សញ្ញាទាំង ១២ ដែលអ្នកកំពុងបំផ្លាញឱកាស ជោគជ័យរបស់ខ្លួនឯង - [Cambo Page - ខេមបូ ផេក]
មនុស្សគ្រប់គ្នាក្នុងលោកនេះចង់ក្លាយជាមនុស្សជោគជ័យ។ អ្នកណាមិនចង់ល្បីឬរកលុយបានច្រើននោះ? មនុស្សជាច្រើនមានលទ្ធភាពធ្វើវាបានយ៉ាងល្អ។ គឺដោយសារតែមនុស្សបែបនេះដឹងច្បាស់ពីឱកាសរបស់ពួកគេហើយដឹងច្បាស់ថាគោលដៅជាក់ស្តែងរបស់ពួកគេគឺជាអ្វី។ ប៉ុន្តែក៏មានមនុស្សជាច្រើនដែលមិនដឹងពីអ្វីដែលពួកគេចង់បាននៅក្នុងជីវិតរបស់ពួកគេឡើយ ។ ពួកគេមិនបានយកចិត្តទុកដាក់អ្វីក្នុងជីវិតរបស់គេនោះទេ។ សម្រាប់ពួកគេជីវិតគ្រាន់តែជាវាលផ្កាកូលាបដ៏ស្រស់ឆើតឆាយ ប៉ុន្តែពួកគេមិនបានដឹងថា វាជាការពិតឬក៏អត់នោះដែរ។ ពួកគេភ្លេចថា ផ្កាកុលាបក៏មានបន្លាដែរ ដែលនៅជាប់នឹងដើមវា ។ វាមានន័យថាជីវិតគឺជាការរួមបញ្ចូលគ្នានៃសុភមង្គលនិងទុក្ខព្រួយ ។ មនុស្សបែបនេះគួរតែដឹងអំពីសារៈសំខាន់នៃការចាប់យកឱកាស ឱ្យទាន់ពេលវេលា។ ពួកគេគួរតែបញ្ឈប់ចរិកបែបកូនក្មេង ហើយពួកគេគួរតែធំឡើងមុនអ្វីៗគ្រប់យ៉ាងហួសពេល។ ប្រសិនបើអ្នកមិនដឹងថាអ្នកគឺជាម្នាក់នៅក្នុងចំនោមពួកគេឬអត់នោះ គ្រាន់តែគ្រាន់តែស្តាប់អត្ថបទនេះ អ្នកប្រហែលជាអាចរកឃើញគន្លឹះសំខាន់ៗដើម្បីរីកចម្រើនដោយខ្លួនឯងហើយនេះជា សញ្ញាទាំង ១២ ដែលអ្នកកំពុងបំផ្លាញឱកាស ជោគជ័យរបស់ខ្លួនឯង៖
12. ប្រជាប្រិយភាពមានសារៈសំខាន់ជាងសុចរិតភាព៖
ប្រជាប្រិយភាពមិនមែនជារឿងដែលមនុស្សគ្រប់គ្នាអាចទទួលបានយ៉ាងងាយស្រួលនោះទេ។ មានមនុស្សជាច្រើនដែលប្រើឋានៈសង្គមរបស់ពួកគេជាគន្លឹះនៃគោលបំណងទាញយកប្រយោជន៍ផ្ទាល់ខ្លួន ។ នៅពេលធ្វើដូច្នេះ ពួកគេច្រើនតែភ្លេចអំពីភាពស្មោះត្រង់និងចរិតភាព។ នៅពេលដែលអ្នកយកប្រជាប្រិយភាពរបស់អ្នកដើម្បីកេងចំណេញ ផ្ទាល់ខ្លួន អ្នកគួរតែដឹងហើយថាអ្នកបានបាត់បង់ភាពជោគជ័យរួចទៅហើយ។ ប្រសិនបើអ្នកចង់បានការគោរពពិតប្រាកដពីមនុស្សជុំវិញខ្លួន កុំបោះបង់ភាពស្មោះត្រង់របស់អ្នកឡើយ។
11. តាំងខ្លួនជាអ្នកចេះគ្រប់យ៉ាង៖
អ្នកតែងតែគិតថាអាយុកាន់តែចាស់អ្នករៀនបានកាន់តែគិតច្រើន។ កុំគិតថាអ្នកស្គាល់អ្វីៗគ្រប់យ៉ាងនៅក្នុងជីវិតព្រោះនៅពេលដែលអ្នកគិតថាអ្នកបានចេះគ្រប់អ្វីៗទាំងអស់នោះគឺជាពេលវេលាដែលភាពជោគជ័យចេញពីដៃរបស់អ្នក។ ដោយសារតែអ្នកមានអារម្មណ៍ថាគ្មានអ្វីដែលអ្នកមិនដឹង ហើយអ្វីគ្រប់យ៉ាងគឺអ្នកសុទ្ធតែចេះ។ និយាយមួយម៉ាត់អោយខ្លី អ្នកជាមនុស្សល្ងង់ខ្លៅខ្លាំងណាស់។
10. គួរតែដេកមួយភ្លែតទៅមុននឹងធ្វើការ៖
ដូចសុភាសិតដ៏ល្បីល្បាញនិយាយថា៖ «អ្នកដែលមិនធ្វើការមិនគួរបរិភោគឡើយ»។ ការខិតខំតែងតែនាំមកនូវភាពជោគជ័យ។ តែបើអ្នកគេចពីការខិតខំធ្វើការនោះភាពជោគជ័យនឹងរត់ចេញពីអ្នក។ ប្រសិនបើអ្នកមានអារម្មណ៍ថាអ្នកគួរតែសម្រាកនៅពេលនេះហើយការងារអាចធ្វើបាននៅពេលក្រោយ អ្នកគិតខុសទាំងស្រុង ។ អ្នកត្រូវផ្លាស់ប្តូរគំនិតនោះចេញទៅ។
9. មិនគោរពអ្នកដទៃ៖
ការគោរពច្បាប់ទំលាប់គឺជារឿងដាច់ដោយឡែកមួយ។ ប៉ុន្តែនៅពេលដែលអ្នកស្ថិតក្នុងជំហរគួរឱ្យគោរពខ្លួនឯងនិងអ្នកដទៃ គឺជារឿងសំខាន់ណាស់ព្រោះវាជាគុណតម្លៃដែលស្តែងចេញមកពីខាងក្នុងខ្លួនអ្នក។ មនុស្សជោគជ័យតែងតែបង្ហាញការគោរពចំពោះមនុស្សគ្រប់គ្នា ។
8. ការពារកំហុសរបស់ខ្លួនឯង៖
ប្រ៊ូសលីបាននិយាយថា“ កំហុសតែងតែអាចអភ័យទោសបានប្រសិនបើមនុស្សម្នាក់មានភាពក្លាហានក្នុងការទទួលស្គាល់កំហុសរបស់ពួកគេ” ។ កំហុសគឺជាផ្នែកសំខាន់មួយនៃដំណើររបស់មនុស្សគ្រប់គ្នាឆ្ពោះទៅរកភាពជោគជ័យ។ កូនក្មេងធ្វើខុសគឺជាការធ្វេសប្រហែសរបស់ពួកគេ ប៉ុន្តែជាមនុស្សពេញវ័យ ត្រូវតែការពារខ្លួន និងទទួលខុសត្រូវរាល់ការប្រព្រឹត្ដរបស់ខ្លួន។
7. មនុស្សក្រអឺតក្រទម៖
សេចក្តីសុភាព ច្បាស់លាស់ ជាអាកប្បកិរិយាចាំបាច់ណាស់។ ហើយភាពក្រអឺតក្រទមគឺជាប្រភេទនៃភាពល្ងង់ខ្លៅបំផុត។ ជាមួយនឹងភាពក្រអឺតក្រទមស្តេចអាចឈ្នះរាជ្យបល្ល័ង្ក ប៉ុន្តែគាត់មិនអាចរក្សាវាទុកបានយូរនោះទេ។ ប្រសិនបើអ្នកចង់ទទួលបានជោគជ័យសូមបោះបង់អាកប្បកិរិយាក្រអឺតក្រទមចេញភ្លាម។
6. អត់ស្តាប់អ្នកដទៃ៖
នៅពេលអ្នកមិនស្តាប់អ្នកដទៃ វាធ្វើឱ្យពួកគេមានអារម្មណ៍ថាអ្នកកំពុងព្រងើយកន្តើយនឹងពួកគេ។ ហើយវាជាភាពល្ងង់ខ្លៅ ពីព្រោះនៅពេលដែលអ្នកព្រងើយកន្តើយនឹងមនុស្សណាម្នាក់វាតែងតែផ្តល់សារដល់ពួកគេថាអ្នកមិនមែនជាមិត្តរបស់ពួកគេនោះទេ។ អ្នកនឹងមិនអាចទទួលបានតម្លៃសម្រាប់ពួកគេដាក់ក្នុងបេះដូងឡើយ។
5. ចូលចិត្តស្តីបន្ទោសអ្នកដទៃ៖
