លោកបណ្ឌិត កែម ឡី - [Cambo Page - ខេមបូ ផេក]
លោកបណ្ឌិត កែម ឡី ជាអ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅព្រឹកថ្ងៃអាទិត្យ ទី១០ ខែកក្កដា ឆ្នាំ២០១៦ នៅឯស្ដារម៉ាត (Star Mart) ក្នុងស្ថានីយលក់ប្រេងឥន្ធនៈកាល់តិច (Caltex) នៅចំណុចស្តុបបូកគោ វេលាម៉ោងប្រហែលជា ៩ព្រឹក។ លោកបណ្ឌិតគឺត្រូវបានសាធារជនស្គាល់យ៉ាងច្រើនតាមរយៈការវិភាគរបស់លោកលើបញ្ហាសង្គម ស្ថានភាពនយោបាយ សិទ្ធិមនុស្ស ការអភិវឌ្ឍប្រទេសទៅលើកប្រព័ន្ធផ្សព្វផ្សាយរបស់ជាតិ និងអន្តរជាតិ ហើយលោកក៏ត្រូវបានប្រជាពលរដ្ឋខ្មែរដែលគាំទ្រការវិភាគរបស់លោក ហៅលោកថា ជាអ្នកវិភាគឯករាជ្យ ដែលហ៊ាននិយាយចំៗទាក់ទងនឹងភាពអសកម្មរបស់រដ្ឋាភិបាល និងបញ្ហាផ្សេងៗទៀតទោះបីជាលោកបានដឹងមុនថាលោកប្រឈមមុខនិងការបាញ់សម្លាប់ដោយប្រការណាមួយក្តី។
លោកបណ្ឌិត កែម ឡី កើតនៅថ្ងៃទី ១៩ ខែតុលា ឆ្នាំ១៩៧០, (គិតត្រឹមថ្ងៃគេបាញ់សម្លាប់ លោកមានអាយុ ៤៦ឆ្នាំ) លោកមានបងប្អូន ៣នាក់ ហើយលោកជាកូនទី ២។ លោកកើតនៅក្នុងគ្រួសារក្រីក្រមួយនៅ ភូមិអង្គតាកុក, ឃុំលាយបូ, ស្រុកត្រាំកក់, ខេត្តតាកែវ, ព្រះរាជាណាចក្រកម្ពុជា។ ឪពុករបស់លោកជាសាស្ត្រាចារ្យបានស្លាប់នៅជំនាន់ ប៉ុល ពត ធ្វើឲ្យលោកនិងបងប្អូនប្រុសស្រីពីរនាក់ទៀត ក្លាយជាកូនកំព្រា រស់នៅជាមួយម្តាយមេម៉ាយ ចាប់តាំងពី ឆ្នាំ១៩៧៩ មក។
លោក អ៊ុង ចន ស្ថានភាពគ្រួសារលោក និងយុវជន កែម ឡី កាលពីជាង ២០ឆ្នាំមុននោះ គឺមិនខុសគ្នាប៉ុន្មានឡើយ ប៉ុន្តែអ្វីដែលធ្វើឲ្យយុវជន កែម ឡី មានការប្រែប្រួលដូចសព្វថ្ងៃ គឺការព្យាយាមរបស់គាត់តែម្ដង៖ «រៀនជំនាន់ហ្នឹងដើរ ហើយនិងជិះកង់ អ្នកខ្លះមិនទាន់ទាំងមានកង់ជិះផង ច្រើនតែដើរភាគច្រើន។ គិតទៅដើរពីនេះដល់សាលា ជា ស៊ីម មិនធម្មតាណាប្រមាណ ៣ ទៅ ៤គីឡូម៉ែត្រ ប៉ុន្តែដើរលឿន»។
លោក ភោគ សម្បូរ ហៅ ចយ ដែលត្រូវជាបងជីដូនមួយរំលឹកប្រវត្តិកាលពីនៅកុមារភាពថា លោកបណ្ឌិត កែម ឡី ជាមនុស្សស្លូតបូត ប៉ុន្តែម៉ឺងម៉ាត់ក្នុងការសិក្សា ពេលរៀនគឺលោក កែម ឡី ជាសិស្សដែលពូកែ ហើយរបៀបនៃការសិក្សារបស់លោក កែម ឡី មិនចាំបាច់ទន្ទេញដូចអ្នកដទៃនោះដែរ។ លើសពីនេះទៀត