សង្ខេបរឿង ផ្កាស្រពោន - [Cambo Page - ខេមបូ ផេក]
* ប្រភពរឿង៖ នៅក្នុងប្រទេសកម្ពុជា
* ប្រភេទ៖ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា
* អ្នកនិពន្ធ៖ នូ ហាច
* កាលកំណត់តែង៖ តែងក្នុងឆ្នាំ ១៩៤៧ បោះពុម្ពក្នុងឆ្នាំ ១៩៤៩
* ចលនា៖ ខេមរនិយម
* សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។
* ប្រភេទ៖ អក្សរសិល្ប៍ទំនើប បែបប្រលោមលោកមនោសញ្ជេតនា
* អ្នកនិពន្ធ៖ នូ ហាច
* កាលកំណត់តែង៖ តែងក្នុងឆ្នាំ ១៩៤៧ បោះពុម្ពក្នុងឆ្នាំ ១៩៤៩
* ចលនា៖ ខេមរនិយម
* សង្គមបរិយាកាស៖ ដំណើររឿងប្រព្រឹត្តទៅក្នុងសម័យអាណានិគមបារាំង។
តួអង្គក្នុងរឿង
១/ ប៊ុន ធឿន ៖ កូនប្រុសចឹកប៊ុនថន និងជាគូដណ្តឹងនាងវិធាវី
២/ នាង វិធាវី ៖ កូនស្រីយាយនួន និងជាគូដណ្តឹងប៊ុនធឿន
៣/ យាយនួន ៖ ម្តាយវិធាវី
៤/ យាយផៃ ៖ អ្នកនៅជាមួយគ្រួសារយាយនួន
៥/ ប៊ុន ថន ៖ ឪពុកប៊ុនធឿន
៦/ មីង ង៉ាន់ ៖ ប្រពន្ធចឹងប៊ុនថន ម្តាយប៊ុនធឿន
៧/ សោភ័ណ្ឌ ៖ ប្អូនស្រីប៊ុនធឿន
៨/ ណៃស៊ាន ៖ ឪពុកណៃស៊ត ជាថៅកែកាណូត
៩/ នាងថូ ៖ ប្រពន្ធណៃស៊ាន ម្តាយណៃស៊ត
១០/ ណៃស៊ត ៖ កូនប្រុសរបស់ណៃស៊ាន និងនាងថូ និងជាគូដណ្តឹងរបស់នាងវិធាវី
១១/ យាយចាន់ ៖ សម្លាញ់យាយនួន
១២/ នាងធិន ៖ ប្អូននាងថូ
១៣/ លោកគ្រូអាន ៖ ព្រះសង្ឃចេះទស្សន៍ទាយនៅវត្តពោធិ៍ក្នុង
១៤/ តាសូ ៖ អ្នកបម្រើនៅផ្ទះម្តាយប៊ុនធឿន
១៥/ ម៉ែអេង ៖ គ្រូបញ្ជាន់អារក្ស
១៦/ បេង ជុន ៖ ជាម្តាយនាងសុចិត្រា (នៅសៀមរាប)
១៧/ នាងសុចិត្រា ៖ ភរិយាបេងជុន
១៨/ តាប្រាក់
សង្ខេបរឿង៖
ប៊ុនធឿន និងវិធាវី ត្រូវបានឪពុកម្តាយផ្សំផ្គុំឲ្យជាគូនឹងគ្នាតាំងពីនៅតូចៗម៉េ្លះ។ ប៉ុន្តែក្រោយ មកគ្រួសារប៊ុនធឿនត្រូវធ្លាក់ខ្លួនក្រដុនដាប ដោយលោកប៊ុនថនជាឪពុកប៊ុនធឿនដឹកស្រូវតាម ទូក ប៉ុកចាយទៅលក់នៅឯព្រៃនគរ ត្រូវខ្យល់ព្យុះបក់បោកលិចអស់គ្មានសល់។
យាយនួន ម្តាយនាងវិធាវីជាមនុស្សស្រឡាញ់ទ្រព្យសម្បត្តិជាងកិត្តិយស និងសេចក្តីស្មោះ ត្រង់ ក៏បានផ្តាច់ពាក្យពីប៊ុនធឿន ព្រោះប៊ុនធឿនពេលនេះគ្មានទ្រព្យ គ្មានតម្លៃអ្វីសម្រាប់គាត់ទៀត ឡើយ។ យាយនួនក៏បានលើកនាងវិធាវីទៅឲ្យចៅណៃស៊តកូនប្រុសរបស់ថៅកែណៃស៊ាន និង នាងថូ ជាអ្នកមានទ្រព្យស្តុកស្តម្ភ។ ណៃស៊តជាយុវជនខ្វះសីលធម៌ពាលាអាវ៉ាសែ អាងទឹកប្រាក់ ដើរលេងតាមអំពើចិត្ត។
ចាប់តាំងពីយាយនួនលើកនាងវិធាវីទៅឲ្យចៅណៃស៊តមក នាងវិធាវីក៏ធ្លាក់ខ្លួនឈឺ ស្រពាប់ ស្រពោន គិតតែសញ្ជប់សញ្ជឹងនឹកគិតទៅដល់តែប៊ុនធឿន គូសង្សារស្មើជីវិត តែនាងមិនហ៊ានប្រ កែកនឹងបំនងម្តាយ។
ពីមួយថ្ងៃទៅមួយថ្ងៃសុខភាពនាងវិធាវីកាន់តែទ្រុឌទ្រោមទៅៗ កម្លាំងកាន់តែខ្សោយ ទឹកមុខ ស្លេកស្លាំង បាយមិននឹក ទឹកមិនឃ្លាន គេងក៏មិនលក់។ នាងវិធាវីកាន់តែមានសភាពធ្ងន់ធ្ងរទៅៗ។ យាយនួនឃើញកូនពិបាកចិត្តក៏បាននាំនាងទៅដើរលេងដល់សៀមរាបដើម្បីឲ្យនាងបានធូរស្បើយ សប្បាយក្នុងចិត្តតែនាងវិធាវីមិនមានចិត្តសោមនស្សបន្តិចណាឡើយ។ ក្រោយមកនាងវិធាវីមាន ជម្ងឺក្អកធ្លាក់ឈាម ហើយក្រូពេទ្យខំព្យាបាលយ៉ាងណាក៏មិនជាសះស្បើយ។ និយាយពីយាយ នួន វិញមិនបានយល់ពីទឹកចិត្តរបស់កូនស្រីទេ គិតតែពីដើររកគ្រូហ្ម៉ ម្តងឲ្យលោកស្រោចទឹក ម្តង បញ្ជាន់អារក្ស តែនៅតែគ្មានបានលទ្ធផលអ្វីសោះ។
