សង្ខេបរឿង មហាចោរនៅទល់ដែន - [Cambo Page - ខេមបូ ផេក]
ប្រភេទ ៖ គឺជារឿងប្រលោមលោកខ្មែរ បែបគុននិយម
និពន្ធដោយ ៖ លោក សាង សាវ៉ាត បោះពុម្ពផ្សាយជាលើកដំបូង នៅព.ស.ទី២៤៨៥
កាលកំណត់តែង ៖ គ.ស.១៩៥៥
រឿងមហាចោរនៅទល់ដែនចែកចេញជា ២១វគ្គ
វគ្គទី១៖ខ្លាបាក់ចង្កូមវគ្គទី២៖បងប្អូនពីរនាក់
វគ្គទី៣៖រាត្រីស្ងាត់
វគ្គទី៤៖សពស្នេហា
វគ្គទី៥៖បណ្ដាំបង
វគ្គទី៦៖ភ្លើងរាគៈ
វគ្គទី៧៖បាត់កូន
វគ្គទី៨៖ត្រលប់ពីច្បាំង
វគ្គទី៩៖រត់តាមប្ដី
វគ្គទី១០៖ស្ដេចខ្ញាល់
វគ្គទី១១៖តដៃដោះខ្លួន
វគ្គទី១២៖អាសន្នធំ
វគ្គទី១៣៖វាយផ្តាច់ព្រ័ត្រ
វគ្គទី១៤៖ ព្រះនាងខត្តិយាណី
វគ្គទី១៥៖ ទារុណកម្ម
វគ្គទី១៦៖ ស្នេហាលើទូក
វគ្គទី១៧៖ ថ្កើងត្រង់ណា
វគ្គទី១៨ ៖ ស្រីទុគ៌ត
វគ្គទី១៩៖ ក្បួនការពារឯករាជ្យ
វគ្គទី២០៖ ផែនការសម្ងាត់
វគ្គទី២១៖ ជោគជ័យ
តួអង្គរួមមាន៖
១- ព្រះកម្ពុត ៖ ជាខ្មែរក្បត់ជាតិ គ្រប់គ្រងអាណាចក្រខេត្តសេរីសោភ័ណតំណាងឲ្យរដ្ឋាភិបាលសៀម
២- មានន្ទ ៖ ជាកូនព្រះកម្ពុត ប្តីរបស់នាងទេវី ជាជនស្នេហាជាតិ និងប្រជារាស្ត្រខ្មែរ។
៣- កាមា ៖ ជាកូនព្រះកម្ពុត ប្អូនមាន្ទន
៤- វិសេសក្លាហាន ៖ ជាអតីតមេទ៏ពអង្គអាចក្លាហានរបស់ខ្មែរ។
៥- ទេវី ៖ ជាកូនវិសេសក្លាហាន ប្រពន្ធរបស់មាន្ទន
៦- ព្រះនាងខត្តិយានីកែវមណី ៖ ជាកូនចៅហ្វាយខេត្តសង្វាត់សុរិន្ទ្រ ក្មួយព្រះកម្ពុត ប្អូនជីដូនមួយមានន្ទ និងជាមេខ្លោងធំក្នុងរឿង
៧- និលពេជ្រ ៖ ជាសេនាជំនិតរបស់ព្រះកម្ពុត
៨- នាយអគ្គី ៖ ជាមិត្តរបស់មានន្ទ
៩- មីងភួង ៖ ជាអ្នកបម្រើវិសេសក្លាហាន និងជាអ្នកមើលថែនាងទេវី
១០- នាយកោប ៖ ជាសេនាជំនិតរបស់មានន្ទ។
១១- ឧត្តម ៖ ជាមិត្តរបស់មានន្ទ
១២- នាងយីហ៊ុប ៖ ជាប្រពនឧត្តម
១៣- មាលា ៖ ជាកូនរបស់ឧត្តុង្គ ក្មួយឧត្តម និងជាជនបង្កប់ខ្លួនក្បែរនាងខត្តិយានី
១៤- វីរៈ ៖ ជាមិត្តរបស់មានន្ទ ជាដៃគូជាមួយអារុណ។
១៥- អារុណ ៖ ជាមិត្តរបស់មានន្ទ ជាដៃគូជាមួយវីរៈ
១៦- បម្រុង ៖ ជាក្រុមតស៊ូជាមួយមានន្ទ
១៧- នាយកត និងនាយឡំ ៖ ជាសេនាមានន្ទ និងជាអ្នកយាមនាងខត្តិយានីពេលចាប់ខ្លួននាងបាន
១៨- តាគិរីសុមេរុ ៖ ជាអ្នកមើលថែព្រះកម្ពុតតាំងពីតូច
១៩- ដារា ៖ ជាមិត្តមានន្ទ
២០- លោកគ្រូគ្មានឈ្មោះ ៖ ជាគ្រូរបស់មានន្ទ និងកាមា រួមជាមួយនឹងតួអង្គរំលឹកជាច្រើនទៀត
អត្ថបទរឿងសង្ខេប