មុខវិជ្ជាដែលលោក កែម ឡី រៀនពូកែជាងគេ គឺគណិតវិទ្យាតែម្ដង។ មិនតែប៉ុណ្ណោះ លោក កែម ឡី រឹតតែមានសមត្ថភាពខ្ពស់ជាងនេះទៀតនោះគឺថា បើលោករៀនត្រឹមថ្នាក់ទី៥ លោកអាចបង្រៀនសិស្សថ្នាក់ទី៦ ឬទី៧ បានថែមទៀតផង៖ «នៅពេលគាត់ត្រឡប់មកវិញ គាត់ពន្យល់សិស្សថ្នាក់ទី៦-៧ អ៊ីចឹងបាន សូម្បីថ្នាក់ទី៥ ហ្នឹងមកវិញល្ងាចឡើង បង្រៀនសិស្សនៅផ្ទះបាន»។
លោក កែម រិទ្ធិសិទ្ធិ ថ្ងៃមួយនៅក្នុងផ្ទះបាយ ដោយគ្រឿងម្ហូបខ្វះខាត និងទាល់តម្រិះក៏ឆ្នៃម្ហូបដែលរកបាន រហូតអាចទទួលទានបាន។ ទាំងនេះ គឺជាអនុស្សាវរីយ៍ដែលធ្វើឲ្យលោកមិនអាចបំភ្លេចបាន។ ម្យ៉ាងអនុស្សាវរីយ៍នេះ គឺហាក់នៅថ្មីៗនៅឡើយ។
មិត្តរួមថ្នាក់មួយចំនួន រួមទាំងបងប្អូនជីដូនមួយផង និយាយថា មានមិត្តរួមជំនាន់ជាមួយគ្នានិងលោក កែម ឡី អ្នកខ្លះបានបោះបង់ការសិក្សាស្ទើរគ្រប់គ្នា ដោយឡែកមានតែលោក កែម ឡី និងអ្នកមួយចំនួនទៀត ក្នុងចំណោមសិស្សរួមថ្នាក់ប៉ុណ្ណោះ ដែលបន្តការសិក្សារហូតបញ្ចប់ថ្នាក់ឧត្ដមសិក្សា។ ក្រោយបញ្ចប់កម្រិតថ្នាក់ឧត្ដមសិក្សាទុតិយភូមិ លោក កែម ឡី បានតស៊ូរៀនសូត្រដោយស្នាក់នៅជាមួយគេផង និងស្នាក់នៅក្នុងវត្តផង រហូតរៀនចប់មហាវិទ្យាល័យនៅកម្ពុជា។ បន្ទាប់មកលោកទទួលបានអាហារូបករណ៍ផ្នែកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម ទៅសិក្សាបន្តនៅសាកលវិទ្យាល័យជូឡាឡុងកន ប្រទេសថៃ និងនៅម៉ាឡេស៊ី។
លោកបណ្ឌិត កែម ឡី ក៏ធ្លាប់ធ្វើការនៅក្នុងមន្ទីរសុខាភិបាលខេត្តតាកែវ រយៈពេល ២ឆ្នាំដែរ មុននឹងលោកក្លាយជាអ្នកសិក្សាស្រាវជ្រាវការអភិវឌ្ឍសង្គម និងវិភាគនយោបាយ។
តាមសាច់ញ្ញាតិរបស់លោកបណ្ឌិត កែម ឡី ពុំបានបន្សល់ទុកអ្វីឡើយក្រៅពីដីមួយប្លង់ជាកេរ្តិ៍របស់ម្ដាយចែកឲ្យប៉ុណ្ណោះ។ ក្រៅពីនេះ មានផ្ទះមួយខ្នងដែលធ្វើពីថ្ម ប៉ុន្តែផ្ទះនោះត្រូវគេចាក់សោទុកចោល។ លោក កែម រិទ្ធិសិទ្ធិ និយាយថា ផ្ទះមួយខ្នងនេះ គឺលោក កែម ឡី និងគ្រួសារសន្សំលុយសាងសង់ដោយប្រើពេលប្រមាណ ៧ឆ្នាំទើបរួចរាល់។ ផ្ទះនេះមានចម្ងាយប្រមាណ ៣០០ម៉ែត្រ គិតពីរង្វល់មូលព្រះនារាយណ៍ ដែលស្ថិតនៅក្នុងទីរួមខេត្តតាកែវ ក្បែរផ្លូវរថភ្លើង។ អ្នកវិភាគនយោបាយដោយមិនសំចៃមាត់រូបនេះ គឺមានចរិតនិស្ស័យស្លូតបូត និងមិនសូវនិយាយស្ដីអត់ប្រយោជន៍ឡើយ តាំងពីនៅវ័យកុមារមកម្ល៉េះ។ លោកតែងជួយយកអាសាសិស្សដូចគ្នា ដែលមិនយល់មេរៀន ហើយចំណាយពេលបង្រៀនដោយមិនគិតកម្រៃថែមទៀតផង។
