Breaking News

ព្រះបាទឧទយាទិត្យវរ្ម័នទី២-ព្រះបាទហស៌វរ្ម័នទី៣ - [Cambo Page - ខេមបូ ផេក]

ព្រះបាទឧទយាទិត្យវរ្ម័នទី២-ព្រះបាទហស៌វរ្ម័នទី៣

ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០-១០៦៦)  

ព្រះអង្គត្រូវជាព្រះរាជបុត្រព្រះបាទសុរ្យវរ្ម័នទី១។ កាលព្រះបិតាទ្រង់ឡើងគ្រងរាជ្យព្រះអង្គនៅក្នុងយុវភាពនៅឡើយ។ ព្រះអង្គបានទទួលនូវការអប់រំជ្រៅជ្រះណាស់។ 

ការបះបោរ៖​ ក្នុងរជ្ជកាលព្រះអង្គមានការបះបោរបីលើកនៅឆ្នាំ១០៥១មួយលើក និងនៅឆ្នាំ១០៥៥ ពីរលើកទៀតជាប់ៗគ្នា។ តែការបះបោរទាំងបីលើកត្រូវបរាជ័យទៅវិញ ដោយសារស្នាដៃមេទ័ពព្រះអង្គដែលមានឈ្មោះថាសង្គ្រាម។

ការពង្រីកផែនដី ៖ ថ្វីត្បិតតែនៅក្នុងប្រទេសមានការជ្រួលច្របល់ខ្លះ តែការពង្រីកទឹកដីក៏មានការំចម្រើនដែរ។ ក្នុងរជ្ជកាលព្រះអង្គ ព្រំដែនខាងលិចបានខិតទៅឆ្ងាយជាងក្នុងរជ្ជកាលមុនៗ។

មូលស្ថាបនា៖ ព្រះអង្គបានសាងបង្ហើយប្រាសាទបាពួនដែលព្រះវរបិតាព្រះអង្គបានចាប់ផ្តើម បានសាងប្រាសាទមេបុណ្យដែលមានបណ្តោយ៨គីឡូម៉ែត និងទទឹង២,២គីឡួម៉ែត។ 

ព្រះបាទហស៌វរ្ម័នទី៣ (១០៦៦-១០៨០)

លុះព្រះបាទៀឲឧទយាទិត្យវរ្ម័នទី២ ទ្រង់សុគតទៅ ហើយដោយព្រះអង្គទ្រង់ពុំមានរាជបុត្រផង ព្រះរាជបល្លង្កក៏បានមកព្រះអនុជព្រះអង្គ ព្រះនាមព្រះបាទសហ៌វរ្ម័នទី៣។

ស្នាព្រះហស្ថក្នុងប្រទេស៖ ព្រះអង្គបានសាងឲ្យមានវិបុលភាពនៅក្នុងប្រទេស។ ព្រះអង្គបានធ្វើឲ្យមានរបៀបរៀបរយឡើងវិញដោយតម្រូវឲ្យ គោរពយ៉ាងតឹងរឹងនូវណ្ណៈ ទាំងបួន (ព្រាហ្មណ៍ ខត្តយៈ វេស្សៈ សូទ្រៈ) និងជួសជុលឡើងវិញនូវប្រាសាទទាំងឡាយដែលខូចខាតដោយច្បាំងគ្នាឯងក្នុងរជ្ជកាលមុន។

ចម្បាំង ៖ ព្រះបាទហស៌វរ្ម័នទី៣ ព្រះអង្គសព្វព្រះហឫទ័យនឹងសាងសន្តិភាព។ តែក្នុងរជ្ជកាលព្រះអង្គ ព្រះអង្គស្ថិតនៅក្នុងការកាតព្វកិច្ចត្រូវធ្វើសង្គ្រាមពីរ ទីមួយគឺធ្វើសង្គ្រាមជាមួយនឹងចាម ទីពីរគឺធ្វើសង្គ្រាមជាមួយនឹងតុងកឹង។

ចម្បាំងជាមួយនឹងចាម៖ នៅឆ្នាំ១០៧៤ ចាមបានឈ្លានពានរំលោភព្រំដែន ចូលដល់សម្ភបុរៈបានកម្ទេចទីនមស្ការនៅទីនេះ និងចាប់បណ្តាជនធ្វើជាឈ្លើយ។ ទ័ពខ្មែរនៅកាលនោះតទល់ពុំសូវបានជោគជ័យទេ។ តែមកដល់ឆ្នាំ១០៨០ សុខសន្តិភាពក៏កើតឡើងវិញរវាងប្រទេសទាំងពីរ។

ចម្បាំងជាមួយនឹងតុងកឹង៖ នៅឆ្នាំ១០៧៦ កម្ពុជាធ្វើសង្គ្រាមនឹងតុងកឹងដោយចិនប្រទាញ។ លុះដល់ទ័ពចិនបរាជ័យទៅ ទ័ពខ្មែរក៏បានត្រលប់មកវិញ។ 

នៅចុងរជ្ជកាល៖
មកដល់ឆ្នាំ១០៨០ គឺនៅពេលដែលព្រះអង្គគង់នៅឡើយ នៅភាគខាងជើងនៃកម្ពុជាក្នុងក្រុងធរបុរៈ (ក្នុងជន្លងទន្លេសេមូន) មានអភិជនមួយរូបបានប្រកាស់ខ្លួនជាព្រះរាជា ហើយតាំងព្រះនាមថា ព្រះបាទជយវរ្ម័នទី៦។

សេចក្រីសង្ខេប

ព្រះបាទឧទយាទិត្យវរ្ម័នទី២ (១០៥០-១០៦៦) ព្រះអង្គត្រូវជាព្រះរាជបុត្រព្រះបាទសុរ្យវរ្ម័នទី១។ ក្នុងរជ្ជកាលព្រះអង្គមានការបះបោរបីលើក។ តែទាំងបីលើកនៃការបះបោរនោះបរាជ័យទៅវិញ។ ថ្វីត្បិតតែនៅក្នុងប្រទេសមានការជហរួលច្របល់ ប៉ុន្តែការពង្រីកទេកដីក៏បានចម្រើនដែរ។ ខាងមូលស្ថាបនា ព្រះអង្គបានបង្ហើយប្រាសាទបាពួន ឲ្យគេសាងប្រាសាទមេបុណ្យខាងលិច និងបារាយណ៍ខាងលិច។ 

ព្រះបាទហស៌វរ្ម័នទី៣ (១០៦៦-១០៨០) ព្រះអង្គត្រូវជាអនុជនៃព្រះបាទឧទាទិត្យវរ្ម័នទី២ ។ ក្នុងប្រទេស ព្រះអង្គបានធ្វើឲ្យមានរបៀបរៀបរយ និងឲ្យជួសជុលប្រាសាទដែលបាក់បែកដោយសារចម្បាំង ក្នុងរជ្ជកាលមុន។ ក្នុងរជ្ជកាលព្រះអង្គមានចម្បាំងពីរលើក គឺចម្បាំងនឹងចាម និងចម្បាំងជាមយយតឹងកុង។ ប៉ុន្តែចម្បាំងនេះពុំបានលទ្ធផលល្អទេ។ នៅចុងរជ្ជកាលព្រះអង្គ នៅក្រុងមហិធរបុរៈមានអភិជនមួយរូប បានប្រកាសខ្លួនថាជាស្តេចហើយទ្រង់ព្រះនាមថាព្រះបាទជយវរ្ម័នទី៦។


ឯកសារយោង៖
  អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ  ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................


No comments