស់ ដែលមានចែង ក្នុង សេចក្ដីប្រកាស នេះ ដោយគ្មាន ការប្រកាន់បែងចែក បែបណាមួយ មានជាអាទិ៍ ពូជសាសន៏ ពណ៏សម្បុរ ភេទ ភាសា សាសនា មតិនយោបាយ ឬ មតិផ្សេងៗ ទៀត ដើមកំណើត ជាតិ ឬ ទ្រព្យសម្បត្តិ កំណើត ឬ ស្ថានភាពដ៏ទៃផ្សេងៗ ទៀតឡើយ។ លើសពីនេះ មិនត្រូវធ្វើ ការប្រកាន់ បែងចែកណាមួយ ដោយសំអាងទៅលើឋានៈ ខាងនយោបាយ ខាងដែនសមត្ថកិច្ច ឬ ខាងអន្ដរជាតិរបស់ប្រទេស ឬ ដែនដី ដែលបុគ្គលណាម្នាក់ រស់នៅ ទោះបីជាប្រទេស ឬ ដែនដីនោះឯករាជ្យក្ដី ស្ថិត ក្រោម អាណា ព្យាបាលក្ដី ឬ គ្មានស្វយ័ គ្រប់គ្រង ក្ដី ឬ ស្ថិតក្រោម ការដាក់កម្រិតផ្សេង ទៀតណាមួយ ដល់ អធិបតរយ្យភាពក្ដី។
មាត្រា៣
បុគ្គលម្នាក់ៗ មានសិទ្ធិ រស់រានមានជីវិត សេរីភាព និង សន្ដិភាព ផ្ទាល់ ខ្លួន។
មាត្រា៤
គ្មានជនណាម្នាក់ ត្រូវស្ថិតនៅ ក្នុង ទោសភាព ឬ ស្ថិតក្នុង ភាពជាអ្នក បម្រើដាច់ថ្លៃឡើយ។ ទោសភាព និង ទាសពានិជ្ជកម្ម តាម គ្រប់ទម្រង់ទាំងអស់ ត្រូវហាមឃាត់។
មាត្រា៥
គ្មានជនណាម្នាក់ ត្រូវទទួលទារុណកម្ម ឬ ការប្រព្រឹត្ដិមកលើខ្លួន ឬ ទណ្ឌកម្ម ឃោឃៅ អមនុស្ស ធម៌ ឬ បន្ថោកបន្ទាប បានឡើយ។
មាត្រា៦
ជនគ្រប់រូប មានសិទ្ធិឲ្យគេទទួលស្គាល់បុគ្គលិកលក្ខណះ គតិយុត្ដរបស់ខ្លួន នៅគ្រប់ទីកន្លែង។
មាត្រា៧
ជនគ្រប់រូប មានសិទ្ធិស្មើគ្នា ចំពោះមុខច្បាប់ និង មានសិទ្ធិ ទទួលការការពារ ពីច្បាប់ ស្មើៗគ្នា ដោយគ្មានការរើសអើង។ មនុស្សគ្រប់រូបមានសិទ្ធិទទួលការការពារ ស្មើៗគ្នា ប្រឆាំង នឹង ការ រើសអើង ណា ដែលរំលោភលើសេចក្ដី ប្រកាសនេះ ព្រមទាំអ ប្រឆាំង និង ករញុះញង់ឲ្យមានកររើសអើង។
មាត្រា៨
មនុស្សគ្រប់រូប មានសិទ្ធិ រកដំណោះស្រាយ ស័ក្ដិសិទ្ធ មួយ នៅចំពោះមុខ សាលាជំរះក្ដី ជាតិ ដែលមានសមត្ថកិច្ច ចំពោះអំពើរទាំងឡាយណាដែល រំលោភ សិទ្ធិមូលដ្ធាន របស់ខ្លួន ដែលត្រូចបានទទួលស្គាល់ ដោយរដ្ធធម្មនុញ្ញ ឬ ដោយច្បាប់។
មាត្រា៩
គ្មានជនណាម្នាក់ ត្រូវបានចាប់ខ្លួន ឃុំខ្លួន ឬ និរទេសខ្លួន តាមអំពើចិត្តឡើយ។
មាត្រា១០
មនុស្សគ្រប់រូប មានសិទ្ធិស្មីគ្នា ពេញលេញ សុំឲ្យតុលាការឯករាជ្យ និង មិនលំអៀង ពិនិត្យរឿង ក្ដីរបស់ខ្លួន ជាសាធារណះ និង ដោយសមធម៌ ដើម្បីសម្រេច លើសិទ្ធិនិងកាតព្វកិច្ច និង លើភាពសមហេតុផល នៃការចោទ ប្រកាន់ទាំង ឡាយខាងបទ ព្រហ្មទណ្ឌមកលើខ្លួន។
មាត្រា១១
១. ជនណាដែលជាប់ចោទ ពីបទល្មើសព្រហ្មទណ្ឌ ត្រូវសន្មតជាជនគ្មានទោសរហូត ដល់ពិរុទ្ធភាព ត្រូវបានរកឃើញ នៅក្នុង សវនាករជាសាធារណះដែលមាន ការធានាចំបាច់ ដើម្បី អោយ ជននោះការពារខ្លួន។ ២. គ្មានជនណាម្នាក់ ត្រូវបានផ្ដន្ទាទោសពីបទល្មើស ព្រហ្មទណ្ឌ នៅពេលធ្វើអំពើ ឬ មានការខកខាន នេះ ដូចគ្នានេះដែរមិន ត្រូវមានការផ្ដន្ទាទោសឲ្យធ្ងន់ធ្ងរជាងទោសដែលបានកំណត់ឲ្យអនុវត្តក្នុងអំឡុងពេលដែលបទល្មើសបានកើតឡើងនោះឡើយ។
មាត្រា១២
គ្មានមនុស្សណាម្នាក់ ត្រូវរងការរំលោភ ជ្រៀតជ្រែកតាមអំពើចិត្តក្នុងជីវិត ឯកជនគ្រួសារ ទីលំនៅ ឬការឆ្លើយឆ្លង ឬការធ្វើឲ្យបះពល់ ដល់កិត្តិយស និង កេរ្ដិ៍ ឈ្មោះ របស់ខ្លួន បានឡើយ។ ជនគ្រប់រូប មានសិទ្ធិ ទទួលការការពារំពីច្បាប់ ប្រឆាំង នឹងការជ្រៀតជ្រែក ឬការប៉ះពាល់បែបនេះ។
មាត្រា១៣
១. មនុស្សគ្រប់រូប មានសិទ្ធិធ្វើដំណើរ ដោយ សេរី និង មានសិទ្ធិជ្រើសរើស និវេសនដ្ឋានក្នុងរដ្ឋមួយ។ ២. មនុស្សគ្រប់រូប មានសិទ្ធិចាកចេញពីប្រទេសណាមួយ រួមទាំង ប្រទេសរបស់ខ្លួនផង និង មានសិទ្ធិវិលត្រឡប់មកប្រទេសរបស់ខ្លួនវិញ។
មាត្រា១៤
១. មនុស្សគ្រប់រូប មានសិទ្ធិ ស្វែងរក និងទទួល កន្លែងជ្រកកោន ក្នុង ប្រទេស ដទៃទៀត ក្នុងករណីមានការធ្វើទុកបុកម្នេញមកលើខ្លួន។ ២. សិទ្ធិសុំជ្រកកោននេះ មិនអាចលើកមក សំអាងបានទេ ក្នុងករណីមានការចោទ ប្រកាន់ ដែលពិតជាកើតឡើង ពីបទល្មើស មិនមែននយោបាយ របស់សហប្រជាជាតិ។ មាត្រា១៥
១.មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានសញ្ជាតិមួយ។ ២.គ្មានជនណាម្នាក់ អាចត្រូវដកហូតសញ្ជាតិ ឬ រារាំង សិទ្ធិប្ដូរសញ្ជាតិ របស់ខ្លួនបានឡើយ។
មាត្រា១៦
១. មនុស្ស ប្រុសស្រីដល់អាយុគ្រប់ការ មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ និង កសាងគ្រួសារ ដោយមិនប្រកាន់ពូជសាសន៍ សញ្ជាតិ ឬ សាសនាឡើយ។ មនុស្សប្រុសស្រី មានសិទ្ធិ ស្មើគ្នាក្នុងការរៀបអាពាហ៍ពិពាហ៍ ក្នុងចំណងអពាហ៍ពិពាហ៍ និង ក្នុង ពេល រំលាយ ចំណងអាពាហ៍ពិពាហ៍។ ២. អាពាហ៍ពិពាហ៍អាចនឹងប្រព្រឹត្ត ទៅបាន លុះត្រាតែមាន ការព្រមព្រៀង ដោយ សេរី និង ពេញលេញពីអនាគត់ប្ដីប្រពន្ធ។ ៣. គ្រួសារ ជាអង្គភាពធម្មជាតិ និង ជាអង្គភាពមូលដ្ឋាននៃសង្គម ហើយ គ្រួសារ មាន សិទ្ធិ ទទួលការការពារ ពីសង្គមនិង រដ្ឋ។
មាត្រា១៧
១. មនុស្ស គ្រប់រូប ទោះតែម្នាក់ឯងក្ដី ឬ ដោយរួមជាមួយ អ្នកដ៏ទៃក្ដី មានសិទ្ធិជាម្ចាស់ កម្មសិទ្ធិ។ ២. គ្មានជនណាម្នាក់ ត្រូវបានដកហូតកម្មសិទ្ធិ តាមអំពើចិត្តឡើយ។
មាត្រា១៨
ជនគ្រប់រូប មានសិទ្ធិ សេរីភាព ខាងការគិត សតិសម្បជញ្ញះ និង សាសនា សិទញធិ នេះ រាប់ បញ្ចូល ទាំងសេរីភាព ផ្លាស់ប្ដូរសាសនា ឬ ជំនឿ ព្រមទាំង សេរីភាព សម្ដែងសាសនា ឬ ជំនឿរបស់ខ្លួន តែម្នាក់ឯង ឬ ដោយរួមជាមួយអ្នកដ៏ទៃជាសាធារណះឬជាឯកជន តាមការបង្ហាត់បង្រៀន ការអនុវត្ត ការគោរពបូជា និងការប្រតិ្តតាម។
មាត្រា១៩
មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការមានមតិ និងការសម្តែងមតិ។ សិទ្ឋិនេះរាប់បញ្ចូលទាំងសេរីភាពក្នុងការប្រកាន់មតិ ដោយគា្មនការរជ្រៀតជ្រែក និង សេរីភាពក្នុងការស្វែងរកការទទួល និងការផ្សព្វផ្សាយព័តមាន និងគំនិតនានាដោយគា្មនព្រំដែនទឹកដី ទោះតាមរយះមធ្យោបាយសម្តែងមតិណាមួយដ៏ដោយ។
មាត្រា២០