-កាលលោកនៅមានជីវិត លោកក៏ធ្លាប់បានដាក់ផែនការសម្រាប់ការវិភាគរបស់លោក គឺត្រូវមានលិខិតឆ្លងដែនមួយ មានទិដ្ឋាការ ឬវីសា (Visa) ៣៖
១- វីសាទី១ បើសិនជាគេមិនសប្បាយចិត្ត គេឲ្យទៅមន្ទីរពេទ្យ
២- ទី២ អាចឲ្យទៅព្រៃសទៅៗ
៣- វីសាទៅ៣ ទៅវត្តព្រះពុទ្ធយើងទៅៗ លោកថា បើសិនខ្លាចវីសាទាំងបីនេះប្រហែលពិបាក នឹងវិភាគផ្ដល់ផលប្រយោជន៍ទៅដល់សង្គម។
លោកបណ្ឌិត កែម ឡី មានភរិយារបស់លោក គឺអ្នកស្រី ប៊ូ រចនា អាយុ ៣៤ឆ្នាំ មានកូនប្រុស ៥នាក់
និយាយអំពីជីវិតការងារវិញ
លោកធ្លាប់បម្រើការនៅក្រសួងសុខាភិបាល កាកបាទក្រហម ក្រុមហ៊ុនឯកជន និងអង្គការក្រៅរដ្ឋាភិបាលអន្តរជាតិធំៗ ដូចជា កម្មវិធីអភិវឌ្ឍន៍នៃអង្គការសហប្រជាជាតិ (UNDP) វិទ្យាស្ថានជាតិដើម្បីប្រជាធិបតេយ្យ (NDI) មូលនិធិសហប្រជាជាតិដើម្បីកុមារ (UNICEF) ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីការអភិវឌ្ឍន៍អន្តរជាតិ យូ.អេស.អេ.អាយ.ឌី (USAID) ជាដើម។
លោកធ្លាប់ជាស្ថាបនិកបង្កើតអង្គការសមធម៌ ផ្ដល់ប័ណ្ណជួយពលរដ្ឋក្រីក្រក្នុងការផ្ដល់សេវាសុខភាពសម្រាប់ជនក្រីក្រ។
លោកធ្លាប់ធ្វើការក្នុងតួនាទីជាអគ្គនាយករបស់គណៈកម្មាធិការសម្របសម្រួលផ្នែកជំងឺអេដស៍ អេច្ឆ.អេ.ស៊ី.ស៊ី (HACC)។
ក្រៅពីនេះ លោកក៏ធ្លាប់បានសិក្សាស្រាវជ្រាវឲ្យអង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន លើផ្នែកសិទ្ធិការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងផ្នែកយុវជន និងការងារ។
លោកក៏ធ្លាប់ធ្វើជាទីប្រឹក្សាឲ្យក្រុមហ៊ុនល្បីឈ្មោះ អេច្ឆ.អេន.អិម (H&M) និងក្រុមហ៊ុន ហ្គេប (GAP) ទាក់ទងការសិក្សាស្រាវជ្រាវអំពីសិទ្ធិការងារកម្ពុជា។
ក្រៅពីនេះទៀត លោកក៏ធ្លាប់ជាទីប្រឹក្សាឲ្យក្រសួងការងារ ផងដែរ។
តាំងពីឆ្នាំ២០០៨ មកលោកបានប្រកបរបរជាអ្នកសិក្សាស្រាវជ្រាវយ៉ាងជាប់លាប់ ឲ្យស្ថាប័នផ្សេងៗទៀតរហូតមកទល់និងពេលគេបាញ់សម្លាប់។
