Breaking News

ចម្បាំងនឹងចាម - [Cambo Page - ខេមបូ ផេក]

ចម្បាំងនឹងចាម 

ប្រទេសចំប៉ា៖ 

  ជនជាតិចាមបានមកតាំងនៅឆ្នេរខាងកើតនៃជ្រោយឥណ្ឌូចិន (យៀកណាមកណ្តាល) រវាងខាងដើមនៃគ្រិស្តសករាជ។ ប្រទេសចាមឈ្មោះចំប៉ា។ ប្រទេសចំប៉ាក៏ដូចជាប្រទេសហ៊្វូណនដែរ សុទ្ធតែទទួលឥទ្ធិពលពីឥណ្ឌា។ 

បុព្វេហតុនៃចម្បាំង៖ 

  មានប្រជាជនកាន់តែកុះករឡើង ជនជាតិចាមស្ថិតនោក្នុងការចាំបាច់មួយតម្រូវឲ្យពង្រីកទឹកដី។ ការពង្រីកទេកដីនេះ បើចង់ឡើងទៅខាងជើងគឺទៅមិនរួច ព្រោះទើសនឹងយួនដែលចេះតែរុលចុះមកខាងត្បូង ដូច្នេះហើយចាមក៏បានងាកមកខាងត្បូងមករកទឹកដីខ្មែរវិញ។ 

  ពួកចាមដែលចេញមករាតត្បាតខ្មែរ ជួនកាលមានរបៀបជាចោរ ជួនកាលក៏មានរបៀបជាក្បួនទ័ពត្រឹមត្រូវ។ ដូចនេះហើយបានជាចម្បាំងរវាងខ្មែរ និងចាមបានកើតឡើងជាញឹកញយណាស់។ ដូចជាក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី២ (៨០២-៨៥០) ព្រះបាទយសោវរ្ម័ន (៨៨៩-៩០០) ព្រះបាទរាជិន្ទ្រវរ្ម័នទី២ (៩៤៤-៩៦៨) ព្រះបាទហ៌វរ្ម័នទី៣ (១៦៦-១០៨០០) មហា្សត្រខ្មែរបានកម្ចាត់ទ័ពចាមដែលចង់មកយាយីខ្មែរខ្ចាត់ខ្ចាយរត់ទៅវិញ 

មហាសង្គ្រាម៖ 

   តែចម្បាំងដែលមានសភាពខ្លាំងក្លា និងមានថេរវេលាយូរគឺសង្គ្រាមក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ (១១១៣១១៥០០) ដែលរាលដាលរហូតដល់ក្នុងរជ្ជកាលព្រះបាទជយវរ្ម័នទី៧ (១១៨១-១២១៨) 

ចម្បាំងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២៖ 

    ក្នុងរជ្ជកាលរបស់ព្រះអង្គមានចម្បាំងពីរលើក៖ 

   លើកទី១ ៖ ក្នុងឳកាសដែលប្រទេសកម្ពុជាកំពុងកើតភាពវឹកវរបែកបាក់គ្នា ចាមបានឆ្លៀតល្បងមកតាំងនៅតំបន់ដីសណ្តរនៃទន្លេមេគង្គ រូចប្លន់យកវត្ថុមានតម្លៃពីប្រាសាទនានា។ កាលព្រះបាទសុរ្យរ្ម័នទី២ បានឡើងគ្រងរាជ្យនៅឆ្នាំ១១២៣ ព្រះអង្គបានដេញកម្ចាត់ចាមរហូតដល់ពួកទាំងនោះទៅជ្រកនៅប្រទេសយួន។ លុះព្រះអង្គទ្រង់ឃើញថា យួនហ៊ានយកអាសាចាម ព្រះអង្គក៏វាយយួនថែមទៀត។ នៅឆ្នាំ១១៣១ ព្រះអង្គបង្ខំចាមឥ្យចុះចូលនឹងខ្មែរដើម្បីវាយយួន។ 

  លើកទី២ ៖ លុះដល់ឆ្នាំ១១៣៦ ស្តេចចាមដោយឃើញព្រះបាទ សុរ្យវរ្ម័នទី២ ព្រះងង្គមិនអាចយកជ័យលើយួនបាន ចាមក៏ដកដៃសហពលកម្ម (៦)ពីខ្មែរ ហើយត្រលប់ព្រមធ្វើសមន្តរាជ (ស្តេចចំណុះ) យួនវិញ។ 

