ចង់ឲ្យខ្លួនឯងកាន់តែមានសន្តិភាពផ្លូវចិត្ត អ្នកគួរតែអានសម្រង់សម្ដីអប់រំទាំងនេះ - [Cambo Page - ខេមបូ ផេក]
ចង់ឲ្យខ្លួនឯងកាន់តែមានសន្តិភាពផ្លូវចិត្ត អ្នកគួរតែអានសម្រង់សម្ដីអប់រំទាំងនេះ
សន្តិភាព គឺការរស់នៅមានសេចក្ដីសុខទាំងកាយទាំងចិត្ត ដោយមិនបៀតបៀនអ្នកដទៃ និងពេញចិត្តអ្វីដែលខ្លួនមាន ប៉ុន្តែទោះជាអ្នកមានការរំខានខ្លះ អ្នកក៏អាចធ្វើឲ្យជីវិតស្ងប់សុខបានដដែល។ បើអ្នកចង់បានសន្តិភាពផ្លូវចិត្ត ទោះជាមានរឿងដែលផ្លាស់ប្ដូរច្រើន ចូរចងចាំ ការដកស្រង់ (quote) ទាំងនេះ វានឹងជួយការពារមិនឲ្យអ្នកឆេវឆាវបាន៖
១.«ប្រសិនបើអ្នកចង់បំភ្លេចអ្វីមួយ ឬនរណាម្នាក់ កុំស្អប់គេព្រោះបើអ្នកកាន់តែស្អប់ អ្នករឹតតែចងចាំជាប់ក្នុងចិត្ត»។
២.«ការចាកចេញមិនមានន័យថាអ្នកមិនខ្វល់អំពីនរណាម្នាក់ទេ អ្នកគ្រាន់តែដឹងថាមនុស្សតែម្នាក់ដែលអាចគ្រប់គ្រងបាន គឺខ្លួនអ្នកផ្ទាល់»។
៣.«យើងមិនគួរខ្លាចការផ្លាស់ប្ដូរទេ។ ការកាន់កាប់លើអ្វីមួយល្អសម្រាប់អ្នកឥឡូវនេះ អាចជាហេតុផលដែលអ្នកមិនចាំបាច់មានអ្វីល្អជាងគេលើលោក»។
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgY9PU2Oa1cffEdxGGl6p4mn0rirYAJeuWAQxY_6Pi0_Uj2E8ItdsEhoa13WPjrBfw3-lyXLvDcTdwbanhG7bi232k7sZdjBmSWp0X82fDSNxRRv2Krd-E63apRcJ4Tr764V-sYIIjhQ70/s320/%25E1%259E%259F%25E1%259E%2593%25E1%259F%2592%25E1%259E%258F%25E1%259E%25B7%25E1%259E%2597%25E1%259E%25B6%25E1%259E%2596.png)
៥.«វាមិនអាចទៅរួចនោះទេ ដែលថាជីវិតគ្មានជួបការបរាជ័យអ្វីមួយសោះ លុះត្រាតែអ្នករស់នៅដោយប្រុងប្រយ័ត្ន ឬមិនបានធ្វើអ្វីសោះ»។
៦.«ថ្ងៃដែលអ្នកយល់អ្វីៗគ្រប់យ៉ាង នោះគឺជាថ្ងៃដែលអ្នកឈប់គិតអំពីអ្វីគ្រប់យ៉ាង»។
៧.«រឿងតែមួយគត់ដែលមនុស្សម្នាក់ៗពិតជាអាចធ្វើបាន នោះគឺការបន្តទៅមុខឥតឈប់ឈរ។ បោះជំហានវែងៗទៅមុខដោយគ្មានការស្ទាក់ស្ទើរ ដោយគ្មានការសម្លឹងមើលទៅក្រោយ»។
៨.«នៅពេលអ្នកអាក់អន់ចិត្តចំពោះអ្នកដទៃ អ្នកត្រូវបានចងភ្ជាប់ទៅនឹងបុគ្គលនោះ ឬស្ថានភាពផ្លូវចិត្តដែលពិបាកខ្លាំងនោះ។ ការលើកលែងទោសគឺជាមធ្យោបាយតែមួយគត់ ដើម្បីរំលាយកំហឹង ឬតំណភ្ជាប់នោះ ហើយអ្នកក៏ទទួលបានសេរីភាព»។
៩.«អ្នកមិនអាចយកចិត្តទុកដាក់ចំពោះទំនាក់ទំនងថ្មី ដៃគូថ្មី អាជីពថ្មី មិត្តភាពថ្មី ឬជីវិតថ្មីដែលអ្នកចង់បាននោះពេញលេញទេ។ អ្នកគ្រាន់តែឱបក្រសោបនូវអ្វីដែលមានជាប់ខ្លួនទៅបានហើយ»៕
Audio Version Here:
ប្រភព៖ kanha.sabay
No comments