ហាក្សត្រិយានីអង្គម៉ី-អាណាព្យាបាលយួន - [Cambo Page - ខេមបូ ផេក]
ហាក្សត្រិយានីអង្គម៉ី
អាណាព្យាបាលយួន
សៀមប្រាថ្នាបំបាត់វង្សក្សត្រីយ៍ (ក្សត្រ-ស្តេច) ខ្មែរតាំងពីយូរមកហើយ ឥលូវយួនប្រាថ្នាបំបាត់វង្សក្សត្រិយ៍ខ្មែរទៀត។
យួនចង់យកកម្ពុជាដោយបំបាត់វង្សក្សត្រខ្មែរ៖
ព្រះបាទអង្គចន្ទទី២ ដែលសុគតទៅ ព្រះអង្គមានតែព្រះរាជបុត្រី។ យួនមិនព្រមឲ្យថ្វាយរាជ្យដល់ព្រះអង្គអិម ឬព្រះអង្គឌួងទេ ដោយសម្អាងលេសថា ក្សត្រទាំងពីរអង្គនេះនៅក្រោមឳវាទសៀម។ ក្នុងរឿងរាជសម្បត្តិ ព្រះចៅអធិរាជយួនបម្រុងនឹងលើកព្រះរាជបុត្រីអង្គបែន ដែលជាព្រះរាជបុត្រីច្បងព្រះបាទអង្គចន្ទទី២ ឲ្យឡើងគ្រងរាជ្យ ហើយអភិសេកជាមួយនឹងព្រះរាជឳរសយួនមួយអង្គ។ តែដោយគំនិតមិនស្របនឹងមតិនាម៉ឺនមុខមន្ត្រីខ្មែរទាំងឡាយ យួនក៏ផ្អាករឿងនេះមួយអន្លើ។
ព្រះមហាក្សត្រិយានីអង្គម៉ីគ្រងរាជ្យ (១៨៣៤-១៨៤១)៖
ព្រះរាជបុត្រីអង្គបែន ឈឺចាប់នឹងការរំលោភរបស់យួនខ្លាំងណាស់ ទ្រង់ភៀសព្រះអង្គទៅបាងកក។ តែដំណើរនេះដឹងដល់យួន យួនក៏ចាប់ព្រះរាជបុត្រីអង្គបែន ហើយលើកព្រះរាជធីតាទី២នៃព្រះបាទ អអ្គចន្ទទី២ ព្រះនាមអង្គម៉ីឲ្យគ្រងរាជ្យ។
ក្នុងរជ្ជាកាលព្រះមហាក្សត្រិយ៍យានីអង្គម៉ី ខ្មែរគ្មានអំណាចអ្វីទាំងអស់។ អំណាចទាំងអស់ គឺស្ថិតនៅក្នុងកណ្តាបើដៃយួន។ យួនដាក់ទ័ពក្នុងកម្ពុជា ហើយត្រូវឲ្យខ្មែរចិញ្ចឹមទ័ពទាំងនោះថែមទៀត។ មន្ត្រីរាជការត្រូវស្លៀកពាក់តាមរបៀបយួន។ ខេត្ត និងស្រុកខ្លះបានត្រូវផ្លាស់ឈ្មោះជាភាសាយួន ដូចជា ភ្នំពេញហៅថាណាម យ៉ាង។ ក្នុងកិច្ចការរដ្ឋត្រូវប្រើជាភាសាយួន។ យួនខំបំផ្លាញបូជនីយដ្ឋាន ព្រះពុទ្ធសាសនា មានបំផ្លាញចោលនូវព្រះពុទ្ធរូប កម្ទេចចេតិយ កាមប់ដើមពោធិ៍ជាដើម។
ផែនការ អុង ទឿង គុន មិនបានសម្រេច (ONG TOUNG KUM)៖