នៅពេលអ្នកនៅក្មេងការស្តីបន្ទោសបងប្អូន ឬមិត្តរួមថ្នាក់របស់អ្នកនៅពេលនោះ វាអាចត្រូវបានគេចាត់ទុកថាជារឿងគួរឱ្យអស់សំណើចឬជារឿងដែលអាចត្រូវបានអត់ទោសឱ្យយ៉ាងងាយស្រួល។ ប៉ុន្តែវាមិនត្រូវបានគេចាត់ទុកថាជារឿងល្អទេនៅពេលដែលអ្នកធំឡើង។ ដោយសារតែក្នុងនាមជាមនុស្សពេញវ័យអ្នកគួរតែរៀនទទួលខុសត្រូវនូវរាល់សកម្មភាពរបស់អ្នកជំនួសឱ្យការស្តីបន្ទោសអ្នកដទៃ។ ការធ្វើដូច្នេះនឹងនាំអ្នកខិតទៅជិតភាពជោគជ័យ។
4. មិនអាចទទួលយកការភ័យខ្លាច៖
ប្រសិនបើអ្នកមិនមានភាពភ័យខ្លាចអ្វីបន្តិចក្នុងមួយថ្ងៃៗអ្នកនឹងមិនបានជម្រុញខ្លួនឯងឲ្យទៅមុនបានឡើយ។ ភាពជោគជ័យតែងតែតម្រូវឱ្យអ្នកបោះជំហានទៅមុខខុសពីទម្លាប់ប្រចាំថ្ងៃរបស់អ្នក។ វាតម្រូវឲ្យអ្នក ព្យាយាមបន្តទោះបីជាអ្នកស្ថិតនៅទីណាក៏ដោយ។ កុំស្ទាក់ស្ទើរក្នុងការទទួលស្គាល់ការភ័យខ្លាចរបស់អ្នកព្រោះមានតែពេល ភ័យខ្លាចរបស់អ្នកទេ ដែលអាចក្លាយជាផ្នែកមួយនៃអតីតកាលរបស់អ្នក។ បើមិនដូច្នោះទេវានឹងបន្តតាមលងអ្នកហើយអ្នកមិនអាចចាប់យកជោគជ័យបាននោះទេ។
3. អ្នកគិតថាអ្នកអាចធ្វើវាដោយខ្លួនឯង៖
មិនមានមនុស្សច្រើនទេដែលទទួលបានជោគជ័យដោយខ្លួនឯង។ ហើយពួកគេពិតជាដឹង និងទទួលស្គាល់នូវឧបសគ្គដែលពួកគេត្រូវប្រឈមមុខដោយសារតែនៅម្នាក់ឯង។ ពេលនោះហើយទើបពួកគេដឹងអំពីសារៈសំខាន់នៃការងារជាក្រុម។ ដូចដែលពាក្យដ៏ល្បីល្បាញនិយាយថា៖“ ចង្កឹះមួយបាច់កាច់មិនបាក់ បើយើងតែម្នាក់គេកាច់បាក់ងាយ” ។
2. អ្នកមិនអាចធ្វើការជាមួយអ្នកដទៃបានទេ៖
ម៉ៃឃើលហ្ស៊កដាននិយាយថា“ ទេពកោសល្យអាចឈ្នះការប្រកួត ប៉ុន្តែការធ្វើការជាក្រុមនិងភាពវៃឆ្លាតឈ្នះជាជើងឯក” ។ នៅពេលដែលអ្នកមានអារម្មណ៍ថាអ្នកមិនអាចធ្វើការជាមួយអ្នកដទៃតាមរបៀបល្អបាននោះ វាមានន័យថាអ្នកជាមនុស្សដែលគ្មានសុវត្ថិភាព។ ហើយមនុស្សដែលគ្មានសុវត្ថិភាពមិនអាចក្លាយជាមនុស្សជោគជ័យបានឡើយ។
1. ឆ្លើយតបចំពោះអ្នកដែលមិនចូលចិត្តអ្នក៖
កុំផ្តាច់ទំនាក់ទំនងអ្នកដទៃដោយហេតុផលណាមួយ។ ទោះបីជាអ្នកមិនចូលចិត្តនរណាម្នាក់ធ្វើធម្មតាៗទៅ។ ផ្តាច់ទំនាក់ទំនងជាមួយពួកគេមិនមែនជាជម្រើសល្អទេ។ វិធីនេះធ្វើឱ្យពិភពលោកមានអារម្មណ៍ថាអ្នកមិនមានសមត្ថភាពទទួលយកអ្នកដទៃ។ ហើយអ្នកក៏មិនអាចរំលាយភាពជោគជ័យរបស់អ្នកដទៃបាននោះដែរ។ មនុស្សជោគជ័យតែងតែ រក្សាទំនាក់ទំនងធម្មតាជាមួយមនុស្សគ្រប់គ្នា។
ប្រភព ៖ Born Realist
ប្រែសម្រួលដោយ ៖ មហិច្ឆតា ក្អែកខ្មៅ
ចុចត្រង់នេះដើម្បីអាន
No comments