   ដោយទ្រង់ក្រោធខឹងអាកប្បកិរិយាប្រែប្រួលរបស់ចាម ឆ្នាំ១១៤៥ ជាកិច្ចសងសឹក ព្រះអង្គទ្រង់វាយលុកប្រទេសចំប៉ា ដោយយកបានក្រុងវិជ័យ និងប្រទេសចំប៉ាទាំងមូល។ នឆ្ន១១៤៧ ព្រះអង្គបានតាំងព្រះរាជាខ្មែរ មួយព្រះអង្គ ព្រះនាម ហារិទេវៈឲ្យគ្រងរាជ្យនៅចំប៉ា។ ធ្វើទេសានុព្វន្ធន៍(៧)នេះបានតែ៥ឆ្នាំពួកចាមនៅភាគខាងត្បូងបាននាំគ្នាបះបោរប្រឆាំងឡើងព្រមទាំងបានធ្វើគតព្រះបាទហាទេវៈទៀតផង។ព្រះបាទសុរ្យវរ្ម័នទី២ ព្រះអង្គក៏ទ្រង់សោយរទិវង្គតក្នុងចន្លោះពេលនោះដែរ(មិនប្រាកដឆ្នាំ)។ 

សេចក្តីសង្ខេប៖ 


  ជនជាតិចាមមានប្រទេសឈ្មោះចំបោះដែលស្ថិតនៅភាគខាងកើតនៃជ្រោយឥណ្ឌូចិនជាប់នឹងឆ្នេរសមុទ្រ។ លុះជនជាតិនេះមានបណ្តាជនកាន់តែកុះករឡើង កិច្ចចាំបាច់ដើម្បីរស់ បានបង្ខំចាមល្បងច្បាំងយកទឹកដីកម្ពុជានៅភាគខាងត្បូង។ ។ ចម្បាំងនឹងចាមមានតាំងពីររជ្ជកាលព្រះបាទ ជយវរ្ម័នទី២។ តែចម្បាំងធំគឺចម្បាំងក្នុងរជ្ជកាលព្រះបាទសុរ្យវរ្ម័នទី២ ដែលរាលដាលរហូតដល់រជ្ជកាល ព្រះបាទជយវរ្ម័នទី៧។ 
   នៅក្នុងឆ្នាំ១១២៣ ព្រះបាទសុរ្យវរ្ម័នទី២ បានដេញវាញចាមដែលបានមកឈ្លានពាន ឲ្យខ្ចាត់ខ្ចាយទៅជ្រកនៅប្រទេសយួន។ ដោយទ្រង់បានជ្រាបថា យួនបានជួយយកអាសាចាម ព្រះអង្គបានវាយនឹងយួនថែមទៀត។ ដោយបង្ខំទាំងចាមឲ្យចូលធ្វើសហពលកម្មជាមួយខ្មែរទៀតផង។ 
នៅឆ្នាំ១១៤៥ គឺនៅពេលដែលចាមទៅចូលដៃនឹងយួន ព្រះអង្គក៏វាយចាមមួយលើកទៀត វាយរហូតយកប្រទេសចាមបាន ហើយថែមទាំងដាក់ព្រះរាជាខ្មែរ ឲ្យគ្រប់គ្រងនៅចំប៉ាផង។ បានតែ៥ឆ្នាំ ចាមបះបោរគ៏បានធ្វើគតព្រះរាជាខ្មែរទៅ។ ហើយនៅចន្លោះកាលនោះឯង ព្រះបាទសុរ្យវរ្ម័នទី២ ក៏ទ្រងើសុគតដែរ។


ពន្យល់ពាក្យ ៖
សហពលកម្ម (ន) = ការរួបរួមគ្នា ការរួមកម្លាងគ្នា ការសហការគ្នាជាធ្លុងមួយ។ល។
ទេសានុព្វន្ធន៍ (ន) =ការយកប្រទេសណាមួយឲ្យស្ថិតនៅក្រោមការគ្រប់គ្រង។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................

ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖  - [Cambo Page - ខេមបូ ផេក]

No comments