Breaking News

៧ហេតុផលដើម្បីញញឹម - [Cambo Page - ខេមបូ ផេក]

ខ្ញុំបានសាកល្បងធ្វើតាមកាណែនាំរបស់មិត្តខ្ញុំម្នាក់ដោយ ដើរកាត់ទីប្រជុំជនដែលមានមនុស្សម្នាដើរព្រោងព្រាតដោយគ្មានស្នាមញញឹម។ ជាលទ្ធផលកុំថាឡើយមនុស្សដែលនៅជុំវិញខ្លួនខ្ញុំដែលគេមិនអើពើ សូម្បីតែខ្លួនឯងផ្ទាល់ក៏មានអារម្មណ៍ថាសោះកក្រោះ និងគ្មានជាតិជៅដែរ។ 

តើមានអ្វីកើតឡើងប្រសិនបើយើងញញឹម? តាំងពីពេលនោះមកទើបខ្ញុំយល់ថា ការដែលមិនសូវញញឹម មិនត្រឹមតែមិនបន្ថយនូវភាពតានតឹងប៉ុណ្ណោះទេ តែវាថែមទាំងធ្វើឲ្យវា កាន់តែតឹងទៅៗ។ លើសជាងនេះវាធ្វើឲ្យកាន់តែមិនសប្បាយរីករាយ សុខភាពកាន់តែខ្សោយ គ្មានភាពទាក់ទាញ និងបាត់ទំនាក់ទំនងទៀតផង។ 

តាមការស្រាវជ្រាវបានបង្ហាញថា ការញញឹមគឺល្អសម្រាប់ខ្លួនយើងផ្ទាល់ និងមនុស្សនៅជុំវិញ។ វាបង្កើតនូវគំនិតវិជ្ជមាន បើទោះបីជាការញញឹមនោះ ក្លែងក្លាយក៏ដោយ។ ខាងក្រោមនេះជាហេតុផលមួយចំនួនដែលប្រាប់ថា ហេតុអ្វីចាំបាច់ត្រូវតែញញឹម? 


១ ញញឹមដើម្បីបង្កើតភាពរីករាយ 

អ្នកមិនចាំបាច់រង់ចាំរហូតទាល់តែមានរឿងល្អកើតឡើងបានញញឹមបាននោះទេ។ អ្នកអាចបង្កើតភាពរីករាយដោយស្នាមញញឹម។ ញញឹមដោយមានជ្រួញកន្ទុយភ្នែក ជាការបង្កើតអារម្មណ៍ទាក់ទាញ និងមេត្រីភាព។ ការញញឹមដោយមានតែទាញនូវបបូរមាត់ វាជាការញញឹមបែបគួរសម។​ ឃើញទេមិនថាអ្នកញញឹមដោយចង់ ឬក៏មិនចង់ ក៏ជាការផ្តល់នូវផលវិជ្ជមានដល់អ្នកដែរ។ 

LeeAnne Harker និង Dacher Keltner នៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា បានសិក្សារូបភាពសៀវភៅប្រចាំឆ្នាំរបស់កូនសិស្សចំនួន ១១៤ នាក់របស់មហាវិទ្យាល័យ Mills ដែលត្រូវបានថតតាំងពីឆ្នាំ ១៩៥៨- ១៩៦០ ។ បាននិយាយថា​ អ្នកញញឹមពោរពេញដោយភាពស្រទន់ លើបបូរមាត់ ទំនងជារៀបការនៅអាយុ ២៧។ ពួកគេក៏ទទួលបានពិន្ទុខ្ពស់ផងដែរលើវិធានការនៃសុខុមាលភាពរាងកាយនិងអារម្មណ៍។ ចុះអ្នកវិញ យ៉ាងម៉េចដែរ? 


២ ស្នាមញញឹម ភ្ជាប់យើងទៅអ្នកដទៃ 

ការញញឹមគឺជាសម្តែងនូវភាពរួសរាយរាក់ទាក់ ការបើកចំហនិងឆន្ទៈក្នុងការចូលរួម។ វាមិនមែនជាពាក្យជំរាបសួរទេ ប៉ុន្តែវាគារវកិច្ចស្វាមកន៍ដោយគ្មានសូរសម្លេង។ 


៣. ស្នាមញញឹមជួយកាត់បន្ថយភាពតានតឹង 

ការធ្វើឱ្យមានស្នាមញញឹមដ៏សាមញ្ញនឹងធ្វើឱ្យមានអរម៉ូន endorphins ដែលជាអរម៉ូនធ្វើឲ្យអារម្មណ៍ល្អ និងកាត់បន្ថយកម្រិតនៃអរម៉ូនដែលទាក់ទងនឹងស្ត្រេសហៅថា cortisol ។ អ្នកស្រាវជ្រាវ នៅសាកលវិទ្យាល័យកែនសាសបានធ្វើការ ពិសោធន៍ជាមួយនិស្សិតថ្នាក់បរិញ្ញាបត្រដែលពួកគេបានជ្រើសរើសសម្រាប់ការសិក្សា។ បានបង្ហាញថា និស្សិតដែលញញឹមពេលកំពុងស្ថិតក្នុងភាពតឹងក្នុងពេលប្រលង មានអត្រាចង្វាក់បេះដូងទាបជាងអ្នកដែលមិនញញឹម។​ 