១. មនុស្សគ្រប់រូប មានសិទ្ឋិសេរីភាពក្នុងការប្រជុំ ឬការរួមគា្នជាសមាគមដោយសន្តិវិធី។ ២. គ្មានជនណាម្នាក់ ត្រូវបានបង្ខិតបង្ខំអោយចូលរួមក្នុងសមាគមណាមួយឡើយ។
មាត្រា២១
១. មនុស្សគ្រប់រូប មានសិទ្ឋិចូលរួមក្នុងការដឹកនាំកិច្ចការសាធារណះនៃប្រទេសរបស់ខ្លួនដោយផ្ទាល់ ឬ តាមរយះតំណាង ដែលបានជ្រើសរើសដោយសេរី។ ២. មនុស្សគ្រប់រូប មានសិទ្ឋិចូលបម្រើមុខងារសារណះនៃប្រទេសរបស់ខ្លួន ក្នុងលក្ខខណ្ឌសមភាព។ ៣. ឆន្ទះរបស់់ប្រជាពលរដ្ឋជាមូលដ្ឋានអំណាចនៃការដឹកនំាកិច្ចការ សាធារណះ។ ឆន្ទះនេះត្រូវសម្តែងចេញតាមរយះការបោះឆ្នោតទៀងទាត់ តាមពេលកំណត់ និងពិតប្រាកដ ដែលមានលក្ខណះសកល ស្មើភាព និងសម្ងាត់ ឬតាមនីតិវិធីសមមូល ដែលធានាសេរីភាពនៃការបោះឆ្នោត។
មាត្រា២២
ក្នុងឋានះជាសមាជិកនៃសង្គមមនុស្សគ្រប់រូប មានសិទ្ឋិទទួលបានសន្តិសុខសង្គម និងមានបុព្វ សិទ្ឋិសម្រេចបានសិទិ្ឋខាងសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៍ដែលចំាបាច់សម្រាប់សេចក្តីថ្លៃថ្នូរ និងការរីកចំរើនដោយសេរីនៃបុគ្គលិកលក្ខណះរបសខ្លួនតាមរយះការខិតខំ របស់ជាតិនិង សហប្រតិបត្តិការអន្ដរជាតិ និង ដោយយោងទៅតាមការរៀចំនិង ធនធានរបស់ប្រទេសនីមួយៗ។
មាត្រា២៣
១. មនុស្សគ្រប់រូប មានសិទ្ធិមានការងារធ្វើជ្រើសរើស ការងារដោយសេរី ទទួលលក្ខណ្ឌ ការងារត្រឹមត្រូវ និង ពេញចត្ត និង មានការការពារប្រឆាំង នឹង ភាពអត់ ការងារ ធ្វើ។ ២. មនុស្សគ្រប់រូប មានសិទ្ធិទទួលប្រាក់បៀវត្សស្មើគ្នា ចំពោះការងារដូចគ្នា ដោយគ្នាន ការរើសអើង។ ៣. អ្នកធ្វើការងារ មានសិទ្ធិទទួលបានលាភការដោយសមធម៌ និងពេញចិត្ត ដើម្បីធានាអត្ថិភាព រស់នៅ រស់ខ្លួន និង គ្រួសារ ឲ្យសមស្រប នឹង សេចក្ដីថ្លៃថ្នូរ នៃ មនុស្ស និង ត្រូវ បានបំពេញ បន្ដែមទៀត ដោយមធ្យោបាយផ្សេៗ នៃការកាពារ ផ្នែកសង្គម ប្រសិន បើចាំបាច់។ ៤. មនុស្ស គ្រប់រូប មានសិទ្ធិ បង្កើត សហជីព និង ចូលរួម ក្នុង សហជីព ដើម្បី ការពារ ផលប្រយោជន៏របស់ខ្លួន។
មាត្រា២៤
មនុស្សគ្រប់រូប មានសិទ្ធិឈប់សម្រាក និង លំហែកាយ កំសាន្ដ រូមបញ្ជូលទាំង កម្រិតម៉ោងការងារសមហេតុផល និង ការឈប់សម្រាកដោយបានប្រាក់បៀវត្សតាមពេលកំណត់ទៀងទាត់ ។
មាត្រា២៥
១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានកម្រិតជីវភាព គ្រប់គ្រាន់ ដើម្បីធានា សុខភាព និង សុខមាលភាព របស់ខ្លួន និង គ្រួសារ រួមមានចំណីអាហារ សម្លៀកបំពាក់ លំនៅដ្ឋាន ការថែទាំ សុខភាព និង ដរវសង្គមកិច្ច ចាំបាច់ផ្សេងៗទៀផង។ មនុស្ស គ្រប់រូប មានសិទ្ធិទទួល បានការគាំពារនៅ ពេលគ្មាន ការងារធ្វើ មានជំងឺ ពិការ មេម៉ាយ ឬពោះម៉ាយ ចាស់ជរា ឬ នៅ ពេលបាត់បង់ មធ្យោបាយធានាជីវភាព ដែលបណ្ដាលមកពីកាលះទេសៈផុតពីឆន្ទៈ របស់ខ្លួន។ ២. មាតុភាព និង កុមារភាព មានសិទ្ធិ ទទួលជំនួយ និងការថែទាំពិសេស។ កុមារគ្រប់ រូប ទោះកើត ពីឪពុកម្ដាយមានខាន់ស្លា ឬ ឥតខាន់ស្លាក្ដី ត្រូវបានទទួលការកាពារខាងសង្គមកិច្ច ដូចគ្នា។
មាត្រា២៦
១. មនុស្សគ្រប់រូប មានសិទ្ធិ ទទួលបានការអប់រំ។ ការអប់រំ ត្រូវឥតបង់ថ្លៃ យ៉ាងហោច ណាស់ សម្រាប់ការអប់រំបឋមសិក្សា និង អប់រំមូលដ្ឋាន។ ការអប់រំបឋមសិក្សា គឺជាកាតព្វកិច្ច។ ការអប់រំខាងបច្ចេកទេស និង វិជ្ជាជីវះ ត្រូវ រៀបចំអោយមានជាទូទៅ។ ការអប់រំឧត្ដមសិក្សា ត្រូវបើកអោយចូលរៀន ស្មើភាពគ្នា ដោយឈរលើមូលដ្ឋាន សមត្ថភាព។ ២. ការអប់រំ ត្រូវសំដៅទៅរកការរើកលូតលាស់ពេញលេញ នៃបុគ្គលិក លក្ខណះ របស់ មនុស្ស និង ការពង្រឹងការគោរពសិទ្ធិមនុស្ស និង សេរីភាព មូលដ្ឍាន ការអប់រំ នេះ ត្រូលើកកំពស់ ការយល់ដឹង ការអត់ឳនអធ្យាស្រយ័គ្នា និោង មិត្តភាព រវាង ប្រជាជាតិ និង ក្រុម ជូជសាសន៏ ឬ ក្រុម សាសនាទាំងអស់ ព្រមទាំង ការអភិវឌ្ឃន៏ សកម្មភាពរបស់ សហប្រជាជាតិ ក្នុង ការថែរក្សា សន្ដិភាព។ ៣. មាតាបិតា មានសិទ្ធិ ជាអាទិភាព ក្នុងការជ្រើសរើស ប្រភេទ នៃការ អប់រំសម្រាប់បុត្រធីតារបស់ខ្លួន។
មាត្រា២៧
១. មនុស្សគ្រប់រូប មានសិទ្ធិចូលរួមដោយសេរី ក្នុងជីវភាព វប្បធម៌ របស់សហគមន៏ អាស្រយ័ផល សិល្បះ និង ចូលរួមចំណែកក្នុងវឌ្ឍនភាព វិទ្យាសាស្រ្ដ និង ក្នុង ផលប្រយោជន៏ ដែលបានមកពីវឌ្ឍនភាពនេះ។ ២. មនុស្សគ្រប់រូប មានសិទ្ធិទទួលការការពារផលប្រយោជន៍ខាងសីលធម៌ និងសម្ភារៈ ដែលបានមកពីផលិតកម្មខាងវិទ្យាសាស្ត្រ និងអក្សរសាស្រ្តឬ សិល្បៈ ដែលជាស្នាដៃរបស់ខ្លួន។
មាត្រា២៨
មនុស្សគ្រប់រូបមានសិទ្ធិទទួលបាននូវសណ្តាប់ធ្នាប់សង្គមនិងអន្តរជាតិ ដែលធ្វើ អោយសិទ្ធិ និង សេរីភាព ចែងក្នុងសេចក្តីប្រកាសនេះ អាចសំរេចបានដោយពេញលេញ។
មាត្រា២៩
១.មនុស្សគ្រប់រូបមានករណីកិច្ចចំពោះសហកមន៍ ដែលជាកន្លែងតែមួយគត់ ដែល អាច បង្កើតបានការរីកចម្រើនដោយសេរី និងពេញបរិបូរណ៍នូវបុគ្គលិកលណះរបស់ខ្លួន ។ ២.ក្នុងការប្រើប្រាស់សិទ្ធិនិងសេរីភាពរបស់ខ្លួន មនុស្សគ្រប់រូប ត្រូវស្ថិតនៅត្រឹមតែ កំរិត ព្រំ ដែនដែលច្បាប់បានកំណត់សំរាប់ការទទួលស្គាល់ និងការគោរពសិទ្ធិ និងសេរីភាព របស់អ្នកដ៏ទៃ និងបំពេញសេចក្តីត្រូវការយ៉ាងត្រឹមត្រូវខាងសីលធម៌ សណ្តាប់ធ្នាប់សាធា រណះ និងសុខុមាលភាពទូទៅ នៅក្នុងសង្គមប្រជាធិបតេយ្យតែប៉ុណ្ណោះ ។ ៣.តែយ៉ាងណាក៏ដោយ សិទ្ធិនិងសេរីភាពទាំងនេះ មិនអាចយកទៅប្រើផ្ទុយនិង គោលបំណងនិងគោលការទាំងឡាយរបស់សហប្រជាជាតិឡើយ ។
មាត្រា៣០
គ្មានបទបញ្ញាតិណាមួយនៃសេចក្តីប្រកាសនេះ អាចត្រូចបានបកស្រាយតម្រូវថា រដ្ឋណាមួយ ក្រុមណាមួយ ឬបុគ្គលណាម្នាក់ មានសិទ្ធិបែបណាមួយធ្វើ ក្នុង ការធ្វើ សកម្មភាព ឬ ការប្រព្រឹតអំពើអ្វីមួយ ដែលសំដៅទៅបំផ្លិចបំផ្លាញ នូវសិទ្ធិ និង សេរីភាព ទាំងឡាយ ដែលមានចែង នៅក្នុង សេចក្ដីប្រកាស នេះឡើយ។
តើវប្បធម៍បរទេសមានឥទ្ធិពលអ្វីខ្លះមកលើ យុវជនខ្មែរ?
