Breaking News

សមីការជីវិតក្នុងសង្គមប្រកួតប្រជែង - [Cambo Page - ខេមបូ ផេក]

    នាពេលចន្ចុប្បន្នគេវាស់ភាពជោគជ័យដោយសមត្ថភាពរកលុយបានច្រើន បើទោះបីជាអត្ថន័យនៃភាព ជោគជ័យបានសេចក្តីថា ធ្វើអ្វីមួយបានសម្រេចតាមគោលបំណងក៏ដោយ។ យ៉ាងណាមិញក្នុងសង្គម មួយដែលពោរពេញទៅដោយការប្រកួតប្រជែង ទាមទារឲ្យយើងត្រូវចេះបន់បែន និងមានភាពវ័យឆ្លាត បំផុត។ អត្ថបទនេះ ទោះវាមិនមានន័យគ្រប់គ្រាន់ក្នុងការបរិយាពីបញ្ហាជីវិតរស់នៅ តែវាជាគន្លឹះសំខាន់បំផុត សម្រាប់អ្នក។ ព្រោះវាត្រូវបានយកស្រង់ចេញពីបទពិសោធន៍ជីវិតជាង៣០ឆ្នាំផ្ទាល់តែម្តង។ ហេតុអ្វីបានជាអត្ថបទនេះ មានចំណងជើងថា សមីការជិវិត? 


    ព្រោះមនុស្សទូទៅគេគិតថាជីវិតគឺជាភាពស្មុគស្មាញ ស្របពេលដែលវាជារឿងងាយបំផុត។ វិធីដោះស្រាយសមីការគឺការសម្រួល។ សម្រួលមកពីពាក្យថាស្រួល។ អ្នកណាដែលថាមិនចង់ស្រួល? ចុះដើម្បីឲ្យស្រួល គេធើមេ៉ច? អញ្ចឹងសូមអានបន្តជាមួយយើងខ្ញុំ។ 

        ជីវិតគឺជាការសម្តែង។ ដើម្បីសម្តែងឲ្យសមអ្នកដាច់ខាតត្រូវចេះគ្រប់គ្រងអារម្មណ៍។ ព្រោះបើអ្នកមិនអាចគ្រប់គ្រងវាបានទេ អ្នកនឹងត្រូវបានគេចាត់ថា អ្នកជាមនុស្សឆេវឆាវ រវើយរវាយ ជាពិសេសមិនអាចកាន់ការងារធំបានឡើយ។ ដូចម្ត៉េចដែលហៅថាការគ្រប់គ្រងអារម្មណ៍? គ្រប់គ្រងអារម្មណ៍ពេលនេះ មានន័យថា ចេះទ្រាំលាក់ពុតនៅសណ្តានខាងក្នុង។ ទោះស្អប់ក៏ត្រូវប្រាប់ថាស្រលាញ់ ដូចឃ្លារបស់លោកតាក្រុមង៉ុយនិយាយថា ស្អប់គេកុំអាលថា ពាក្យពិតចារ កុំអាលថ្លែង។ 



 ពិតហើយបើវិភាគតាមក្បួនចិត្តសាស្ត្រមនុស្សឆេវឆាវ ជាមនុស្សស្មោះត្រង់ តែភាពស្មោះក្នុងសង្គមដែល ពេញដោយការប្រកួតប្រជែង អ្នកនឹងក្លាយជាមនុស្សល្ងង់ខ្លៅ។ រីឯមនុស្សឆ្លាត ជាបុគ្គលដែលប្របកដោយល្បិចចិត្តសាស្ត្រសង្គ្រាម ដូចរឿងសាមកុករបស់ចិនអញ្ចឹងដែរ។ 

   ដូចនេះយើងទាញសមីការជីវិតបាន ដោយ ៖ ដើម្បីរស់នៅត្រូវចេះសម្តែង។ ដើម្បីចេះសម្តែង អ្នកត្រូវចេះគ្រប់គ្រងអារម្មណ៍។ ដើម្បីចេះគ្រប់គ្រងអារម្មណ៍អ្នកត្រូវតែជាមនុស្សចេះពុតត្បុត អ្នកមិនអាចរែកពន់គុណធម៌រហូតមិនលែងនោះទេ ពុំដូចនោះ ស៊ីអំបិលហើយ។ ពីព្រោះគេមិនដែលយកមនុស្សឆេវឆាវ និងងាប់ក្រឡាស្តូកទៅកាន់ការធំឡើយ។ 

   មួយវិញទៀត ភាពជោគជ័យគេក៏មិនដែលដើរតែមួយផ្លូវនោះដែរ។ គេត្រូវចេះបន់បែនតាមកាលៈទេសៈ និងផ្លាស់ប្តូរវិធីសាស្ត្រជានិច្ច។ មួយឃ្លាដែលខ្ញុំចង់ផ្តាំទៅអ្នកទាំងគ្នានោះគឺ បើចង់រស់នៅក្នុងសង្គមមួយដែលពេញដោយការប្រកួតប្រជែង ដោះលែងគុណធម៌ទៅ កុំស្ពាយវាតាមខ្លួន ហើយការសន្សំពិន្ទុពីមនុស្សនៅជុំវិញខ្លួនមិនមែនចេះធ្វើចំពោះមនុ្សគ្រប់គ្នានោះដែរ។ ព្រោះគេក៏ចង់សន្សំពិន្ទុសម្រាប់គោលដៅរបស់គេដូចគ្នា។

សូមអរគុណ! សូមផ្តល់ជាមតិនានាពាក់ព័ន្ធនឹងអត្ថបទនេះ។

ដោយ ៖ យ៉ាងសប្បាយ

No comments