វិធីជម្នះទម្លាប់អាក្រក់ - [Cambo Page - ខេមបូ ផេក]
វិធីជម្នះទម្លាប់អាក្រក់
មនុស្សម្នាក់ សុទ្ធតែមានទម្លាប់ល្អ និងទម្លាប់អាក្រក់រៀងៗខ្លួន។ សំនួរសួរថា ប្រសិនបើដឹងថាទម្លាប់នោះជាទម្លាប់អាក្រក់ហើយ ហេតុអ្វីបានជាគេមិនព្រមកែប្រែទម្លាប់អាក្រក់នោះចេញ ហើយជំនួសមកវិញដោយទម្លាប់ល្អ? សំនួរនេះងាយស្រួលសួរ ប៉ុន្តែពិបាកក្នុងការប្រតិបត្តិ។ មានមនុស្សមិនតិចទេ ដែលព្យាយាមលុបបំបាត់ទម្លាប់អាក្រក់របស់ខ្លួន ប៉ុន្តែពួកគេបានត្រឹមតែស្រមៃតែប៉ុណ្ណោះ ហើយក៏មានមនុស្សមិនតិចដែរ ដែលធ្វើបានតែពាក់កណ្តាលទី ហើយក៏បោះបង់ការកែប្រែទម្លាប់អាក្រក់នោះទៅ។
គ្រប់គ្នាសុទ្ធតែទទួលស្គាល់ថា ប្រសិនបើយើងមានទម្លាប់ល្អកាន់តែច្រើន នោះយើងនឹងមានឳកាសឈានទៅភាពជោគជ័យក៏ច្រើនដែរ ប៉ុន្តែវាហាក់ដូចជាពិបាកណាស់ក្នុងការលុបបំបាត់ទម្លាប់អាក្រក់នោះចេញ។ អ្នកវិទ្យាសាស្រ្តព្យាយាមសិក្សាស្រាវជ្រាវរកមូលហេតុ ដែលទម្លាប់នីមួយៗ កើតមានឡើងក្នុងជីវិតមនុស្ស ដូចជាការដុះធ្មេញនៅពេលព្រឹក ការធ្វើលំហាត់ប្រាណ ជាដើម។ ទម្លាប់ទាំងអស់នេះ គឺជាទម្លាប់ដែលល្អ ហើយយើងមិនមានបង្ខំខ្លួនឯងឲ្យធ្វើវានោះទេ ប៉ុន្តែវាកើតឡើងដោយឯកឯងតែម្តង។
យោងតាមសៀវភៅ “អំណាចនៃទម្លាប់” ដែលសរសេរដោយលោក Charles Duhigg បានពន្យល់យ៉ាងក្បោះក្បាយថា ទម្លាប់ដែលយើងមានសព្វថ្ងៃ គឺជាកើតចេញពីចំណុចសំខាន់៣ធំៗ។ ទីមួយ គឺតម្រុយ ឬរំញោច ដែលជាសញ្ញាបញ្ជាប្រាប់មកខួរក្បាលរបស់យើងជាស្វ័យប្រវត្តិថាឲ្យធ្វើអ្វីមួយ។ ឧទាហរណ៍ ឲ្យតែភ្ញាក់ពីដំណេក យើងទៅដុះធ្មេញ។ ចំណុចពេល ដែលយើងភ្ញាក់ពីដំណេកនេះហើយ គឺជាតម្រុយ ឬការរំញោច ដែលធ្វើឲ្យយើងក្រៅពីគ្រែទៅដុះធ្មេញ។ ទីពីរការឆ្លើយតប ដែលជាការធ្វើសកម្មភាព ក្រោយពេលដែលការបញ្ជាជាស្វ័យប្រវត្តិរបស់ការរំញោច។ នៅពេលដែលខួរក្បាលប្រាប់យើងថា ពេលនេះជាពេលព្រឹកហើយ ហើយយើងភ្ញាក់ពីដំណេកហើយ នោះយើងក៏ទៅដុះធ្មេញដោយស្វ័យប្រវត្តិដែរ។ សកម្មភាពដុះធ្មេញនេះ ជាការឆ្លើយតបទៅនឹងការរំញោច។ ទីបី គឺរង្វាន់ ដែលជាលទ្ធផលក្រោយពីអ្វីដែលយើងបានធ្វើ។ ក្រោយពីយើងដុះធ្មេញហើយ យើងទទួលបានធ្មេញស្អាត ដែលជាអ្វីដែលយើងចង់បាន។ នៅក្នុងសៀវភៅរបស់លោក គាត់បានលើកឡើងពីការពិសោធន៍លើសត្វកណ្តុរ ហើយប្រតិកម្មរបស់សត្វកណ្តុរនោះ គឺដូចទៅនឹង៣ចំណុចដែលយើងបានរៀបរាប់ខាងដើមដូច្នោះដែរ។
Audio Version Here:
ដំណឹងអាក្រក់នោះ គឺនៅពេលដែលយើងបានកសាងទម្លាប់ណាមួយហើយ វានឹងជាប់នៅក្នុងខ្លួនរបស់យើងរហូត ហើយយើងលុបបំបាត់វាបានទេ។ នេះហើយ ជាមូលហេតុ ដែលមនុស្សជាច្រើនព្យាយាមលុបបំបាត់វា ប៉ុន្តែត្រូវទទួលបរាជ័យ។ ប៉ុន្តែ ដំណឹងល្អនោះ គឺយើងអាចកែប្រែវាបានដោយវិធីខាងក្រោម៖
១. ឆន្ទៈខ្ពស់
ជាដំបូងបំផុត យើងត្រូវកំណត់ដឹងថា ទម្លាប់ដែលយើងចង់កែនោះ ជាទម្លាប់អាក្រក់សិន។ បន្ទាប់មកយើងត្រូវតែដាក់គោលដៅថា ត្រូវតែកែប្រែទម្លាប់នោះឲ្យបាន ដោយឆន្ទៈរបស់យើង។
២. កំណត់ឲ្យបានការឆ្លើយតប ទៅនឹងរំញោច ដែលយើងចង់បាន
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaLGpZCcBw8mt3dXFOaVcDcM-FITh5q5bdNiwjH9WQKi9uRI06rHdaLFTCn84qnhVG95nSM4qpYL3RsfbHietZRQAltcfbQG2kjGUm06GhmkkrhT-g9umW9iAZGIn-hkKA_K9OqFpAzYY/s320/9-4-768x576.png)
៣. កំណត់ឲ្យដឹងពីរំញោច
![](https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiyDkaIJuJckqCN3Yd4K4iMJH1q6psVkicVkPM_bqpixIVE_6Y_aplzaQLqvcNJ3p7f8NTbOP3eciUbvA-RHyoMiUMfWRPP7_uYIMcmoPT2IvvEnqkHx8F30cHRoZiY_WeOI8HtxJFeZAc/s320/9-5-768x432.png)
៤. ផ្តល់រង្វាន់បន្តិចបន្តួច ចំពោះជោគជ័យ
រង្វាន់អាចក្លាយជារំញោច ដល់ទម្លាប់ថ្មី ដែលអ្នកព្យាយាមកសាងឡើង។ នៅពេលដែលអ្នកធ្វើសកម្
មភាពថ្មី ដោយគ្រាន់តែទទួលបានរំញោចថ្មី អ្នកទទួលបានរង្វាន់ថ្មីពីជោគជ័យបន្តិចបន្តួច អ្នកនឹងមានកម្លាំងចិត្តបន្តទៅមុខទៀត។ ឧទាហរណ៍ អ្នកធ្វើបានថ្ងៃទី១ ដោយអានបាន៣០ទំព័រ។ ក្រោយពីការអាន អ្នកអាចផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ដោយនិយាយលេងជាមួយមិត្ត ឬញ៉ាំអាហារដែលអ្នកចូលចិត្តជាដើម។ ថ្ងៃទី២ អ្នកផ្តល់រង្វាន់ដល់ខ្លួនឯងដូច្នេះទៀត។ ដូច្នេះ វានឹងក្លាយជាទម្លាប់នៅពេលដែលអ្នកអនុវត្តវារយៈពេលយូរទៅ៕
មភាពថ្មី ដោយគ្រាន់តែទទួលបានរំញោចថ្មី អ្នកទទួលបានរង្វាន់ថ្មីពីជោគជ័យបន្តិចបន្តួច អ្នកនឹងមានកម្លាំងចិត្តបន្តទៅមុខទៀត។ ឧទាហរណ៍ អ្នកធ្វើបានថ្ងៃទី១ ដោយអានបាន៣០ទំព័រ។ ក្រោយពីការអាន អ្នកអាចផ្តល់ពេលវេលាសម្រាប់ខ្លួនឯង ដោយនិយាយលេងជាមួយមិត្ត ឬញ៉ាំអាហារដែលអ្នកចូលចិត្តជាដើម។ ថ្ងៃទី២ អ្នកផ្តល់រង្វាន់ដល់ខ្លួនឯងដូច្នេះទៀត។ ដូច្នេះ វានឹងក្លាយជាទម្លាប់នៅពេលដែលអ្នកអនុវត្តវារយៈពេលយូរទៅ៕
ប្រភព ៖ Zox
No comments