Breaking News

វិធី ៧ យ៉ាងដើម្បីដោះស្រាយភាពឯកោ - [Cambo Page - ខេមបូ ផេក]

មានអារម្មណ៍ឯកា? យើងមានរឿង ៧ យ៉ាងដែលអាចជួយដោះស្រាយភាពឯការរបស់អ្នកបាន។ 

ខណៈដែលពេលអ្នកស្ថិតក្នុងពេលវេលាមួយពេញដោយភាពងងឹត វាងាយនឹងមានអារម្មណ៍ថា ជីវិតហាក់គ្មានខ្លឹមសារអ្វីសោះ។ ភាពឯកាវាតែងកើតលើមនុស្សគ្រប់គ្នា បើទោះជាយើងរស់នៅក្នុងរង្វង់គ្រួសារមួយដ៏កក់ក្តៅក៏ដោយ។។ អ្វីដែលសំខាន់បំផុតដែលត្រូវចងចាំគឺថា មិនមែនតែអ្នកតែម្នាក់ឯងនោះទេដែលឯកា។ ហើយមានរឿងជាច្រើនដែលអ្នកអាចធ្វើ ដើម្បីលើកទឹកចិត្តខ្លួនឯង។ 

១) ធ្វើអ្វីទាំងអស់ដែលធ្វើឱ្យអ្នកសប្បាយចិត្ត
 នៅពេលដែលអ្នកមានអារម្មណ៍ឯកោ អ្នកតែងតែចង់ឃុំខ្លួនឯង ។ ត្រូវចាំថាការចាក់បទចំរៀងsadហើយអង្គុយនៅក្នុងបន្ទប់របស់អ្នកតែម្នាក់ឯងនឹងធ្វើអោយអារម្មណ៍កាន់តែអាក្រក់ទៅ ៗ ។ ផ្ទុយទៅវិញធ្វើអ្វីគ្រប់យ៉ាងដែលអ្នកចូលចិត្តដោយខ្លួនឯង មិនថាជាសិល្បៈ ហាត់ប្រាណ មើលកុន ឬលេងហ្គេម ធ្វើអ្វីៗដែលនាំឱ្យអ្នករីករាយនឹងធ្វើឱ្យពេលវេលាកាន់តែលឿននិងធ្វើឱ្យអ្នកមានអារម្មណ៍ស្រស់ថ្លា។

២) ចំណាយពេលជាមួយក្រុមគ្រួសារប្រសិនបើអ្នកអាច
សូមប្រើពេលវេលា ឱ្យមានតម្លៃជាមួយនឹងគ្រួសារ។ អ្នកអាចការធ្វើដំណើរពីរបីថ្ងៃជុំគ្នា ញ៉ាំអាហារ ទៅរោងកុនឬធ្វើអ្វីដែលឲ្យភ្ញាក់ផ្អើល។ ប្រសិនបើអ្នកមិនមានទំនាក់ទំនងល្អជាមួយពួកគេពីមុនមកទេ ចាប់ផ្តើមពីពេលនេះអ្នកគួរតែផ្តល់ឱកាសដោយចំណាយលពេល ដើម្បីប៉ះប៉ូវនូវរឿងដែលកន្លងមក។ អង្គុយញ៉ាំតែ ឬកាហ្វេ ជជែកលេងជាមួយពួកគេ។ នេះជាវិធីដែលងាយបំផុតសម្រាប់អ្នក។

៣) ធ្វើការងារក្រៅម៉ោង
នៅរដូវបុណ្យជាតិ ថ្ងៃសម្រាកនានារបស់អ្នក ចៀសវាងការខ្ជះខ្ជាយពេលវេលា ឬចំណាយពេលតែឯងគិតរឿងអត់ប្រយោជន៍ អ្នកគួរតែស្វែងការងារក្រៅម៉ោងធ្វើ ទោះវាមិនមានចំនូលច្រើនក៏ដោយ យ៉ាងហោចវាបន្លប់ការទុក្ខព្រួយរបស់អ្នកបាន និងជាឪកាសរកប្រាកើចំនូលបន្ថែម រៀនបាននូវបទពិសោធន៍ និងជំនាញថ្មី ព្រមទាំងអាចបង្កើតមិត្តភាពថ្មីទៀតផងដែរ។ 


៤) ជួបជាមួយមនុស្សផ្សេងៗតាមវិធីផ្សេងៗ
អង្គភាពជាច្រើនកំពុងស្វែងរកអ្នកស្ម័គ្រចិត្ត។ ចូលរួមជាមួយក្រុមមនុស្សធម៌ដែលនាពេលបច្ចុប្បន្ន មានក្រុមយុវជនជាច្រើនដែលគេសហការគ្នាធ្វើ។ ព្យាយាមធ្វើការងារស្ម័គ្រចិត្តទាំងនោះដើម្បី ជួបមនុស្សប្លែកមុខតាមរយៈនោះ។ វានឹងធ្វើឱ្យអ្នកមិននៅតែឯង និងលែងមានអារម្មណ៍ឯការ។

៥) គ្មានបញ្ហាអ្វីនោះទេទោះអ្នកនៅឆ្ងាយពីមិត្តភក្រ្តិ
កុំគ្រាន់តែគ្មានមិត្តភក្រនៅក្បែរធ្វើឲ្យអ្នកថប់បារម្ភរហូតដាច់សរសៃឈាមខួរក្បាលនោះ។ ចូរធ្វើទំនាក់ទំនងជាមួយមនុស្សដែលនៅជុំវិញអ្នក។ ជជែកកំសាន្តជាក្រុមដើម្បីទទួលបានព័ត៌មានថ្មីៗអំពីជីវិតរបស់ពួកគេ។ រៀបចំការណាត់ជួប ជាមួយមិត្តល្អបំផុតរបស់អ្នក ដូច្នេះអ្នកមានអារម្មណ៍ថាមានទំនាក់ទំនងនឹងគ្នា។


៦) រៀបចំផែនការ
ប្រើពេលវេលា ដើម្បីរៀបចំគម្រោង សម្រាប់ឆ្នាំក្រោយ ខែក្រោយ សប្តាហ៍ក្រោយ ឬថ្ងៃក្រោយ។ មិនថាវាជាកិច្ចិការដែល គ្រោងទុកសម្រាប់ពេលពីរបីឆ្នាំខាងមុខក៏ដោយ…… គ្រោងទៅ! មិនខ្វល់ថាផែនការនោះសម្រេច ឬមិនសម្រេច បានធ្វើឬមិនបានធ្វើ យ៉ាងហោចអ្នកបានរៀបចំផែនការ ជាជាងការយកខួរក្បាលទៅប្រើដោយអត់ប្រយោជន៍ដែរ។ មែនអត់?


៧) សូមចាំថាភាពឯការវាមិននៅនឹងខ្លួនយើងគ្រប់ពេលនោះទេ
អារម្មណ៍ឯកាអាច ធ្វើឱ្យអ្នកមានអារម្មណ៍ថាអស់សង្ឃឹម ទៅមុខមិនរួច គ្រប់យ៉ាងហាក់គ្មានន័យ។ រឿងគឺថាវាមិនបែបនោះទេ បើអ្នកមិនបណ្តោយខ្លួនឲ្យស្ថិតក្នុងសភាពវឹកវរបែបនេះនោះ។ ចេញទៅក្រៅជួបជាមួយមនុស្សថ្មីខ្លះ ធ្វើអ្វីដែលខ្លួនចង់ធ្វើ ឬបង្កើតទំនាក់ទំនងជាមួយមនុស្សប្លែកមុខ។ សូមចងចាំថា ពេលអ្នកឯកា អ្នកកាន់តែនៅតែឯង អ្នកកាន់តែកម្សត់។


អត្ថបទដោយ ៖ មហិច្ឆតា ក្អែកខ្មៅ


No comments