សង្ខេបរឿង គ្រូបង្រៀនស្រុកស្រែ - [Cambo Page - ខេមបូ ផេក]
រឿង គ្រូបង្រៀនស្រុកស្រែ
ប្រភពរឿង៖ រឿងគ្រូបង្រៀនស្រុកស្រែមានប្រភពចេញមកពីដំណើរការតស៊ូនយោបាយរបស់គ្រូបង្រៀនមួយក្រុមនៅព្រៃទទឹង ខេត្តកំពង់ចាម ប្រទេសកម្ពុជា។
ប្រភេទ៖ ជារឿងប្រលោមលោកទំនើបបែបមនោគមវិជ្ជាសង្គមនយោបាយព្រោះខ្លឹមសារនៃរឿងមានទំនាក់ទំនងទៅនឹងការតស៊ូនយោបាយ
ចលនា៖ រឿងគ្រូបង្រៀនស្រុកស្រែស្ថិតក្នុងចលនាអក្សរសិល្ប៍ខេមរនិយម ព្រោះគោលគំនិតរឿងឆ្លុះបញ្ចាំងនូវទស្សនៈលោកិយខ្មែរតំណាងឲ្យទំនៀមទម្លាប់ប្រពៃណីខ្មែរសុទ្ធសាធ
ឥទ្ធិពល៖ សង្គមនិយម ព្រោះគោលគំនិតខ្លឹមសារបំផុសក្នុងផ្ទៃរឿងជាគំនិតជឿនលឿន
កាលកំណត់តែង៖ ១៩៥៧
អ្នកនិពន្ធ៖ លោក អ៊ឹម ថុក
រឿងគ្រូបង្រៀនស្រុកស្រែចែកជា១១វគ្គ
១ រកមិនជួប់ ២ ខ្សឹកខ្សួល ៣ ជួយគ្នានៅទាន់គ្រាក្រ
៤ កាត់វាលស្រែពេលយប់ ៥ មធ្យោបាយផ្សេងៗ ៦ ស្រីៗ
៧ លោកប្អូនរបស់ពូព្រឿង ៨ គុកខ្មែរ ៩ ពេលចូលកង
១០ ហួសដូស ១១ វ៉ាកងខែចេត្រ
តួអង្គក្នុងរឿង
ក/ តួអង្គបុគ្គលិកសិក្សា
១ គ្រូចន្ទ ៖ នាយកសាសា
២ គ្រូម៉េង ៖ លេខាធិការ
៣ គ្រូម៉ៅ ៖ គ្រូបង្រៀន
៤ គ្រូវ៉ាត ៖ គ្រូបង្រៀន
៥ គ្រូថាន់ ៖ គ្រូបង្រៀន
៦ គ្រូផាន់ ៖ គ្រូបង្រៀន
ខ/តួអង្គរដ្ឋអំណាច
១ មុយ ៖ ប៉ូលីស
២ ថីដោយ ៖ នាយប៉ូលីស
៣ ហ៊ីង ៖ ស្មៀន
៤ ក្រសួងអប់រំ
គ/ តួអង្គប្រជារាស្ត្រសុទ្ធសាធ
១ ពូហម ៖ កសិករ
២ សែម ៖ កសិករ
៣ ពូព្រឿង ៖ កសិករ
៤ ហ៊ន ៖ កសិករ
៥ នាងសន ៖ ក្មួយពូហម - កសិករ
៦ ខ្វាវ ៖ កសិករ
៧ ពូហម ៖ កសិករ
៨ អាចារ្យសម ៖ ព្រឹទ្ធាចារ្យ
៩ អន្ទិតឡឹង ៖ កសិករ
កំណត់សម្គាល់៖ ក្នុងចំណោមតួអង្គទាំងអស់ មានតួអង្គ៤នាក់ជាតួអង្គពិតគឺគ្រូបង្រៀនបីនាក់ និងប្រជាជនម្នាក់(១)។
១ គ្រូចន្ទ ៖ ឈ្មោះដលម ចន្ទ អុល
២ គ្រូម៉េង ៖ ឈ្មោះដើម ម៉េង ហ៊ាង
៣ គ្រូម៉ៅ ៖ ឈ្មោះដើម ម៉ី ផាត់
៤ ពូហម ៖ ឈ្មោះដើម លឿង ជាអតីតទាហាន និងការប៉ូរ៉ាំល់ត្រួតត្រាគូលីកម្មករសាធារណការ។
សង្ខេបរឿង៖
