Breaking News

ប៉ូលជីវិត [Cambo Page - ខេមបូ ផេក]

ជីវិតមនុស្សម្នាក់ៗប្រៀបដូចជាភពផែនដីទាំងមូល ដូចទ្វីបទាំងប្រាំ។ មានត្រជាក់ដល់ដកក្រោមសូន្យអង្សារមានធ្លាក់ព្រិល មានកំដៅក្តៅខ្លាំង មានក្តៅសេីម មានភ្លៀងធ្លាក់ខ្លាំង មានត្រជាក់ល្មមក្តៅល្មមនិងខ្យល់ព្យុះបក់បោកតាមកាលវេលា

តែមនុស្សនៅតែអាចរស់នៅបានគ្រប់ទី្វបទាំងប្រាំ សំខាន់ជវិតយេីងមិនថាឆ្លងកាត់ទៅដល់ប៉ូលណា យេីងត្រូវចេះសំរបសំរួលទៅតាមស្ថានភាព ជាក់ស្តែង បេីត្រជាក់ត្រូវរកអាវរងារ មួកកន្សែងរុំក ស្រោមជេីងស្រោមដៃ ម៉ាសុីនកំដៅឬដុតឡកំដៅ បេីក្តៅត្រូវ រកម៉ាសុីន ត្រជាក់ មួក កង្ហារ ផ្លិតឬងូតទឹកអោយបានញឹកញាប់ បេីជួបកន្លែងងឹតសូន្យសុង ត្រូវរកពិល ចង្កៀង ឬចន្លុះដេីម្បីបំភ្លឺ បេីភ្លៀងត្រូវរកឆ័ត្រ អាវភ្លៀង និងកន្លែងជ្រក បេីជួបខ្យល់ព្យុះ ត្រូវរកទីរឹងមាំដែលមានសុវត្ថិភាព បេីជួបទឹកជំនន់យេីងត្រូវស្វែងរកទីខ្ពស់ទីទួលសុវត្ថិភាព បេីជួបកន្លែងដែលត្រជាក់ល្មម ខ្យល់បក់ត្រសៀកៗនាំក្លិនពិដោផ្កាក្រអូបភាយៗដល់ចុងច្រមុះនារដូវរំហេីយ យេីងក៏មានអារម្មណ៍សោយសុខតាមហ្នឹងទៅ។ មិនមានអ្វីដែលប្លែកទេសំខាន់ពេលខ្លះយេីងទេីបតែទៅដល់វាពិបាកខ្លាំងណាស់ក្នុងការសំរបខ្លួនទទួលយក មានរឿងខ្លះយេីងអាចដឹងមុនថាវានឹងមកដល់ដេីម្បីត្រៀមចិត្តទទួល តែក៏មានរឿងខ្លះទៀតក៏យេីងស្រាប់តែជួបវាភ្លាមៗដោយមិនបានត្រៀមចិត្ត ហេីយវាច្រេីនរឿងផ្ទួនៗគ្នាផង ដូចជាជំងឺគ្រោះថ្នាក់ចៃដន្យ សាច់ញាតិស្លាប់ បាត់បង់ទ្រព្យសម្បត្តិចោរកម្មប្លន់ វិបត្តិការងារ វិបត្តិសេដ្ឋកិច្ច បំណុល វិបត្តិគ្រួសារ វិបិត្តស្នេហា ជាដេីម ដូច្នេះមិនថាបែបណាគឺត្រូវទទួលយក មកដោះស្រាយទៅតាមដំណាក់កាលហេីយត្រូវឆ្លងកាត់វាអោយបាន។ ជាធម្មតានៅពេលដែលយេីងធ្លាក់ក្នុងស្ថានភាពបែបនេះយេីងងាយបាក់ទឹកចិត្តណាស់ដោយសារមានមនុស្សតិចណាស់ដែលយល់ចិត្តយេីង ជួយយេីងផ្តល់កំលាំងចិត្តអោយយេីង ក្នុងកាលៈទេសៈបែបហ្នឹងមានមនុស្សភាគច្រេីនចាំនិយាយដេីមសេីចចំអក បំបាក់ទឹកចិត្តយេីងមេីលងាយយេីង ទុកយេីងចោល តែអត់សំខាន់ទេ រៀនពង្រឹងផ្លូវចិត្តយេីងអោយរឹងមាំ កុំខ្វល់ហ្នឹងបរិដ្ឋានដែលកខ្វក់ជុំវិញហ្នឹង រកដំដោះស្រាយ។ មានពាក្យមួយឃ្លាគេថា ប្រកាសជាសត្រូវ មិនគួរអោយខ្លាចដូចក្លែងជាមិត្តក្នុងប៉ូលជីវិតបច្ចុប្បន្ន 

By Sophanmai 

No comments