នៅចន្លោះឆ្នាំ ១៩៥២ ១៩៥៦ ស្នាដៃអក្សរសិល្ប៍ខ្មែរបានផុសឡើងព្រោងព្រៀតប្រលោមលោកខ្មែរត្រូវបានគេនិយមច្រើនទៅៗតាំងពីពេលនោះមកដែរ គឺនៅសម័យនោះហើយដែលលោក សាង សាវាត បាននិពន្ធរឿងមហាចោរនៅទល់ដែន បោះពុម្ពផ្សាយជាលើកដំបូងបង្អស់នៅក្នុងឆ្នាំ ១៩៥៥។ រឿងមហាចោរនៅទល់ដែននេះលើកឡើងអំពីវីរៈភាពរបស់មេទ័ពម្នាក់ឈ្មោះ មានន្ទ កាលពីឆ្នាំ ១៨៦៥ គឺជំនាន់សៀមប៉ុនប៉ងយកទឹកដីខ្មែរ មានន្ទ ជាកូនអ្នកគ្រប់គ្រងខេត្តសិរីសោភ័ណម្នាក់ដែលគេឲ្យឈ្មោះថា ព្រះកំពុត ព្រះកំពុត ដែលចូលដៃជានឹងសៀមហើយដែលកាន់អំណាចផ្តាច់ការនៅក្នុងខេត្តនោះ។ មានន្ទ ចាប់ចិត្តស្នេហាទៅលើនាង ទេវី ដែលជាកូនស្រីរបស់អ្នកស្នេហាជាតិម្នាក់ឈ្មោះ វិសេសក្លាហាន ពោលគឺសត្រូវរបស់ព្រះកំពុត ។ នៅក្នុងរាត្រីមួយបន្ទាប់ពីបានដឹងថាទេវីជាកូនស្រីបានលបលួចទៅជួបមានន្ទ វិសេស ក្លាហាន បានចាប់បង្ខំឲ្យគូរស្នេហ៍ទាំងពីររៀបការទាំងកណ្តាលរាត្រី រៀបការកូនស្រីរួចហើយវិសេសក្លាហានក៏ដាច់ខ្យល់ស្លាប់បាត់ទៅ។ មានន្ទមានប្អូនប្រុសម្នាក់ឈ្មោះកាមាដែលពូកែខាងសិល្ប៍សាស្រ្តដូចគ្នាប៉ុន្តែដែលមានចិត្តឃោរឃៅ កាមាក៏ចាប់ចិត្តប្រតិព័ត្តទៅលើរូបនាងទេវីដែរ ពេលមានន្ទចេញទៅធ្វើប្រតិបត្តិការណ៍សឹក កាមាបានទៅចែចង់នាងទេវីប៉ុន្តែពុំបានសម្រេច ទោះបីនាងទេវីមានគត៌ពោរពោះទៅហើយក្តី ក៏កាមានៅតែមកសាកល្បងបណ្តាចចំណងស្នេហារវាងនាងទេវីនឹងមានន្ទជារឿយៗដែរ។
មានន្ទចេញទៅច្បាំងរាប់ខែមិនឃើញវិលមកវិញសោះ នាងទេវីរងចាំដោយក្តីអស់សង្ឃឹមប៉ុន្តែនៅតែរក្សាការស្មោះត្រង់ជានិច្ចចំពោះមានន្ទ នាងសម្រាលកូនស្រីមួយនៅក្នុងភាពឯកឯងនៅក្នុងភាពកំសត់ពន់ពេកក្រៃ នាងឲ្យឈ្មោះកូននោះថា បុទុម។ ថ្ងៃមួយនាងបានដឹងថាមានន្ទជាប្តីបានត្រឡប់មកវិញ នៅពេលនោះកាមាបានចាប់បុទុមធ្វើជាថ្នូរហើយបង្ខំឲ្យនាងមិននិយាយរកមានន្ទអ្វីទាំងអស់ បើពុំធ្វើតាមទេកាមានឹងសម្លាប់កូននាងចោល។ នាងទេវីគ្មានជម្រើសអ្វីទៀតក្រៅពីធ្វើតាមកាមាទេ បន្ទាប់ពីឆាកល្ខោនដ៏គួរឲ្យសង្វេគនេះ មានន្ទខឹងនឹងប្រពន្ធយ៉ាងខ្លាំងហើយក៏រត់ចេញពីផ្ទះបាត់ទៅ។ កាមាស្វែងជួបនឹងមានន្ទជាបងហើយអ្នកទាំងពីរក៏ប្រយុទ្ធគ្នាស្លាប់រស់ នៅទីបំផុតកាមាត្រូវរបួសជាទម្ងន់ កាលបើបានស្តាប់ពាក្យញុះញង់ថាមានន្ទចង់សម្លាប់កាមាជាប្អូន ព្រះកំពុតក៏ឲ្យគេដេញរកចាប់មានន្ទ ទោះបីមានន្ទមានប្រជានុរាស្រ្តនិងមិត្តភ័ក្តិស្រឡាញ់រាប់អានច្រើនយ៉ាងណាក្តី