ឥទ្ធិពលវប្បធម៍បរទេសជះមកលើ យុវជនខ្មែរ មានដូចជា ៖-តន្រ្ដីញ័រញាក់ ខុសពីរលក្ខណជាតិ
-ភាពយន្នអាសអាភាស កាប់សំលាប់ ឆក់ប្លន់ល្បិចកលខ្មៅងងឹត
-សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស
-ម៉ូតសក់ ឬ ឮកពា កិរិយា មាយាទ បរទេសនិយម ចាប់ដែញាក់ចិញ្ចើម លើកដៃ ដំណើរលោត
-អត្ដចរិតប្រពៃណី ឥរិយាបថ ដេក ដើរ ឈរ អង្គុយ ប្រាកចាក នឹងចរិតលក្ខណរបស់ជាតិខ្មែរ
-សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម មិនចូលចិត្ដនូវអ្វី ដែលជារបស់ជាតិខ្លួន ។
ហេតុអ្វីបានជាគេនិយាយថាវប្បធម៍អរិយធម៍មិនដែលនិយាយថាសង្គមធម៍អរិយធម៍ឡើយ?
បានជាគេ តែងតែចូលចិត្ដនិយាយថា វប្បធម៍អរិយធម៍ ពាក្យវប្បធម៍តែងនាំមុខអរិយធម៍ ជានិច្ច ព្រោះ វប្បធម៍សំដៅទៅ លើ មនុស្សម្នាក់ៗ ដែលធ្វើសកម្មភាពពលកម្ម និយាយ ស៊ី ដេក ដើរ ឈរ អង្គុយ គេអាចវាយតំលៃភ្លាមៗ ថា អ្នកនោះមានកម្រិតវប្បធម៍ទាប ឬ អ្នកមានកម្រិតវប្បធម៍ខ្ពស់ ។ ចំណែកសង្គមធម៍វិញ គេពុំសូវនិយាយ ជាប់ និង អរិយធម៍ ទេ ព្រោះថា សង្គមធម៍ ដែលស្ថិតជាប់នឹងសង្គមមនុស្សហើយសង្គមធម័ក៏មិនអាននិយាយអំពី មនុស្សម្នាក់បានដែរ។ ប្រជាជន ម្នាក់ៗក្នុង សង្គមមួយ ទាល់តែមានការឆ្លងកាត់ការស្រាវជ្រាវ លើឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង ដូច្នេះ ទើបអង្គការផ្សេងៗ អាចវាយតំលៃថា សង្គមនេះថយ ឬ សង្គមនេះ ជឿនលឿន។អរិយធម៍ខ្មែរការសិក្សាពីរវប្បធម៍ អរិយធម៍អាចឲ្យយើងមានដូចជាៈ
ចំណេះដឹង
បើកទូលាយនូវចំនេះដឹងទូទៅឲ្យបានទូលំទូលាយបន្ថែមទៀត ហើយស្គាល់ពីរមូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ។ យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អ ហើយគេស្រលាញ់នឹងទទួលស្គាល់តាំងពីរបុរាណកាលមក។
ចំណេះធ្វើ
បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ។ ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៍-អរិយធម៍របស់ខ្មែរនូវឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណីជំនឿ សាសនា សិល្បះ-ល-។ ធ្វើឲ្យខ្មែរចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួន មកកែច្នៃប្រឌិតសមស្របតាមចំនងចំនូលចិត្ដរបស់ប្រជាជាតិខ្លួន អោយមកជាលក្ខណៈខ្លួន សមស្របតាមដួងព្រលឹងរបស់ជាតិ។ ហើយម៉្យាងទៀតចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៍បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៍ អរិយធម៍របស់ជាតិខ្លួន។
ចំណេះអប់រំ
ធ្វើការអប់រំអោយស្វែងយល់កាន់តែស៊ីជំរៅលើអត្ដសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ដូចជា ប្រជាជន ទឹកដី ប្រវត្ដិសាស្រ្ដ ការគ្រប់គ្រងភាសា អក្សរសិល្ប៏ សិល្បះ ទំនៀមទំលាប់ ជំនឿសាសនា ចិត្ដគំនិត អកប្បកិរិយា ឆន្ទះរួមដូចគ្នាជាដើម ។លើសពីនេះទៅទៀតការសិក្សាពីរអរិយធម៍ ធ្វើអោយមនុស្សស្គាល់គ្នាកាន់តែច្បាស់ ឡើងថែមទៀតផង។ចេះរស់នៅជាមួយគ្នា ចេះស្រលាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណះ ឋានះ ពណ៍សំបុរ ភេទ ជំនឿ សាសនា ។ ធ្វើអោយមនុស្សចេះរស់នៅប្រកបដោយចរិយាធម៍ និង គុណធម៍ ដើម្បីរស់នៅក្នុងសង្គមបានសមរម្យ។ ថែមទាំងពួកគេអាចយកទ្រឹស្ដី ឬដំបូន្មាន ទាំងឡាយណាដែលដឹកនាំមនុស្សអោយដើរទៅរកផ្លូវល្អ។ នៅពេលយើងយល់កាន់តែច្រើន យើងនិងស្គាល់ពីរកាតព្វកិច្ច និងស្វ័យអប់រំខ្លួនអោយក្លាយទៅជាពលរដ្ឋល្អ និងមានមនសិការក្នុងមុខវិជ្ជាជីវះ តាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ។ ដែលជាហេតុធ្វើអោយមានសាមគ្គីភាពល្អ ស្រលាញ់យុត្ដិធម៍ ស្រលាញ់មនុស្សជាតិទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ។ ថែមទាំងមានទំនាក់ទំនងល្អ ជាមួយជាតិនិង អន្ដរជាតិ មិនប្រកាន់ជាតិសាសនា ជំនឿ ទេ។
ក្នុងនាមយើងជាកូនខ្មែរ
ក្នុងនាមយើងជាមនុស្សម្នាក់ដែលរស់នៅលើទឹកដីខ្មែរត្រូវស្គាល់អោយបានច្បាស់ពីរវប្បធម័និងអរិយធម៍របស់ខ្លួន ហើយជួយអប់រំអោយកូនខ្មែរគ្រប់រូបយល់ដឹង និងធ្វើអោយការរីកចំរើនគ្រប់ផ្នែកចាំបាច់ត្រូវមានការអប់រំ បញ្ញាស្មារតី កាយសម្បទា ផ្សារភ្ជាប់សីលធម៍ផងដែរ។ការអប់រំអាកប្បកិរិយាធ្វើអោយមនុស្សម្នាក់ៗមានពុទ្ធិគ្រប់គ្រាន់ ឈ្លាវៃ ច្នៃប្រឌិតខ្ពស់ប្រកបដោយតំលៃនៃជីវិត ស្របតាមគោលដៅអប់រំ ដែលមានលក្ខណត្រឹមត្រូវនិង ទៅតាមគុណធម៍។ អប់រំអោយពួកគេមានចំនេះដឹងខាងបច្ចេកទេស វិទ្យាសាស្រ្ដ អោយពួកគេអនុវត្ដលើគ្រប់ការងារអោយពួកគេមានចំនេះ ចេះរស់នៅត្រឹមត្រូវទៅតាមតំរូវការរបស់សង្គមសមស្របជាមនុស្សជឿនលឿនមានមនសិការជាតិ ថែរក្សាជាតិ និងសាមគ្គីជាតិ។ ឥទ្ធិពលវប្បធម៍បរទេសជះមកលើយុវជនខ្មែរមានដូចជា តន្ដ្រីញ័រញាក់ ខុសពីរលក្ខណះជាតិ , ភាពយន្ដអាសអាភាស , កាប់សំលាប់ , ឆក់ប្លន់ ល្បិចកិចកល់ខ្មៅងងឹត , សំលៀកបំពាក់ស៊ិចស៊ីហួសហេតុ ហូរចូលមកពីរបរទេស , ម៉ូតសក់ ឬកពាកិរិយា មាយាទបរទេសនិយម ចាប់ដៃ ញាក់ចិញ្ចើម លើកដៃ ដំណើរលោតៗ, អត្ដចរិតប្រពៃណីឥរិយាបថ ដេកដើរឈរ អង្គុយ ប្រាកចាក និងចរិកលក្ខណះរបស់ជាតិខ្មែរ,សំភារះប្រើប្រាស់ ច្រើនតែបរទេសនិយម មិនចូលចិត្ដ នូវអ្វីដែលជា របស់ជាតិខ្លួន។ ក្នុងនោះមានហេតុផលជាច្រើន ដែលគេតែងនិយាយថា វប្បធម៏អរិយធម៍ ព្រោះវប្បធម៍សំដៅទៅលើមនុស្ស ម្នាក់ៗ ដែលធ្វើសកម្មភាពពលកម្ម និយាយ ស្ដី ដេកដើរ ឈរអង្គុយ គេអាចវាយតំលៃភ្លាមៗ ថា អ្នកនោះមានកម្រិត វប្បធម៍ទាប ឬអ្នកនោះមានកម្រិតវប្បធម័ខ្ពស់ ។ ចំនែកសង្គមធម័វិញ គេពុំសូវនិយាយ ជាប់និង អរិយធម៍ទេ ព្រោះថា សង្គមធម័ដែលស្ថិតជាប់ និងសង្គមមនុស្ស ហើយសង្គមធម័ក៏មិននិយាយ ពីរមនុស្សម្នាក់ដែរ។ ប្រជាជនម្នាក់ៗ ក្នុងសង្គមមួយ ទាល់តែបានឆ្លង់កាត់ការស្រាវជ្រាវលើ ឯកសារនានា និង បានត្រួតពិនិត្យជាក់ស្ដែង នោះអង្គការផ្សេងៗទើបអាចវាយតំលៃបានថា សង្គមនេះថយ ឬ សង្គមនេះជឿនលឿន ។ អរិយធម៍របស់ខ្មែរយើងមានលក្ខណះពិសេសជាច្រើនយ៉ាង ដូចជាចំពោះលក្ខណះជាតិ ជាលក្ខណះស្ថិតស្ថេររបស់ ប្រជាជាតិខ្មែរ មានទំនៀមទំលាប់ប្រពៃណី ភូមិសាស្រ្ដ ទីកដី ភាសា សិល្បះ ជាដើម ហើយឥទ្ធិពល ណាដែល មិនសមស្រប តាមវប្បធម៏ អរិយធម៏របស់ យើងមិនអាចទទួល យកបានឡើយ។ បើនិយាយតាមលក្ខណះសំយោគ ជាលក្ខណះបត់បែន ទៅតាមប្រទេស រីកចំរើន នានា ដែលមានលក្ខណះវិទ្យាសាស្រ្ដទំនើប ហេតុនេះអ្វីដែល ខ្មែរទទួលបានពីរ ឥទ្ធិពល បរទេស ពោលគឺ មិនមែនជារបស់ជាតិ ខ្លួន គឺខ្លួនយកមកកែច្នៃអោយសមស្រប ទៅតាមចំណងចំនូលចិត្ដ របស់ប្រជាជាតិខ្លួន ជាតូបណីយកម្ម។និយាយរួម ក្នុងនាមយើងជាកូន ខ្មែរមួយរូប មិនត្រូវទទួលយកអរិយធម៍ បរទេសទាំងស្រុងឡើយ។
អត្ថប្រយោជន៍
ការសិក្សាវប្បធម័ អរិយធម៍ខ្មែរ គឺធ្វើអោយកូនខ្មែរ បានស្គាល់ពីរប្រភាពលក្ខណះនិងតំលៃ វប្បធម៏ដែលដួងព្រលឹង របស់ជាតិខ្មែរ បានច្បាស់លាស់។ ការស្គាល់ ការដឹង តំលៃ នៃ អរិយធម៍របស់ជាតិ បានច្បាស់លាស់ ធ្វើអោយ កូនខ្មែររបស់យើង មានមោទនភាពចំពោះជាតិខ្មែរ ពោលគឺអត្ដសញ្ញាណជាតិ និង ឧត្ដមគតិជាតិ របស់កូន
ខ្មែរយើង ។
តើឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ ជាអ្វី?
ឧត្ដមគតិជាតិ គឺជាទឹកចិត្ដដ៏ខ្ពង់ខ្ពស់ ដ៏ល្អប្រពៃ ដែល ផុស ចេញពីរបេះដូងរបស់មនុស្សម្នាក់ៗ។ ហើយពាក្យថា អត្ដសញ្ញាណជាតិ សំដៅទៅលើអ្វីៗ ដែលមានលក្ខណះសំគាល់របស់ជាតិ ខ្មែរដូចជា ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ ( គ្មានលើកដាក់សំលេង មានផ្នត់ដើម ផ្នត់ជែក) សំលៀកបំពាក់របស់ខ្មែរ ធម្មជាតិ (ដើមត្នោត ទន្លេសាប ទឹកសាប ទឹកប្រៃ រ៉ែក្នុងដី ) សិល្បះ (ភ្លេងពិណ្យពាទ្យ ភ្លេងមហោរី ភ្លេងខ្មែឬ …) របាំ ( របាំបុរាណប្រពៃណី របាំប្រជាប្រិយ …) ល្បែងប្រជាប្រិយ ( ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង) ។ តាមរយៈឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ បានឆ្លុះបញ្ចាំងអោយយើងស្គាល់អំពីរ សារះសំខាន់នៃអត្ដសញ្ញាណជាតិ ដូចជា ស្គាល់ពីរតំលៃអរិយធម័ខ្មែរ ,យល់ដឹងយ៉ាងស៊ីជំរៅ និង ចេះការពារ ព្រលឹងជាតិ ឲ្យបានគង់វង្ស, ស្គាល់ពីរអត្ដចរិតពិតរបស់ជាតិ , មានជំហរស្រលាញពេញចិត្ដ និង មានឧត្ដមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ , ចេះថែរក្សាត្ដសញ្ញាណជាតិខ្មែរ ,មានវិធានការទប់ស្កាត់នូវអ្វី ដែលអសកម្ម មិនល្អ ចំពោះអត្ដសញ្ញាណជាតិ ។ ដូច្នេះ ក្នុងនាមយើង ជាមនុស្សម្នាក់ដែលមានឈ្មោះជាកូនខ្មែរ ចូល ថែរក្សា អត្ដសញ្ញាណជាតិ របស់យើងអោយបានគង់វង្ស ហើយមតិខាងលើ នេះ មានសារះសំខាន់ណាស់ ក្នុងការអប់រំដាស់តឿន កូនខ្មែរអោយស្គាល់វប្បធម៏ និងអរិយធម័របស់ខ្លួន ច្បាស់លាស់ និងឈានទៅរក អ្វីដែលល្អសំរាប់ខ្មែរទៅថ្ងៃអនាគត់។
អរិយធម៍អាចឲ្យយើងមានដូចជាៈ ចំនេះដឹង៖ បើកទូលាយនូវចំនេះដឹងទូទៅឲ្យបានទូលំទូលាយបន្ថែមទៀត ហើយស្គាល់ពីរមូលដ្ឋានគ្រឹះរបស់សង្គមជាតិ និងព្រលឹងជាតិ។ យល់ដឹងកាន់តែច្បាស់អំពីអ្វីដែលខ្លួនមាន ដែលល្អ ហើយគេស្រលាញ់នឹងទទួលស្គាល់តាំងពីរបុរាណកាលមក។
ចំនេះធ្វើ៖ បណ្ដុះមនោសញ្ចេតនាលើការងារគ្រប់ផ្នែកដោយស្រលាញ់ថែរក្សា និងការពារអ្វីដែលជារបស់ជាតិ។ ស្គាល់ច្បាស់នូវប្រភពលក្ខណៈនៃវប្បធម៍-អរិយធម៍របស់ខ្មែរនូវឥរិយាបថ ដេក ដើរ ឈរ អង្គុយ ទំនៀមទំលាប់ប្រពៃណី ជំនឿ សាសនា សិល្បះ-ល-។ ធ្វើឲ្យខ្មែរចេះយកអ្វីដែលមិនមែនជារបស់ជាតិខ្លួន មកកែច្នៃប្រឌិតសមស្របតាមចំនងចំនូលចិត្ដរបស់ប្រជាជាតិខ្លួន អោយមកជាលក្ខណៈខ្លួន សមស្របតាមដួងព្រលឹងរបស់ជាតិ។ ហើយម៉្យាងទៀតចេះរកវិធានការការពារ និងទប់ស្កាត់នូវឥទ្ធិពលវប្បធម៍បរទេសទាំងឡាយណាដែលមកបំផ្លាញដល់វប្បធម៍ អរិយធម៍របស់ជាតិខ្លួន។
