Breaking News

ជីវប្រវត្តិសង្ខេប លោក ណុបណែម - [Cambo Page - ខេមបូ ផេក]

លោកណុប​ ណែម​​ជា​អតីត​តារា​ភាព​យន្តជើង​ចាស់​​ពោរ​ពេញ​ដោយ​បទ​ពិសោធន៍​និង​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សម្លេ​ង​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អំឡុង​ទសវត្សរ៍​ទី​៦០​និង​​ដើម​​ទសវត្សរ៍​​ទី​​៧០​។​ ​លោក​កើតក្នុង​ឆ្នាំ​១៩៣៦ ​នៅ​ភូមិ​ស្រែ​ខ្វាវ​ ឃុំ​ជាង​ទង​ ស្រុក​ត្រាំ​កក់​ ខេត្ត​តាកែវ​។ លោក​មាន​បងប្អូនបង្កើត​សរុប​៨នាក់ក្នុង​នោះ​មាន​ប្រុស​៥នាក់​ និង​ ស្រី​៣​នាក់។​ចំណែក​ឯភរិយា​របស់​​គាត់​គឺ​អ្នកស្រី​គីម​ ណូ​វ៉ា​​​ ដែល​ជា​តារា​ភាព​យន្តរួម​ជំនាន់​ដែល​មាន​រូប​សម្ផស្ស​ស្រស់​សោភា​និង​មាន​កេរ្ដិ៍​ឈ្មោះល្បី​ល្បាញ​​ក្នុង​វិស័យ​សិល្បៈ​ភាពយន្ដ​​ដែរ។​​ ជា​អកុសល​ លោក​បាន​លា​ចាក​លោក​នៅ​ក្នុង​ជំនាន់​ប៉ុល​ពត​គួរ​ជា​ទី​​សោក​ស្ដាយ​។




