Breaking News

គុណសម្បត្តិ និងគុណវិប្បត្តិតួអង្គក្នុងរឿង កុលាបប៉ៃលិន

 

គុណសម្បត្តិ និងគុណវិប្បត្តិតួអង្គក្នុងរឿង កុលាបប៉ៃលិន

 

មុនចូលដល់ការវិភាគតួអង្គយើងត្រូវទៅស្គាល់តួអង្គក្នុងរឿងសិន។ តួអង្គររួមមាន៖

/ ចៅចិត្រ  កូនរបស់តាចឺម និងជាសង្សារឃុននារី

/ ឃុននារី  កូនក្រមុំលោកហ្លួងរតនសម្បត្តិ និងជាសង្សារបស់ចៅចិត្រ

/ ហ្លួងរតនសម្បត្តិ  ថៅកែត្បូងនៅប៉ៃលិន និងជាឪពុករបស់នាងឃុននារី

/ តាចឺម  ត្រកូលសិរីពង្ស ឪពុករបស់ចៅចិត្រ

/ លោកបាឡាត់  បាឡាត់ស្រុកសង្កែ

/ តាសុន  អ្នកបើកបររថយន្តឲ្យលោកហ្លួងរតនសម្បត្តិ

/ គ្រូពេទ្យស្អាត  គ្រូពេទ្យព្យាបាលជំងឺតាចឺម

/ ថៅកែផាន់  មិត្តលោកបាឡាត់ស្រុក ជាមេចោរ

/ គ្រូពេទ្យព្យាបាលជម្ងឺចៅចិត្រ

១០/ ក្រុមកម្មករ

ហើយបើយើងវិភាគពីគុណសម្បត្តិរបស់តួអង្គក្នុងរឿងនេះ មានតួអង្គខ្លះយើងមិនអាចលើកមកនិយាយបានទេ ដោយសារអ្នកនិពន្ធមិនបានបញ្ជាក់អ្វីច្រើនឡើយដូចជាតួ តាចឹម ក្រុមកម្មករ តាស៊ុនជាដើម។ ចំណែកតួអង្គខ្លះមានតែគុណសម្បត្តិ មិនមានគុណវិប្បត្តិនោះទេ ដូចជាតួអង្គគ្រូពេទ្យស្អាត និងពេទ្យដែលមើលជម្ងឺចៅចិត្រ ព្រោះលោកទាំងពីរមានតែចំនុចល្អ ដោយជួយព្យាបាល និងមើលថែជម្ងឺនោះឯង។ រីឯតួដទៃទៀតក្រៅពីតួអង្គឯក មានដូចជាលោក ហ្លួងរតនៈសម្បត្តិ លោកបាឡាត់ និងថៅកែផាន់ តួទាំងនេះមានទាំងគុណសម្បត្តិនិងគុណវិប្បត្តិ។ ចឹងយើងទៅសិក្សាពីតួអង្គ៖

