ព្រះបាទជយវរ្ម័នទី៧ (១១៨១-១២០១) - [Cambo Page - ខេមបូ ផេក]
ព្រះបាទជយវរ្ម័នទី៧ (១១៨១-១២០១)
ព្រះបាទជយវរ្ម័នទី៧ មិនត្រឹមតែជាព្រះមហាក្សត្រខ្លាំងពូកែខាងសឹកសង្គ្រាមប៉ុណ្ណោះទេ ថែមទាំងទ្រង់មានភាពប៉ិនប្រសប់គ្រប់គ្រងផែនដីទៀតផង។ ទ្រង់បានប្រារព្ធឲ្យរៀបច្បាប់គ្រប់តំណែងសម្រាប់ ព្រះនគរឲ្យបានចម្រើនឡើង ហើយទ្រង់ឲ្យសាងគ្រឹហាឋាន (៩) នៅមន្ទីពេទ្យព្យាបាលរោគជាច្រើនផងក្នុងព្រះរាជនគរ។ នៅក្នុងរាជ្យព្រះអង្គ ប្រទេសកម្ពុជាយើង មានទំហំដីធំទូលាយណាស់ គឺរាប់ទាំងប្រទេសកម្ពុជាសព្វថ្ងៃជាមួយនឹងប្រទេសចំប៉ា ប្រទេសឡាវ ប្រទេសសៀម យួន ភាគមួយចំណែកនៃជ្រោយម៉ាឡាយូ និងភាគមួយចំណែកទៀតនៃប្រទេសភូមា។
ព្រះរាជប្រវត្តិសង្ខេបរបស់ព្រះអង្គ៖
ព្រះបាទជយវរ្ម័នទី៧ ជាព្រះរាជបុត្រព្រះបាទធរណិន្ទ្រវរ្ម័នទី២ ឯព្រះវររាជមាតា ព្រះនាម ចូឌាមណី។ បន្ទាប់ពីព្រះអគ្គទេពីប្រសូតបានរាជបុត្រមួយព្រះអង្គមក ទ្រង់ក៏យាងចេញទៅកាន់ប្រទេសចំប៉ាអស់រយៈពេលជាច្រើនឆ្នាំ។ ដោយទុកឲ្យព្រះអគ្គទេពីមានទុក្ខធ្ងន់។ គ្រាក្រោយមកបានរំងាប់សេចក្តីសោកសង្រេងនេះដោយសារការប្រតិបត្តិព្រះធម៌ នៃព្រះពុទ្ធសាសនា។ នៅពេលក្រោយមកទៀត ពេលព្រះបាទជយវរ្ម័នទី៧វិលត្រលប់ចូលនគរវិញ ព្រះនាងបានលាចាកសិក្ខាបទ ហើយរួមរស់ជាមួយព្រះស្វាមីឡើងវិញ។ គ្រាក្រោយមកទៀត ពេលព្រះបាទជយវរ្ម័នទី៧បានរំដោះប្រទេស ឲ្យរួចផុតពីការត្រួត្រារបស់ចាម ព្រះអង្គបានឡើងគ្រងរាជ្យ ហើយបានពង្រីកទឹកដីមហានគរឲ្យរីកធំទូលាយជាងគ្រាណាៗទាំងអស់។ នៅពេលជាមួយគ្នានោះ ព្រះអគ្គទេពីទ្រង់សោយទិវង្កត ទើបព្រះបាទជយវរ្ម័នទី៧លើកព្រះនាងឥន្ទ្រទេវី ដែលជាព្រះរៀមនៃព្រះអគ្គទេពីមុន ជាព្រះអគ្គមហេសីឡើង។
ព្រះនាងឥន្ទ្រទេវី៖
ព្រះនាងឥន្ទ្រទេវីមានតម្រិះវិជ្ជាខ្ពង់ខ្ពស់ខាងវិជ្ជាសាស្ត្រ និងបរមត្ថ។ ទ្រង់សព្វព្រះទ័យនឹងការការគោរពប្រតិបត្តិខាងផ្លូវព្រះពុទ្ធសាសនាណាស់។ ព្រះនាងតែងសន្តោសចំពោះស្រីៗណាដែលចូលចិត្តសិក្សាផ្នែកវិទ្យាសាស្ត្រ។
សេចក្តីសង្ខេប៖
ព្រះបាទជ៏យវរ្ម័នទី៧ ព្រះអង្គមិនគ្រាន់តែជាព្រះមហាក្សត្រមួយអង្គដែលខ្លាំងពូកែខាងសង្គ្រាម និងពង្រីកទឹកដី ប៉ុណ្ណោះទេ ព្រះអង្គក៏មានភាពប៉ិនប្រសប់ក្នុងការគ្រប់គ្រងផែនដីណាស់។ ក្នុងរាជព្រះអង្គ ប្រទេសជាតិមានការរីកចម្រើនរុងរឿងក្រៃលែង។
