Breaking News

ព្រះបាទអង្គឌួង ឬ (ព្រះហរិរក្សរាមា) - [Cambo Page - ខេមបូ ផេក]

ព្រះបាទអង្គឌួង ឬ (ព្រះហរិរក្សរាមា) 


អំពីហេតុដែលនាំឲ្យព្រះបាទអង្គឌួងត្រលប់មកកាន់ប្រទេសកម្ពុជា៖ 


   
សោយនៅក្នុងព្រះនគរ យួនបានធ្វើទុក្ខបុកម្នេញដល់ខ្មែរខ្លាំងពេក ប្រជារាស្ត្រខ្មែរ ក៏បានសុំឲ្យព្រះអង្គឌួងដែលគង់នៅប្រទេសសៀម ស្តេចយាងមកគ្រប់គ្រងរាជ្យជាម្ចាស់ ផែនដីវិញ។ បានឳកាសល្អយ៉ាងនេះ សៀមក័ចាត់ឧត្តមសេនីយ៍ ម្នាក់ឈ្មោះ ចៅពញាឌិន ឲ្យដង្ហែព្រះអង្គមកកាន់កម្ពុជា។ គ្រានោះប្រទេសកម្ពុជាភាគខាងកើត ស្ថិតនៅក្រោមការកាន់កាប់របស់យួន។ ដើម្បីរៀបចំព្រះនគរឲ្យមានរបៀបរៀបរយ ហើយនិងមានឯករាជភាពឡើងវិញ ព្រះអង្គទ្រង់ត្រូវកម្ចាត់យួនឲ្យចេញផុតពីដីខ្មែរ ជាមុន។ 

ចម្បាំងនឹងយួន៖ 


   ចម្បាំងនឹងយួនមានពីរលើក។ 
  លើកទីមួយ៖ ទ័ពសៀមដែលមានចភពញាបឌិនជាអ្នកដឹកនាំ បានទប់ទល់នឹងទ័ពយួនហើយថយដៃ ព្រោះទ័ពយួនខ្លាំងជាង។ យួនក៏បានចូលមកកាន់កាប់ក្រយងភ្នំពេញ។ 

  លើកទីពីរ៖ ទ័ពយួនចង់ចូលទៅវាយលុកក្រុងឧត្តុង្គទៀត តែម្តងនេះ ព្រះអង្គឌួង និងចៅពញាបឌិន បានរៀបចំទ័ពទប់ទល់យ៉ាងអង់អាច។ ទ័ពយួនប្រយុទ្ធមិនឈ្នះ ក៏យល់ព្រមទទួលចុះហត្ថលេខាឈប់ច្បាំងរវាង ខ្មែរ និងយួននៅឆ្នាំ១៨៤៦។ 

ព្រះអង្គឡើងសោយរាជ្យជាព្រះមហាក្សត្រកម្ពុជា៖ 


  លុះឈប់ច្បាំងនឹងខ្មែរហើយ ទើបយួនទទួលស្គាល់ព្រះអង្គឌួង ជាព្រះមហាក្សត្រពេញទីនៃប្រទេសកម្ពុជា។ ចំណែកព្រះក្សត្រិយានីអង្គម៉ី និងព្រះញាតិវង្សដែលយួនឃាត់ទុកឲ្យគង់ប្រថាប់នៅប្រទេសយួនពេលមុននោះ យួនបានដោះលែងព្រះអង្គឲ្យយាងមកកាន់មាតុប្រទេសវិញ ព្រមទាំងនាំព្រះខ័នមាស និងលំពែងមកប្រគល់ថ្វាយព្រះរាជាខ្មែរទៀតផង។ 

 ព្រះអង្គឌួង បានទទួលព្រះរាជប្រាប្តាភិសេក (20) នៅក្រុងឧត្តុង្គនៅឆ្នាំ១៨៤៧។ 


សេចក្តីសង្ខេប៖ 


  កាលនោះ យួនបានធ្វើទុក្ខបុកម្នេញខ្មែរខ្លាំងណាស់។ ប្រជារាស្ត្រខ្មែរបាននាំគ្នាសុំយាងព្រះអង្គឌួងពីសៀមមកគ្រប់គ្រងរាជ្យនៅប្រទេសកម្ពុជា។ មេទ័ពសៀមឈ្មោះ ចៅពញាបឌិន បានដង្ហែព្រះអង្គឌួងមកកាន់ប្រទេសខ្មែរ វិញ។ 

   មកដល់ប្រទេសខ្មែរ ព្រះបាទអង្គឌួង និងចៅពញាបឌិន ធ្វើសង្គ្រាមជាមួយនឹងយួនចំនួនពីរលើក។ លើកទីមួយយួនមានជ័យជម្នះ ហើយមកកាន់កាប់ក្រុងភ្នំពេញ។ លើកទីពីរ យួនវាមិនឈ្នះទ័ពខ្មែរ និអទ័ពចៅពញាបឌិន នៅក្រុងឧត្តុង្គ ហើយក័ទទួលឈប់ច្បាំងនឹងខ្មែរទៅ។ 
  
  ពីពេលនោះមក យួនទទួលស្គាល់ព្រះអង្គឌួង ជាព្រះមហាក្សត្រខ្មែរពេញទី។ ព្រះអង្គឌួងទទួលប្រាប្តាភិសេក នៅក្រុងឧត្តុង្គនៅឆ្នាំ១៨៤៧។ 

ពន្យល់ពាក្យ៖ 

ប្រាប្តាភិសេក (ន) = ដែលមានអភិសេកដល់ហើយ សំដៅដល់ក្សត្រិយ៍ដែលច្បាំងឈ្នះសឹកហើយបានទទួលរាជ្យ

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]

No comments