ចំនេះអប់រំ៖ ធ្វើការអប់រំអោយស្វែងយល់កាន់តែស៊ីជំរៅលើអត្ដសញ្ញាណជាតិ និងដួងព្រលឹងរបស់ជាតិខ្មែរ ដូចជា ប្រជាជន ទឹកដី ប្រវត្ដិសាស្រ្ដ ការគ្រប់គ្រង ភាសា អក្សរសិល្ប៏ សិល្បះ ទំនៀមទំលាប់ ជំនឿសាសនា ចិត្ដគំនិត អកប្បកិរិយា ឆន្ទះរួមដូចគ្នាជាដើម ។លើសពីនេះទៅទៀតការសិក្សាពីរអរិយធម៍ ធ្វើអោយមនុស្សស្គាល់គ្នាកាន់តែច្បាស់ ឡើងថែមទៀតផង។ចេះរស់នៅជាមួយគ្នា ចេះស្រលាញ់រាប់អានគ្នា គោរពសិទ្ធិគ្នាទៅវិញទៅមក គ្មានការបែងចែកវណ្ណះ ឋានះ ពណ៍សំបុរ ភេទ ជំនឿ សាសនា ។ ធ្វើអោយមនុស្សចេះរស់នៅប្រកបដោយចរិយាធម៍ និង គុណធម៍ ដើម្បីរស់នៅក្នុងសង្គមបានសមរម្យ។ ថែមទាំងពួកគេអាចយកទ្រឹស្ដី ឬ ដំបូន្មាន ទាំងឡាយណាដែលដឹកនាំមនុស្សអោយដើរទៅរកផ្លូវល្អ។ នៅពេលយើងយល់កាន់តែច្រើន យើងនិងស្គាល់ពីរកាតព្វកិច្ច និងស្វ័យអប់រំខ្លួនអោយក្លាយទៅជាពលរដ្ឋល្អ និងមានមនសិការក្នុងមុខវិជ្ជាជីវះ តាមសម្មាជីវោ មិនរំលោភលើអ្នកដទៃ។ ដែលជាហេតុធ្វើអោយមានសាមគ្គីភាពល្អ ស្រលាញ់យុត្ដិធម៍ ស្រលាញ់មនុស្សជាតិទូទៅ ទទួលស្គាល់ទុក្ខវេទនារបស់អ្នកដទៃ។ ថែមទាំងមានទំនាក់ទំនងល្អ ជាមួយជាតិនិង អន្ដរជាតិ មិនប្រកាន់ជាតិសាសនា ជំនឿ ទេ។
អត្ថប្រយោជន៍
ការសិក្សាវប្បធម័អរិយធម៍ខ្មែរ គឺធ្វើអោយកូនខ្មែរ បានស្គាល់ពីរប្រភាពលក្ខណះ និងតំលៃ វប្បធម៏ដែលដួងព្រលឹង របស់ជាតិខ្មែរ បានច្បាស់លាស់។ ការស្គាល់ ការដឹង តំលៃ នៃ អរិយធម៍របស់ជាតិ បានច្បាស់លាស់ ធ្វើអោយ កូនខ្មែររបស់យើង មានមោទនភាពចំពោះជាតិខ្មែរ ពោលគឺអត្ដសញ្ញាណជាតិ និង ឧត្ដមគតិជាតិ របស់កូនខ្មែរយើង ។ តើឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ ជាអ្វី? ឧត្ដមគតិជាតិ គឺជាទឹកចិត្ដដ៏ខ្ពង់ខ្ពស់ ដ៏ល្អប្រពៃ ដែល ផុស ចេញពីរបេះដូង របស់មនុស្សម្នាក់ៗ។ ហើយពាក្យថា អត្ដសញ្ញាណជាតិ សំដៅទៅលើអ្វីៗ ដែលមានលក្ខណះសំគាល់របស់ជាតិ ខ្មែរដូចជា ឈ្មោះមនុស្ស ទីកន្លែង ទឹកដី ភាសាខ្មែរ ( គ្មានលើកដាក់សំលេង មានផ្នត់ដើម ផ្នត់ជែក) សំលៀកបំពាក់របស់ខ្មែរ ធម្មជាតិ (ដើមត្នោត ទន្លេសាប ទឹកសាប ទឹកប្រៃ រ៉ែក្នុងដី ) សិល្បះ (ភ្លេងពិណ្យពាទ្យ ភ្លេងមហោរី ភ្លេងខ្មែឬ …) របាំ ( របាំបុរាណប្រពៃណី របាំប្រជាប្រិយ …) ល្បែងប្រជាប្រិយ ( ចោលឈូង បោះអង្គុញ ទាញព្រ័ត លាក់កន្សែង) ។ តាមរយៈឧត្ដមគតិជាតិ និង អត្ដសញ្ញាណជាតិ បានឆ្លុះបញ្ចាំងអោយយើងស្គាល់អំពីរ សារះសំខាន់នៃអត្ដសញ្ញាណជាតិ ដូចជា ស្គាល់ពីរតំលៃអរិយធម័ខ្មែរ ,យល់ដឹងយ៉ាងស៊ីជំរៅ និង ចេះការពារ ព្រលឹង ជាតិ ឲ្យបានគង់វង្ស, ស្គាល់ពីរអត្ដចរិតពិតរបស់ជាតិ , មានជំហរស្រលាញពេញចិត្ដ និង មានឧត្ដមគតិដ៏ខ្ពង់ខ្ពស់ចំពោះជាតិ , ចេះថែរក្សា អត្ដសញ្ញាណជាតិខ្មែរ ,មានវិធានការទប់ស្កាត់នូវអ្វី ដែលអសកម្ម មិនល្អ ចំពោះអត្ដសញ្ញាណជាតិ ។ ដូច្នេះ ក្នុងនាមយើង ជាមនុស្សម្នាក់ដែលមានឈ្មោះជាកូនខ្មែរ ចូល ថែរក្សា អត្ដសញ្ញាណជាតិ របស់យើងអោយបានគង់វង្ស ហើយមតិខាងលើ នេះ មានសារះសំខាន់ណាស់ ក្នុងការអប់រំដាស់តឿន កូនខ្មែរអោយស្គាល់វប្បធម៏ និងអរិយធម័របស់ខ្លួន ច្បាស់លាស់ និងឈានទៅរក អ្វីដែលល្អសំរាប់ខ្មែរ ទៅថ្ងៃអនាគត់។
តាមន័យស័ព្ទជាតិ
វប្បធម៌៖ វប្ប+ធម៌
វប្ប មានន័យថា សំណាប ពង្រោះ លូតលាស់ រីកចម្រើន ដុះដាល បណ្តុះបណ្តាល ផ្សាំ ។
ធម៌ មានន័យថា ទ្រឹស្តី វិធី ធាតុ សភាវទ្រទ្រង់ ។
វប្បធម៌មានន័យច្រើនបែបច្រើនយ៉ាងទៅតាមទស្សនៈនិយមផ្សេងៗគ្នាដូចជា៖
– វប្បធម៌ គឺអ្វីៗដែលទាក់ទងនឹងការសិក្សា ការអប់រំ
– វប្បធម៌ គឺជាការសិក្សាពង្រីកចំណេះវិជ្ជា
– វប្បធម៌ គឺជាការផ្សាំ បណ្ដុះវិជ្ជា និងប្រាជ្ជាស្មារតីឲ្យលូតលាស់ ចម្រុងចម្រើនដោយវិទ្យាសាស្ត្រ សិល្បៈ អក្សរសាស្ត្រ ជាដើម ។
– វប្បធម៌ គឺជាចំណោះដឹង ជំនឿ ឧបករណ៍ និង របៀបរស់នៅក្នុងទង្វើគ្រប់យ៉ាង ដែលមនុស្សមានចំណែករួមក្នុងឋានៈជា សមាជិករបស់សង្គម និង មានការផ្ទេរបន្តពីមនុស្សជំនាន់មួយទៅជំនាន់មួយទៀត ។
– វប្បធម៌ មានន័យថា ធម៌ ឬធាតុ វិធី ធម្មភាព ដែលបណ្តុះ សាបព្រោះ ធ្វើឲ្យមានឫសគល់ មែកធាង ផ្លែផ្កា គឺការរីកចម្រើន លូតលាស់ដល់មនុស្ស សង្គមមនុស្សទាំងផ្លូវកាយ ទាំងផ្លូវចិត្ត ។
– តាមវចនានុក្រមខ្មែរ វប្បធម៌សម្គាល់នូវការផ្សាំ បណ្តុះចំណេះវិជ្ជា ដោយចំណោះវិទ្យាសាស្រ្ត សិល្បៈជាដើម ។ ឧទាហរណ៍ បសុវប្បកម្ម : ការបណ្តុះបណ្តាលខាងចិញ្ចឹមសត្វ , នេសាទវប្បកម្ម : ការបណ្តុះបណ្តាលខាងផ្នែកនេសាទ ។ជាតិពន្ធុវិទូ ស្រ្តីជនជាតិអាមេរិកកាំងម្នាក់ឈ្មោះ ម៉ាករែត មីដ បានសរសេរថា វប្បធម៌គឺជាទំនៀមទំលាប់រួម និង ជាទូទៅ របស់សង្គមនិមួយៗ ប៉ុន្តែជាទំនៀមទំលាប់ដែលមានជាតំណនិងតំណែលហូរហែរតាមសតវត្ស ។ រី ឯការថែរក្សាទំនៀម ទំលាប់ជាបន្តបន្ទាប់គ្នានេះធ្វើទៅតាមរយៈនៃការអប់រំ ។ ឧទាហរណ៍ របៀបធ្វើម្ហូប របៀបចិញ្ចឹមកូនចៅ របៀបដឹកនាំ គ្រួសារ និង ប្រទេសជាតិជាដើម។យុវជនជាវ័យដែលមានការប្រែប្រូលយ៉ាងឆាប់រហ័ស ទាំងរូបរាងកាយ បញ្ញា ស្មារតី និងជាធនធានដ៏សំខាន់ ជាគន្លឹះនៃការប្រែប្រូលសេដ្ឋកិច្ច ជាពលរដ្ឋសកម្ម និងក៏ជាអ្នកដឹកនាំសម្រាប់ថ្ងៃអនាគត។ការចូលរួមរបស់យុវជនធ្វើឱ្យសង្គមជាតិមានអនាគតរុងរឿង។ ការអប់រំ សីលធម៌ដល់យុវជន គឺជាកត្តាចម្បង ដែលយើងគួរយកចិត្តទុកដាក់ ព្រោះយុវជនត្រូវដើរ តួនាទីជំនួសមនុស្សចាស់ជាកម្លាំងចលករមិនអាចខ្វះបានក្នុងការអភិវឌ្ឍជាតិក្នុងន័យនេះគឺដើម្បីឱ្យយុវជនមានការទទូលខុសត្រូវដូចខាងក្រោម៖