លោកបាឡាត់ស្ទឹងសង្កែ

គុណសម្បត្តិ

-        គាត់មានចណេះដឹង។

-        មានការងារខ្ពង់ខ្ពស់ក្នុងសង្គម។

-        មានរូបសម្បត្តិស្អាតសង្ហារ។

-        មានទ្រព្យសម្បត្តិស្តុកស្តម្ភ។

គុណវិប្បត្តិ

-        ជាមន្ត្រីកោងកាច មានឫកពាក្រអឺតក្រទម មើលងាយមនុស្សតូចតាច។

-        ជាមនុស្សឈ្លើយ ប្រើពាក្យមិនពិរោះ ឥតសមជាមន្ត្រីរាជានោះឡើយ។

-        ជាមនុស្សកំសាក អាត្មានិយម ពេលមានឧបសគ្គរត់យករួច ខ្លួនតែម្នាក់ឯង។

-        ជាមនុស្សអត់តម្លៃ បញ្ញាអន់ ជជែកចាញ់ចាញ់មនុស្សមានឋានៈកម្មករតូចទាប

-        ជាមនុស្សពាល ថោកទាប សេពគប់ ជាមួយចោរកំណាច ដើរព្យាបាទប្លន់គេ។

-        ជាមនុស្សគម្រក់ដូចសត្វតិរច្ឆាន ហ៊ានចាប់រំលោភនារីទាំងថ្ងៃដោយឥតខ្មាស់អៀន។

-        ជាមន្ត្រីចិត្តចោរ ឥតគិតប្រយោជន៍ជាតិ បម្រើតែប្រយោជន៍ផ្ទាល់ខ្លួន។

-         

ហ្លួងរតនសម្បត្តិ

គុណសម្បត្តិ

-        ជាថៅកែមានចិត្តសណ្តោសមេត្តាអនុគ្រោះដល់កម្មករ។

-        ជាមនុស្សថ្លៃថ្នូរ មិនវាយឫក ហើយកិរិយាសមរម្យជាអ្នកមានទ្រព្យសម្បត្តិ ដែលអ្នកផង ជាពិសេសអ្នកមានជីវភាពខ្សត់ខ្សោយ អាចពឹងពាក់បាន។

-        ជាមនុស្សមានចិត្តធ្ងន់ នឹងនរ មានខន្តី មិនចេះបន្ទោសកម្មករដោយឥតហេតុផលនោះឡើយ។

-        ជាមនុស្សម៉ឺងម៉ាត់ តែយល់សេចក្តីរាក់ជ្រៅវែងឆ្ងាយ។

-        ជាឪពុកមានព្រហ្មវិហារធម៌ សណ្តោសករុណា និងស្គាល់ពីចិត្តកូន ផ្តល់សេរីភាពដល់កូនក្នុងការជ្រើសរើសគូស្រករ។

-        ជាមនុស្សស្គាល់គុណ និងចេះសងគុណដល់អ្នកដែលបានជួយខ្លួន។

គុណវិប្បត្តិ

-        រាប់អានមនុស្សខុស ប៉ះចំលោកបាឡាត់ និងថៅកែពាល។

-        ស្រលាញ់កូនពេកធ្វើឲ្យកូនមានចរិកឆ្មើងឆ្មៃ។

ថៅកែផាន់

គុណសម្បត្តិ

-        ជាថោកែ ជាអ្នកមានមុខរបររកស៊ី មានមុខមានមាត់ក្នុងសង្គម។

គុណសម្បត្តិ

-        ជាបាបមិត្តមានចិត្តមិនត្រង់ ប្លន់ដៃគូរជំនួញរបស់ខ្លួន

-        ជាមនុស្សបាតសង្គមប្រើអំពើទុតចរិត ដើម្បីរស់ ដោយមិនគិតពីអាយុជីវិតអ្នកដទៃ។

-        ជាមនុស្សចចកស្រោមចៀម ដែលនៅពីមុខផ្អែមល្ហែម តែខាងក្រោយខ្នងពេញដោយល្បិច

ចំពោះតួអង្គឯកជាទូទៅអ្នកនិពន្ធតែផ្តល់ចំនុចល្អច្រើនលើសលប់ជាងចំនុចមិនល្អហេតុនេះហើយបើវិភាគពីគុណវិប្បត្តិគឺមានតិចតួចណាស់ ឬពេលខ្លះរកមិនឃើញទៀតផង។ ដោយឡែកក្នុងរឿងកុលាបប៉ៃលិននេះផ្ទាល់ ក៏មិនខុសគ្នាអ្វីនោះដែរ។

នាងឃុននារី

គុណវិប្បត្តិរបស់នាងគឺ ជានារីមាននិស្ស័យឆ្មើងឆ្មៃ ព្រោះអាងជាកូនអ្នកមាន។ចំណែកគុណសម្បត្តិវិញ

-        នាងជានារីមានសម្រស់ស្អាតផូផង់ សាកសមជាកូនអ្នកមានទ្រព្យធន។

-        មានចំណេះវិជ្ជាជ្រៅជ្រះ

-        ចេះកែខ្លួន ក្រោយមានស្នេហាជាមួយចៅចិត្រជាដើម។

 

