កម្មករជំនាញ សប្បាយចិត្តដែលបានចូលរួមជួសជុលប្រាសាទភ្នំបាខែង ជាមួយអង្គការមូលនិធិប្រាសាទពិភពលោក
កម្មករជំនាញជួសជុលប្រាសាទជាច្រើនរូប ដែលអាជ្ញាធរជាតិអប្សរាផ្តល់ឱ្យទៅចូលរួមជួសជុលប្រាសាទភ្នំបាខែង ក្រោមកិច្ចសហការជាមួយអង្គការមូលនិធិប្រាសាទពិភពលោក (World Monument Fund)
បានបង្ហាញការសប្បាយចិត្តនៅក្នុងកន្លែងការងារថ្មី។ដូចគ្នានេះដែរ លោក សុខ សាវ៉េត ជាអ្នកភូមិស្រះស្រង់ខាងត្បូងម្នាក់ទៀត ដែលបានបម្រើការងារជួសជុលប្រាសាទតាំងពីឆ្នាំ២០០៤ បានឱ្យដឹងដែរថា ការងារជួសជុលប្រាសាទភ្នំបាខែង មិនសូវខុសគ្នាពីការជួសជុលប្រាសាទបុរាណដទៃទៀតឡើយ។ លោក សាវ៉េត បញ្ជាក់ថា ការទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីក្រុមការងារប្រចាំនៅការដ្ឋានលើភ្នំបាខែង គឺមានភាពស្និទ្ធស្នាល និងចេះជួយគ្នាទៅវិញទៅមក ដើម្បីរួមគ្នាជួសជុលអភិរក្សប្រាសាទភ្នំបាខែងបានកាន់តែប្រសើរឡើង។
លោក សូ នៅ និងលោក សុខ សាវ៉េត
បានថ្លែងអំណរគុណដល់អាជ្ញាធរជាតិអប្សរា ដែលផ្តល់ទំនុកចិត្ត
និងផ្តល់ឱកាសសម្រាប់រូបលោក ក៏ដូចជា ក្រុមការងារទៅជួសជុលប្រាសាទភ្នំបាខែង
និងជាលើកទី១ ដែលរូបលោក និងក្រុមការងារបានទៅជួសជុលនៅភ្នំបាខែង។ ពិសេស
អង្គការមូលនិធិប្រាសាទពិភពលោក បានស្វាគមន៍យ៉ាងកក់ក្ដៅគួរឱ្យមោទនភាព៕
អត្ថបទ: លោក យី សុថា
រូបភាព: លោក ភោគ ជា
No comments