នៅឆ្នាំ១៨៤១ មេទ័ពយួនម្នាក់ឈ្មោះ អុង ទឿង គុន ធ្វើផែនការមួយដើម្បីយកកម្ពុជា។ អុង ទឿង គុន បានឡោមព័ទ្ធចាប់ព្រះឧបរាជអង្គអិម រដ្ឋមន្ត្រីបីរូប និងព្រះរាជបុត្រីព្រះបាទអង្គចន្ទទី២ ក្នុងនោះមានទាំងមហាក្សត្រិយានីអង្គម៉ីផង បញ្ជូនទៅស្រុកយួន ហើយធ្វើទារុណកម្ម។ តែផែនការ អុង ទឿង គុន ពុំបានសម្រេច។ អំពើយង់ឃ្នង របស់យួនមកលើព្រះរាជវង្សានុវង្សបាន ធ្វើឲ្យខ្មែរឈឺចាប់យ៉ាងខ្លាំង។ ប្រជារាស្ត្រ ព្រះសង្ឃ នាម៉ឺនមុខមន្ត្រីទាំងអស់ក្តៅក្រហាយ។ ខ្មែរទាំងព្រះរាជាណាចក្រនាំគ្នាបះបោរឡើង កាប់សម្លាប់យួនទាំងទាហាន ទាំងស៊ីវិល នៅគ្រប់កន្លែងទាំងអស់វេលា៨ថ្ងៃ។
បន្ទាប់មក នាម៉ឺនមន្ត្រីខ្មែរ ប្រជុំគ្នាដោយស្ងាត់ ហើយព្រមព្រៀងគ្នាថា ត្រូវសុំឲ្យសៀមជួយ និងសុំឲ្យព្រះអង្គឌួងមកគ្រងរាជ្យនៅកម្ពុជាវិញ។ នៅឆ្នាំ១៨៤១ ដដែលនេះ ឃើញឳកាសល្អ ព្រះចៅសៀមបានចាត់ពញាបឌិន ជាមេទ័ពឲ្យដង្ហែព្រះអង្គឌួងត្រលប់មកកម្ពុជា។
ដោយខឹងនឹងដំណើរខាតលាភរបស់ខ្លួននោះ យួនក៏ធ្វើគតព្រះអង្គម្ចាស់ក្សត្រីបែនដោយយកព្រះអង្គច្រកក្នុងថង់ ហើយយកទៅទម្លាក់ក្នុងទន្លេក្នុងឆ្នាំ១៨៤២។ ឯឧបរាជអង្គអិម ព្រះអង្គសុគតនៅស្រុក យួននៅឆ្នាំ១៨៤៣។
សេចក្តីសង្ខេប៖
ព្រះអង្គចន្ទទី២ដែលសុគតទៅ ព្រះអង្គមានតែព្រះរាជបុត្រី។ យួនមិនព្រមថ្វាយរាជ្យឲ្យទៅព្រះអង្គអិម ឬព្រះអង្គឌួងទេ ដោយសម្អាងលេសថា ក្សត្រទាំអពីរអង្គនេះនៅក្រោមឳវាទសៀម។ ក្នុងរឿងរាជ សម្បត្តិ ព្រះអធិរាជយួនបម្រុងនឹងលើព្រះរាជបុត្រីអង្គបែន ដែលជាព្រះធីតាទី១នៃព្រះបាទអង្គចន្ទ ឲ្យឡើងគ្រងរាជ្យ ហើយអភិសេកជាមួយព្រះរាជឳរសយួនមួយព្រះអង្គ។ តែដោយគំនិតមិនស្របនឹងមតិរបស់នាម៉ឺនមុខមន្ត្រីខ្មែរទាំងឡាយ យួនក៏ផ្អាករឿងនេះទៅ។ ឃើញថា ព្រះរាជបុត្រីអង្គបែន មិនចូលចិត្តនឹងយួន យួនក៏លើកព្រះរាជបុត្រីអង្គម៉ីឲ្យគ្រងរាជ្យវិញ។ នៅក្នុងពេលនោះអំណាចទាំងប៉ុន្មាននៅក្នុងកណ្តាប់ដៃយួនទាំងអស់។ យួនខំបំបាត់របៀបរដ្ឋបាលខ្មែរ ទំនៀមទម្លាប់ ភាសា សាសនា។ បន្ទាប់មក ដើម្បីយកកម្ពុជា យួនបានចាប់ព្រះឧបរាជអង្គអិម ព្រះរាជធីតានៃព្រះបាទអង្គចន្ទទាំងអស់ និងរដ្ឋមន្ត្រីបីនាក់។ តែគំនិតនេះមិនសម្រេច។ ខ្មែរទាំងព្រះរាណាចក្រឈឺចាប់ នាំគ្នាបះបោរកាប់សម្លាប់យួន ហើយនាំគ្នាទៅសុំព្រះអង្គឌួង ពីសៀមមកគ្រង រាជ្យវិញ។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments