Breaking News

នគរហ៊្វូណន - [Cambo Page - ខេមបូ ផេក]

នគរហ៊្វូណន

 (ព្រះបាទកោណ្ឌញ្ញទី១ និងព្រះរាជាសោយរាជ្យក្រោយព្រះអង្គ) 

ព្រះរាជាណាចក្រ៖ 

   នៅខាងដើមប្រវត្តិកាល កម្ពុជាយើងខ្លះហៅគោធ្លក ខ្លះហៅនគរភ្នំ តាមចិនហៅហ៊្វូណន។ ប្រទេសហ៊្វូណនស្ថិននៅត្រង់ភាគខាងត្បូងនៃជ្រោយឥណ្ឌូចិន។ ដោយហ៊្វូណនមានព្រំប្រទល់វែងជាប់នឹងប្រទេសជិតឆ្ងាយ មានប្រទេស ចំប៉ា ជ្វា ចិន និងឥណ្ឌា ជាដើម។

  ប្រទេសហ៊្វូណនជារាណាចក្រ គ្រប់គ្រងដោយព្រះរាជនីមួយព្រះអង្គព្រះនាមដោយខ្លះហៅនាងនាគ ខ្លះហៅសោមា តាមចិនហៅលៀវ-យី។ 

ព្រឹត្តិកាលនៃព្រះបាទហ៊ុន-ទៀន ឬកោណ្ឌញ្ញទី១៖ 

  នៅសម័យកាលនោះគឺក្នុងសតវត្សទី១ មានជនជាតិឥណ្ឌាច្រើនបានចាកពីប្រទេសខ្លួន ហើយឆ្ពោះមកកាន់ផ្នែកអាគ្នេយ៍នៃទ្វីបអាស៊ី។ ក្នុងចំណោមជនជាតិឥណ្ឌាទាំងនោះ មានព្រាហ្មណ៍មួយរូបឈ្មោះ កោណ្ឌញ្ញ ដែលតាមរឿងព្រេងខ្មែរហៅព្រះថោង តាមភាសាចិនហៅហ៊ុន-តៀន បានមកកាន់ព្រះរាជាណាច្រហ៊្វូណន ហើយបានឡើងគ្រងរាជ្យបន្ទាប់ពីបានយកព្រះរាជនី លៀវ-យី ធ្វើជាមហេសី។ 

    ព្រះបាទហ៊ុន-តៀន ឬកោណ្ឌញ្ញទី១ ព្រះអង្គបានឡើងគ្រងរាជ្យរវាងពាក់កណ្តាលសតវត្សទី១។ ព្រះរាជធានីឈ្មោះ វ្យាធបុរៈ​ (នៅជិតបាភ្នំ)។ 

     ឥណ្ឌានីយកម្ម(១)៖ ក្រៅពីបង្រៀនស្រីៗឲ្យចេះស្លៀកសំពត់ ព្រះបាទកោណ្ឌញ្ញទី១ ព្រះអង្គបានរៀបចំទំនៀមប្រពៃណីព្រះរាជាណាចក្រហ៊្វូណនឲ្យប្រព្រឹត្តិទៅតាមហិណ្ឌូនិយម គឺបាននាំមកនូវអារ្យធម៌ឥណ្ឌា។ 

ព្រះរាជាដែលសោយរាជ្យក្រោយព្រះបាទកោណ្ឌញ្ញទី១៖ 


      ព្រអបាទហ៊ុន ផាន់ ហ្វាន់ (HOUEN PHAN HOUENG) ៖ ព្រះអង្គជាព្រះរាជបុត្រនៃព្រះបាទហ៊ុន-តៀន។ ព្រះអង្គបានពង្រីកអំណាចព្រះអង្គដោយវាយបង្ក្រាបស្តេចសមន្តរាជ (២)ទាំងឡាយ ហើយព្រះអង្គប្រគល់ឲ្យព្រះរាជបុត្រ និងព្រះរាជនត្តា (ចៅ) របស់ព្រះអង្គគ្រប់គ្រងនគរទាំងឡាយ។ ព្រះអង្គសុគតនៅដើមសតវត្សទី៣ ក្នុងព្រះជន្មាយុ៩០ព្រះវស្សា។ 

    ព្រះបាទ ផាន់ ផាន់ (PHAN PHAN)៖ ព្រះអង្គជាព្រះរាជបុត្រនៃ ព្រះបាទហ៊ុន ផាន់ ហ្វាន់។ ជាប់ព្រះទ័យតែក្នុងរឿងសាសនាព្រះសិវៈ ដោយព្រះអង្គប្រគល់ការគ្រប់គ្រងរដ្ឋ ទៅឧត្តមសេនីយ៍ម្នាក់ឈ្មោះហ្វាន់សឺម៉ាន់។ 

      ព្រះបាទហ្វាន់ សឺម៉ាន់ (FAN-CHE- MAN) ឬស្រីមារៈ ៖ បន្ទាប់ពីព្រះបាទ ផាន់ ផាន់ មកឧត្តមសេនីយ៍ ហ្វាន់សឺម៉ាន់ ឡើងគ្រងរាជ្យ។ ព្រះអង្គទ្រង់បានពង្រីកព្រំដែនហ៊្វូណន បានធំមួយជាពីរ។ ព្រះអង្គបានសុគតក្នុងចន្លោះ គ.ស ២០៤ ទៅ២១០។ 


      ព្រះបាទ ហ្វាន់ ចាន់ (FAN-CHAN)៖ ព្រះអង្គត្រូវជាព្រះភាគិនេយ្យ (ក្មួយប្រុស) នៃព្រះបាទហ្វាន់ សឺម៉ាន់។ សោយរាជ្យដោយមានការធ្វើគតព្រះរាជបុត្រច្បងនៃព្រះបាទ ហ្វាន់ សឺម៉ាន់។ សោយរាជបាន២០ឆ្នាំ ព្រះអង្គត្រូវព្រះរាជបុត្រច្បងនៃព្រះបាទហ្វាន់ សឺម៉ាន់ មួយអង្គទៀតធ្វើគត។ 

    ព្រះបាទ ស៊ី យុន (SUIN) ឬព្រះបាទអស្សចេយ្យ៖ ដោយយកការសងសឹកធ្វើជាលេស ឧត្តមសេនីយ៍ម្នាកឈ្មោះអស្សចេយ្យ (ហៅតាមចិនថា ស៊ី យុន) បានធ្វើគតព្រះរាជបុត្រនៃព្រះបាទ ហ្វាន់ សឺម៉ាន់ទៀត ហើយឡើងគ្រងរាជដោយព្រះអង្គឯង។ ព្រះអង្គជាព្រះមហាក្សត្រស្នេហាសន្តិភាព។ ក្នុងរជ្ជកាលរបស់ព្រះអង្គ ប្រទេសហ៊្វូណនមានការទា 
ក់ទងជាមួយចិន និងឥណ្ឌា ព្រមទាំងបានចងមេត្រីភាពជិតស្និទ្ទនឹងប្រទេសចំប៉ាទៀតផង។
 

សេចក្តីសង្ខេប 


      កាលពីដើម ប្រទេសយើងឈ្មោះហ៊្វូណន។ ហ៊្វូណនស្ថិតនៅខាងត្បូងនៃជ្រោយឥណ្ឌូចិន។ ប្រទេសនេះមានការទាក់ទងច្រើនជាមួយប្រទេស ចំប៉ា ជ្វា ចិន និងឥណ្ឌា។ ហ៊្វូណនជារាជាណាចក្រគ្រប់គ្រងដោយព្រះរាជនីមួយព្រះអង្គព្រះអង្គ ព្រះនាម លៀវ-យី។ 

     នៅរវាងពាក់កណ្តាលសតវត្សទី១ ជនជាតិឥណ្ឌាម្នាក់ឈ្មោះ កោណ្ឌញ្ញ តាមចិនហៅ ហ៊ុន-តៀន បានមកសោយរាជ្យនៅហ៊្វូណន ព្រមទាំងបានយកព្រះនាងលៀវ-យីធ្វើជាមហេសី។ ព្រះរាជធានីហ៊្វូណនឈ្មោះ វ្យាធបុរៈ (នៅជិតបាភ្នំ)។ 

         ព្រះបាទ ហ៊ុន-តៀន ធ កោណ្ឌញ្ញទី១ ព្រះអង្គបានរៀបចំំនៀមប្រពៃណី ព្រះរាជាណាចក្រហ៊្វូណនឲ្យប្រព្រឹត្តទៅតាមហិណ្ឌូនិយម។ 

        ព្រះរាជាដែលសោយរាជ្យបន្តបន្ទាប់គ្នា ក្រោយព្រះបាទកោណ្ឌញ្ញ គឺព្រះបាទហ៊ុន ផាន់ហ្វាន់ ព្រះបាទ ផាន់ ផាន់ ព្រះបាទហ្វាន់ សឺម៉ាំន់ (ស្រីមារៈ) ព្រះបាទ ហ្វាន់ ចាន់ ព្រះបាទស៊ីយុន (អស្សចេយ្យ)។


....................................................
(១) ឥណ្ឌានីយកម្ម សំដៅដល់ការហូរចូលនូវវប្បធម៌ និងសាសនាពីប្រទេសឥណ្ឌា។
(២) ស្តេចសមន្តរាជ ក្នុងទីនេះសំដៅដល់ ស្តេចដែលសោយរាជ្យក្នុងនគរ ឬប្រទេសតូចៗ។

ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
F Click here to our YouTube page:  https://www.youtube.com/channel/UCaht6lb7TnNEj3am8YBsjfA

F Click here to our Facebook page : https://www.facebook.com/PINIH-PINOH-103966184608131
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖  មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ PINIH PINOH

No comments