៤. ការញញឹមនឹងជួយឱ្យអ្នករស់នៅបានយូរ
អ្នកចិត្តសាស្រ្ត Ernest Able និង Michael Kruger នៅឯសាកលវិទ្យាល័យ Wayne State University ក្នុងទីក្រុង Detroit រដ្ឋមីឈីហ្គែនបានតម្រៀបរូបភាពរបស់កីឡាករលេងបាល់បោះល្បីៗ (បោះពុម្ពក្នុងបញ្ជីបេសបលឆ្នាំ ១៩៥២) យោងទៅតាមភាពញញឹមរបស់ពួកគេ។ បន្ទាប់មកពួកគេបានមើលទៅលើជីវិតរបស់កីឡាករ។ ស្រមៃមើលការភ្ញាក់ផ្អើលរបស់ពួកគេដើម្បីរកឃើញថាអ្នកលេងដែលមានស្នាមញញឹមធំជាងគេរស់នៅជាមធ្យម ៧៩,៩ ឆ្នាំពោលគឺពេញ ៧ ឆ្នាំជាងកីឡាករដែលមិនញញឹម។
ការសិក្សាផ្សេងទៀតបង្ហាញថាស្នាមញញឹមពិត ជួយជំរុញការធូរស្រាលតាមរយៈការបញ្ចេញនូវប្រព័ន្ធបញ្ជូនសរសៃប្រសាទមួយចំនួន។ វាជួយបង្កើនប្រព័ន្ធភាពស៊ាំរបស់អ្នក។ ប្រសិនបើអ្នកចង់ធ្វើអ្វីមួយ ចូរធ្វើដោយសា្នមញញឹម។

៥. ស្នាមញញឹមធ្វើឱ្យអ្នកកាន់តែទាក់ទាញ
ស្នាមញញឹមប្រកបដោយទំនុកចិត្តអាចមានភាពទាក់ទាញជាងមុខមាត់ស្រស់ស្អាត។ ការសិក្សាមួយដោយបណ្ឌិតសភាផ្នែកកែសម្ផស្សអាមេរិចបានរកឃើញថា ៩៦ ភាគរយនៃមនុស្សពេញវ័យជនជាតិអាមេរិកជឿថាស្នាមញញឹមដ៏ទាក់ទាញធ្វើឱ្យទាក់ភ្នែកនៃមនុស្សភេទផ្ទុយគ្នា។ ក្រុមអ្នកស្រាវជ្រាវនៅទីក្រុងប៊ែនប្រទេសស្វីសបានរកឃើញថាមុខមាត់ដែលមិនសូវទាក់ទាញតែសប្បាយចិត្តត្រូវបានគេវិនិច្ឆ័យថាមានមុខមាត់ស្អាតស្មើគ្នា ឬ គួរអោយទាក់ទាញជាងមនុស្សមានមុខស្អាតតែគ្មានស្នាមញញឹមទៅទៀត។
វេជ្ជបណ្ឌិត Monica Moore នាងបានរកឃើញថាមនុស្សដែលញញឹមពេលដើរនៅទីសាធារណៈមានភាពទាក់ទាញជាងអ្នកដែលមានមុខស្អាត។

៦ ស្នាមញញឹមធ្វើឱ្យអ្នកចងចាំ
        ស្នាមញញឹមវាបង្ហាញថាអ្នកជាមនុស្សវិជ្ជមាន។ គ្រូបង្រៀននិងសាស្រ្តាចារ្យចងចាំសិស្សដែលញញឹមដាក់ពួកគាត់ក្នុងថ្នាក់ ហើយមានទំនោរផ្តល់ឱ្យពួកគេនូវអនុសាសន៍ល្អៗបន្ថែមទៀតនៅពេលមានសំនួរម្តងៗ។ ចៅហ្វាយនាយ ចងចាំអ្នកក្រោមបង្គាប់ដែលស្វាគមន៍ពួកគាត់ដោយស្នាមញញឹមរួសរាយ។


៧ ញញឹមនាំទៅរកភាពជោគជ័យ
ការសិក្សាបង្ហាញថាអ្នកដែលចូលចិត្តញញឺំម នឹងទទួលបានផលល្អជាងអ្នកមិនញញឹម ទាំងនៅកន្លែងធ្វើការនិងនៅសាលារៀន។ Sonja Lyubomirsky និងក្រុមរបស់នាងនៅសាកលវិទ្យាល័យកាលីហ្វ័រញ៉ា - មានការសិក្សាចំនួន ២២៥ដង ដែលមានការចូលរួមពីមនុស្សចំនួន ២៧៥.០០០ នាក់។ ពួកគេបានរកឃើញថាមនុស្សដែលមានភាពរីករាយជាប់លាប់ជាទូទៅទទួលបានជោគជ័យនៅក្នុងជីវិតជាងមនុស្សដែលមិនសប្បាយចិត្ត។ លើសពីនេះទៅទៀតភាពរីករាយនាំទៅរកភាពជោគជ័យមិនមែនមុខក្រម៉ូវនោះទេដែលជាយាននាំទៅរកភាពជោគជ័យនោះ។
ខ្ញុំមិនដឹងថា ស្នាមញញឹមវាមានឥទ្ធិពលប៉ុណ្ណានោះទេ តែស្នាមញញឹមវាពិតជាផ្តល់នូវភាពរីករាយ ស្រស់ស្រាយ ដែលស្តែងចេញពីខាងក្នុង។ យើងប្រឹងត្រុកៗ រាល់ថ្ងៃគឺដើម្បីឲ្យជីវិតមានស្នាមញញឹម ចុះបើគ្រាន់តែញញឹមដោយមិនគិតកម្រៃអីសោះនោះ ម៉េចក៏ពិបាកម៉េះ?

អត្ថបទ ៖ មហិច្ឆតា ក្អែកខ្មៅ



No comments