ទទូលខុសត្រូវរាល់ទង្វើដែលខ្លួនបានធ្វើ ចំពោះខ្លួនឯងអ្នកដទៃ គ្រូសារនិងសង្គមជាតិ
ពង្រឹងការផ្សះផ្សារ និងបង្រមបង្រួមជាតិឱ្យរីកចម្រើន
ជម្រុញការលើកកម្ពស់ ឱ្យមានសន្តិភាព សន្តិសុខ និងការអភិវឌ្ឍ
លើកកម្ពស់សេចក្តីថ្លៃថ្នូរ ការគោរព ព្រះសង្ឃ ចាស់ព្រឹទ្ធាចារ្យ ការគោរពអ្នកមានវ័យប្រហាក់ប្រហែល និងលើកកម្ពស់គ្រូសារឱ្យល្អ មានតម្លៃ សុខមាលភាពសហគមន៍
ថែរក្សាទ្រព្យសម្បត្តិសាធារណៈ និងសហគមន៍
ធានាការកសាងសង្គមមួយដោយគ្មានអំពើហិង្សាការបង្ខិតបង្ខំការកែងប្រវ័ញ្ចនិងការបំភិយបំភ័យ
ជម្រុញ និងលើកកម្ពស់សមត្ថភាព សមធម៌យេនឌ័រ
លើកកម្ពស់សុខុមាលភាពផ្លូវចិត្ត កាយ រួមទាំងសុខភាពបន្តពូជ
បង្កើនសមត្ថភាពដោយប្រឹងប្រែងក្រេបជញ្ជក់យកជំនាញដើម្បីអភិវឌ្ឍន៍ ប្រទេសជាតិ
លើកកម្ពស់ក្រមសីលធម៌ការងារវិជ្ជាជិវៈ និងការសិក្សាពេញមួយជីវិត
ធ្វើការទូតសម្រាប់ការអភិវឌ្ឍក្នុងតំបន់ និងសកលលោក
ជម្រុញឱ្យមានការអធ្យាស្រ័យ និងការគោរពសិទ្ធិ
ជម្រុញឱ្យយុវជនមានរបៀបរស់នៅថ្លៃថ្នូរ និងអាកប្បកិរិយាប្រកបដោយវិជ្ជាមាន
បម្រើប្រទេសជាតិ តាមរយៈនៃការស្ម័គ្រចិត្តនៅតាមសហគមន៍ តំបន់ ។ល។
ការពារនិងអភិរក្សបរិស្ថាន
បង្កើនការយល់ដឹង ការគោរព ការអនុវត្តច្បាប់ រដ្ឋធម្មនុញ និងច្បាប់ផ្សេងៗទៀតរបស់ប្រទេសជាតិទទូលបន្ទុកចិញ្ចឹម បីបាច់ ថែរក្សាមាតា បិតាដែលចាស់ជរា តាមទនៀមទម្លាប់របស់ខ្មែរ។
ការបំផ្លាញវប្បធម៌ខ្លួនឯង
ពុទ្ធសាសនា និងបញ្ហាសង្គម
តើពុទ្ធសាសនា ចូលរួមចំណែកដោះស្រាយបញ្ហាសង្គមបានកម្រិតណា?
ជាការពិត ពុទ្ធសាសនា បាន ចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចអភិវឌ្ឍន៍ប្រទេស ដូចជា៖ លើកកម្ពស់សីលធម៌សង្គម និងថែរក្សាគោលគ្រឹះវប្បធម៌-អរិយធម៌ជាតិ ពិសេសកាលៈទេសៈប្រទេសស្ថិតក្រោមអាណានិគមបរទេស និងស្ថិតក្រោមការកាន់កាប់របស់បរទេស ។មួយវិញទៀត ពុទ្ធសាសនាបានចូលរួមចំណែកលើកកម្ពស់សន្តិភាពពិភពលោកតាមរយៈទ្រឹស្តីអហឹង្សាធម៌ ។ផ្ទុយទៅវិញ ការបកស្រាយនៅទីនេះបានលើកយកទិដ្ឋភាពអវិជ្ជមានមួយចំនួន ដោយគ្រាន់តែ សាកល្បងឆ្លុះបញ្ចាំងពីទ្រឹស្តីពុទ្ធសាសនា និងលក្ខណៈនៃការប្រតិបត្តិរបស់មនុស្សខ្មែរមួយចំនួនមកបកស្រាយបង្ហាញ ហើយការវិភាគនេះសោត គ្រាន់លើកយកនូវទឡ្ហីករមួយសម្រាប់ការសិក្សាស្រាវជ្រាវពីបញ្ហាសង្គមតែប៉ុណ្ណោះ ។ ខាងក្រោយនេះ ជាទស្សនីយ៍ភាពជីវិតពិតរបស់អ្នកវិភាគដែលបានជួបប្រទះកាលពីនៅកុមារភាព អាយុប្រមាណ១០ឆ្នាំទាក់ទងនឹងការប្រតិបត្តិសាសនានៅសម័យនោះហើយធ្វើការឆ្លុះមកសម័យបច្ចុប្បន្ន។ នៅឆ្នាំ១៩៩២ ដោយសារជីវភាពគ្រួសារខ្ញុំមានការលំបាកក្រខ្សត់ខ្លាំង ដោយឪពុកត្រូវបន្តការសិក្សាថ្នាក់វេជ្ជបណ្ឌិត នៅប្រទេសវៀតណាម ហើយបន្សល់ទុកកូន៦នាក់ស្ថិតក្រោមការថែរក្សាចិញ្ចឹមបីបាច់ពីម្តាយម្នាក់ឯង ។ដោយទទួលបានប្រាក់បៀវត្សឧបត្ថម្ភបន្តិចបន្តួចពីឪពុក ធ្វើឱ្យជីវភាពរស់នៅប្រចាំថ្ងៃមានការលំបាកខ្វះព្រឹក ខ្វះល្ងាច និងមិនអាចផ្គត់ផ្គង់គ្រប់គ្រាន់ ដែលធ្វើឱ្យកូនទាំងអម្បាលម៉ានរស់នៅប្រកបដោយភាពអត់ឃ្លាន និងលំបាកវេទនា។ ដោយសារភាពស្រេកឃ្លាននេះ ខ្ញុំ និងមិត្តភ័ក្រ្តមា្នក់ទៀតដែលជាកូនអ្នកក្រីក្រដូចគ្នា បាននាំគ្នាទៅវត្តមួយនៅក្នុងភូមិ ដោយសង្ឃឹមថា នឹងបានអាហារខ្លះបានបរិភោគ ដើម្បីបំបាត់ភាពស្រេកឃ្លាន ព្រោះនៅវត្តមានការរៀបចំពិធីបុណ្យមួយ (ខ្ញុំមិនចាំបានថាជាពិធីបុណ្យអ្វីទេ) ។ពេលទៅដល់វត្តនោះ ខ្ញុំបានឃើញមនុស្សម្នាជាច្រើន អ៊ូអរទាំងក្មេង ទាំងចាស់ពេញវត្ត ខ្ញុំនិងមិត្តភក្រ្តមានអារម្មណ៍សប្បាយចិត្តជាខ្លាំង ហើយបានដើរសំដៅទៅរករោងបាយនៅក្នុងវត្តព្រោះយើងបានឃើញមានឆ្នាំងបបរដែលយាយជីដាំមានផ្សែងហុយៗ ក្នុងគោលបំណងទៅសុំដើម្បីយកមកបរិភោគ។ ពេលទៅដល់ យើងទាំងពីរនាក់បានសុំគាត់ តែគាត់មិនបានឱ្យបបរមកយើងទេ ដោយនិយាយថា លោកមិនទាន់ឆាន់ ទេ។យើងទាំងពីរនាក់បានត្រឡប់មកវិញ ហើយបានឈរអើតតាមបង្អូចនៃសាលាឆាន់ ពេលនោះខ្ញុំបានឃើញមានមនុស្សជាច្រើន កំពុងអុជធូប និងបួងសួង ពេលនោះខ្ញុំឆ្ងល់ពីមនុស្សរាល់គ្នា តើគេកំពុងបួងសួងពីអ្វី និងសុំអ្វី? ក្រោយមកខ្ញុំបានឃើញ ព្រះសង្ឃសូត្រធម៌ និងបន្ទាប់មកឆាន់អាហារជាច្រើនដែលឧបាសក ឧបាសិការៀបចំនៅខាងមុខព្រះអង្គ ដែលសុទ្ធតែជាអាហារឆ្ងាញ់ៗ។ខ្ញុំឆ្ងល់ទៀតថា