ព្រះបាទជយវរ្ម័នទី៧ ជាព្រះរាជបុត្រនៃព្រះបាទធរណិន្ទ្រវរ្ម័នទី២។ ព្រះវរាជមាតាព្រះនាម ចូឌាមណី។ បន្ទាប់ពីព្រះអគ្គទេពីប្រសូតបានព្រះរាជបុត្រមួយព្រះអង្គមក ទ្រង់ក៏យាងចេញទៅធ្វើចម្បាំងនឹងចំប៉ា ដោយទុកព្រះអង្គទេពីឲ្យរងទុក្ខជាទម្ងន់ក្នុងការរឭកនឹកដល់ព្រះអង្គ។ ប៉ុន្តែព្រះនាងបានរំងាប់ទុក្ខនេះដោយការកាន់គោរពព្រះធម៌របស់ព្រះពុទ្ធ។
ព្រះបាទជយវរ្ម័នទី៧ ទ្រង់បានឡើងគ្រងរាជក្រោយពេលដែលព្រះអង្គទ្រង់នានកម្ចាត់ចាមដែលមក លុកលុយកម្ពុជាយើង។ តមកព្រះអង្គទ្រង់បានពង្រីកទេកដីយ៉ាងធំទូលាយជាងគ្រាណាៗទាំងអស់។
ក្រោយមកទៀត ព្រះទេពីទ្រង់សោយពិរាល័យ (១០) ។ ព្រះអង្គលើកព្រះនាងឥន្ទ្រទេវី ត្រូវជាព្រះរៀមនៃអគ្គទេពីមុនធ្វើជាអគ្គមហេសី។ ព្រះនាងឥន្ទ្រទេវីមានតម្រីវិជ្ជាខ្ពង់ខ្ពស់ខាងវិទ្យាសាស្ត្រ និងខាងធម៌ព្រះពុទ្ធណាស់។
ពន្យល់ពាក្យ៖
គ្រឹហាស្ថាន៖ ក្នុងន័យនេះមានន័យថា អគារឬកន្លែងសម្រាប់ព្យាបាលរោគ ឬជម្ងឺ។
ពិរាល័យ៖ សំដៅសេចក្តីថា ដំណើរស្លាប់ទៅកាន់ស្ថានសួគ៌ សម្រាប់ហៅមរណភាពនៃអគ្គមហេសីក្សត្រិយ៍ដែលគ្រងរាជ្យ។ ប៉ុន្តែពាក្យនេះ ខ្មែរយើងនិយាយក្លាយថា ពិលាល័យ។
ឯកសារយោង៖
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ដឹកនាំដោយ ៖ សូរ្យសែនស្រណោះ
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
អត្ថបទនេះដកស្រង់ពីសៀវភៅប្រវត្តិសាស្ត្រ នៃប្រទេកម្ពុជា បោះពុម្ពលើកទី៣ដោយគ្រឹស្ថានដាំដើមគំនិត ដែលរៀបរៀងដោយ ជា-អួម (អធិការបឋមសិក្សាចូលនិវត្តន៍) ផៃ-ផេង (អធិការបឋមសិក្សាក្រុងភ្នំពេញ) និង សោម-អ៊ិន (ជាអ្នកគ្រូបង្រៀន)។ ឯកសាស្រាវជ្រាវសំខាន់ៗដែលពួកមកយកសិក្សាគឺ ប្រវត្តិសាស្ត្រនៃប្រទេកម្ពុជា រៀបរៀងដោយ កញ្ញា Giteau ប្រវត្តិសាស្ត្រនៃប្រទេសកម្ពុជា រៀបរៀងដោយ លោក A.Dauphin Meunier ព្រះបាទជយវរ្ម័នទី៧ ដោយលោក Georges Coedés ។ល។
...............................................
ចាត់ចែងទូទៅ ៖ មហិច្ឆតា ក្អែកខ្មៅ
ផលិតដោយ ៖ - [Cambo Page - ខេមបូ ផេក]
No comments