ជីវិតសិល្បៈ​ និង​ ស្នាដៃ




លោក​ណុប​ ណែម​ ​បាន​ចូល​ប្រឡូក​សិល្បៈ​ភាព​យន្ត​តាំង​ពី​ឆ្នាំ​ ១៩៦០ មកម្ល៉េះ​ តាមរយៈ​ខ្សែ​ភាព​យន្ត​ដំបូង​គឺ​រឿង​ការពារ​ព្រហ្មចារីយ៍​ស្រី​ទុគ៌ត​ របស់​ផលិតកម្មនាគព័ន្ធភាពយន្ត របស់លោកស៊ុន​ ប៊ុន​លី។​ ក្រោយ​មក​ លោក​​​បានបន្ត​​សម្ដែង​ស្ទើរ​គ្រប់​ផលិតកម្ម​ដូច​ជា ផលិតកម្មវណ្ណច័​ន្ទភាពយន្ដ របស់អ្នកស្រី​វណ្ណ ច័ន្ទ​ ,ផលិតកម្ម​ឥន្ទ្រទេវី​ភាពយន្ត​របស់​លោក ប៊ីវ ឆៃលាង,ផលិតកម្មរាជសីហ៍ភាពយន្ត,ផលិតកម្មសុរិយាភាពយន្ត,ផលិតកម្មរន្ទះ​ពេជ្រ​ភាពយន្ត របស់លោកលី​ ប៊ុន​យីម​,ផលិតកម្មសុវណ្ណ​គិរី​ភាពយន្ត របស់​លោក​​ហ៊ុយ​​ គឹង,ផលិតកម្មប្រាសាទមាសភាពយន្ត របស់លោក សារ៉ាវុធ,ផលិតកម្មកងចក្រភាពយន្ត របស់លោកអ៊ួង កន្ធន់,ផលិតកម្មវិមាន​រដ្ឋ​ភាពយន្ត របស់លោកឈួន​ ឆៃ​,ផលិតកម្មបក្សី​ឋាន​សួគ៌​ភាពយន្ត របស់លោកអ៊ី​ វ៉ុង​ហែម​​ ជាដើម ។ តួ​ឯក​ស្រី​​ដែល​លោក​ធ្លាប់​សម្ដែង​ជាមួយ​មានដូចជា​អ្នក​ស្រី​​ឌី_សាវ៉េត,អ្នក​ស្រី​សាក់​ ស៊ី​ស្បោង​,អ្នក​ស្រី​កែវ​​ មន្ថា​,អ្នក​ស្រី​គីម ណូវ៉ា​,អ្នក​ស្រី​វីរៈ_តារា,អ្នក​ស្រី​ទិត្យ​ វិជ្ជរ៉ាដានី។​ លោក​ណុប​ ណែម​មិន​ត្រឹម​តែ​ធ្លាប់​សម្ដែង​ខ្សែ​ភាព​យន្ត​នៅ​ក្នុង​ស្រុក​ប៉ុណ្ណោះ​ទេ តែ​លោក​ថែម​ទាំង​បាន​ចេញ​ទៅ​ថត​ភាព​យន្ត​ជា​លក្ខណៈ​​អន្តរជាតិ​តាម​បណ្តា​ប្រ​ទេស​អឺរ៉ុប​ទៀត​ផង​។​​ ខ្សែ​ភាព​យន្ត​ដែល​លោក​បាន​ចូល​រួម​សម្ដែងមាន​ប្រមាណ​៧២រឿង​ ​​រួម​មាន​៖
រឿងការពារ​ព្រហ្ម​ចារីយ៍​ស្រី​ទុគ៌ត ១៩៦០
រឿងខ្មែរសាមគ្គី​នារី​កំសត់​ ​ ១៩៦១
រឿងកុំភ្លេចគុណម្ដាយ​កុំណាយ​ប្រពន្ធ​ស្មោះ​ត្រង់​​​​​ ​ ១៩៦២
រឿង​​​ក្រញាំបិសាច​ ​​ ​ ១៩៦២
រឿងl'oiseau de paradis ​​​​​​​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៦២
រឿងបុប្ផាទល់ដែន​​ ​ ​ ​ ១៩៦៣
រឿងប្រហារ​ដួង​ចិត្ត​​​​​​​​ ​​​ ​​​​​​ ​​​​​​​​​​​​​ ១៩៦៣
រឿងចំប៉ាបាត់ដំបង​ ​ ​ ​ ​ ១៩៦៣
រឿងចិត្តម្ដាយ ​ ​ ១៩៦៣
រឿងកញ្ញាកូនភ្លោះ ​ ​ ១៩៦៣
រឿងភរិយាពីរ ​​​ ​​ ​ ១៩៦៣
រឿងភ្លើងជីវិត ​ ​ ​​ ១៩៦៣