ថ្លែងពីប៊ុនធឿន ពេលត្រឡប់មកពីភ្នំពេញវិញទទួលដំណឹងថានាងវិធាវីជិតរៀបការក៏ កើត ទុក្ខ ទោម្និញ យំខ្សឹកខ្សួលតែម្នាក់ឯង។ ប៊ុនធឿនក៏បានចូលព្រៃរនាមជាមួយតាសូរកត្រីរកអុស ដើម្បី បន្លប់នូវសេចក្តីទុក្ខព្រួយ។
ពេលប៊ុនធឿនត្រឡប់មកពីព្រៃវិញ មច្ចុរាជបានផ្តាច់យកអាយុសង្ខារវិធាវីទាំងវ័យក្មេងបន្សល់ ទុកនូវតែសេចក្តីទុក្ខសោក អាឡោះអាល័យសង្រេងសង្រៃឲ្យប៊ុនធឿន។
* ប្រធានរឿង៖ រឿងនេះបានបង្ហាញពីជីវិតស្នេហាព្រាត់ប្រាសរបស់យុវជនយុវតីពីររូប បណ្តាលមកពីការរើសអើងវណ្ណៈ (ឲ្យតម្លៃលើទ្រព្យសម្បត្តិធំជាងកិត្តិយស)។
* មូលបញ្ហារឿង៖ បញ្ហាស្មោះស្ម័គ្ររបស់ប៊ុនធឿន និងវិធាវី (ស្នេហាបែបប្រពៃណី, ស្នេហា ក្រោមគំនាបទ្រព្យសម្បត្តិ, ស្នេហាក្រោមឥទ្ធិពលនៃជំនឿសាសនា), ទឹកចិត្តលោភលន់ទ្រព្យ សម្បត្តិរបស់យាយនួន។
PHKA SROPOUN
The novel tells the story of Bun Thoeun (ប៊ុនធឿន) and Vitheavy (វិធាវី), whose parents have arranged for them to marry since they were young. After Bun Thoeun’s father loses his boat in a storm transporting rice to Prey Nokor, his family lose their livelihood and become poor.
“Mrs. Nuon (យាយនួន), mother of Vitheavy, prefers money over honor and cancels the engagement. Instead she arranges a new marriage for Vitheavy with Naisot (ណៃស៊ត), who is a rich man. Naisot is bad-tempered and immoral and uses his money to do anything he wants.
After becoming engaged to Naisot, Vitheavy falls ill, and pines for Bun Thoeun. However, she dares not argue with her mother over the engagement. As her health worsens, Mrs. Nuon takes her daughter to t Siem Reap, but Vitheavy’s spirits remain low.
When Vitheavy coughs up blood, her superstitious mother takes her to a fortune teller/healer, who tries various methods to try to cure her. However, it does not work and Vitheavy’s condition worsens.
Bun Thoeun, on hearing Vitheavy will be getting married to someone else, becomes very sad and cries alone. He goes into the forest for days with Mr. So (តាសូ), to find firewood and fish to try to take his mind off the marriage. When he returns home, he learns Vitheavy had died, causing him much grief.”
.............
ដឹកនាំដោយ : សូរ្យ សែនស្រណោះ
សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ
ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ
ផលិតដោយ : - [Cambo Page - ខេមបូ ផេក]
No comments