អ្នកវិទ្យាសាស្ត្រ បង្កើតថ្នាំអេដស៍ប្រើតែពីរដងក្នុងមួយឆ្នាំ - [Cambo Page - ខេមបូ ផេក]
ស្រាវជ្រាវ ៖ អ្នកវិទ្យាសាស្ត្រកំពុងរាយការណ៍ជំហានដំបូងឆ្ពោះទៅរកថ្នាំព្យាបាលមេរោគអេដស៍ ដែលអាចប្រើបានតែពីរដងក្នុងមួយឆ្នាំ។ ក្នុងការពិសោធន៍ ការចាក់ថ្នាំតែម្តងនៃថ្នាំដែលមានឈ្មោះថា lenacapavir គឺអាចជួយកាត់បន្ថយកម្រិតមេរោគអេដស៍ ក្នុងក្រុមអ្នកជំងឺមួយក្រុមតូច។ ហើយវាមានសមត្ថភាពរក្សាកម្រិតសកម្មក្នុងឈាមអស់រយៈពេលជាង ៦ខែ។
នេះបើតាមការផ្សាយរបស់សារព័ត៌មានសុខភាពអាមេរិកកាលពីដើមខែកក្កដានេះ។ វាបង្កើនលទ្ធភាពមួយដែលថា ថ្ងៃណាមួយគេនឹងមានថ្នាំព្យាបាលមេរោគអេដស៍ ដោយប្រើតែពីរដង ក្នុងមួយឆ្នាំប៉ុណ្ណោះ។ វេជ្ជបណ្ឌិត ម៉ាទីនរី ដែលជាសហនិពន្ធសិក្សាបាននិយាយថា ការព្យាបាលបច្ចុប្បន្ន សម្រាប់មេរោគអេដស៍ជាការបញ្ចូលគ្នានៃថ្នាំលេបជាទូទៅដំណើរការល្អ។
វេជ្ជបណ្ឌិតរី ដែលជាប្រធានផ្នែកស្រាវជ្រាវគ្លីនិកសម្រាប់ក្រុមហ៊ុន Gilead វិទ្យាសាស្ត្របាននិយាយថា « ប៉ុន្តែអ្នកជំងឺច្រើន តែនិយាយថាការលេបថ្នាំគ្រាប់រាល់ថ្ងៃអាចជាបន្ទុកមួយ»។ លោកស្រី បាននិយាយថា ដូច្នេះក្តីសង្ឃឹមគឺថា ថ្នាំព្យាបាលអេដស៍ដែលមានសកម្មភាពយូរជាងនេះអាច «ជួយមនុស្ស មិនឲ្យពិបាកពីថ្នាំគ្រាប់ប្រចាំថ្ងៃ»៕
ប្រភព៖ កោះសន្តិភាព
No comments