Breaking News

ពាក្យសម្តី២០ឃ្លារបស់ជូកឺលាង - [Cambo Page - ខេមបូ ផេក]

ពាក្យសម្តី២០ឃ្លារបស់ជូកឺលាងដែលខ្ញុំពេញចិត្ត

ឧបរាជជូកឺលាង នៅក្នុងរឿងសាមកុកជាតួអង្គឆ្លាតវាងវៃ ស្មោះត្រង់ និងគួរឱ្យចាប់អារម្មណ៍ម្នាក់។ គាត់បានប្រើល្បិចជាច្រើននៅក្នុងសង្គ្រាមដែលនាំយកភាពជោគជ័យមកទ័ពលីវប៉ី និងនគរស៊ូ។ មានមនុស្សជាច្រើនចូលចិត្តជូកឺលាង ដោយសារតែប្រាជ្ញារបស់គាត់។ ក្នុងអត្ថបទនេះ ខ្ញុំនឹងលើកយកពាក្យសម្តីរបស់គាត់មួយចំនួនដើម្បីបានជាប្រយោជន៍ក្នុងការរស់នៅ។ អត្ថបទខាងក្រោមនេះដកស្រង់ចេញមកពីសៀវភៅ សម្រង់ពាក្យសម្តី រឿងនគរទាំងបី ។

1 - កម្លាំងយើងរឹតតែខ្លាំង ទើបគេគោរពពួកយើង
2 - កិច្ចការធំទាំងអំបាលសុទ្ធតែចាប់ផ្តើមនៅពេលទាល់ច្រកទាំងអស់
3 - បើខ្លួនឯងដើររកម្ចាស់ អ៊ីចឹងបង្កើតម្ចាស់មួយឱ្យខ្លួនឯងទៅ
4 - បើស្លាប់អាចដោះស្រាយបញ្ហាបាន មនុស្សខំរស់ដើម្បីអ្វីទៅ
5 - មានតែឆ្ពោះទៅមុខ ទើបអាចសម្រេចចិត្តបាន
6 - ម្ចាស់ឆ្លាតត្រូវពឹងលើរាស្ត្រ តែក៏មិនត្រូវយករាស្ត្រជាបន្ទុកដែរ ព្រោះមិនត្រឹមតែនាំទុក្ខដល់រាស្ត្រទេ នៅនាំទុក្ខដល់ខ្លួនឯងទៀត
7 - ម្រាមដៃដប់ មានវែងមានខ្លី គ្រួសារណាក៏មានបញ្ហាផ្ទៃក្នុងដែរ
8 - សន្សឹមៗ ទោះបីមិនឆាប់ឈ្នះក៏មិនបរាជ័យដែរ
9 - សម្បកក្រៅឃើញដូចល្ងង់ តែធាតុពិតមហាប្រាជ្ញា
10 - ស្មោះនិងក្បត់ មិនស៊ីគ្នាទេ
11 - អ្វីដែលគួរធ្វើ ខ្ញុំធ្វើអស់ហើយ ចាំមើលតែព្រហ្មលិខិតប៉ុណ្ណោះ
12 - មិនទាន់វាយត្រង់ វាយចិត្តមុន
13 - ឆាប់ចាកចេញពីកន្លែងគ្រោះថ្នាក់ ទើបជាមធ្យោបាយល្អ


14 - បំភ័យវា ទើបអាចលួងចិត្តវាបាន
15 - បាតុភូតប្រែប្រួលលឿន មិនអាចមានះ
16 - បើយើងមិនវាយគេគេប្រាកដជាវាយយើងវិញគ្រាន់តែសំងំ យកសុខ មិនអាចបានសុខទេ
17 - ធ្វើសង្គ្រាមមិនអាចពឹងតែលើចិត្តឆេវឆាវទេ ត្រូវមានយុទ្ធសាស្រ្ត និងចេះអត់ធ្មត់
18 - ក្បួនគឺសំបកក្រៅ យុទ្ធសាស្រ្តទើបអាចយកចាញ់ឈ្នះ
19 - ដណ្តើម ទើបត្រូវគេនិយាយដើម
20 - បើមិនវាយចោរក្បត់ទេ រាជវង្សមុខជាវិនាស បើអង្គុយចាំស្លាប់ដដែល មានតែប្តូរជីវិតវាយ
ពាក្យសម្តីរបស់ជូកឺលាងដែលខ្ញុំមាន មិនសូវច្រើនទេ ដូច្នេះបើអ្នកណាធ្លាប់បានអាន អ្វីផ្សេងពីនេះអាចប្រាប់បន្ថែមបាន។ យើងចែករំលែកទៅវិញទៅមក ទើបជាការល្អ។ តើពាក្យសម្តីមួយណាដែលអ្នកពេញចិត្តជាងគេ? 

ដកស្រង់ពីលោក៖ ហួត សេងគៀ

No comments