ព្រះបាទជយវរ្ម័នទី២ និងព្រះបាទឥន្ទ្រាវរ្ម័នទី១ - [Cambo Page - ខេមបូ ផេក]
ព្រះបាទជយវរ្ម័នទី២ និងព្រះបាទឥន្ទ្រាវរ្ម័នទី១
ព្រះបាទជយវរ្ម័នទី២ (៨០២-៨៥០)៖
ព្រះអង្គជាក្សត្រជាប់ព្រះញាតិវង្សនឹងព្រះរាជានៃព្រះចេនឡាទឹកលិច ព្រះនាមពុស្ករក្សបានត្រូវពួកជ្វា ចាប់ជាឈ្លើយ នាំយកទៅឯស្រុកជ្វានៅឳកាសដែលពួកជ្វាចុលមករាតត្បាតប្រទេស។ នៅឆ្នាំ៨០០ ព្រះអង្គបានយាងត្រលប់មកពីស្រុកជ្វាវិញ។
កម្ពុជាទទួលបានឯករាជ្យ៖
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNgf0B4jGDw_iGfxNPJL_ukBeN1iP0qDArq6j7vOSp_T1fbGsxY7wkkc9RMSnt6VbuYp4o0KW_AVyBQx3NGm-waNParnVpy2F78YdW2WJ3cti-LjVIe43y5eKil0k5mfC6HtAEzx2uGL8/s320/200px-%25E1%259E%2591%25E1%259F%2581%25E1%259E%259C%25E1%259E%259A%25E1%259E%25B6%25E1%259E%2587.jpg)
នៅទីអវសាន ព្រះអង្គបានយាងមកគង់នៅ ហរិហរាល័យវិញ។
ព្រះរាជាសោយរាជ្យក្រោយព្រះអង្គ៖
លុះព្រះបាទជយចរ្ម័នទី២ សុគតទៅ ព្រះរាជបុត្ររបស់ព្រះអង្គ បានឡើងគ្រងរាជ្យ ហើយទ្រង់ព្រះនាមថា ព្រះបាទជយវរ្ម័នទី៣ (៨៥០-៨៧៧) ។ ព្រះអង្គទ្រង់គង់នៅហរិហរាល័យ។ ព្រះអង្គបានខំគ្រប់គ្រងព្រះរាជាណាចក្រឲ្យបានគង់វង្ស គឺព្រះរាជា ណាចក្រកម្ពុជាទឹកលិច (កម្ពុជាដីគោកនៅក្រៅអំណាចព្រះអង្គនៅឡើយ)។
ព្រះបាទឥន្ទ្រាវរ្ម័នទី១ (៨៧៧-៨៨៩)៖ ព្រះបាទជយវរ្ម័នទី៣ សុគតទៅ ហើយដោយសារព្រះអង្គគ្មានព្រះ រាជបុត្រ ព្រះបាទឥន្ទ្រវរ្ម័នទី១ដែលជាព្រះញាតិវង្សខាងព្រះវរមាតា ព្រះអង្គក៏បានឡើងគ្រងរាជ្យ។
ព្រះបាទឥន្ទ្រាវរ្ម័នទី១ ព្រះអង្គជាមហាក្សត្រប្រកបដោយសេចក្តីក្លាហាន វីរិយភាព កិត្តិយស និងនិស្ស័យជាសិល្បករ។ ព្រះអង្គមានចំណេះវិជ្ជាជ្រៅជ្រះ ដោយព្រះអង្គមានព្រាហ្មណ៍អ្នកប្រាជ្ញម្នាក់ ជាព្រះគ្រូ។