កសិករហមជាអតីតទាហានជើងក្រហម និងនាម៉ឺនតូចតាចក្នុងក្រសួងសាធារណការបានត្រូវប៉ូលីសតាមចាប់ខ្លួនដោយមូលហេតុគាត់ជាមេបំផុសបំផុលចលនាមហាជន ប្រជាជនឲ្យយល់ដឹងពីលទ្ធិប្រជាធិបតេយ្យ។ យល់ការណ៍មិនស្រួល និងដោយឯកភាពជាមួយសំណើយោបល់ពីមិត្តរួមចលនា បងហមក៏គេចខ្លួនមួយរយៈ។ ពេលគេចខ្លួនក្នុងរាត្រីនៅតាមផ្លូវ បងហមបានជួបសន្ទនាយ៉ាងច្រើនជាមួយអន្ទិតឡឹម និងអាចារ្យសែម ដោយរៀបរាប់បង្ហាញអំពីអំពើឃោរឃៅរបស់ពួកនាយទុនគ្រប់ប្រភេទ និងមាគា៌រៀបចំទម្រង់សង្គមឡើងវិញតាមទស្សនៈជឿនលឿនថ្មី។
សកម្មភាពបំផុសចលនាមហាជនប្រជាជននេះត្រូវបានធ្វើឲ្យគ្រូម៉ៅជាប់គុកអស់រយៈពេល២ខែ។ គ្រូបង្រៀនដទៃៗទៀតក៏ត្រូវតាមដាន និងត្រូវក្រសួងអប់រំផ្លាស់ចេញពីភូមិម៉ាស៊ីនស្រូវជាពិសេសចំពោះគ្រូចន្ទ គ្រូថាន់ និងគ្រូវ៉ាត។ វិធានការរបស់ក្រសួងដែលចង់បង្អាក់ចលនាមហាជន និងផ្តាច់ទំនាក់ទំនងជាមួយមហាជនពុំបានទទួលលទ្ធផលជាវិជ្ជមានទេ ពីព្រោះគ្រូផ្លាស់ថ្មីដែលមកជំនួសក៏មានទស្សនៈសង្គមដូចគ្រូមុនៗដដែល។ ក្រោយមកសុវត្ថិភាពក្នុងស្រុកព្រៃទទឹងក៏ប្រែជាមានសភាពធូរស្រាលឡើងវិញ ហើយអ្នកជាប់គុកនិងជាប់ពិរុទ្ធក៏ត្រូវរួចខ្លួន។
លុះដល់វិស្សមកាល ខែចេត្រ គ្រូចន្ទ គ្រូថាន់ គ្រូវ៉ាតក៏នាំគ្នាមកលេងភូមិម៉ាស៊ីនស្រូវវិញយ៉ាងសប្បាយរីករាយ។ គេបានពិភាក្សាគ្នាអំពីគោលគំនិត និងមធ្យោបាយផ្សេងៗសម្រាប់រៀបចំសង្គមឡើងវិញ ក្នុងទស្សនៈគោលជំហរជឿនលឿនដដែល។
ប្រធានរឿង៖ ដំណើររឿងដែលឃើញថាប្រធានរឿងទាក់ទងនឹងការតស៊ូ ដើម្បីទាមទារសិទ្ធិសេរីភាព និងប្រជាធិបតេយ្យ។
មូលបញ្ហា៖ សកម្មភាពតស៊ូបំផុសចលនាមហាជន និងវិធានការបង្ក្រាប និងរាំងស្ទះដល់ខ្សែរយៈចលនាមហាជន។
១/ សិក្សាអត្ថបទរឿងគ្រូបង្រៀនស្រុកស្រែ ថ្នាក់ទី១០ ឆ្នាំ ១៩៨៥
........................................
ដឹកនាំដោយ : សូរ្យ សែនស្រណោះ សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ ផលិតដោយ : - [Cambo Page - ខេមបូ ផេក]
ដឹកនាំដោយ : សូរ្យ សែនស្រណោះ សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ ផលិតដោយ : - [Cambo Page - ខេមបូ ផេក]
No comments