មរណភាពរបស់លោក

នៅក្នុងពេលដែលលោកកំពុងធ្វើយុទ្ធនាការ ១០០រាត្រីនៃគ្រួសារខ្មែរ ដែលលោកកំពុងធ្វើបាន ១៥រាត្រីហើយ។ យុទ្ធនាការនេះ លោកបានចុះស្នាក់នៅជាមួយប្រជាពលរដ្ឋនៅស្រុកស្រែចម្ការដោយផ្ទាល់ ទោះពេលខ្លះលោកបានស្នាក់នៅផ្ទះប្រជាពលរដ្ឋដាច់ស្រយាលភូមិជនជាតិដើមភាគតិច ដូចជានៅខេត្តមណ្ឌលគិរី រតនគិរី ដើម្បីស្វែងយល់អំពីស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ហើយក្នុងពេលបច្ចុប្បន្ន លោកក៏កំពុងរៀបចំកម្មវិធីអាហារសប្បុរសធម៌រៃអង្គាសប្រាក់ជួយមន្ត្រីសិទ្ធិមនុស្ស និងអគ្គលេខាធិការរង គ.ជ.ប ដែលកំពុងជាប់ឃុំ ក្រោយពីលោកបានរៀបចំកម្មវិធីនេះបានជោគជ័យម្ដងរួចមកកាលពីខែមិថុនា។ ការស្លាប់លោក កែម ឡី ធ្វើឲ្យមន្ត្រីសង្គមស៊ីវិលដែលតែងធ្វើការជាដៃគូជាមួយលោក បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់ធនធានមនុស្សសំខាន់ និងជាវីរជនក្លាហាននិយាយរិះគន់ត្រង់ៗ ដើម្បីការរីកចម្រើនផ្នែកលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ។
លោកបណ្ឌិត កែម ឡី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នេះ គឺរយៈពេល ២ថ្ងៃក្រោយពីលោកបានចូលរួមវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី ស្ដីពី «តើសែស្រឡាយមេដឹកនាំមានសិទ្ធិធ្វើជំនួញឬទេ?» ដែលបកស្រាយប្រធានបទនេះបន្ទាប់ពីរបាយការណ៍ស៊ើបអង្កេតរបស់អង្គការឃ្លាំមើលពិភពលោក គ្លបល វីនេស (Global Witness) កាលពីពេលថ្មីៗនេះ លាតត្រដាងពីការប្រើប្រាស់អំណាចរបស់គ្រួសារនាយករដ្ឋមន្ត្រី ដើម្បីក្តោបក្តាប់ជំនួញ សេដ្ឋកិច្ចកម្ពុជា តម្លៃរាប់រយលានដុល្លារសហរដ្ឋអាមេរិក។ ហើយកូនៗរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសច្រានចោលរបាយការណ៍នេះ ហើយថា គ្លបល វីនេស ព្យាយាមបង្ខូចកិត្តិយសលោកនាយករដ្ឋមន្ត្រី។
