សង្ខេបរឿង ភូមិតិរច្ឆាន - [Cambo Page - ខេមបូ ផេក]
អ្នកនិពន្ធ៖ លោក ឌឹក គាម និង លោក ឌឿក អំ
ប្រភេទ៖ ជារឿងប្រលោមលោកបែបប្រវត្តិសាស្រ្ត
ចលនា៖ ជាអក្សរសិល្ប៍ខេមរនិយម
ឥទ្ធិពល៖ មានឥទ្ធិពលមនោគមវិជ្ជាជឿនលឿនក្នុងសម័យសង្គមរាស្រ្តនិយម ព្រោះដំណើររឿងបំផុសពីចលនាតស៊ូប្រឆាំងបរទេស ដើម្បីបូរណភាពទឹកដីរបស់ខ្លួន
សង្គមបរិយាកាស៖ សម័យកាលនៃរឿងនេះកើតឡើងនៅឆ្នាំ ១៩២៥ ក្រោយពីការច្រូតកាត់ និងប្រទេសជាតិស្ថិតនៅក្រោមអាណានិគមបារាំងដែលប្រើអំណាចត្រួតត្រាមកលើប្រជាជនខ្មែរ។ ទង្វើនេះបានធ្វើឲ្យមានចលនាប្រជាជនក្រោកឡើងប្រឆាំងនឹងពួកបារាំងស្ទើរគ្រប់ទីកន្លែង ជាពិសេសព្រឹត្តិការណ៍ថ្ងៃទី១៨ មេសា ឆ្នាំ១៩២៥។
រឿងនេះចែកចេញជា១៧វគ្គ៖
វគ្គទី១ ៖ ភូមិសាស្ត្រខេត្តកំពង់ឆ្នាំង
វគ្គទី២ ៖ ដំណែងបូដ្វាំង
វគ្គទី៣ ៖ រាស្ត្របះបោរដោយការតម្លើងពន្ធដារ
វគ្គទី៤ ៖ ខ្មែរជួយអរ
វគ្គទី៥ ៖ ពន្ធដារចេះតែឡើងថ្លៃ
វគ្គទី៦ ៖ រទេះលក់ឆ្នាំ
វគ្គទី៧ ៖ គ្រោងការណ៏ដំបូងរបស់សម្លាញ់២នាក់
វគ្គទី៨ ៖ បក្សពួករួមអាវុធ
វគ្គទី៩ ៖ សកម្មភាពរបស់លោកមេឃុំប៉ាល់
វគ្គទី១០ ៖ នាងតន់កំសត់
វគ្គទី១១ ៖ នាងតន់ភរិយាសុវណ្ណ
វគ្គទី១២ ៖ ថ្ងៃ១៨មេសា
វគ្គទី១៣ ៖ អវសានជីវិតនៃរេស៊ីដង់បារដេស
វគ្គទី១៤ ៖ ការរត់ចោលភូមិករ
វគ្គទី១៥ ៖ ព្រះរាជប្រកាស
វគ្គទី១៦ ៖ ថ្ងៃទី២០ឆ្នូ ១៩២៥
វគ្គទី១៧ ៖ លើភ្នំតាបាំង
តួអង្គក្នុងរឿង
ក/ ពួកអាណានិគមបារាំង
១ លោករ៉េស៊ីដង់ អូត្រេ ៖ ផ្លាស់ចេញពីស្រុកខ្មែរនៅថ្ងៃទី២៦ មីនា ១៩១៤។
២ លោក ឡឺកាឡេ ៖ មកជំនួសជាតំណែងស្តីទី រហូតដល់ថ្ងៃទី២១ តុលា ១៩១៤។
៣ លោក បូដ្វាំង ៖ ជារ៉េស៊ីដង់ ប្រចាំនៅកម្ពុជា ចាប់ពីថ្ងៃទី២២ តុលា ១៩១៤។
៤ លោក កូម័យ ៖ អភិរក្សអង្គរ ត្រូវកម្មករសម្លាប់នៅថ្ងៃទី២៩ មេសា ១៩១៦ ពេលលោកយកលុយ ៦០០រៀល ទៅបើកឲ្យកម្មករ។