កម្ពុជាទទួលបានឯកភាព៖ ដោយព្រះអង្គបានទទួលជាព្រះរាជមត៌កនូវព្រះរាជាណាចក្រសម្ភៈបុរៈ និងទំនាបនៃទន្លេមេគង្គ (ចេនឡាទឹកលិច) យកមកបូករួមនឹងកម្ពុជាដែលជាដំណែលព្រះបាទ ជយវរ្ម័នទី២ទៀត ឯកភាពខ្មែរកាលនោះសឹងតែបានសម្រេចទៅហើយ ព្រោះថានៅសល់តែភវៈបុរៈ (ចេនឡាដីគោក) ប៉ុណ្ណោះដែលមិនទាន់ចុះចូល។
ស្នាព្រះហស្ថ ៖ កាលព្រះអង្គគង់នៅហរិហរាល័យ ព្រះអង្គមានការទាក់ទងខាងផ្លូវទូតយ៉ាងប្រសើរ ជាមួយនឹងប្រទេសជិតខាងដូចជា ចិន ជ្វា និងចំប៉ា។
ខាងកិច្ចការក្នុងប្រទេស ព្រះអង្គបានខិតខំពង្រីកសេដ្ឋកិច្ច និងលម្អព្រះរាជធានី។ នៅឆ្នាំ៨៧៧ ព្រះអង្គឲ្យជីកស្រះមួយយ៉ាងធំនៅខាងជើងក្រុង។ នៅឆ្នាំ៨៧៩ ព្រះអង្គឲ្យសាងប្រាសាទព្រះគោដើម្បី ឧទ្ទិសថ្វាយដល់អតីតព្រះមហាក្សត្រ។ នៅឆ្នាំ៨៨១ ព្រះអង្គបានឲ្យសាងប្រាសាទ បាគងសម្រាប់ ធ្វើសក្ការៈបូជាចំពោះព្រះទេវរាជ។
សេចក្តីសង្ខេប៖
ព្រះបាទជយវរ្ម័នទី២ (៨០២-៨៥០) ដែលជ្វាចាប់ជាឈ្លើយ បានយាងត្រលប់មកវិញនៅឆ្នាំ៨០០។ បន្ទាប់ពីបានពង្រឹងឥទ្ធិពលព្រះអង្គនៅក្នុងប្រទេស និងបានកម្ចាត់ទ័ពចាមដែលមកឈ្លានពានកម្ពុជា នៅឆ្នាំ៨០២ព្រះអង្គក៏ទទួលព្រះរាជាភិសេក និងប្រកាសឯករាជ្យ។ ដើម្បីប្រសិទ្ធភាពព្រះអង្គទៅជា ព្រះទេវរាជ និងឈប់នៅចំនុះប្រទេសទៀតបាន ព្រះអង្គបានឲ្យរៀបពិធីអភិសេកព្រះអង្គនៅលើ ភ្នំមហិន្ទ្រា ហើយឲ្យនមស្ការចំពោះព្រះអង្គឲ្យដូចទេវៈ។ ព្រះបាទជយវរ្ម័នទី២ ព្រះអង្គទ្រង់គង់នៅ ហរិហរាល័យ។
ព្រះបាទជយវរ្ម័នទី២ ព្រះអង្គបានបង្រួបបង្រួមកម្ពុជាទឹកលិច។ ព្រះរាជបុត្រព្រះអង្គគឺព្រះបាទ ជយវរ្ម័នទី៣ គ្រាន់តែបានឃុំគ្រងព្រះរាជដំណែលឲ្យគង់វង្សតែប៉ុណ្ណោះ។ ក្នុងរជ្ជកាលព្រះបាទ ឥន្ទ្រាវរ្ម័នទី១ (៨៧៧-៨៨៩) ខ្មែរមានឯកភាពឡើងវិញ នៅសល់ភវៈបុរៈមួយប៉ុណ្ណោះ។
ព្រះបាទឥន្ទ្រាវរ្ម័នទី១ព្រះអង្គបានចងស្ពានមេត្រីជាមួយចិន ចាម និងជ្វា។ ព្រះអង្គបានសាងប្រាសាទ ព្រះគោ និងបាគង។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments