កុំដេកក្រោមធ្នឹមផ្ទះ - [Cambo Page - ខេមបូ ផេក]
កុំដេកក្រោមធ្នឹមផ្ទះ
នេះជារឿងពិតមួយដែលយើងទាំងអស់គ្នា ជាពិសេសសម្រាប់ខ្ញុំដែលមិនចង់ជឿថា វាអាចកើតឡើងបាន ដោយគ្រាន់តែដេកពីឲ្យចំពីក្រោមធ្នឹមផ្ទះនោះ នឹងបានឃើញអ្វីចម្លែកមិនខាន។ រឿងបានកើតទៅលើមិត្តខ្ញុំម្នាក់ កាលពីម្សិលមិញនេះ ពេលវាបានទៅលេងផ្ទះពូរបស់វា វាបានដំណាលប្រាប់ខ្ញុំថា៖
- វាសនា! មកហូបបាយក្មួយ ម្ហូបឆ្អិនហើយ។ (ពូរបស់វាហៅ)
- បាទពូ! បានម្ហូបអីថ្ងៃហ្នឹង?
- បានសម្លរកកូរណាក្មួយ។
- អូ! ឆ្ងាញ់មាត់ហើយថ្ងៃនេះ។
- បាទ! វាហូបបាយជួបជុំគ្រួសាររបស់ពូរបសើវាទាំងអស់មានគ្នា៥នាក់ រួមទាំងចវាផង៦នាក់។ ហូបបាយឆ្អែតរួច វាបានអង្គុយជជែកលេងជាមួយពួកគាត់ពី Cambo Page Cannel. មួយសន្ទុះក្រោយមកវាក៏ងងុយដេក ប្រហែលជាពុលបាយហើយមើលទៅ។ ទើបសុំដកខ្លួនទៅដេក។
- បើឯងងុយដេកឡើងទៅដេកនៅលើផ្ទះទៅ(ពូវាប្រាប់)
- មិនអីទេពូ ខ្ញុំដេកនៅខាងក្រោមក៏បាន ត្រជាក់ស្រួលផង។
- តាមចិត្តរបស់ឯងចុះអញ្ចឹង
វាក៏ទាញអង្រឹងមកចងដេកនៅក្រោមផ្ទះ ស្រាប់តែពូរបស់វាស្តីបន្ទោសវាថា៖
អាម៉េចក្មួយឯងមកចងអង្រឹងដេកក្រោមធ្នឹមផ្ទះអញ្ចឹង វាមិនល្អទេ ចងកន្លែងផ្សេងទៅ។
- ម៉េចចឹងពូ? មានអីមនល្អទៅ?
- អើ! ចាស់បុរាណគេហាមមិនឲ្យដេកក្រោមធ្នឹងផ្ទះទេ ក្រែងលោខ្មោចសង្កត់។
- វាមិនដែលទេពូ ផ្ទះយើងសោះហ្នឹង!
- អើ! ពូគ្រាន់តែប្រាប់ទេ បើមិនជឿក៏អត់ទៅ។
វាគ្រវីក្បាលញញឹមហាក់មិនជឿសម្តីពូរបស់វានោះទេ វាក៏ាប់ផ្តើមចងអង្រឹងដេក។
រាត្រីកាន់តែស្ងាត់ពេលនោះម៉ោងប្រមាណជា១១យប់ កំពុងតែដេករលីវៗស្រាប់តែមានអ្វីដ៏ធំសម្បើម កំពុងតែអឺតទៅមើលវា។ វាកំពុងតែគិតស្រាប់តែវាបើកភ្នែកសន្សឹមៗ ស្រាប់តែឃើញមនុស្សមាឌធំដំបង ខ្មៅស្គឹលកំពស់នឹងធ្នឹមផ្ទះ តែអត់ឃើញក្បាលនោះទេ ដៃមានកាន់កាំបិតកំពុងអោនទៅរកវា។ ឃើញដូចនេះវាក៏ស្ទុះងើបពីអង្រឹងតែងើបមិនរួចដៃស្រវាទាញអង្រឹងតែទាញមិនបានសោះ វាឆ្ងល់ណាស់ ហេតុអីក្នុងកាលៈទេសៈបែបនេះ វាមិនអាចកម្រើកខ្លួនរួច? អង្រឹងអីក៏ធំម៉េះ? ចាប់មិនបានសោះ ស្រមោលខ្មៅនោះកានត់តែខិតជិតមករកមុខវាបន្តិចម្តងៗ រហូតមកទល់នឹងមុខវា ដែលធ្វើឲ្យមាន ពិបាកដកដង្ហើម ស្ទើដាច់ខ្យល់ ចង់ហាមាត់ស្រែកក៏ស្រែកមិនបាន។ វាក៏ចាប់ផ្តើមឃើញវត្ថុមួយក្រហម ប៉ុនប៉ាល់ទាត់អណ្តែតមកលើមុខបន្ថែមទៀត។ ស្ថិតក្នុងស្ថានភាពអស់សង្ឃឹមបែបនេះ វាបានរំលឹកគុណ ព្រះពុទ្ធព្រះធម៌ គុណឪពុកម្តាយ សូត្រ នមោ៣ចប់ តាំងអារម្មណ៍ស្រែកមួយទំហឹងឲ្យគេជួយ នៅទីបំផុតខ្ញុំអាចធ្វើបាន។ ពូរបស់វាស្ទុះមកទាញវាទើបស្រមោលនោះរលាយទៅវិញបាត់។ គាត់បានប្រាប់ថា៖ ស្រមោលដែលវាបានឃើញមិញមែនមែនជាខ្មោចនោះទេ វាគ្រាន់តែជាចំនាងផ្ទះតែប៉ុណ្ណោះ។ ជានិច្ចកាលអ្នកណាក៏ដោយ តែហ៊ានដេកក្រោមធ្នឹមផ្ទះនឹងឃើញគ្រប់គ្នា។
តាំងពីពេលនោះមកវាមិនដែលក្រោមធ្នឹមផ្ទះទៀតនោះទេ។ ហើយវាក៏លែងបានឃើញស្រមោលខ្មៅនោះដែរ។ កាលដែលខ្ញុំនិយាយរឿងនេះដែរ គឺដោយសារតែពេលខ្លះ ដែលនៅតែឯងខ្ញុំតែបេះរោម ព្រឺសម្បុរមិនឈប់ ខ្ញុំគិតថាប្រហែលជាមានវិញ្ញាណអ្វីនៅជិតខ្ញុំដែរហើយ។
see the video:
No comments