Breaking News

តើអ្វីទៅជាខ្មោចសង្កត់? - [Cambo Page - ខេមបូ ផេក]

តើអ្វីទៅជាខ្មោចសង្កត់?

 

តើអ្នកធ្លាប់ភ្ញាក់នៅកណ្តាលអាធ្រាតុ ហើយមិនអាចកម្រើកខ្លួនបានដែរឬទេ? មិនថាអ្នកព្យាយាមរើខ្លួនប៉ុណ្ណាក៏ដោយ អ្នកនៅក៏នៅតែមិនអាចកម្រើក សូម្បីតែម្រាមដៃរបស់ខ្លួន។

មានមនុស្សមួយចំនួនថែមទាំងបាននិយាយថា ពួកគេមិនអាចដកដង្ហើម ហាក់ដូចជាមានរបស់អ្វីធំធ្ងន់មកសង្កត់មកលើខ្លួនគេ។ មាននុស្សជាច្រើននៅជីវិញពិភពលោកបានជឿជាក់ថា បាតុភូតនេះគឺមានការទាក់ទងទៅនឹងវិញ្ញាណ ឬក៏ព្រលឹងខ្មោច ទោះបីជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តបានសិក្សាទៅលើករណីនេះ និងធ្វើការបកស្រាយថា មិនមែនបង្ករឡើងដោយវិញ្ញាណ អ្វីនោះទេ។ នៅក្នុងន័យវិទ្យាសាស្ត្រ បាតុភូតខ្មោចសង្កត់ ត្រូវបានគេហៅថា sleeping Paralysis. ដែលវាបានកើតឡើងទៅលើមនុស្សប្រមាណជា  7.6% ក្នុងចំណោមប្រជាជនទាំងអស់នៅលើពិភពលោក។ តើអ្វីទៅជា Sleeping Paralysis? ប្រសិនបើយើងឭតាមនិយាយរបស់អ្នកដទៃ sleeping Paralysis ពិតជាគួរអោយខ្លាចខ្លាំងណាស់។ តែធាតុពិតវាមិនមែនអញ្ចឹងនោះទេ។ Sleeping Paralysis ឬដែលយើងហៅថាដំនេកពិការ​ មិនបង្ករគ្រោះថ្នាក់អ្វីឡើយ ហើយវាក៏មិនបានបង្ហាញថា សុខភាពរបស់យើងមានបញ្ញាអ្វីនោះដែរ។ បាតុភូតនេះកើតឡើងដោយសារការរំខាន់នៃ វដ្តនៃការគេង។ ដោយសារដំណាក់កាលមួយនៃវដ្តនៃការគេង ខ្លួនប្រាណរបស់មនុស្សនឹងសម្រាកស្ទើតែគ្រប់ទីកន្លែងទាំងអស់។ ការសម្រាកនៃសិរីរាង្គបែបនេះ គឺការពារខ្លួនរបស់មនុស្សម្នាក់ៗពីការរើបម្រាស់ ដែលនាំឲ្យមានការប៉ះទង្គិចនឹងវត្ថុដទៃ ព្រោះថាវាជាពេលដែលមនុស្សបាន គេងស្កប់ស្កល់បផុត។ ដូច្នេះប្រសិនបើមនុស្សម្នាក់ភ្ញាក់ដឹងខ្លួនក្នុងដំណាក់កាលមួយនេះ ពួកគេនឹងមិនអាចកម្រើកខ្លួនបានរហូតដល់ដមណាក់កាលនេះបានបញ្ចប់ទៅ។

 

នៅក្នុង Sleeping Paralysis មានបីដំណាក់កាលធំៗ៖

ដំណាក់កាលទី១ គេហៅថា The Incubus ៖ នៅក្នុងដំណាក់កាលនេះមនុស្សមានអារម្មណ៍ថា ដូចជាមានរបស់អ្វីមួយធ្ងន់សង្កត់ មកលើខ្លួនប្រាណរបស់គេ។ នៅពេលនោះគេនឹងពិបាកដកដង្ហើម។ ក៏ប៉ុន្តែតាមការស្រាវជ្រាវរបស់អ្នកវិទ្យាសាស្ត្រ គេបានសន្និដ្ឋានថាវាជារឿងធម្មតា នៅពេលដែលអ្នកភ័យអ្នកនឹងពិបាកដកដង្ហើម។ ​

 

ដំណាក់កាលទី២ គេហៅថា The Intruder ៖ យោងតាមអ្នកមានបទពិសោធន៍ អ្នកធ្លាប់មាន ពាក់ពន្ធនឹង sleeping Paralysis នេះបាននិយាយពួកគេបានឃើញ ឬក៏ឭសម្លេងចម្លែក ដែលធ្វើឲ្យពួកគេគិតថា ហាក់ដូចជាមានសភាវៈណាមួយមិនល្អ កំពុងតែស្ថិតនៅជិតខ្លួនរបស់ពួកគេ។ តាមពិតបាតុភូតនេះអ្នកជំនាញបានបកស្រាយថា បាតុភូតនេះហៅថា Hyper-vigilant state of mind-brain ។ នៅពេលដែលអ្នកកំពុងតែភ័យ ខួរក្បាលរបស់អ្នកនឹងធ្វើឲ្យភាន់ភាំង ភាន់ច្រលំ ដោយគ្រាន់តែឃើញស្រមោលភ្លើងមួយៗក៏យើងគិតថា វាជារូបរាងអ្វីមួយដែរ។

 

រីឯដំណាក់កាលទី៣ គេហៅថា ព្រលឹងចេញពីក្នុងខ្លួន។ មានមនុស្សមួយចំនួនថែមទាំងបាននិយាយថា ពួកគេបានឃើញព្រលឹងរបស់ខ្លួនហោះចេញពីខ្លួន បែបេនេះហើយទើប បានគេមិនអាចកម្រើកខ្លួនបាន។ ក៏ប៉ុន្តែបើយោងតាមការបកស្រាយរបស់អ្នកវិទ្យាសាស្ត្រ នេះក៏បណ្តាលមកពីខួរក្បាលរបស់មនុស្សផងដែរ ដែលមិនអាចគិតបាបហ្មត់ចត់​ និងវែងឆ្ងាយ​នៅពេលដែលយើង​ស្ថិតនៅក្នុងភាពភ័យខ្លាចណាមួយ។


 

ចុះពោះអ្នកទាំងអស់គ្នាវិញ ធ្លាប់មានបទពិសោធន៍ខ្មោចសង្កត់បែបេនះដែរឬទេ?

see the video below:



No comments