ចំណែកឯចៅចិត្ររកគុណវិប្បត្តិគ្មាននោះទេ មានតែគុណសម្បត្តិល្អឥតទាស់ ទាំងរូបសម្បត្តិ ចរិយាសម្បត្តិ និង វិជ្ជាសម្បត្តិ 

-        ចិត្រមានរូបសម្បត្តិ សុខភាពល្អ កម្លាំងមាំមួន ទោះបីជាចៅចិត្រស្គម ប៉ុន្តែគេមានកម្លាំងមាំមួនអាចធ្វើការងារជាកម្មករជីកត្បូង បានដូចមនុស្សដទៃទៀតបាន។

-        លើសពីនេះទៀតចិត្រមានចរិយាសម្បត្តិស្លួតបូត សុភាពរាបសារគួរឲ្យស្រឡាញ់ ចូលចិត្តរាប់អានក្រុមកម្មករ ជាពិសេសចៅហ្វាយនាយលោកហ្លួងរតនសម្បត្តិតែម្តងដែលលោកពេញចិត្តពីអាការៈរបស់ចៅចិត្រ តាំងពីថ្ងៃបានឃើញដំបូងមកម្ល៉េះ  

-        ជាងនេះទៅទៀតចៅចិត្តជាមនុស្សចេះតស៊ូព្យាយាមអត់ធន់ចំពោះការងារជាកម្មករជីកត្បូងនៅជាមួយលោកហ្លួងរតនសម្បត្តិនៅបរប៉ៃលិន

-        ចៅចិត្រជាមនុស្សមានភាពស្មោះត្រង់ជាមួយចៅហ្វាយនាយប្រកបការងារសុចរិតទៀងត្រង់ចំពោះការងងារមិនក្លែងបន្លំចង់បានទ្រព្យរបស់ចៅហ្វាយហនាយធ្វើជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនឡើយ ជាពិសេសសេចក្តីស្មោះត្រង់របស់ចៅចិត្រ និងភាពក្លាហានហ៊ានប្រឆាំងតបតជាមួយក្រុមចោរប្លន់នៅក្នុងព្រៃ និងពួកក្រុមចោរមកប្លន់ដឹកនាំដោយលោកបាឡាត់ស្រុកកាន់តែធ្វើឲ្យឃុននារីស្រឡា្ញញ់ចៅចិត្រកាន់តែខ្លាំងឡើងៗ  

-        មិនត្រឹមតែប៉ុណ្ណោះទេចៅចិត្រចាកូន កត្តញ្ញូ ស្តាប់ដំបូន្មានរបស់តាចឺមជាឪពុកម្តាយជានិច្ច កាន់យកនូវធម៌ អត្តាហិ អត្តនោនាថោ មានន័យថាខ្លួនទីពឹងខ្លួន មិនដែលភ្លេចសោះឡើយ  

-        ចំពោះការរស់នៅជាមួយអ្នកដទៃចៅចិត្រមានអធ្យាស្រ័យល្អជាមួយអ្នកដទៃចេះជួយយកអសារអ្នកជិតខាងជួយបើករថយន្តជំនួយតាសុខជូនលោក ហ្លួងរតនសម្បត្តិទោះបីជាគ្រួសារមានជីវភាពក្រីក្រយ៉ាងណាក៏ដោយចិត្រតស៊ូរៀនសូត្ររហូត មានប្រកាសនីយប័ត្រ ចេះគិតគូរពិចារណាបានវែងឆ្ងាយចេះបើកបរឡានចេះជួសជុលឡាននិងចេះដឹកនាំកាន់កាប់គ្រប់គ្រងពួកកម្មករ និងកាន់កាប់បញ្ជីត្បូងបានល្អត្រឹមត្រូវថែមទៀតផង

សរុបរួមទៅ ការវិភាគតួអង្គទាំងនេះ គ្រាន់តែជាគំនិតមួយជួយដល់ការវិភាគរបស់មិត្តអ្នកសិក្សាប៉ុណ្ណោះ បើមានចន្លោះខ្វះខាត ឬលើសលោះត្រង់ចំនុចណាមួយនោះ សូមផ្តល់ជាមតិក្នុងវីដេអូខាងក្រោម។ សូមអរគុណ!

No comments