ហេតុអ្វី ព្រះសង្ឃមានអាហារជាច្រើនឆាន់ ហើយខ្ញុំគ្មានអ្វីហូបសោះ ។ខ្ញុំឆ្ងល់មនុស្សគ្រប់គ្នា តើពួកគេ កំពុងបួងសួងអ្វី? តើគេកំពុងបួងសួងឱ្យខ្លួនគេ គ្រួសារគេ បក្សពួកគេបានសុខ សប្បាយ មែនទេ ហើយតើមានពុទ្ធសាសនិកប៉ុន្មាននាក់បានបួងសួងឱ្យអ្នកដទៃបានសេចក្តីសុខដូចខ្លួននោះ! និងធ្វើ ទង្វើប្រកបដោយមនុស្សធម៌នោះ! តើមានមនុស្សប៉ុន្មាននាក់បានចាប់អារម្មណ៍នឹងពួកយើង? ខ្ញុំនិងមិត្តខ្ញុំគ្មានជម្រើសទេ ពេលព្រះសង្ឃឆាន់ចប់ យើងបានទៅដណ្តើមចង្ហាន់ដែលនៅសេសសល់នោះមកហូប ហើយត្រូវបានលោកយាយមួយចំនួនស្តីឱ្យថា ក្មេងគ្មានរបៀប និងក្មេងបាតផ្សារ។ជាការពិត មនុស្សម្នានៅទីនោះទាំងអស់ មិនបានមើលឃើញខ្ញុំនិងមិត្តភក្រ្តទេ ដែលយើងទាំងពីរនៅមានជីវិតសោះ ឈរក្នុងសភាពស្គមស្លេកស្លាំង និងមិនមានសំលៀកបំពាក់សមរម្យ។ខ្ញុំបានពិចារណាពីជីវិតច្រើនណាស់ ស្ថិតនៅស្ថានភាពជីវិតបែបនេះ ហើយវាក៏ជាហេតុផលមួយដែរ ដែលធ្វើឱ្យខ្ញុំក្លាយជាសិស្សពូកែអក្សរសាស្រ្តខ្មែរតាំងពីថ្នាក់បឋមភូមិ រហូតដល់ទុតិយភូមិ ។នៅពេលដែលខ្ញុំឈរសម្លឹងទៅព្រះភក្រ្តដ៏ស្រស់ញញឹមរបស់ព្រះពុទ្ធអង្គ ហើយខ្ញុំបានប្រើប្រាស់ការគិត និងការស្រមើស្រមៃជាច្រើនដែលជំរុញឱ្យខ្ញុំស្វែងរកវិជ្ជាដើម្បីរំដោះខ្លួន ។មនុស្សជាច្រើនមានការយល់ខុសពីទ្រឹស្តី និងការប្រតិបត្តិរបស់សាសនា ពួកគាត់ភាគច្រើនព្យាយាមបង្ហាញចេញមកក្រៅនូវទង្វើផ្សេងៗ ដើម្បីសន្សំកុសលក្នុងគោលបំណងឱ្យសាសនា ជួយគាត់ឱ្យបានកើតនៅជាតិខាងមុនបានល្អប្រសើរ និងរស់នៅប្រកបដោយសេចក្តីសុខសុភមង្គល ប៉ុន្តែខ្លឹមសារខាងក្នុងប្រកបដោយភាពមាយា អកុសលកម្ម និងមានលក្ខណៈអាត្មានិយម។ព្រះពុទ្ធសាសនាបានប្រដៅមនុស្សឱ្យប្រព្រឹត្តអំពើល្អ ប្រកបទៅដោយព្រហ្មវិហារធម៌ទាំង៤៖ មេត្តា ករុណា ឧបេក្ខា និងមុទិតា មគ្គទាំង៨ (សម្មាទិដ្ឋិ សម្មាសង្កប្បៈ...) និច្ចសីល ព្រមទាំងធម៌ទាំងឡាយផ្សេងៗទៀត ដែលព្រះពុទ្ធអង្គ បានប្រៀនប្រដៅសត្វលោក។ដូច្នេះមានន័យថា ឱ្យតែអ្នកប្រកាន់ភ្ជាប់នូវអំពើល្អ មានសីលធម៌ គុណធម៌ ប្រាសចាកអគតិទាំងបី (ទោសៈ មោហៈ និង លោភៈ) ចេះជួយសង្គ្រោះអ្នកដទៃ ស្រឡាញ់សន្តិភាព...ក៏មានន័យគ្រប់គ្រាន់ថា អ្នកជាពុទ្ធសានិករួចបាត់ទៅហើយ មិនមែនសម្គាល់ត្រឹមថា ទាល់តែអ្នកកាន់ចង្ហាន់ទៅវត្ត អុជធូបថ្វាយបង្គំ ចូលបច្ច័យ...ទើបជាពុទ្ធសាសនិកពិតប្រាកដនោះទេ ។ត្រង់ចំណុចនេះ ប្រហែលជាការចូលបច្ច័យកសាងវិហារ មានការនិយមចូលចិត្តច្រើនជាងការចូលកសាងសាលារៀន ឬមូលនិធិជួយសង្គ្រោះកុមារហើយមើលទៅដែលជាផ្នែកសំខាន់ក្នុងការចូលរួមចំណែកដោះស្រាយបញ្ហាសង្គម ។តើវាមានប្រយោជន៍អ្វី? កុសលផលបុណ្យអ្វី? បើអ្នកបានប្រព្រឹត្តអំពើពុករលួយបំផ្លាញជាតិ ឬប្រព្រឹត្តអំពើទុច្ចរិត ហើយយកលុយមួយចំនួនយកទៅធ្វើបុណ្យទាន ឬ ធ្វើប្រជាភិថុដើម្បីប្រយោជន៍នោះ !ភាពមិនយល់ច្បាស់មួយចំនួន ពីសាសនា ធ្វើឱ្យមនុស្សខ្មែរមួយចំនួន ដែលនៅពេលគេយល់ថា ខ្លួនគេចាប់ផ្តើមចាស់ ក៏ចាប់ផ្តើមភ័យខ្លាចចំពោះការស្លាប់ ហើយយកចិត្តទុកដាក់ត្រៀមលក្ខណៈដើម្បីស្លាប់ ជាងត្រៀមលក្ខណៈដើម្បីរស់ ដែលមានលក្ខណៈទន់ខ្សោយ ខុសពីទ្រឹស្តីរបស់ព្រះពុទ្ធដើម្បីស្វែងរកសេចក្តីសុខ សុភមង្គលរបស់មនុស្សលោក គេត្រូវព្យាយាមលុបបំបាត់អវិជ្ជា និងតណ្ហា ។ មានករណីមួយទៀត នៅពេលបច្ចុប្បន្ននេះ ថ្ងៃមួយ ខ្ញុំបានព្ញចាស់ៗ កំពុងជជែកគ្នា ពីលោកយាយម្នាក់ដែលតែងតែទៅវត្តធ្វើបុណ្យ ហើយឆ្លៀតឱកាសយកចំណីអាហារដែលនៅសេសសល់ពីវត្តទៅផ្ញើចៅៗដែលអត់ឃ្លាននៅផ្ទះ ដែលទង្វើនេះ ពួកគាត់បញ្ជក់ថាជាទង្វើទាញយកផលប្រយោជន៍ពីវត្ត មិនបានកុសលផលបុណ្យអ្វីទេ ។ខ្ញុំគិតក្នុងចិត្តថា លោកយាយនោះកំពុងធ្វើបុណ្យធំណាស់ ហើយគាត់នឹងបានកុសលផលបុណ្យវិញជាក់ជាមិនខាន។លោកយាយក្នុងការបង្ហាញនេះ ពិតជាបានចូលរួមចំណែកដោះស្រាយបញ្ហាមនុស្សដែលនៅមានជីវិត មើលឃើញ និងប៉ះបាន ដែលជាទង្វើគួរឱ្យគោរពបំផុត។សម្រាប់ករណីមួយទៀត ថ្ងៃមួយខ្ញុំបានទៅញ៉ាំការមិត្តភ័ក្រ្ត ម្នាក់ ដោយបានរួមតុ ជាមួយមិត្តជាច្រើនមកពីស្ថាប័នផ្សេងៗគ្នា ក្នុងនោះមានម្នាក់ជា បុគ្គលិកមកពីអង្គការអន្តរជាតិមួយធ្វើការជាមួយកុមារ មានតួនាទី ជាអ្នកសម្របសម្រួលថ្នាក់ខេត្ត ។ពេលពួកយើងបានបរិភោគភោជនាអាហារហើយ រួចអង្គុយលេងនឹងតុ និងស្តាប់ភ្លេង ស្រាប់តែមានកុមារពីរ បីនាក់ មកសុំអាហារ ដែលនៅសេសសល់ពីពួកយើង ខ្ញុំក៏បានប្រមែប្រមូលអាហារនៅសល់មួយចំនួន ឱ្យទៅពួកគេ ។ស្ថិតក្នុងទិដ្ឋភាពនេះ មិត្តភ័ក្រ្តរបស់ខ្ញុំដែលធ្វើការនៅអង្គការអន្តរជាតិនោះ បាននិយាយទៅកាន់ខ្ញុំថា៖ អ្នកឱ្យអាហារគេបែបនេះ គឺអ្នកកំពុងតែអូសទាញគេ និងលើកទឹកចិត្តគេឱ្យបន្តប្រព្រឹត្តទង្វើបែបនេះទៀតនៅពេលក្រោយ និងជំរុញឱ្យកុមារដទៃទៀតធ្វើតាម។អ្នកមិនគួរធ្វើបែបនេះទេ ព្រោះអំពើល្អរបស់អ្នកបានជះឥទ្ធិពលអាក្រក់ដល់ការប្រព្រឹត្តរបស់គេ។ខ្ញុំក៏បានឆ្លើយតបទៅគេវិញថា៖ ខ្ញុំ អ្នកដែលកំពុងរួមតុជាមួយអ្នក ពីមុនក៏ធ្លាប់ធ្វើបែបនេះដែរ ប៉ុន្តែខ្ញុំនៅតែអាចផ្លាស់ប្តូរខ្លួនឯងបាន ។អ្នកមិនប្រាកដថា ក្មេងដែលកំពុងដើរសុំអាហារនៅពេលនេះ អាចធ្វើអ្នកដឹកនាំនាពេលអនាគតក៏អាចថាបានដែរ ។ពេលខ្លះគេសុំគ្រាន់តែ ដើម្បីបំពេញសេចក្តី ស្រេកឃ្លានមួយគ្រាៗតែប៉ុណ្ណោះ ។ដូច្នេះ យើងគួរជួយពួកគេ ។ខ្ញុំមិនខ្វល់ អ្នកណាយល់ឃើញយ៉ាងណាទេសម្រាប់ករណីនេះ ប៉ុន្តែសម្រាប់ខ្ញុំ គឺ ខ្ញុំនៅតែ បន្តធ្វើបែបនេះដដែល។
