ស្វាមីញៀនមាន់ - [Cambo Page - ខេមបូ ផេក]
I. ស្បថស្បែរនឹងអូន សច្ចាថាឈប់លេងហើយ ប្រពន្ធបងអើយ ឈប់ហើយឈប់លេងជល់មាន់ ថាប្រឹងធ្វើការ រក្សាប្រពន្ធនិងកូន អាល្បែងជល់មាន់ណាអូនអើយ ប្តីភ្លេចមិនបាន។
II. ថាទៅមើលគេ ប៉ុន្តែឃើញអាខៀវល្អ ជល់ជាន់មាន់ស ដឹងអីមកចាញ់អាហាង បញ្ចាំទូរស័ព្ទស្រង់ដើម ក្រែងមានសំណាង សុំទោសកល្យាន ប្រពន្ធអើយ អស់ទាំងខ្សែដៃ។
III. ចាក់មួយគូរទៀត មាន់ល្អឈ្នះនៅកាស៊ីណូ ស្រែកហ៊ោៗ ស្រាប់តែរត់ឡើងពេញព្រៃ មាន់បងឈ្នះហើយ តែប៉ូលីសមកទាន់ណាថ្លៃ ទូរស័ព្ទខ្សែដៃ ណាអូនអើយអស់ទាំងម៉ូតូ។
ភ្លេងរួចច្រៀង
I. ស្បថស្បែរនឹងអូន សច្ចាថាឈប់លេងហើយ ប្រពន្ធបងអើយ ឈប់ហើយឈប់លេងជល់មាន់ ថាប្រឹងធ្វើការ រក្សាប្រពន្ធនិងកូន អាល្បែងជល់មាន់ណាអូនអើយ ប្តីភ្លេចមិនបាន។
II. ថាទៅមើលគេ ប៉ុន្តែឃើញអាខៀវល្អ ជល់ជាន់មាន់ស ដឹងអីមកចាញ់អាហាង បញ្ចាំទូរស័ព្ទស្រង់ដើម ក្រែងមានសំណាង សុំទោសកល្យាន ប្រពន្ធអើយ អស់ទាំងខ្សែដៃ។
IV. តម្រូវត្រូវខូចចិត្ត ជីវិតប្តីអ្នកជល់មាន់ លុយលួចលាក់ប្រពន្ធ ជុលមាន់គុម្ពចេកគុម្ពឫស្សី ស៊ូស្រលាញ់មាន់ កុំឲ្យតែបងមានស្រី អូនកុំខឹងប្តី ណាអូនអើយយល់ចិត្តប្តីផង។
សូមស្តាប់សំនៀងនៅទីនេះ ៖
អរគុណ!
ដឹកនាំដោយ : សូរ្យ សែនស្រណោះ
សម្លេង និងកាត់ត : មហិច្ឆតា ក្អែកខ្មៅ
ចាត់ចែងទូទៅ : សុំសោយ ពីគ្រុឌ
ផលិតដោយ : Cambo Page
No comments