Breaking News

បណ្ឌិតមហា ឈឹម សុមន៍ - [Cambo Page - ខេមបូ ផេក]


ក. ជីវប្រវត្តិសង្ខេប៖

* កើតក្នុងឆ្នាំ ១៩០៥ ព.ស ២៤៥០ នៅឃុំបសែត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ
* អាយុ ១២ឆ្នាំ បួសជាសាមណេរ សិក្សាក្នុងសំណាក់ព្រះគ្រូអាចារ្យកន នៅឃុំវាល ស្រុកគងពិសី
* អាយុ ២០ឆ្នាំ ចូលរៀនកច្ចាយនៈវេយ្យាករណ៍ និងសម្ព័ន្ធម្តងទឿតក្នុងសំណាក់ព្រះតេជគុណ​ព្រះវិភទ្ទញ្ញាណសោម ឡុច (មហា៤ប្រយោគ) វត្តលង្កា ក្រុងភ្នំពេញ
* អាយុ ២១ឆ្នាំ ឧបសម្បទាជាភិក្ខុភាវៈ ជាសិស្សសាលាបាលីជាន់ខ្ពស់ ក្រុងភ្នំពេញ
* ក្នុងឆ្នាំដដែល លោកបានប្រឡងជាប់សាលាបាលីជាន់ខ្ពស់ ហើយបានធ្វើជាគ្រូឧទ្ទេសាចារ្យ បង្រៀនបាលីនៅវត្តលង្កាកុសុមារាម ក្រុងភ្នំពេញ
* ទទួលអនិច្ចកម្មនៅឆ្នាំ ១៩៧៥

ខ. ឋានៈ និងតួនាទី៖

* ជាគ្រូបង្រៀនសាលាបាលីរង វត្តលង្កា ក្រុងភ្នំពេញ
* ជាសមាជិកក្រុមជំនុំប្រែព្រះត្រៃបិដក
* ជាសាស្រ្តាចារ្យពុទ្ធិកវិទ្យាល័យព្រះសុរាម្រឹត ក្រុងភ្នំពេញ
* ជាសមាជិកក្រុមអភិបាលនៃសមាជិកអ្នកនិពន្ធខ្មែរ

គ. ស្នាដៃ៖

* ធម្មបទកថានានានិទាន (អាគារវិន័យ)
* វេយ្យាករណ៍បាលី
* ប្រស្នាវិន័យ ភាគ១ ភាគ២ ភាគ៣ ភាគ៤
* ពុទ្ធប្រវត្តិកថា (ប្រវត្តិទី១នៃពុទ្ធសាសនា)
* អធិប្បាយគាថាធម្មបទ ភាគ១ ភាគ២ ភាគ៣ ភាគ៤
* ឧភយពាក្យវិលាសិនី (ភាគ១ ខ្មែរ និងភាគ១ ភាគ២ បាលី)
* ជាតកធម្មបទ (គម្រូតែងរឿង)
* វិជ្ជាគុណកថាពាក្យកាព្យ
* ទសានុស្សតិ និងព្រះត្រៃលក្ខណ៍
* វិធីសម្ព័ន្ធសង្ខេប
* សង្ខេបទសជាតក ១៩៥៩
* កុម្ភជាតក
* ពុទ្ធឃោសាចារ្យប្រវត្តិ
* សង្គហធម៌៤ប្រការ
* អធិប្បាយសុភាសិត (កាព្យបទផ្សេងៗ)
* ............................................(ព្រមទាំងសៀវភៅជាច្រើនទៀតសរុបចំនួន៣៣)

No comments