៥ លោក បារដេស ៖ ជារ៉េស៊ីដង់ នៅខេត្តកំពង់ឆ្នាំ ត្រូវប្រជាជននៅភូមិព្រៃខ្មែរ ភូមិក្រាំងលាវសម្លាប់។
ខ/ ខ្មែរដៃជើងយួន
១ ថីសួន ៖ អ្នកបកប្រែភាសា
២ ឡាច ៖ កងរក្សាស្រុក
៣ ចុងភៅ ៖ អ្នកធ្វើបាយទឹកជូនបារាំង គិញបា
៤ រាំង ៖ ជាជនជាតិវៀតណាម
គ/ ប្រជារាស្ត្រភូមិក្រាំងលាវ
១ សុវណ្ណ ៖ កសិករនៅភូមិក្រាំងលាវ
២ នាងតុំ ៖ ជាប្រពន្ធសុវណ្ណ
៣ អ្នកប៊ុត ៖ ជាកសិករនៅភូមិក្រាំងលាវ
៤ សាត ៖ ទាហានទៅច្បាំងនៅអាលឺម៉ង់
៥ ឡុញ ៖ ទាហានទៅច្បាំងនៅអាលឺម៉ង់
៦ ជួន - នៅ ៖ អ្នកភូមិបន្ទាយអំពិល ឃុំព្រៃខ្មែរ ជាមេគំនិតក្នុងការសម្លាប់បារាំងឈ្មោះបារដេស
៧ នាងប៊ី ប្រពន្ធស៊ឺម ៖ ជានារីក្លាហាន
៨ នាងនី ប្រពន្ធប៊ីន ៖ ជានារីក្លាហាន
៩ នាងតន់ ៖ ភរិយាក្រោយរបស់សុវណ្ណ
ឃ/ បក្សពួករួមអាវុធ២០នាក់
១ ឈួន អាយុ២៧ឆ្នាំ ២ សំ ប៊ិន ៣ បាំង អាយុ២២ឆ្នាំ
៤ ពត ៥ សន ស៊ីន ៦ ម៉ិញ ខ្មៅ
៧ ឌី ម៉ោ អាយុ ២៤ឆ្នាំ ៨ ជុំ ពុំ អាយុ ២៧ឆ្នាំ ៩ ប៊ុត អាយុ២៨ឆ្នាំ
១០ អ៊ុយ អាយុ ១៧ឆ្នាំ ១១ អុំ ផុន ១២ ឈុំ
១៣ ប៊ិត ហៅបាំង ១៤ គង់ ជីម អាយុ២៦ឆ្នាំ ១៥ ជា ប៊ុត
១៦ គង់ មៀច ១៧ ស៊ឹម បាល ១៨ ហង់ ប៊ី
១៩ ញ៉ែម ប៊ិត ២០ ជា ប៊ុត
ង/ ព្រះសង្ឃ
១ ភិក្ខុ ប៉ុល ៖ ព្រះសង្ឃគង់នៅវត្តព្រះទ្វារ
២ ព្រះតេជគុណ ទី ៖ ចៅអធិការវត្តក្រាំងលាវ
ច/ ព្រះរាជវង្សក្សត្រខ្មែរ
១ ព្រះបាទស៊ីសុវត្ថិ ៖ ព្រះមហាក្សត្រខ្មែរ
២ អ្នកអង្គម្ចាស់ឡេង ៖ ទាហានទៅច្បាំងនៅអាលឺម៉ង់ សុគតក្នុងចម្បាំង
៣ អ្នកអង្គម្ចាស់ស៊ុយ ៖ ទាហានទៅច្បាំងនៅអាលឺម៉ង់
ឆ/ អ្នកកាន់រដ្ឋអំណាច
១ មេឃុំប៉ាល់ ៖ មេឃុំក្រាំងលាវ
២ ប៉ូលីស ទាហាន ខេត្តកំពង់ឆ្នាំង
ជ/ តួអង្គផ្សេងទៀត
ប្រជារាស្ត្រស្រុកមុខកំពូលជាង៣០០០នាក់ ធ្វើបាតុកម្ម
សង្ខេបរឿង៖
