ភិក្ខុ ងួន សោម - [Cambo Page - ខេមបូ ផេក]
ក. ជីវប្រវត្តិសង្ខេប៖
* កើតនៅគ.ស ១៨៥២ នៅឃុំកំព្រៅ ស្រុកស៊ីធរកណ្តាល ខេត្តព្រៃវែង
* បិតានាម ងួន មាតានាម យិន ជាកសិករ
* បានចូលសិក្សានៅសាលាវត្តរហូតដល់អាយុ ១៥ឆ្នាំ បានបួសជាសាមណេរនៅវត្ត "ឥន្ទកាលារាម" នៅ "វត្តកំព្រៅ"
* ព្រះជន្ម ២១វស្សាបានបំពេញជាភិក្ខុ ដោយមាននាមបញ្ញត្តិថា ព្រះបទុមត្ថេរ
* បានបន្តការសិក្សានៅភ្នំពេញជាច្រើនឆ្នាំ
* ក្រោយពីត្រឡប់មកភូមិកំណើតវិញ ព្រះបទុមត្ថេរសោមមាននាទីជាចៅអធិការនៅវត្តកំព្រៅ ដោយមានងារជាព្រះសង្ខវង្ស
* សុគតនៅគ.ស ១៩៣២ ក្នុងព្រះជន្មាយុ ៨០វស្សា។
ខ. ស្នាដៃ៖
* រឿង ទុំទាវ (ព.ស ២៤៥៨ គ.ស ១៩១៥)
* រឿង សព្វសិទ្ធិ (១៩១៤) (មិនមែនសព្វសិទ្ធិរបស់ម៉ឺនភក្តីអក្សរតន់ទេ)
* រឿង ផ្ការាំទឹករាំ (១៩១១)
No comments