Breaking News

ពេលមួយមានបក្សីមួយ រស់នៅដោយមានសេរីភាព

ពេលមួយមានបក្សីមួយ រស់នៅដោយមានសេរីភាព កាលយូរលង់ណាស់មកហើយ.. មានបក្សីញីមួយក្បាល រស់នៅដោយមានសេរីភាព។ វា​តែងហោះហើរ ​លើ​អាកាស ដោយ​ចាប់​សត្វ​កណ្ដុរ​សម្រាប់ជា​អាហារ​ថ្ងៃត្រង់។ ហើយ​វាអាច​មុជ​ទៅ​ក្នុង​បឹង​នា​រដូវក្តៅ​ដើម្បី​ចាប់​ត្រី។ វាក៏ដូចជាបក្សីដទៃទៀតដែរ។ ប៉ុន្តែវាមានទម្លាប់មួយ។ វាតែងតែធ្វើជាប្រចាំពេញក្នុងឆាកជីវិតរបស់វា មិនខ្វល់ថាស្ថិតក្នុងស្ថានការណ៍ល្អ ឬអាក្រក់នោះទេ។ បក្សី​នេះ​តែងតែ​ពាំ​ថ្ម​ពី​ដី ហើយ​រាល់​ថ្ងៃ​វា​តែងបៀមថ្មទាំងនោះទុក។ វាសើច​ពេលដែល​នឹក​ឃើញ​រឿង​សប្បាយៗ ហើយវា​យំ​ពេលដែល​នឹក​ឃើញដល់​រឿង​សោកសៅ។ ​សត្វ​ស្លាប​មួយ​ក្បាល​នេះ វា​តែងតែ​យក​ថ្ម​ទៅ​ជាមួយ មិន​ថា​ហោះ​ឡើង​លើ​អាកាស ដើរ​លើ​ផែនដី ឬ​ចុះ​ទៅ​ក្នុង​បឹង​ទេ វា​មិន​ដែល​ភ្លេច​ពាំថ្មទៅតាម​ឡើយ ។
ច្រើនឆ្នាំបានកន្លងផុតទៅ វានៅតែបន្តទំលាប់បែបនេះ។ វា​រកបាន​ថ្ម​ជាច្រើន​ដុំ ហើយ​វា​នៅតែ​បន្ត​អោបក្រសោបថ្មទាំងនេះ។​ ថ្មដំណាងឲ្យអតីតកាល។ ចឹងវាហាក់ដូចជាស្ពាយ​អតីតកាល​ដូច្នោះដែរ។ សម្ពាយនេះ វាកាន់តែធ្វើឲ្យបក្សីញីកាន់តែធ្ងន់ ក្នុងការហោះហើរ រហូតដល់ថ្ងៃមួយវាហើយលែងរួច។ បក្សីដែលមានសេរីភាពកាលពីប៉ុន្មានឆ្នាំមុន មិនអាចដើរ មិនអាចហើរ មិន​អាច​មុជចូល​ទៅ​ក្នុង​បឹង​បាន​ទៀត​ទេ។ វាមិនអាចសូម្បីធ្វើចលនាដោយខ្លួនឯង។ ម្តងម្កាលភ្លៀងបង្អុលមក ផ្តល់ឱ្យវានូវសំណើម ដែលជាតម្រូវការចំបាច់សម្រាប់ជីវិត។ ដោយភាពក្លាហាន ស៊ូទ្រាំនឹងការលំបាកទាំងអស់នេះ វានៅតែការពារ ការចងចាំដ៏មានតម្លៃរបស់វាមិនព្រមលែង។ មិន​យូរ​ប៉ុន្មាន វា​ក៏​ស្លាប់​ដោយ​ការ​អត់​ឃ្លាន អត់បាយក្រហាយទឹក។ ​អ្វី​ដែល​វាបន្សល់នៅលើផែនដី​ គឺ​មាន​តែ​ជា​ដុំ​ថ្ម​ដ៏​គួរ​ឲ្យ​អាណិតប៉ុណ្ណោះ។
អ្នកឃើញនៅ ក្នុងជីវិត, នៅក្នុងជីវិតរបស់អ្នក។ សូមកុំអោបការចងចាំនូវរឿងអាក្រក់ៗរបស់អ្នកអី។ ពីមួយថ្ងៃទៅមួយថ្ងៃ វានឹងអូសទាញអ្នកឲ្យកាន់តែធ្លាក់ចុះ។ វា​នឹង​ធ្វើ​ឱ្យ​អ្នក​មិន​អាច​ធ្វើ​ចលនា​បាន​។ ​អ្នក​នឹង​មិន​អាចធ្វើដំណើរទៅមុខ​ រក​ថ្ងៃ​អនាគត​ ដើម្បី​រស់​នៅ​ក្នុង​ជីវិតមួយ ​ដែល​ពោរពេញ​ទៅ​ដោយ​ភាព​រីករាយបាននោះទេ។ ប្រសិនបើអ្នកនៅតែអោបក្រសោបការចងចាំទាំងនោះ ដូចសត្វបក្សីស្ពាយដុំថ្មដូច្នេះដែរ.. ឈប់គិតរឿងពីអតីតកាល។ ចេញពីវា ហើយរស់នៅដោយក្តីស្រលាញ់ យកចិត្តទុកដាក់ និងក្លាហាន។
ប្រែសម្រួលដោយ ៖ កម្លោះប្លោកជាំ


No comments