សង្រ្គាមលោកលើកទីមួយបានផ្ទុះឡើងក្នុងឆ្នាំ ១៩១៤ ដល់១៩១៩ ដែលប្រទេសកម្ពុជាស្ថិតនៅក្រោមនឹមអាណានិគមបារាំង ប្រជារាស្ត្រខ្មែររងទុក្ខវេទនាត្រូវពួកអាណានិគមកេណ្ឌឲ្យទៅច្បាំងប្រឆាំងនឹងពួកផាស៊ីសអាឡឺម៉ង់។ ទន្ទឹមនឹងនោះការឡើងថ្លៃពន្ធដារក៏កាន់តែកើនឡើងជារៀងរាល់ខែ ធ្វើឲ្យប្រជារាស្រ្តមានការក្តៅក្រហាយយ៉ាងខ្លាំង។ ប្រជារាស្រ្តនៅស្រុកមុខកំពូលចំនួន៣០០០នាក់បានធ្វើបាតុកម្ម ធ្វើញត្តិសុំឲ្យស្តេចស៊ីសុវត្ថិជួយបន្ធូរបន្ថយអំពីបញ្ហាពន្ធដារនេះ។ សូម្បីតែធម្មជាតិក៏មានការក្តៅក្រហាយពុះកញ្រ្ជោលខ្លាំងដែរ ដូចជាមានរន្ទះបាញ់ចេតិយព្រះកែវមរកត និងផ្កាយដុះកន្ទុយជាដើម។
នៅខេត្តកំពុងឆ្នាំងក៏ដូចជាខេត្តដទៃៗទៀតដែរ ប្រជារាស្រ្តមានជីវភាពលំបាកលំបិនធ្វើឲ្យគ្រួសារមួយត្រូវព្រាត់បា្រសប្រពន្ធកូន។ នាងតុំដែលជាប្រពន្ធសុវណ្ណត្រូវស្លាប់ដោយសារខ្វះថវិការព្យាបាលជម្ងឺ។ ចំណែកសុវណ្ណលំបាកក្នុងការថែទាំកូនតូចផងក៏ទទួលនាងតន់ធ្វើជាភរិយាដោយមិនបានរៀបការតាមប្រពៃណីជាតិរបស់ខ្លួន។
ប្រជាជននៅភូមិក្រាំងលាវមានសម្លាញ់ពីរនាក់ឈ្មោះ ជួន និង នៅ បានរៀបចំគម្រោងការសម្លាប់រ៉េស៊ីដង់បារដេសដែលអនុវត្តអំពើយង់ឃ្នងព្រៃផ្សៃយង់ឃ្នង នៅពេលដែលពួកវាចុះទារពន្ធដារ។ ចលនារបស់ជួន និងនៅ ក៏មានការចូលរួមពីក្រុមអ្នកក្លាហានចំនួន ២០ នាក់ទៀត។
នៅភូមិដើមអំពិល មេឃុំប៉ាល់បានក្តាប់ពីរបាយការណ៍ជីវភាពរស់នៅរបស់ប្រជារាស្រ្តក្នុងភូមិ គួបផ្សំនឹងការលំបាកក្នុងការទារពន្ធដារក៏សុំថ្នាក់លើលាលែងដើម្បីយករួចខ្លួន។ រ៉េស៊ីដង់បារដេសបានចេញទារពន្ធដារដោយខ្លួនឯង។ លុះដល់ថ្ងៃទី១៨ មេសា ១៩២៥ ការទារពន្ធដារមកដល់ភូមិក្រាំងលាវដែលដឹកនាំដោយរ៉េស៊ីដង់បារដេស កងរក្សាសន្តិសុខឈ្មោះឡាច និងអ្នកដាំស្ល ឈ្មោះបោយ ពេលនោះបារដេសមានទំនាស់ជាមួយនាងនី នាងប៊ី។ ក្នុងសភាពការណ៍នេះជាឱកាសមួយដែលធ្ចើឲ្យអ្នកក្លាហានហ៊ានចេញប្រយុទ្ធសម្លាប់រ៉េស៊ីដង់បារដេស ដោយឥតញញើតដៃ។ ក្នុងនោះនៅសល់តែអ្នកដាំស្លម្នាក់ដែលរត់គេចខ្លួនហើយនាំដំណឹងនោះទៅរាយការណ៍នៅក្រុងកំពង់ឆ្នាំង។