ប៉ុន្តែលោក កែម ឡី បានថ្លែងនៅក្នុងវេទិកាអ្នកស្ដាប់វិទ្យុអាស៊ីសេរី កាលពីរាត្រីថ្ងៃទី៨ កក្កដា ថា របាយការណ៍នេះវាជួយរដ្ឋាភិបាលទៅវិញទេ បើសិនជារដ្ឋាភិបាលហ៊ានចេញមុខបកស្រាយ៖ «របាយការណ៍នេះ គឺគោលបំណងជួយរដ្ឋាភិបាលសម្បើមណាស់ នៅពេលដែលរដ្ឋាភិបាលសិក្សាហើយយកទៅឆ្លើយតប តាំងពីរបាយការណ៍លើកទីមួយឯណោះ ឆ្នាំ២០០៧។ ខ្ញុំឧទាហរណ៍ម្ដងទៀតថា អាវយើងរហែក ហើយគេប្រាប់ថា អាវរហែកហើយ យើងមិនព្រមដេរ ចេះតែពាក់ទៅ មនុស្សនៅក្នុងផ្សារហ្នឹងឃើញរហូតទៅ។ ប៉ុន្តែបើយើងដេរឲ្យជិត ដើរទៅគេលែងឃើញហើយ។ អ៊ីចឹងចំណេញ ឬខាត ដោយសារតែយើងមិនចង់កែប្រែប៉ុណ្ណឹងទេ»។
លោក កែម ឡី បានបន្ថែមទៀតថា៖ «នៅពេលនេះយើងមិនអាចលាក់បាំងបានទេ ដូចខ្ញុំនិយាយថា ទឹកថ្លា ពលរដ្ឋមើលឃើញច្បាស់។ បើសិន ២០ឆ្នាំមុន យើងអាចឆ្លើយបដិសេធ យើងអាចថាមិនខ្វល់ ព្រោះពួកហ្នឹងសុទ្ធតែពួកផ្ដល់ព័ត៌មានមិនពិត ប៉ុន្តែពេលនេះ ក្រុមហ៊ុនទាំងអស់នេះ បើក្រុមហ៊ុនទូរទស្សន៍វិញ ផ្សាយទូរទស្សន៍ហើយហ្នឹង ក្រុមហ៊ុនទឹកសុទ្ធ ផ្សាយលក់ទឹកសុទ្ធ។ ឧទាហរណ៍ថា យើងធ្វើក្រុមហ៊ុនទឹកសុទ្ធ នៅពេលដែលយើងឲ្យគេប្រកួតប្រជែងដើម្បីផ្គត់ផ្គង់ស្ថាប័នរដ្ឋ ហើយកូនយើងទៅប្រកួតប្រជែងដែរ នរណាដែលបាន? ក្រុមហ៊ុនស្រាបៀ ឧទាហរណ៍មានក្រុមហ៊ុនស្រាបៀឯកជនផ្សេងមកប្រកួតប្រជែង ហើយយើងមកចែកផ្សាយ យើងទៅកុម្ម៉ង់ឲ្យទិញអីអ៊ីចឹង អាហ្នឹងវាជាប្រព័ន្ធទំនាស់ផលប្រយោជន៍ជាស្វ័យប្រវត្តិតែម្ដង ហើយខ្ញុំសរសើរណាស់ដែលកាត់មានកូន ហើយគាត់ពូកែៗរកស៊ី ព្រោះមានកូនអ្នកធំខ្លះ គ្រឿងញៀនគ្រឿងអីអ៊ីចឹង គាត់អត់ចូលចិត្តរកស៊ីទេ។ ប៉ុន្តែបើខ្ញុំវិញ បើសិនជាមានកូនមានក្រុមហ៊ុនច្រើនរកស៊ីអ៊ីចឹង ត្រូវឲ្យកូនលាលែងពីអំណាចរដ្ឋ ដើម្បីកុំឲ្យមានទំនាស់ផលប្រយោជន៍»។
ការស្រាវជ្រាវ និងវិភាគនយោបាយ៖ ដំបូងឡើយ លោក កែម ឡី បានធ្វើការសិក្សាស្រាវជ្រាវភាគច្រើនខាងផ្នែកសង្គមកិច្ច បន្ទាប់មកខាងផ្នែកដីធ្លី សិទ្ធិលំនៅឋាន សិទ្ធិមនុស្ស ធនធានរ៉ែ ហើយនៅពេលថ្មីៗនេះ លោកបានធ្វើការសិក្សាស្រាវជ្រាវ ភាគច្រើនទៅលើរឿងនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌។ល។ –ខណៈដែលកេរ្តិ៍ឈ្មោះរបស់លោក កំពុងតែល្បីសុសសាយ នៅតាមប្រព័ន្ធផ្សព្វផ្សាយឯករាជ្យមួយចំនួន លោក កែម ឡី ត្រូវបានប្រព័ន្ធផ្សព្វផ្សាយមួយចំនួនហៅលោកថា «ជាអ្នកវិភាគឯករាជ្យ» ដោយសារតែលោក មានសេចក្តីក្លាហាន លាតត្រដាងពីបញ្ហាដែលកំពុងតែញាំញីសង្គមខ្មែរ និងបានផ្តល់នូវដំណោះស្រាយសមហេតុផល ដែលជាផ្លូវអាចជួយរុញច្រានឲ្យសង្គមខ្មែរ មានការរីកចម្រើនជឿនលឿនឆាប់រហ័សគេចផុតពីហានិភ័យ។
សំរង់សំដីរបស់លោក៖
«១. ខ្ញុំមិនមែនជាអ្នកវិភាគទេ ខ្ញុំជាអ្នករូតវាំងនន»
«២. ពូមិនដែលគិតថា ពូអាចនឹងរស់នៅ បានយូរនោះទេ ថ្ងៃណាមួយ ពូអាចស្លាប់ រឺត្រូវគេបាញ់សម្លាប់ តែដរាបណាពូ មានជីវិត ពូនឹងនិយាយអ្វី ដែលអ្នកដ៏ទៃ មិនហ៊ាននិយាយ គ្មាននរណាម្នាក់ទិញពូ មិនឲ្យនិយាយបានទេ»
«៣. ធ្វើអ្នកវិភាគ ត្រូវហ៊ានលះបង់ជីវិត។»
«៤. ជូតទឹកភ្នែករបស់អ្នក រួចបន្តដំណើរទៅមុខទៀត។» «៥. នៅពេលវិភាគម្តងៗ ខ្ញុំមិនដែលគិតថាខ្ញុំនឹងមានជីវិតទេ។»
«៦. ខ្ញុំនឹងនិយាយអ្វី ដែលអ្នកដទៃមិនហ៊ាននិយាយ។»
«៧. សុវត្ថិភាពខ្ពស់បំផុតដែលអាចការពារយើងបានជានិរន្តគឺ បេះដូងពលរដ្ឋ។»
«៨. ខ្លាចស្លាប់ដោយសារជួយការពារពលរដ្ឋ និងបូរណៈភាពទឹកដី មិនមែនជាជម្រើសល្អទេ។»
«៩. អ្នកមានអំណាច មានលុយច្រើនពីការគេងប្រវ័ញ្ចធនធានសង្គម ពីពលរដ្ឋខ្លួនឯងនោះ អ្នកអាចមានសុវត្ថិភាពតែពេលនៅរស់ទេ តែពេលស្លាប់ទៅ សូម្បីតែទីតម្កល់សាកសពក៏អាចគ្មានសុវត្ថិភាពដែរ។»
«១០. បើយើងនិយាយអ្វី គឺត្រូវនិយាយការពិត។»
«១១. មុននឹងខ្ញុំវិភាគ គឺខ្ញុំបានគិតដល់ចំនុច៣គឺ ត្រូវរត់ចោលស្រុក ត្រូវជាប់គុក និងត្រូវអស់ជីវិត។»
«១២. បើអ្នកមិនធ្វើអ្វីទាល់តែសោះ ក៏គង់តែទទួលរងគ្រោះដែរ គ្រាន់តែមិនទាន់ដល់វេនអ្នកប៉ុណ្ណោះ។
រាល់ការវិភាគរបស់លោក កែម ឡី នៅលើប្រព័ន្ធផ្សព្វផ្សាយ ជារឿយៗលោកតែងតែទទួលបាននូវការច្រានចោល ឬចំអកឡកឡឺយពីមន្ត្រីរដ្ឋាភិបាល និងនាយករដ្ឋមន្ត្រី ថាជាអ្នកវិភាគដូរបាយ វិភាគឯករាជ្យមួយចំហៀង ទោះបីជាមិនសំដៅចំឈ្មោះលោកក៏ដោយ។ ប៉ុន្តែយ៉ាងនេះក្ដី លោកមិនខ្លាចញញើតនោះទេ លោកតែងផ្ដែផ្ដាំប្រពន្ធកូន និងយុវជនដែលធ្វើការជាមួយលោក ឲ្យរឹងមាំកុំឲ្យភ័យ និងកុំយំ ប្រសិនបើលោកលាចាកលោកដោយការបាញ់សម្លាប់ ឬដោយប្រការណាមួយនោះ។
កញ្ញា លុយ ដានី ជាជំនួយការរបស់លោក កែម ឡី ដែលតែងតែធ្វើការដោយផ្ទាល់ជាមួយលោកជាច្រើនឆ្នាំមកនោះ បានថ្លែងទាំងខ្សឹកខ្សួលថា លោក កែម ឡី បានរងការគំរាមកំហែងជាច្រើន និងប្រហែលជាលោកមិនរួចខ្លួននោះទេ៖ «គាត់តែងតែប្រាប់រឿយៗថា គេចេះតែប្រាប់គាត់ថា គេកំពុងរកកន្លែងកាច់គាត់ ធ្វើម៉េចបំបាក់កុំឲ្យខ្មែរទាំងអស់ងើបឡើង បំបាក់ឲ្យចប់ត្រឹមគាត់តែម្ដង កុំឲ្យមាននរណាលើកឡើងទៀត។ និយាយទៅ ខ្ញុំធ្វើការជាមួយគាត់ គាត់តែងតែធ្វើការជាមួយខ្ញុំរហូត ថាឧកញ៉ានេះឧកញ៉ានោះប្រាប់គាត់អ៊ីចឹងណា! ថាគេកំពុងរកវិធីដើម្បីបំបាក់ពូ។ រាល់ថ្ងៃគេឃើញតែគាត់មួយទៀតទេ បើសិនជាគេបំបាក់គាត់បាន ដូចបំបាក់ខ្មែរទាំងអស់បានលែងខ្មែរក្មេងៗជំនាន់ក្រោយឲ្យហ៊ានងើប ប៉ុន្តែគាត់អត់អ៊ីចឹងទេ គាត់អត់ខ្លាចទេ គាត់ត្រូវការបន្តឆន្ទៈរបស់គាត់រហូតទាល់តែស្រុកទេសគាត់បានសុខ»។
លោកបណ្ឌិត កែម ឡី ធ្លាប់បានផ្ដែផ្ដាំដោយអំពាវនាវឲ្យយុវជនជំនាន់ក្រោយ ឲ្យមានសេចក្ដីក្លាហានដោយផ្ដល់យោបល់ និងផ្ដល់ព័ត៌មានដែលមានភស្តុតាងត្រឹមត្រូវ មានលក្ខណៈវិទ្យាសាស្ត្រឲ្យបានច្រើន និងមានឧទាហរណ៍ឲ្យបានច្រើនប្រកបដោយក្រមសីលធម៌ខ្ពស់ បើសិនជាអ្នកអត្ថាធិប្បាយ អ្នកផ្ដល់យោបល់ដោយមានគោលដៅជួយសង្គមពិតប្រាកដ។ នៅពេលដែលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ពីព្រោះនៅក្នុងប្រទេសមួយដែលមានខ្លាច្រើន មានពស់វែកច្រើន និងមានឆ្លាមច្រើន។ នេះគឺជាសម្ដីរបស់លោកបណ្ឌិត កែម ឡី កាលពីលោកនៅមានជីវិត ដែលលោកបានដឹងខ្លួនមុនរួចជាស្រេចថា រាល់ការវិភាគស្ថានការណ៍នយោបាយ និងការផ្ដល់ព័ត៌មានពិតរបស់លោកដល់សាធារណជនដោយឥតសំចៃមាត់នោះ លោកនឹងមិនរួចផុតពីសេចក្ដីស្លាប់ឡើយ។ ក្នុងបទសម្ភាសន៍ជាមួយលោក ជុន ច័ន្ទបុត្រ លោកបណ្ឌិត កែម ឡី បានបញ្ជាក់ថា លោកមិនរារែកឡើយចំពោះការវិភាគរិះគន់ដើម្បីស្ថាបនារបស់លោក ទោះបីលោកដឹងថាការវិភាគរបស់លោកប្រថុយប្រថានដល់អាយុជីវិតក្ដី៖ «នៅពេលដែលខ្ញុំវិភាគម្ដងៗ ខ្ញុំមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ពីព្រោះនៅក្នុងប្រទេសមួយដែលមានខ្លាច្រើន ដែលមានពស់វែកច្រើន ដែលមានឆ្លាមច្រើន នៅពេលដែលយើងវិភាគម្ដងៗ យើងមិនដែលគិតថាខ្លួនខ្ញុំមានជីវិតទេ ប៉ុន្តែបើសិនជាយើងនាំគ្នាខ្លាចទាំងអស់គ្នា យើងអត់អាចមានលទ្ធភាពផ្ដល់គំរូដល់យុវជនទេ។ យើងអត់មានលទ្ធភាពកែប្រែប្រទេសយើងទេ»។

No comments