Breaking News

AK47ជាអាវុធសេរីចាស់ក៏ប៉ុន្តែ នៅតែមានឥទ្ធិពលដល់ច្ចុប្បន្ន - [Cambo Page - ខេមបូ ផេក]

    នៅក្នុងពិភពលោក មនុស្សគ្រប់គ្នាប្រាកដជាស្គាល់ហើយ នូវអាវុធដ៏មានប្រជាប្រិយភាពនោះគឺ AK-47  ដែលជាអាវុធសម្លាប់មនុស្សលោកអស់ជាងមិនតិចនោះទេ។ អាវុធវែងមួយនេះ គឺជាផលិតផលរបស់សហភាពសូវៀត ឬបច្ចុប្បន្នគឺប្រទេសរ៉ូស៊ី AK-47នេះត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ១៩៤៩ ខណៈដែល ទម្ងន់ដើមរបស់វាគឺ៣.៤៧kg បច្ចុប្បន្នត្រូវបានកែច្នៃឲ្យស្រាលជាងមុនយ៉ាងច្រើន។​ ដើមឡើយបើយើងគិតនៅក្នុងគ្រានោះ វាត្រូវបានគេចាត់ទុកថាជាអាវុធ ដែលផលិតឡើងបែបទំនើប ដែលសម្រាប់ប្រើតែក្នុងកងទ័ពសហភាពសូវៀតប៉ុណ្ណោ។ ក៏ប៉ុន្តែដោយសារតែភាពជោគជ័យ និងភាពល្បីល្បាញរាប់ជំនាន់ កាំភ្លើងនេះត្រូវបានប្រទេសរ៉ូស៊ីផលិតលក់រហូតមកទល់នឹងពេលសព្វថ្ងៃ តែនៅក្នុងឆ្នាំ១៩៧៤ ក្រោមការដឹងនាំរបស់អតីតមេបញ្ជាការឧត្តមសេនីយ៍kalashnikovដែលជាជនជាតិរ៉ូស៊ីបានកែច្នៃលក្ខណៈបន្តិចបន្តួច ព្រមទាំងបានប្តូរឈ្មោះពីAK-47ទៅជាAK-74vវិញ។ 



   វាស្រាលជាងផលិតសដើមក៏ប៉ុន្តែ កម្លាំផ្ទុះនិងរុញ គ្រាប់កាំភ្លើងមានភាពវិជ្ជមានជាងមុនទៅទៀត។ នៅក្នុងការសាកល្បងជាផ្លូវការ ការបាញ់កាំភ្លើង AK-74 នៅក្នុងរយៈមួយរយម៉ែតគ្រាប់កាំភ្លើងដែលរុញចេញទៅនោះ មានការរង្គើរប្រហែលជា៤cmតែប៉ុណ្ណោះ។ លក្ខណៈបាញ់វា៥០០m គ្រាប់កាំភ្លើងនេះបានរំកិលធ្លាក់ចុះប្រមាណជា១០cm។ 


    និយាយពីលំនឹងនៃកាំភ្លើងប្រភេទនេះ វានៅតែអាចធនល្អ បើធៀបនឹងកាំភ្លើងជំនាន់ដើម ដែលពុំមានប្រព័ន្ធការពារលំនឹង ដូចកាំភ្លើងយន្តសម័យទំនើបនេះក្តី ក៏ប៉ុន្តែAK-74នេះនៅតែអាចធ្វើបានល្អ ជាក់ស្តែង ការបាញ់ សាកល្បងឲ្យចំគោលដៅក្នុងរយៈចំណាយ៨០០m លើវិញ្ញាសារបាញ់ផ្តួលខ្លួន១១ដង ចំគោលដៅ។ រីឯវិញ្ញាសារបាញ់ឈរឲ្យវំគោលដៅ គឺធ្វើបានរហូតដល់ទៅ២០ដង។ រីឯការបាញ់ឥ្យចំគោលដៅរបស់អ្នកជំនាញកាំភ្លើង បានឲ្យដឹងថា នៅក្នុងរយៈចំណាយ៧០០m AK-74ត្រូវការគ្រាប់​តែបី គ្រាប់ប៉ុណ្ណោះ ដើម្បីបាញ់ឆ្ពោះឲ្យចំគោលដៅបានយ៉ាងងាយស្រួល។ 


មួយវិញទៀតនៅក្នុងការគណនាជាភាគរយរបស់អ្នកជំនាញកាំភ្លើង ក៏បានទៀតថា៖ ការប្រើប្រាស់ជាក់ស្តែង ការបាញ់ប្រការគ្នានៅចន្លោះពី១០០m ទៅ300ម AK-74នេះគឺថាបាញ់ចំគោលដៅ ចាប់ពី៥០ %ទៅ៨០% ដែលជាអាត្រាខ្ពស់ជាងកាំភ្លើងនាសម័យដើមផ្សេងទៀត។ គិតមកទល់នឹងបច្ចុប្បន្ន អាវុធដែលមានប្រជាប្រិយមួយនេះ ត្រូវបានផលិតឡើងលើសពីចំនួន៥លានគ្រឿងមកហើយគិតចាប់ពីឆ្នាំ១៩៧៤ដែលត្រូវបានគេចែកចាញស្ទើរតែពាសពេញពិភពលោក។ នៅក្នុងពេលបច្ចុប្បន្ននេះ AK-៤៧ ត្រូវបានគេប្រើប្រាស់ជាង១០០ប្រទេសនៅពាសពេញពិភពលោក ខណៈប្រទេសអាមេរិចត្រូវបានគេដឹងថា ជាប្រទេសដែលនាំមុខគេក្នុងការផលិត និងលក់ទៅឲ្យប្រទេសជាច្រើនទៀត។​



កាំភ្លើងនេះត្រូវបានគេប្រើប្រាស់ច្រើនជាងគេបំផុត នៅក្នុងអំឡុងនៃសង្គ្រាមវៀតណាម​ដោយកងទ័ពវៀតកុងនិង វៀតម៉ីញនៅអំឡុងឆ្នាំ១៩៥៥ដល់ឆ្នាំ១៩៧៥ 


No comments