ព្រះបាទជយវរ្ម័នទី៧ - ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយធម៌ - [Cambo Page - ខេមបូ ផេក]
ព្រះបាទជយវរ្ម័នទី៧
(ព្រះអង្គជាព្រះមហាក្សត្រប្រកបដោយធម៌)
ព្រះអង្គទ្រង់យកព្រះទ័យទុកដាក់នឹងសេចក្តីឈឺចាប់វេទនារបស់ប្រជារាស្ត្រជាងសេចក្តីឈឺចាប់របស់ព្រះអង្គផ្ទាល់។
ព្រះរាជសង្គមកិច្ច៖ ក្នុងសម័យព្រះបាទជ័យវ្ម័នទី៧ វត្តអារាមទាំងឡាយទុកជាសម្រាប់ទទួលនិស្សិត និងសាសនិកជន។ ព្រះអង្គបានឲ្យគេកសាងផ្លូវថ្នល់ជាច្រើន ហើយនៅតាមផ្លូវទាំងនោះ ព្រះអង្គបានឲ្យគេសង់សាលាសម្រាប់អ្នកធ្វើដំណើរ។ ព្រះអង្គបានឲ្យគេកសាងមន្ទីរពេទ្យពេញព្រះនគរដើម្បីសុខមាលភាពរបស់ប្រជារាស្ត្រ។
ក្នុងមន្ទីពេទ្យទាំងឡាយ ៖ ចំពោះមន្ទីរពេទ្យទាំងឡាយ រាជការបានផ្តល់បុគ្គិលិក គ្រឿងបរិភោគ និឳសថយ៉ាងគ្រប់គ្រាន់ និងទៀងទាត់។ ក្នុងមន្ទីរពេទ្យនិមួយៗមាបុគ្គលិកប្រចាំការជាច្រើននាក់។ អ្នកដែលនៅខាងក្នុងមានមុខងារ ជាមេឃ្លាំង ជាអ្នកចែកថ្នាំ ជាអ្នកធ្វើម្ហូបអាហារ ជាអ្នកដាំទឹក ជាអ្នកបុកថ្នាំ ជាអ្នកបុកស្រូវ និងជាអ្នកសម្អាត។ ក្នុងមួយឆ្នាំៗ ឃ្លាំងហ្លូងបើកឲ្យបីដងនូវវត្ថុសម្រាប់ផ្សំឳសថ ដូចជាទឹកឃ្មុំ ក្បុរ ក្រវ៉ាញ សំបោររល្វែង ។ល។
ក្រៅពីមន្ទីរពេទ្យដែលជាមន្ទីរពេទ្យប្រចាំស្រុក នៅមានមន្ទីពេទ្យធំសំខាន់ៗប្រចាំក្រុង។ ចំពោះមន្ទីរពេទ្យធំៗនេះចំណាយបានកើនឡើងជាបី។ ក្នុងមួយឆ្នាំៗ ក្រសួងសុខាភិបាលជាតិបានចាយជាស្រូវអស់ចំនួន១១១៩២តោន ល្ង២១២៤គីឡូក្រាម ថ្នាំគ្រុន ៤០០០គ្រាប់ ថ្នាំឫសដូងបាត ១៨៦០ប្រអប់។
សេចក្តីសង្ខេប
ព្រះបាទជយវរ្ម័នទី៧ ទ្រង់ជាព្រះមហាក្សត្រប្រកបដោយធម៌យ៉ាងប្រពៃ។ ព្រះអង្គមានព្រះបន្ទូលថា ព្រះអង្គប្រឈួនដោយជម្ងឺរាស្ត្ររបស់ព្រះអង្គ ជាងប្រឈួនដោយព្រះរោគផ្ទាល់ព្រះអង្គ ព្រោះសេចក្តីឈឺចាប់របស់ប្រជារាស្ត្រគឺជាសេចក្តីឈឺចាប់របស់ព្រះអង្គផ្ទាល់។ ក្នុងសម័យព្រះអង្គ ព្រះអង្គបានឲ្យគេ សាងវត្តអារាមទុកសម្រាប់ទទួលនិស្សិត និងសាសនិកជន។ ព្រះអង្គបានឲ្យគេសង់ផ្លូវថ្នល់ជាច្រើន ហើយនៅតាមផ្លូវទាំងនោះមានសង់សាលសម្រាប់អ្នកធ្វើដំណើរ។ ពេញទាំងនគរ ព្រះអង្គបានឲ្យគេសង់មន្ទីពេទ្យដើម្បីសុខមាភាពប្រជារាស្ត្រ ហើយសម្រាប់មន្ទីពេទ្យទាំងនោះ រាជការបានផ្តល់បុគ្គលិកនិងគ្រឿងបរិក្ខារយ៉ាងគ្រប់គ្រាន់។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]

No comments