រឿងវាសនាបុប្ផាក្រុងកែប ​ ​ ​ ​១៩៦៣
រឿងជាតិនេះខ្ញុំមានកម្ម​​​ ​​ ១៩៦៤
រឿងលាហើយដួងតារា ១៩៦៤
រឿងនរណាប្ដីអូន ​​​ ​​ ១៩៦៤
រឿងពូជមួយត្រួយពីរ ​១៩៦៤
រឿងប្រាសាទនាងខ្មៅ ​ ​ ១៩៦៤
រឿងព្រះគោព្រះកែវ​​ ​​​ ​ ​ ​ ​ ​ ​ ១៩៦៤
រឿងសង្សារឧត្តមដួងចិត្ត ​​​​ ​​ ១៩៦៤
រឿងស្រ្តីភ្នែកបី ​ ១៩៦៤
រឿងទឹកហូរមិនត្រឡប់ ​​ ​ ​ ១៩៦៤
រឿងកម្មឯងព្រេងគេ​ ​​ ​ ​១៩៦៥
រឿងរំដួលជើងភ្នំ ​​ ​ ១៩៦៥
រឿងសុបិន្តធីតា ​ ​ ១៩៦៥
រឿងនរណាជាឃាតករ ១៩៦៦
រឿងព្រោះតែស្រឡាញ់ ​ ​ ​​​ ​​ ១៩៦៦
រឿងវិលវិញណាបង ​ ​ ​ ១៩៦៦
រឿងបក្សីចាកមេឃ ​ ​ ១៩៦៧
រឿងដារ៉ាវិឆ័យម៉ាឡៃសុរិយា ១៩៦៧
រឿងលោហិតវាសនា ១៩៦៧
រឿងអ្នកតាឃ្លាំងមឿង ​​ ​​ ១៩៦៧
រឿងពិជ័យវង្សា ១៩៦៧
រឿងពុទ្ធិសែននាងកង្រី ១៩៦៧
រឿងស្អប់ជំពប់លើ ​​ ​ ​ ​ ​១៩៦៧
រឿងវាសនាអកុសល ​​​ ​​ ​ ​ ១៩៦៧
រឿងអន្ទាក់ជីវិត ​​ ១៩៦៨
រឿងអាទិត្យវង្សាស៊ីសុរិយាវង្ស ១៩៦៨
រឿងសម្លេងខ្លែងឯក ១៩៦៨
រឿងបំណុលជីវិត ១៩៦៩
រឿងបិសាចភ្នំស ​​ ១៩៦៩
រឿងនាងនាគត្រាច់ចរ ​​​ ​​ ១៩៦៩
រឿងនាងសុវណ្ណតែងអន ​ ១៩៦៩
រឿងផ្កាថ្កុលមាស ​ ១៩៦៩
រឿងផ្កាយដុះកន្ទុយ ១៩៦៩
រឿងព្រះជិនវង្ស ​​ ​​១៩៦៩
រឿងវាលស្រីស្រណោះ ១៩៦៩
រឿងព្រាយក្រឡាភ្លើង ១៩៧០
រឿងឬទ្ធិវង្ស ១៩៧០
រឿងពេជ្រសង្វារវង្ស ១៩៧១
រឿងថ្ងៃជួបថ្ងៃព្រាត់ ១៩៧១
រឿងបុប្ផាអង្គរ ​​ ១៩៧២
រឿងលាអូនទៅច្បាំង ​​ ១៩៧២
រឿងពេលដែលត្រូវយំ ​ ១៩៧២
រឿងអនអើយស្រីអន ​ ១៩៧២
រឿងផែនដីវិល ​ ​ ១៩៧២
រឿងព្រាត់ព្រោះអ្វី ​ ១៩៧២
រឿងរិទ្ធីស័ក្ខព្រួញមាស ​​ ១៩៧២
រឿងចំណារព្រហ្មលិខិត ​​​ ​ ១៩៧៣
រឿងជីវិតក្នុងភ្លើងសង្រ្គាម ១៩៧៣
រឿងឆ្អែតចិត្ត ​ ​​១៩៧៣
រឿងចោលសាច់ស្រវាឆ្អឹង ១៩៧៣
រឿងម៉ាក់ថឺង ១៩៧៣
រឿងភក្ដីស្នេហ៍ ​​ ១៩៧៣
រឿងប្ញទ្ធិជ័យ ​​​ ​​ ១៩៧៣
រឿងសង្សារបីជាន់ ​ ​ ១៩៧៣
រឿងស៊ូរង់ចាំ ​ ១៩៧៣
រឿងកន្លង់បាក់ស្លាប ១៩៧៤
រឿងផ្លូវបែកជាបី ​​ ​​១៩៧៤
រឿងស្រីស្រស់ទងវង ១៩៧៤
រឿងខ្លឹមច័ន្ទស្រណោះ (មិនទាន់បញ្ចាំង)
រឿងផ្កាយព្រះអង្គារ៍ (មិនទាន់បញ្ចាំង)

ឯកសារយោង
ទស្សនាវដ្តីប្រជាប្រិយ

No comments