វិធី៤យ៉ាង មើលឃើញខ្មោច - [Cambo Page - ខេមបូ ផេក]
វិធី៤យ៉ាង មើលឃើញខ្មោច
មនុស្សភាគច្រើនជឿជាក់ថាក្នុងលោកនេះពិតជាមានខ្មោច ហើយក៏មានអ្នកខ្លះមិនជឿនោះដែរ។
កាលពីអតីតកាលវិទ្យាសាស្ត្រមិនទទួលស្គាល់អំពីរឿងវិញ្ញាណ ឬខ្មោចនោះទេប៉ុន្តែបន្ទាប់ពីការស្រាវជ្រាវ និងការបង្កើតបច្ចេកវិទ្យាទំនើបៗដើម្បីស្រាយបំភ្លឺពីអាថ៌កំបាំងនេះរួចមក សូម្បីតែអ្នកវិទ្យាសាស្ត្រក៏ទទួលស្គាល់ដែរថាក្នុងលោកនេះពិតជាមានវិញ្ញាណខ្មោចពិតមែន
សូម្បីតែប៉ុស្តន៍ទូរទស្សន៍Discovery ដ៏ល្បីក៏មានកម្មវិធីស្វែងស្វែងរកវិញ្ញាណខ្មោចនោះដែរ ពូកគេបង្កើតឧបករណ៍ចាប់សំលេង និងស្ទុងស៊ីតុណ្ហភាពដើម្បីធ្វើការទំនាក់ទំនង និងស្វែងរកទីតំាងរបស់វិញ្ញាណទាំងនោះនោះតាមកន្លែងដ៏គួរអោយខ្លាចដូចជា មុន្ទីពេទ្យដែលគេបោះបង់ចោល កន្លែងដែលមានឧក្រិដ្ឋកម្មសាហាវឬមានមនុស្សស្លាប់ច្រើន គុកសល់ពីសម័យសង្គ្រាម ឬបន្ទប់ប្រហាជីវិត …
ប្រសិនបើអ្នកចង់ឃើញខ្មោចដោយខ្លួនអ្នកផ្ទាល់អ្នកអាចអនុវត្តតាមវិធីខាងក្រោម៖
១. អោនមើលតាមប្រលោះជើង៖
នេះជាវិធីដែលលឺដំណាលគ្នាប៉ុន្តែវាពិតជាមើលឃើញមែន!!! នៅកន្លែងដែលស្ងាត់ហើយអ្នកគិតថាទីនោះអាចនឹងមានខ្មោច (កន្លែងដែលមានចេត្ដិយច្រើន, ផ្លូវបំបែកនៅពេលយប់, ឬកន្លែងដែលមានព្រៃស្ងាត់…) រួចអោនមើលតាមប្រលោះជើង។
២. ថតរូបអោយច្រើន
វិធីមួយវាអាចធ្វើអោយអ្នកថតបានរូបខ្មោចដោយចៃដន្យ ចំនុចល្អនោះគឺអ្នកមិនបាច់ទទួលរង នូវការភិតភ័យឃើញវាដោយឃើញវាផ្ទាល់ភ្នែកនោះឡើយ។ អ្នកត្រូវទៅកន្លែងដែលអ្នកគិតថាមានមានខ្មោចឬ ពេលខ្លះអ្នកមានអារម្មណ៍ថាព្រឺសម្បុរដូចជាមានអ្វីម៉្យាងនៅក្បែរ…អ្នកអាចប្រើទូរសព្ទ័ថតរូប ឬវីដេអូក៏បាន ប៉ុន្តែយកល្អគួរតែថតរូបវិញព្រោះវាមើលច្បាស់ជាង។ បន្ទាប់ពីថតរូបគ្រប់ជ្រុងជ្រោយហើយអ្នកត្រូវចាកចេញពីកន្លែងនោះទៅកន្លែងដែលមានមនុស្ស រួចពិនិត្យមើលរូបទាំងនោះឡើងវិញ។
៣. បន្ទប់សណ្ឋាគារ(៩០%ឃើញ)
ទីនោះមិនថាសណ្ឋាគារនោះធ្លាប់មានមនុស្សស្លាប់រឺក៏អត់ទេ។ ពួកវិញ្ញាណទាំងនោះខ្លះកាច លងបន្លាចអ្នកស្នាក់នៅ ខ្លះទៀតគ្រាន់តែចង់មានកន្លែងជ្រកកោនមិនរំខានមនុស្សឡើយប៉ុន្តែបើរាសីរបស់អ្នកទាបនោះអ្នកអាចនឹងមើលឃើញគេដោយចៃដន្យ។ នៅពេលយប់ជ្រៅក្នុងបន្ទប់សណ្ឋាគារប្រសិនបើអ្នកនិយាយហៅវិញ្ញាណទាំងនោះអោយបង្ហាញខ្លួនអោយអ្នកឃើញនោះ (និយាយអោយដូចជាមាននណារកំពុងចាំស្ដាប់ជិតអ្នក) ឬក៏ដាក់អាហារនៅលើតុ ឬមាត់ទ្វាបន្ទប់(មានបាយមានទឹក)
រួចហៅគេអោយមកហូប (និយាយអោយដូចជានណាកំពុងចាំស្ដាប់ជិតអ្នក)៩០% បើទីនោះពិតជាមានវិញ្ញាណមែននោះគឺអ្នកច្បាស់ជាឃើញពេញភ្នែកមិនខាន។
សំគាល់៖ វិធីទី៣នេះហាមធ្វើបើនៅម្នាក់ឯង។
៤. ឆ្លុះកញ្ចក់ពេលម៉ោង១២យប់
ការឆ្លុះកញ្ចក់ពេលម៉ោង១២យប់ នៅកន្លែងដែលអ្នកយល់ថា មានខ្មោចឬផ្ទះខ្មោច អ្នកនឹងឃើញនូវអ្វីដែលមាននៅជិតអ្នកក៏ថាបាន។ ព្រោះឆ្លុះកញ្ចក់ពេលយប់ ហាក់ដូចជាឆ្លុះនូវអ្វីដែលអ្នកមើលមិនឃើញនឹងភ្នែកទទេ។ វាដូចចជាការហៅគេឲ្យមកបង្ហាញខ្លួនឲ្យអ្នកឃើញដូច្នេះឯង។
ប្រសិនបើអ្នកក្លាហានចង់ដឹងចង់ឃើញ អាចសាកល្បងតាមវិធីងាយៗទាំងបួននេះបាន។
see the video:
No comments