Breaking News

រឿង បុគ្គលដែលរីករាយជាងគេលើលោក





    កាលពីព្រេងនាយ មានសត្វក្អែកមួយក្បាល វាមិនសប្បាយចិត្តនឹងជីវិតរបស់ខ្លួនឯង។ ថ្ងៃមួយ ស្រែកយំ ពេលកំពុងទុំមែកឈើដែលមាន ព្រះសង្ឃមួយអង្គគង់នៅខាងក្រោមដើមឈើនោះ។ ទឹកភ្នែករបស់ក្អែកក៏ធ្លាក់មកលើថ្ពាល់ព្រះសង្ឃ។ ព្រះសង្ឃ​ងើប​ព្រះភក្រឡើងក៏​ឃើញ​សត្វ​ក្អែក​កំពុង​យំ។ ភិក្ខុ​ក៏សួរថា៖ ម្នាល​សម្លាញ់ ហេតុអ្វី​បាន​ជា​អ្នក​យំ? ក្អែក​ពោល​ថា៖ ឱ​អ្នក​ប្រាជ្ញ​អើយ ខ្ញុំ​តូច​ចិត្ត​នឹង​ជីវិត។ គ្មាន​អ្នក​ណា​ស្រលាញ់​ខ្ញុំ​ទេ មនុស្ស​ សត្វផងទាំងឡាយ មើលមកខ្ញុំ គិតថាខ្ញុំអាក្រក់។ គ្មាន​នរណា​ឲ្យ​ខ្ញុំ​ហូប​អ្វី​ទេ។ មនុស្សគ្រប់គ្នាស្អប់ខ្ញុំ។ ស្លាប់ប្រសើរជាងបើមានជីវិតបែបនេះ។ ឮពាក្យរបស់ ក្អែក ចិត្តរបស់ព្រះសង្ឃពោរពេញដោយក្តីមេត្តា។ គាត់បាននិយាយទៅ ក្អែកនោះទៀតថា៖ ម្នាល​សម្លាញ់ គប្បី​រៀនរស់ដោយសេចក្តី ​ត្រេកអរនូវអ្វីដែលយើងមាន​នៅគ្រប់កាលៈទេសៈ។ ប៉ុន្តែ​ព្រាហ្មណ៍​មិន​បាន​យល់​នូវ​ប្រាជ្ញា​របស់​ភិក្ខុ​នោះទេ។ ក៏​យំ​បន្ត​ទៅ​ទៀត។ ដោយឃើញបែបនេះភិក្ខុ​នោះក៏​ថា៖ ណ្ហើយឈប់ពិបាកចិត្តទៅ ​ប្រាប់​ខ្ញុំ​ចុះ តើ​ចង់បានដូចម្តេច?ខ្ញុំនឹងជួយអ្នកឲ្យសម្រេចតាមអ្វីដែលអ្នកប៉ងប្រាថ្នា។ ក្អែកសប្បាយចិត្តណាស់ វាក៏និយាយថា ៖ ចឹងសូមមេត្តា ធ្វើឲ្យខ្ញុំក្លាយជាសត្វក្ងាន។ បានតើ! ប៉ុន្តែ​ដំបូង​មុននឹងយើងប្តូរអ្នកទៅជាក្ងាន អ្នកត្រូវ​ទៅ​សួរ​ក្ងានសិន​ថា តើ​ពួកគេ​សប្បាយ​ចិត្ត​នឹង​ជីវិត​របស់​ពួកគេ​ឬ​អត់? អ្នក​ទៅ​រក​សិនចុះ ​ខ្ញុំ​រង់ចាំ​អ្នក​នៅ​ទីនេះ ដើម្បីស្តាប់ចម្លើយ​។ ក្អែក ហើរទៅរកក្ងានទាំងសប្បាយ​ចិត្ត។ ហើរយូរទៅ វាបានឃើញសត្វក្ងានកំពុងហែលទឹកនៅក្នុងស្រះមួយ។ វា​បាន​ទៅ​ជិតសត្វ​ក្ងាន ហើយ​និយាយ​ថា ៖ ​អ្នក​ស្អាត​ណាស់ រោមរបស់អ្នក​ស​ដូច​ទឹកដោះគោ។ មនុស្សគ្រប់គ្នាស្រឡាញ់អ្នក។ អ្នកគឺជាជាបក្សីដែលរីករាយបំផុតនៅក្នុងពិភពលោក។ ក្ងាន និយាយទៅកាន់ ក្អែក ដោយចិត្តក្រៀមក្រំ៖ ទេ មហាមិត្តអើយ ខ្ញុំមិនសប្បាយចិត្តទេ។ មានពណ៌ស្អាតៗ ជាច្រើននៅលើពិភពលោកយើងនេះ ប៉ុន្តែខ្ញុំអត់មានទេ។ ពណ៌សគឺមិនមែនជាពណ៌អីនោះទេណា៎។ ខ្ញុំគិតថាសេក គឺជាបក្សីដែលមានសុភមង្គលបំផុតនៅក្នុងពិភពលោក។ គាត់មានពណ៌ច្រើនណាស់។ ឮ​ដូច្នេះ សត្វ​ក្អែក​ក៏​ហើរចេញ​ពី​ទី​នោះ​ទៅ​រក​សេក។ លុះបានជួបសេក វាក៏​និយាយ​ទៅ​សេក​ថា៖ អូ សេក អ្នក​មាន​ពណ៌​ស្រស់​ស្អាត​ណាស់។ អ្នកគឺជាបក្សីដែលរីករាយបំផុតនៅក្នុងពិភពលោកហើយ។ សេកបាននិយាយទៅកាន់ ក្អែក ដោយចិត្តសោកសៅ។ ទេ សម្លាញ់ ខ្ញុំមិនសប្បាយចិត្តទេ។ អ្នកឃើញទេ មនុស្សទុកសេកក្នុងទ្រុង។ ពួកយើងតែងតែភ័យខ្លាចថាមាននរណាម្នាក់ចាប់ ទុកសម្រាប់មើលនៅក្នុងទ្រុង។ ខ្ញុំ​គិត​ថា​ក្ងោក​ជា​បក្សី​ដែល​មាន​សុភមង្គល​បំផុត​ក្នុង​លោក។ គាត់ក៏មានពណ៌ច្រើន ហើយច្រើនជាងខ្ញុំទៀតផង។ ឮ​ដូច្នេះ ក្អែក​ក៏​ហើរ​តាម​រក​ក្ងោក។ បន្ទាប់ពី ស្វែងរកអស់រយៈពេលជាយូរ ទីបំផុតគាត់ បានរកឃើញសត្វក្ងោកមួយក្បាល ដែលស្ថិតនៅក្នុងទ្រុងក្នុងសួនសត្វមួយ។ គាត់​បាន​ឃើញ​ថា មាន​មនុស្ស​រាប់​រយ​នាក់​បាន​មក​លេងក្ងោកនោះ។ ក្រោយ​ពី​មនុស្ស​ចាក​ចេញទៅ ក្អែក​ក៏​ចូល​ទៅ​ជិត​ក្ងោក ហើយ​និយាយ៖ ក្ងោកអើយ អូនស្អាតណាស់។ ជារៀងរាល់ថ្ងៃមានមនុស្សរាប់ពាន់នាក់មករកអូន។ ហើយ​មើល​មក​ខ្ញុំចុះ ពេល​មនុស្ស​ឃើញ​ខ្ញុំ គេ​ក៏​ដេញ​ខ្ញុំ​ចេញ​ភ្លាម។ ខ្ញុំ​គិត​ថា អូន​ជា​បក្សី​ដែល​មាន​សុភមង្គល​បំផុត​លើ​ភព​ផែនដី។ ក្ងោកឆ្លើយទាំងក្រៀមក្រំថា៖ ខ្ញុំក៏តែងតែគិតថា ខ្លួនឯងជាបក្សីដ៏ស្រស់ស្អាត និងរីករាយបំផុតនៅលើភពផែនដីដែរ។ ប៉ុន្តែ​ដោយ​សារ​តែ​សម្រស់​របស់​ខ្ញុំ។ ខ្ញុំ​បាន​ជាប់​ក្នុង​សួន​សត្វ​នេះ។ ពេល​ដែល​មនុស្ស​ដក​រោម​ចម្រុះ​ពណ៌​របស់​ខ្ញុំ​ទៅ​ធ្វើ​ជា​គ្រឿង​តុបតែងម្តងៗ វា​ធ្វើ​ឲ្យ​ខ្ញុំ​ឈឺ​ចាប់​ខ្លាំងណាស់។ ក្ងោកដកដង្ហើមធំ ហើយនិយាយថា៖ ខ្ញុំមិនសប្បាយចិត្តទេបងសម្លាញ់អើយ។ ក្អែកភ្ញាក់ផ្អើលពេលឮរឿងនេះពីក្ងោក រួចក៏សួរក្ងោកថា៖ បើ​អូន​មិន​សប្បាយ​ចិត្ត​ទេ តើ​អូន​គិត​ថា​បក្សី​ណា​ដែល​សប្បាយ​ជាង​គេ​ក្នុង​លោក? សត្វក្ងោកបាននិយាយថា៖ បើពិនិត្យមើលសត្វដែលរស់នៅក្នុងសួនសត្វនេះ​ដោយយកចិត្តទុកដាក់នោះ ខ្ញុំយល់ថា បងក្អែកឯង គឺជាបក្សីតែមួយគត់ដែលមិនត្រូវបានរក្សាទុកនៅក្នុងទ្រុង។ មនុស្សមិនព្យាយាមចាប់បង ហើយដាក់ក្នុងទ្រុងទេ។ ខ្ញុំគិតថា បើខ្ញុំជាសត្វក្អែកដូចបង ខ្ញុំនឹងហោះហើរគ្រប់ទីកន្លែង រីករាយនឹង សេរីភាពដែលខ្ញុំមាន។ ឮ​ដូច្នេះ សត្វ​ក្អែក​ក៏​ហើរ​ចេញ​ពី​ទីនោះ​ទៅ ។ នេះជាលើកដំបូងហើយ ដែលគាត់មានអារម្មណ៍សប្បាយរីករាយជាសត្វក្អែក។ គាត់​ត្រឡប់​មក​រក​អ្នក​ប្រាជ្ញ​នោះ​វិញ ហើយ​ពោល​ថា ឱ​អ្នក​ប្រាជ្ញ​អើយ ខ្ញុំ​មិន​ចង់​ធ្វើ​អ្វី​ផ្សេង​ទេ។ ខ្ញុំពេញចិត្តនូវអ្វីដែលជាខ្ញុំណាស់។
    ប្រសិនបើយើងមើលមកជីវិតរបស់ខ្លួនឯង យើងនឹងឃើញថានេះគឺជាបញ្ហារបស់យើងផងដែរ។ យើងតែង​ធ្វើ​ការ​ប្រៀបធៀប​ជាមួយ​អ្នក​ដទៃ ហើយ​បន្ទាប់​មក​ក្លាយ​ទៅ​ជា​សោកសៅ ហើយ​ដាក់​បណ្តាសា​ខ្លួន​ឯង។ យើងតែង​មិនរីករាយនូវអ្វី​ដែល​យើង​មាន​ នោះហើយជាហេតុ​នាំ​ទៅ​រក​វដ្ត​ដ៏​អាក្រក់​នៃ​ការ​មិន​សប្បាយ​ចិត្ត។ យើងគួរតែរៀនរីករាយនូវអ្វីដែលអ្នកមាន ជាជាងមើលអ្វីដែលយើងមិនមាន។ វាតែងតែមាននរណាម្នាក់ដែលនឹងមានច្រើនជាង ឬតិចជាងយើង។ តែបើ​យើង​បន្ត​ប្រៀបធៀប​ខ្លួន​ឯង​ជាមួយ​អ្នក​ដទៃ យើងក៏​នឹង​មិន​អាច​សប្បាយ​ចិត្ត​បាន​ឡើយ។ បុគ្គល​ដែល​ពេញចិត្ត​នូវ​អ្វី​ដែល​ខ្លួន​មាន គឺជា​មនុស្ស​ដែល​រីករាយ​បំផុត​ក្នុង​លោក​។





No comments