ចាក់លេខ ជល់មាន់ [អត្ថបទ] - [Cambo Page - ខេមបូ ផេក]
I. ពេលរលឹមស្រិចៗ ធ្វើម៉្តេចនឹងបានចាក់រន្ធ ម្សិលមិញខំចាក់លេខគុណ ម្សិលមិញខំចាក់លេខគុណ ថ្ងៃនេះខុសមុនគុណឲ្យគ្រប់ប៉ុស្តិ៍ គុណឲ្យគ្រប់ប៉ុស្តិ៍ ម្សិលមិញចាក់ប៉ុស្តិ៍អា ចុមហា៎!វាទៅចេញនៅប៉ុស្តិ៍បេ ថ្ងៃនេះចាក់ឲ្យដល់ប៉ុស្តិ៍សេ ថ្ងៃនេះចាក់ឲ្យដល់ប៉ុស្តិ៍សេ ចាក់ទាល់តែមេរកលុយសងគ្មាន រកលុយសងគ្មាន។
¬¬Rap. យឹស! សុំរ៉េបមួយ… និយាយរឿងចាក់កន្ទុយលេខវិញ ព្រឹកឡើងដើរទន្ទេញតែពីរឿងយល់សប្ត ថាអញកាត់ត្រូវហើយ ពេលចាក់ភ្លេចត្រលប់ ខំសារ៉េខ្ទង់ហុក វាមកចេញសារ៉ូប្រាំមួយ… ចយអ្ហើយ! ម្សិលមិញអុចធូបបន់ដល់ខ្មោចតា ថាមកប្រាប់ថា ឲ្យចាក់ហាស្តើង អរពេកដេកមិនលក់ បន់ឲ្យតែភ្លឺឡើង លក់ក៏លក់ដែរ ចាក់ឲ្យមេបះជើង បើត្រូវកនយើង យើងផឹកឲ្យអស់ដៃណេះ? ដល់ពេលម៉ោងប្រាំ កន្ទុយលេខចេញហើយ ចេញហើយត្រូវផ្លាច់ ខំអរសឹងប្រកាច់ ព្រោះវាចំគ្មានខុស វាត្រូវល្អពេក ទាស់តែខុសប៉ុស្តិ៍ រលាយហិនហោចអស់់ហើយ បានអីផឹកពួកម៉ាកអ្ហា៎? លេខចង្រៃចាក់ថ្ងៃចេញយប់់ អាលេខចង្រៃចាក់ថ្ងៃចេញយប់… អ្ហើយ… ដល់ក! (ភ្លេង)
II. ស្លេះពីកន្ទុយលេខ ក្រលេកមើលពីអ្នកជល់មាន់ ខ្លះចាក់រាប់់ម៉ឺនពាន់ អ្នកខ្លះចាញ់អស់រាប់ពាន់ ព្រោះតែចិញ្ចឹមមាន់ស៊ីឡានម៉ូតូ ស៊ីឡានម៉ូតូ មាន់ក្រុងស៊ីវីឡាថ្មី អស់លុយស៊ីដល់ដីឡូ មាន់ស្រែវាស៊ីតែមេគោ មាន់ស្រែវាស៊ីតែមេគោ ស្រែកហ៊ោស្រែកហ៊ោ គេអូសគោបាត់ គេអូសបាត់… ហាសហាស… ម៉្យាងម្នាក់! (ភ្លេង)
III. ស្លេះពីកន្ទុយលេខ ក្រលេកមើលពីអ្នកជល់មាន់ ខ្លះចាក់រាប់់ម៉ឺនពាន់ អ្នកខ្លះចាញ់អស់រាប់ពាន់ ព្រោះតែចិញ្ចឹមមាន់ស៊ីឡានម៉ូតូ ស៊ីឡានម៉ូតូ មាន់ក្រុងស៊ីវីឡាថ្មី អស់លុយស៊ីដល់ដីឡូ មាន់ស្រែវាស៊ីតែមេគោ មាន់ស្រែវាស៊ីតែមេគោ ស្រែកហ៊ោស្រែកហ៊ោ គេអូសគោបាត់ គេអូសបាត់…
Rap: យើងនិយាយពីរឿងអ្នកជល់មាន់វិញ យប់ឡើងមមើដេញ ខ្នាយគង់ខ្នាយដែក ផឹកកាហ្វេជុំគ្នា ឭសូរតែជជែក យឹសមិនគួរនែ៎ចម្លែក វាជល់ឈ្នះអាដាង នែកបើលេងខ្នាយពុកដាក់់ខាងអាជុយ បើជល់ស៊ីលុយចាក់ខាងអាឆេះ មាន់កាត់ម៉្លេះ អ៊ូ!សេវាល្អណាស់ នែគ្មានចេះអីអ្ហេ …ចាញ់អស់ប្រាំរៀលម្សិល មាន់ហ្នឹង… និយាយពីម្សិលមិញ ប៉ូលិសដេញចាប់ ខ្ញុំភ័យស្ទើរស្លាប់ រត់ឡើងស្លោរស្លន់ ភ័យខ្លាំងពេករកអីក៏មិនទាន់ យួរតែកន្ត្រកមាន់ ម៉ូតូអាណាយ៏ៗទៅអ្ហា៎… ស្អែកឡើងយើងចាក់មាន់ទៀត។ និយាយពីល្បែងវិញចេះទាំងអស់ ចេះគ្មានចន្លោះ តាំងពីបៀរកន្ទេរ ណេះអង្ករកន្តាំង ចំណែកបៀរបារាំងអង្ករគីឡូ អាប៉ោងច្បាស់សូរ លក់គោទិញឆ្កែ អុញ! អស់គោពីរនឹម អុញ! អស់គោពីរនឹម មានអីសង្ឃឹម ប្រពន្ធលែងក្បាលចោលរហូតរាល់ង៉ៃ…
ដឹកនាំដោយ : សូរ្យ សែនស្រណោះ
សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ
ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ
ផលិតដោយ : Cambo Page
No comments