Breaking News

មេរៀនជីវិត១៥ឃ្លា ពីតារាហុងកុង លីវ តឺហួ អានហើយមានកម្លាំងចិត្តតស៊ូ - [Cambo Page - ខេមបូ ផេក]

មេរៀនជីវិត១៥ឃ្លា ពីតារាហុងកុង លីវ តឺហួ អានហើយមានកម្លាំងចិត្តតស៊ូ


មេរៀន​ជីវិត​ ១៥​ឃ្លា​ពី តារា​សម្ដែង​ហុងកុង លីវ តឺហួ អាន​ហើយ​មាន​កម្លាំង​ចិត្ត​តស៊ូ៖

#១ ខ្ញុំ​មិន​ហ៊ាន​សម្រាក​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​មាន​លុយ​សន្សំ​ទុក​

#២ ខ្ញុំ​មិន​ហ៊ាន​និយាយ​ថា​ហត់​ទេ ព្រោះ​ខ្ញុំ​មិន​ទាន់​សម្រេច​ជោគជ័យ

#៣ ខ្ញុំ​មិន​ហ៊ាន​ខ្ជិល​ទេ ព្រោះ​អ្នក​​​ពូកែ​ជាង​ខ្ញុំ​គេ​នៅ​ខំ​នៅ​ឡើយ

#៤ ខ្ញុំ​អាច​ជ្រើសរើស​​​ផ្លូវ​ផ្សេង​មែន ប៉ុន្តែ​ខ្ញុំ​នឹង​​គ្មាន​ផ្លូវ​បោះបង់​ការ​តស៊ូ​ដាច់​ខាត

#៥ ទោះ​បី​ស្អប់​ការ​លំបាក​​នៅ​ពេល​នេះ​យ៉ាង​ណា​ក៏​ដោយ ក៏​ពេល​វេលា​មិន​បាន​បង្អង់​ដំណើរ​សូម្បី​តែ​បន្តិច ដូច្នេះ​ហើយ​សូម​កុំ​​បណ្ដោយ​​អារម្មណ៍​តាម​អំពើ​ចិត្ត!

#៦ ហ្វឹកហាត់​ស្ងប់ស្ងាត់​ខ្លះ ជីវិត​របស់​មនុស្ស​យើង​មាន​ទាំង​ពេល​​ឡើង​ មាន​ទាំង​​ពេល​ចុះ ដូច្នេះ​កុំ​ទៅ​ប្រៀបធៀប​ជាមួយ​អ្នក​ណា។

#៧ ត្រូវ​រៀន​ធ្វើ​អ្វី​​ប្រាកដ​ប្រជា​ បើ​យើង​កាន់​តែ​ព្យាយាម​ យើង​កាន់​តែ​ជោគជ័យ

#៨ ក្នុង​លោក​នេះ គ្មាន​​ការងារ​ប្រភេទ​ណា​ដែល​មិន​លំបាក គ្មាន​កន្លែង​ណា​ដែល​គ្មាន​ភាព​រញ៉េរញ៉ៃ​របស់​មនុស្ស​នោះ​ទេ ដូច្នេះ​​មាន​តែ​ភាព​រឹងមាំ​​នេះ​ហើយ​ដែល​​យើង​ត្រូវ​មាន​ជា​ចាំបាច់។

#៩ ខ្ញុំ​មិន​ច្រណែន​នឹង​ខ្ទង់​​ចំណូល​របស់​​អ្នក​​ដទៃ​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា​គេ​​តស៊ូ​ព្យាយាម​រាល់​ថ្ងៃ​រាល់​យប់​ទម្រាំ​បាន​វា​មក។

#១០ ​ខ្ញុំ​​មិន​​ច្រណែន​អ្នក​ដែល​និយាយ​ថា​ចង់​ទៅ​ក៏​ទៅ​នោះ​ទេ ព្រោះ​ខ្ញុំ​ដឹង​ថា​ គេ​ធ្វើ​​បែប​នេះ​ដើម្បី​សេរីភាព​របស់​ខ្លួន​។

#១១ ​ហើយ​ខ្ញុំ​​ក៏​​មិន​ច្រណែន​មនុស្ស​ដែល​មិន​ចាំបាច់​ធ្វើ​ការ ប៉ុន្តែ​ក៏​មាន​អ្នក​ចិញ្ចឹម​ដែរ ព្រោះ​អ្នក​មិន​ដឹង​ទេ​ថា​ ពួក​គេ​ទាំង​នោះ​ត្រូវ​យំ ឬ​ក៏​រង់​ចាំ​យូរ​យ៉ាង​ណា​នោះ​ទេ។

#១២ គ្រប់​យ៉ាង​គឺ​សុទ្ធ​តែ​មាន​តម្លៃ មិន​ថា​ជា​ទ្រព្យ​សម្បត្តិ​មាស​ប្រាក់ ការងារ ឬ​សូម្បី​តែ​ខ្លួន​យើង។ ដូច្នេះ​សូម​កុំ​ទៅ​ច្រណែន​​អ្នក​ណា​ឡើយ។

#១៣ ការ​កសាង​ជីវិត​មិន​មាន​អ្វី​ច្រើន​ទេ តែ​វា​ស្ថិត​នៅ​ត្រង់​ថា​អ្នក​ប្ដូរផ្ដាច់​ដើម្បី​វា​ប៉ុណ្ណា នោះ​អ្នក​នឹង​បាន​មក​វិញ​ប៉ុន​នោះ។

#១៤ ​កុំ​ប្រៀបធៀប​ខ្លួន​ជាមួយ​អ្នក​ដែល​កំពុង​ដើរ​លើ​ផ្លូវ​ជីវិត​ដូច​ជា​យើង កុំ​​អសីលធម៌/ធ្វើ​ខុស​ច្បាប់ កុំ​គិត​ច្រើន តែ​ត្រូវ​រៀន​យល់​ឲ្យ​បាន​ច្រើន ធ្វើ​ឲ្យ​បាន​ច្រើន ព្រោះ​កម្លាំង​​តែ​មួយ​ដែល​អ្នក​អាច​ពឹង​បាន​​គឺ "កម្លាំង​ខ្លួន​ឯង"។

#១៥ នៅ​ពេល​អ្នក​ញញឹម​ឲ្យ​ពិភពលោក​នេះ អ្នក​នឹង​ដឹង​ថា លោក​នេះ​នៅ​មាន​ក្ដី​ស្រលាញ់ និង​​ទឹក​ចិត្ត​សប្បុរស​ជា​ច្រើន​ ៕
ប្រភព : Sabay

No comments