ក្រោយពីសម្លាប់បារដេស និងសហការីរួចមកក្រុមអ្នកក្លាហានមានបំណងចេញទៅក្រុងកំពង់ឆ្នាំងទៀត ប៉ុន្តែត្រូវកងទ័ពបារាំងពួនបាញ់ស្ទាក់ បានស្លាប់ខ្លះ រត់ចូលព្រៃនៅក្នុងភូមិត្រពាំងស្រែ។ អ្នកក្លាហានត្រូវបានគេបាញ់ស្លាប់ក្នុងនោះមាន នៅ រីឯជួនត្រូវគេចាប់ខ្លួនដាក់គុកនៅកោះត្រឡាច ចំណែកឯប្រជាជនត្រូវរត់ចោលភូមិឋានទៅរស់នៅក្នុងព្រៃ។ រឿងសម្លាប់បារដេសធ្វើឲ្យមានប្រតិកម្មយ៉ាងខ្លាំងពីសំណាក់កុង្សី សេនាបតីអាណានិគមបារាំង។ ព្រះបាទស៊ីសុវត្ថិបានចេញសេចក្តីប្រកាសមួយឲ្យប្តូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិតិរច្ឆានវិញអស់រយៈពេលយ៉ាងតិច១០ឆ្នាំ ព្រមទាំងឲ្យសាងសង់ចេតិយព្រះកែវមរកត និងធ្វើបុណ្យនៅថ្ងៃទី១៨ មេសាជារៀងរាល់ឆ្នាំ។ ជាទីបញ្ចប់ទាហានបានកៀរអ្នកស្រុកឲ្យមករស់នៅក្នុងភូមិរបស់ខ្លួនវិញ។ចំណែកសុវណ្ណ និងនាងតន់ក៏បានមករួមរស់រួមសុខជាមួយគ្នារៀងមក ហើយអ្នកខ្លះទៀតក៏បានវិលមកជួបជុំប្រពន្ធកូនវិញដែរ។

ប្រធានរឿង៖ រឿងនេះនិយាយពីទុក្ខវេទនារបស់ប្រជាជនខ្មែរសម័យអាណានិគមនិយមបារាំង។
មូលបញ្ហា៖ បញ្ហាសំខាន់ៗក្នុងរឿងគឺ៖ បារាំងដំឡើងពន្ធដារកាន់តែខ្ពស់ និងចាប់ប្រជាជនដាក់ខ្នោះឃ្នាង, គ្រោះរាំងស្ងួត រាស្ត្រធ្វើស្រែមិនបាន, ការងើបបះបោរប្រឆាំងនឹងបារាំងពីក្រុមអ្នកតស៊ូខ្មែរ ដែលមានជួន និងនៅ ជាមេដឹកនាំ ដើម្បីទាមទារសិទ្ធិសេរីភាព, ការប្តូរឈ្មោះពីភូមិក្រាំងលាវទៅជាភូមិតិរច្ឆាន។
........................................
ដឹកនាំដោយ : សូរ្យ សែនស្រណោះ សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ ផលិតដោយ : PINIH PINOH
ដឹកនាំដោយ : សូរ្យ សែនស្រណោះ សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ ផលិតដោយ : PINIH PINOH
No comments