ក៏នៅទីបំផុតត្រូវនិលពេជ្រមេទ័ពម្នាក់របស់ពួកព្រះកំពុតចាប់បានហើយយកទៅដាក់គុកឲ្យធ្វើការជាទម្ងន់យ៉ាងវេទនាទាំងផ្លូវកាយទាំងផ្លូវចិត្ត សូម្បីតែនាងខត្ដិយានីយ៍ កូនស្រីព្រះចៅនៃទីក្រុងអយុធ្យាដែលធ្លាប់ស្រឡាញ់រាប់អានតាំងពីតូចក្រូចឆ្មាមកក៏ជួយមិនបានដែរ ព្រោះនាងទាមទារឲ្យមានន្ទស្រឡាញ់នាងផងហើយបម្រើផលប្រយោជន៍សៀមផង នៅទីបំផុតអ្នកដែលគាំទ្របុព្វហេតុស្នេហាជាតិខ្មែរបានរំដោះមានន្ទចេញពីគុកបានហើយមានន្ទថែមទាំងចាប់យកនាងខត្ដិយានីយ៍ធ្វើជាថ្នូរថែមទៀត មានន្ទបានបង្កទ័ពវាយរំលំព្រះកំពុតជាឪពុក។ បន្ទាប់ពីបានជួបការលំបាក់លំបិនជាច្រើន ជាពិសេសការក្បត់របស់នាយបំរុងដែលចាញ់ការបោកបញ្ឆោតលួងលោមរបស់នាងខត្ដិយានីយ៍។ អ្នកតស៊ូរំដោះជាតិក្រោមការដឹកនាំរបស់មានន្ទនឹងមិត្តរបស់មានន្ទដ៏ចំណាប់ៗមួយចំនួនដូចជា វីរ នាយកោប អារុណ មហាកាល ស្រទុំ ស្បៃវែង ជាដើម ក៏បានយកឈ្នះទៅលើពួកព្រះកំពុតនឹងកាមាហើយរំដោះអាណាខែត្រខេត្តសិរីសោភ័ណបានដោយសុវត្ថិភាព។
ប្រធានរឿង ៖ នេះជារឿងរបស់អ្នកស្នេហាជាតិដ៏ក្លាហានមួយក្រុមដែលបានពលីគ្រប់បែបយ៉ាង គឺពលីទាំងស្នេហាទាំងគ្រួសារដើម្បីបុព្វហេតុរបស់ជាតិខ្មែរ (ការស្វែងរកឯករាជ្យភាព និងសេីភាពជូបវហរជាជាតិខ្មែរ ពីពួកសៀមបីសំណាក់អ្នកស្នេហាជាតិ) កិច្ចការដ៏ធំនេះបានសម្រេចក៏ដោយសារតែស្មារតីស្នេហាជាតិរបស់គ្រួសារខ្មែរមួយចំនួនដែរ ដូចជាឧត្តមនឹងនាងយីហុបជាប្រពន្ធ ឧដុងនឹងនាងមាលាជាកូនស្រីជាដើម ។
មូលបញ្ហារឿង ៖ អាណាខេត្តសិរីសោភ៏ណធ្លាក់នៅក្រោមការកានើកាប់របស់សៀម ព្រះកម្ពុតដែលជាជនជាតិខ្មែរបម្រើសៀមកាន់កាប់អាណាខេត្តសិរីសោភ័ណបានធ្វើបានជិះជាន់កេងប្រវ័ញ្ញញើសឈាមខ្មែរ។ សេចក្តីស្នេហារបស់មានន្ទនឹងនាងទេវី។ ក្រុមចលនាតស៊ូរស់មានន្ទដើម្បីបុព្វហេតុរំដោះជាតិខ្មែរ។
ឧត្តមគតិរឿង៖ នេះជាប្រលោមលោកដែលលើកតម្កើងវីរៈភាពក៏ពិតមែនប៉ុន្តែមិនមែនជាវីរៈសម្រាប់បម្រើអ្នកមានអំណាចជិះជាន់គេឯងអ្វីទេ តែគឺជាវីរៈភាពដែលបម្រើនិងកាពារអ្នកទន់ខ្សោយ អ្នកគ្មានបង្អែកក្នុងជីវិត ជាពិសេសកាពារប្រជាជាតិដែលស្ថិតនៅក្រោមការគំរាមកំហែងមួយប្រកបទៅដោយគ្រោះថ្នាក់ ៕
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
សម្លេង និងកាត់ត ៖ មហិច្ឆតា ក្អែកខ្មៅ
ចាត់ចែងទូទៅ ៖ សុំសោយ ពីគ្រុឌ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments