ព្រះរាជបុត្រពញាយ៉ាត-ចម្បាំងនឹងសៀម-នាយកនដណ្តើមរាជ្យ - [Cambo Page - ខេមបូ ផេក]
ព្រះរាជបុត្រពញាយ៉ាត-ចម្បាំងនឹងសៀម
នាយកនដណ្តើមរាជ្យ
ព្រះរាជបុត្រព្រះបាទពញាយ៉ាត៖
ព្រះរាជបុត្រព្រះបាទពញាយ៉ាតទាំងបីព្រះអង្គដែលសោយរាជ្យគឺព្រះបាទនារាយណ៍រាជា ព្រះបាទស្រីរាជា និងព្រះបាទធម្មោរាជា។
ព្រះបាទនារាយណ៍រាជា (១៤៦២-១៤៦៧)៖ ក្នុងរជ្ជកាលព្រះអង្គពុំមានព្រឹត្តិការណ៍សំខាន់ទេ។ ព្រះអង្គទ្រង់សុគតក្នុងឆ្នាំជាមួយនឹងព្រះវរបិតាព្រះអង្គ។
ព្រះបាទស្រីរាជា ឬរាមាធិបតី (១៤៦៧-១៤៧៤)៖ ព្រះអង្គឡើងគ្រងរាជ្យបន្ទាប់ព្រះបាទនារាយណ៍រាជាមក។ ក្នុងរជ្ជកាលព្រះអង្គ គឺនៅឆ្នាំ១៤៧៣ សៀមវាយលុកយកភូរ៉ាត អង្គរ និងចន្ទបូរ។ ព្រះបាទស្រីរាជា ព្រះអង្គបាន ព្រះអង្គបានចាត់ព្រះអនុជរបស់ព្រះអង្គ ព្រះនាមពញាធម្មោរាជាឲ្យទៅរៀបទ័ពទប់ទល់នឹងសៀម។ តែទ័ពសៀមបានចូលមកវាយលុកមកទៀតរហូតចាប់ព្រះបាទស្រីរាជាបាននៅក្នុងឆ្នាំ១៤៧៤។ ព្រះអង្គសុគតនៅឯស្រុកសៀម។ ព្រះអង្គមានព្រះរាជបុត្រមួយព្រះអង្គ ព្រះនាមចៅពញាអុង ដែលសៀមឃាំងទុកឯស្រុកសៀម។
ព្រះបាទចៅពញាធ្មោរាជា (១៤៧៤-១៤៩៤)៖ ពេលនោះព្រះបាទធម្មោរាជា ព្រះអង្គទ្រង់កេណ្ឌទ័ពនៅខាងបាភ្នំ (ព្រៃវែង)។ ក្នុងរយៈពេល៤ឆ្នាំ ព្រះអង្គបានតស៊ូរហូតកម្ចាត់សៀមបាននៅឆ្នាំ១៤៧៧។
នាយកនដណ្តើមរាជ្យ៖
ព្រះបាទធម្មោរាជាសុគតទៅ ព្រះរាជបុត្រព្រះអង្គ ព្រះនាមសុគន្ធបទ ដាំខាត់សុគន្ធរ បានឡើងគ្រងរាជ្យ (១៤៩៤-១៤៩៨)។ ព្រះអង្គទ្រង់គង់នៅបាសាន (ស្រីសន្ធរ) ព្រះអនុជរបស់ព្រះអង្គ ព្រះនាមចន្ទរាជាទ្រង់នៅ ចតុមុខ។ ក្នុងរជ្ជកាលនៅមានការប្រែប្រួលច្របល់មួយបង្កឡើងដោយនាយកន។
នាយកនជាពលព្រះ ងារជា “ស្តេចហ្លួង”។ ដោយប្រើអំណាចហួសពេក ដឹងខ្លួនថាខុស ខ្លាចស្តេចយកទោស ហ្លួងកនគេចខ្លួនទៅបង្កទ័ពហើយឃោសនាថា ព្រះបាទសុគន្ធបទឲ្យខ្លួនរកចាប់ព្រះអង្គចន្ទរាជា។ ព្រះអង្គចន្ទរាជានឹកភ័យចំពោះដំណឹងនេះ ក៏ភៀសព្រះអង្គទៅស្រុកសៀម។
នៅឆ្នាំ១៥០៥ នាយកនបានធ្វើចម្បាំងនឹងព្រះមហាក្សត្រ ហើយបានទាំងធ្វើគតព្រះអង្គនៅកំពង់ស្វាយ (កំពង់ធំ)។ ពីឆ្នាំ១៤៩៨ ដលើឆ្នាំ១៥០៥ ស្តេចកនសោយរាជ្យ ហើយតាំងទីក្រុងនៅត្បូងឃ្មុំ។
នៅឆ្នាំ១៥០៥ នាយកនបានធ្វើចម្បាំងនឹងព្រះមហាក្សត្រ ហើយបានទាំងធ្វើគតព្រះអង្គនៅកំពង់ស្វាយ (កំពង់ធំ)។ ពីឆ្នាំ១៤៩៨ ដលើឆ្នាំ១៥០៥ ស្តេចកនសោយរាជ្យ ហើយតាំងទីក្រុងនៅត្បូងឃ្មុំ។
សេចក្តីសង្ខេប
ព្រះរាជបុត្រព្រះបាទចៅពញាយ៉ាត ព្រះនរាយណ៍រាមា ព្រះស្រីរាជា និងព្រះធម្មោរាជាបានគ្រងរាជ្យបន្តបន្ទាប់គ្នា។ ក្នុងរជ្ជកាលព្រះបាទស្រីរាជា សៀមចូលលុកលុយហើយបានភូរ៉ាត អង្គរ និងចន្ទបូរ ថែមទាំងចាប់ព្រះអង្គបាន។ ព្រះអង្គសុគតនៅស្រុកសៀម។ ឯព្រះរាជបុត្រព្រះអង្គព្រះនាមចៅពញាអុងត្រូវសៀមឃាំងទុកនៅទីនោះដែរ។
ព្រះបាទធម្មោរាជា ព្រះអង្គតយិទ្ធកម្ចាត់សៀមទៅវិញនៅឆ្នាំ១៤៧៧។ ព្រះអង្គឡើងគ្រងរាជ្យរហូតដល់ឆ្នាំ១៤៩៤។
ធំណឹះពីព្រះអង្គមក ព្រះរាជបុត្រព្រះអង្គព្រះនាមសុគន្ធបទ ឡើងគ្រងរាជ្យ (១៤៩៤-១៥០៥) ។ ព្រះអនុព្រះអង្គព្រះនាមចន្ទរាជា ចាញ់ឧបាយកលនាយកន ក៏ភៀសព្រះអង្គទៅស្រុកសៀម។ បន្ទាប់មក នាយកនបង្កទ័ព ច្បាំងនឹងរាជា។ លុះធ្វើគតព្រះអង្គបាននៅឆ្នាំ១៥០៥ ដោយនាយកនឡើងសោយរាជ្យរហូតដល់ឆ្នាំ១៥១៥។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]

No comments