Breaking News

លោក ទីជីហួត - [Cambo Page - ខេមបូ ផេក]

ក. ជីវប្រវត្តិ៖

កើតថ្ងៃទី១០ កុម្ភៈ ឆ្នាំ១៩៥២ ។ មានស្រុកកំណើតនៅភូមិត្រពាំងស្លា ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ ។ ទទួលមរណភាពនៅថ្ងៃទី០៣ មិថុនា ឆ្នាំ១៩៨៧ នៅរាជធានីភ្នំពេញ។

ខ. ប្រវត្តិការងារ៖

​មុនឆ្នាំ១៩៧៥ ៖ ជាងកាត់សក់ជិតផ្សារអូរឫស្សី ភ្នំពេញ ជាសិស្សសាលារៀនផង ដើរលក់នំប៉័ង លក់ប៉ោងៗ បម្រើតុតាមហាង (ដើម្បីចិញ្ចឹមក្រុមគ្រួ​សារក្នុងនាមជាកូនច្បង) គេចាប់ធ្វើទាហាន
ក្រោយឆ្នាំ១៩៧៥ ៖ ជម្លៀសទៅស្រុកខាងម្តាយ នៅភូមិកោះតូច ឃុំតាលន់ ស្រុកស្អាង ខេត្តកណ្តាលបាន​៦ខែ។  ខ្មែរក្រហមបញ្ជូនទាំងគ្រួសារឲ្យទៅនៅភូមិត្រពាំងថ្ម សង្គាត់ប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបាត់ដំបង មានការងារជាអ្នកលាយជីលេខ១ (ជីលាមកមនុស្ស)
ក្រោយឆ្នាំ១៩៧៩  ៖​ បានមកនៅខេត្តសៀមរាបពីរខែបន្តដំណើរទៅរស់នៅស្រុកកំណើតខាងម្តាយជាថ្មីទៀត។ ក្រោយមកលោកបានមករស់នៅភ្នំពេញ ហើយចូលបម្រើការនៅវិទ្យុជាតិកម្ពុជា។

គ. ស្នាដៃ៖

ឆ្នាំ១៩៦៨ ៖ បានសរសេរកំណាព្យមួយឈ្មោះថា "ក្តីលំបាកវេទនារបស់កូនអ្នកក្រ និងការបែង​ចែកវណ្ណៈក្នុងសង្គមមនុស្ស"
ឆ្នាំ១៩៧០ ៖ សរសេររឿងអ្នកលេងជាយសមុទ្រ ជាប្រភេទប្រលោមលោកដោយបោះលក់តាម​ផ្សារ។
ឆ្នាំ១៩៧២ ៖ សរសេររឿងគុហាថ្មលឿង ជាប្រភេទប្រលោមលោកភាគ (៥ភាគ) បានធ្វើឲ្យគាត់​ល្បីឈ្មោះ។
ឆ្នាំ១៩៧២ ៖ បានចូលជាសមាជិកក្រុមអ្នកនិពន្ធខ្មែរ
មុនឆ្នាំ១៩៧៥ ៖ លោកសរសេរបាន៩ស្នាដៃ។
ក្រោយឆ្នាំ១៩៧៩ ៖ លោកសរសេរបាន១៧៦ស្នាដៃ។ 

បើចង់ឲ្យកាន់តែច្បាស់សូមរកមើលឯកសារ "សិក្សាអត្ថបទអក្សរសិល្ប៍ខ្មែរ" ត្រង់ទំព័រទី ២១៥ ដល់ទំព័រទី ២១៧។

No comments