អ្នកផឹកស្តាយក្រោយ - [Cambo Page - ខេមបូ ផេក]
I. ខ្ញុំច្រៀងរឿងពិតជីវិតអ្នកផឹក ដេកយប់បន់ឲ្យតែព្រឹក ព្រោះចិត្តនឹកឃើញតែស្រា បើមេឃមិនភ្លឺ គេមិនបើកតៀមឡើយណា ម៉្តេចមិនអាណិតមេត្តា ដល់ក្រពះខ្ញុំវារើ។
II. លុយមានតិចតួចលូចលាក់ប្រពន្ធ ទុកស្រាជាអ្នកមានគុណ ប្រពន្ធទុកគ្មានបានការ ដល់ធ្លាក់ខ្លួនឈឺ ទើបដឹងថាមកពីស្រា ចង់ជាដូចគេធម្មតា តែស្រាបំផ្លាញអស់ហើយ។
R. ទឹកភ្នែកអ្នកផឹកយំស្រណោះខ្លួន ហ្នឹងហើយមិនស្តាប់ប្រពន្ធ ទុក្ខធ្ងន់ធ្លាក់លើនរណាអើយ... ធ្លាក់លើខ្លួនង ហ្នឹងហើយមិនស្តាប់ជីវ៉ា ពេលនេះគូរឲ្យអនិច្ចារ ចិន្តាឈឺផ្សាឥតស្បើយ។
III. លាហើយស្រា ស លាហើយស្រាថ្នាំ ពេលនេះខ្ញុំសូមច្រៀងផ្តាំ ចូរចាំគ្រប់មនុស្សប្រុសស្រី កុំផឹកដូចខ្ញុំ នាំជីវិតអប្រិយ ចង់កែខ្លួនសារជាថ្មី ដើម្បីប្រពន្ធនិងកូន។
ស្តាប់ចម្រៀងច្រៀងដោយការុណនៅទីនេះ៖
No comments