តាំងពីព្រះសម្មាសម្ពុទ្ធបរមគ្រូទ្រង់បរិនិព្វានទៅពុំទាន់មានប្រទេសពុទ្ធសាសនិកណាមួយបានផ្តើមបង្កើតទង់ព្រះពុទ្ធសាសនាឱ្យមានរូបរាងឡើងពិតប្រាកដដូចក្នុងប្រពៃណីឯទៀតឡើយនោះទេ។លុះដល់ថ្ងៃអង្គារ ៦ រោច ខែ ជេស្ធ ឆ្នាំខាល ទោស័ក ព.ស ២៤៩៤ ត្រូវនឹងថ្ងៃទី ៦ ខែ មិថុនា គ.ស ១៩៥០ ទើបពុទ្ធិកប្រទេស ទាំង ២៩ មានប្រទេសស្រីលង្កាជាដើម បានបង្កើតពុទ្ធិកសមាគមពិភពលោក ហើយបានធ្វើសន្និសីទលើកទី ១ នៅប្រទេសស្រីលង្កា ដែលមានគណៈប្រតិភូខ្មែរយើង មានសម្តេចព្រះមហាសុមេធាធិបតី ជួន ណាត ជោតញ្ញាណោ សង្ឃនាយកគណៈ មហានិកាយជាប្រធានទៅ រួមប្រជុំផង បានមូលមតិគ្នាបង្កើតទង់សាសនាឡើងហៅថា ទង់ពុទ្ធិក សមាគមពិភពលោក (តាមលក្ខន្តិកៈនៃសមាគមដែលមាន ២៧ មាត្រា) ត្រង់មាត្រា២៦ ចែងថា៖
ការចាប់បដិសន្ធិនៃទង់ព្រះពុទ្ធសាសនា
"ទង់របស់ពុទ្ធិកសមាគមពិភពលោក ជាទង់មានពណ៌ ៦ តម្រូវនឹងឆព្វណ្ណរង្សី របស់ព្រះសម្ពុទ្ធជា ម្ចាស់ ជាមូលដ្ឋានតាំងគំរូ ដែលក្រុមប្រឹក្សាប្រតិបត្តិការបានធ្វើហើយ" ដូច្នេះទង់ពុទ្ធសាសនា ក៏បានឧបត្តិកឡើងជាស្ថាពរតាំងពីកាលនោះមក ។ ទង់ពុទ្ធសាសនាមានប្រាំមួយពណ៌នោះគឺ ៖
១- ពណ៌ខៀវ ២- ពណ៌លឿង ៣- ពណ៌ក្រហម ៤- ពណ៌ស ៥- ពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ៦- ផ្លេក (ពន្លីពេជ្រ គឺគេយកពណ៌ទាំង ៥ ខាងដើមមួយ ៗ មកដាក់បញ្ចូលគ្នាក្នុងផ្ទាំង ទី ៦ នេះជាពណ៌មួយ) ។
ព្រះបរមលោកនាថ ព្រះអង្គមានរស្មី ៦ ពណ៌ ផ្សាយចេញពីវរកាយយ៉ាងនេះដោយលទ្ធផលនៃទានបរមត្ថបារមី ដែលព្រះអង្គបានសាងមកពីអតីតភាពយ៉ាងអស្ចារ្យ ហើយដែលមិនអាចឱ្យអ្នកណាម្នាក់ធ្វើដូចព្រះអង្គបានឡើយ ឯរស្មីមួយៗ ជាតំណាងព្រះជាតិរបស់ព្រះអង្គមួយៗដែរ គឺ ៖
១-រស្មីពណ៌ខៀវ: ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះបាទស្រីភិរាស្ត្រ ។ កាលនោះ ព្រះឥន្ទ្រាធិរាជបាន និម្មិតខ្លួនជាព្រាហ្មណ៍ចាស់ម្នាក់ចូលមកសូមព្រះនេត្រព្រះអង្គ ទាំងគូ ។ ព្រះអង្គទ្រង់ឆ្កៀលព្រះនេត្រព្រះអង្គទាំងពីរឱយទៅឥន្ទព្រាហ្មណ៍
២-រស្មីពណ៌លឿង ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាវិនីបណ្ឌិត។ កាលនោះព្រះ ឥន្ទ្រាធិរាជបាននិម្មិតខ្លួនជាយក្សធ្វើជាជាងមាស ។ វិនីបណ្ឌិតបានអារសាច់ខ្លួនឱយជាងមាស ដើម្បីផែធ្វើជាមាសបិទព្រះពុទ្ធរូប ។
៣-រស្មីពណ៌ក្រហម ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាបទុមមាណព ។ គ្រានោះ មានពស់មួយប្រកបដោយពឹសដ៏ពន្លឹកចឹកមាតាព្រះអង្គ ព្រះអង្គទ្រង់យកកាំបិទមកពុះទ្រូង លូក បេះដូងមកផ្សំថ្នាំមើលមាតាឱយបានគង់ជីវិត ។
៤-រស្មីពណ៌ស ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាព្រះវេស្សន្តរបានប្រទានដំរី មង្គលមួយឈ្មោះ បច្ច័យនាគេន្ទ្រ ជាសត្វសម្រាប់រាជ្យ ដ៏មានអវៈយវៈសសុទ្ធដល់ពួកព្រាហ្មណ៍កលិង្គរដ្ឋ។ ពួកអ្នកនគរស្រីពិរាស្ត្រ ក៏នាំគ្នាខឹងបំបរបង់ព្រះអង្គឱយទៅនៅនាវង្កតបព៌ត ។
៥-រស្មីពណ៌ហង្សបាទ (ស៊ីជម្ពូខ្ចីដូចជើងហង្ស) ជាតំណាងព្រះអង្គកាលទ្រង់សោយព្រះជាតិ ជា វិជ្ឋាធរ ។ មាតាព្រះអង្គ ត្រូវយក្សចាប់យកបាន ព្រះអង្គទ្រង់អារសាច់ឱ្យយក្សបរិភោគជំនួសជិវិតមាតា ។
៦-រស្មីពណ៌ផ្លេក ជាតំណាងព្រះអង្គ កាលទ្រង់សោយព្រះជាតិជាទន្សាយឈ្មោះ សោម បណ្ឌិត មានព្រះតម្លាសទ្ធាចង់បំពេញទានបរមត្ថបារមី។ គ្រានោះព្រះឥន្ទ្រាធិរាជ បាននិម្មិតខ្លួនជា ព្រាហ្មណ៍ចាស់ម្នាក់អត់អាហារដើរចូលមក។ ទន្សាយសោមបណ្ឌិត បានរលាស់ខ្លួន ៣ ដង ដើម្បីឱ្យសត្វល្អិតជ្រុះចេញពីរោមរបស់ព្រះអង្គ រួចក៏លោតចូលក្នុងភ្នក់ភ្លើងទៅ ដើម្បីចំអិនសាច់ ព្រះអង្គឱ្យដល់ឥន្ទព្រាហ្មណ៍បរិភោគ ។
រស្មីទាំង ៦ ពណ៌នេះ បានផ្សាយចេញអំពីព្រះវរកាយព្រះអង្គ ក្នុងពេលត្រាស់ដឹងនូវអនុត្តរ សម្មាសម្ពោធិញ្ញាណ ក្នុងពេលសំដែង បាដឹហារ្យដើម្បីកំចាត់បង់នូវអស្មិមានះនៃព្រះញាតិរបស់ ព្រះអង្គ ដែលមានសេចក្តីសម្គាល់ថា ព្រះអង្គជាមនុស្សនៅក្មេងមិនគួរគោរព និង ក្នុងពេលព្រះអង្គធ្វើ យមក បាដិហារ្យផ្ទាញ់ពួកនាយគ្រន្ទលើដើមគណ្ឌាមព្រឹក្ស (ដើមស្វាយរបស់នាយគណ្ឌៈ) ។
ដូច្នោះហើយ បានជាពុទ្ធិកសមាគមពិភពលោកដែលនៅប្រទេសស្រីលង្កាលើកទី១ នោះ ផ្តើមធ្វើទង់ពុទ្ធសាសនាមាន ៦ ពណ៌ តម្រូវនឹងឆព្វណ្ណរស្មីរបស់ព្រះពុទ្ធជាម្ចាស់ ។
No comments