ផោម មានអត្ថប្រយោជន៍ច្រើនណាស់ តិចអត់ដឹង - [Cambo Page - ខេមបូ ផេក]
១. ជួយដល់ពោះវៀនធំ
ការទប់ប្រតិកម្មរាងកាយតាមបែបធម្មជាតិ មិនល្អសម្រាប់សុខភាពនោះទេ មិនថា ទប់នោម ចលនាពោះវៀន ឬផោម។ អ្នកមានបញ្ហាប្រព័ន្ធរំលាយអាហារ គួរដឹងថា ការទប់សារធាតុដែលរាងកាយចង់បញ្ចេញតាមប្រព័ន្ធក្រពះ-ពោះវៀន គឺគ្រោះថ្នាក់ខ្លាំងណាស់។
២. សម្រួលបញ្ហាហើមពោះ
ការហើមពោះ ធ្វើឲ្យយើងនៅមិនស្រណុកក្នុងខ្លួន ដោយវាអាចបណ្ដាលមកពីការកកើតឧស្ម័ន ហើយចាំបាច់ ត្រូវបញ្ចេញ។ ឧស្ម័ននេះ មិនបង្កគ្រោះថ្នាក់ទេ ប៉ុន្ដែវាធ្វើឲ្យយើងមិនស្រួលខ្លួន ទាល់តែការបញ្ចេញឧស្ម័នចេញពីក្នុងពោះ ទើបជួយសម្រួលបញ្ហាហើមពោះបានភ្លាមៗ។
៣. ក្រពះទទួលរបបអាហារមានតុល្យភាព
ឧស្ម័ន ដែលយើងបញ្ចេញ អាចបង្ហាញពីប្រភេទអាហារ ដែលក្រពះត្រូវការ និងប្រភេទអាហារ ដែលយើងញ៉ាំច្រើនពេក។ ពេលយើងមិនញ៉ាំកាកសរសៃបានគ្រប់គ្រាន់ យើងកម្របញ្ចេញឧស្ម័នណាស់ ហើយពេលយើងញ៉ាំសាច់ច្រើន ឧស្ម័នដែលយើងបញ្ចេញ ក៏មានក្លិនស្អុយខ្លាំងដែរ ដែលយើងចាំបាច់ត្រូវកាត់បន្ថយការញ៉ាំសាច់។
៤. វាជាសញ្ញានៃបញ្ហាសុខភាព
ផោម ក៏អាចជួយបង្ហាញពីសញ្ញានៃបញ្ហាសុខភាពផងដែរ ដូចជា ក្លិនស្អុយខ្លាំង ឬការឈឺចាប់ពេលផោម និងការផោមញឹកញាប់ ដែលទាំងនេះ អាចបណ្ដាលមកពីប្រតិកម្មអាហារ រហូតដល់ការកើតមហារីកពោះវៀនធំ។
៥. បាក់តេរី និងពោះវៀនល្អ
វេជ្ជបណ្ឌិត Purna Kashyap ជំនាញផ្នែកក្រពះ-ពោះរៀន នៅរដ្ឋ Minnesota របស់អាមេរិក បញ្ជាក់ថា ការញ៉ាំអាហារ ដែលជួលផលិតឧស្ម័ន ជាវិធីតែមួយគត់ សម្រាប់ពពួក Microbes ក្នុងពោះវៀន ទទួលបានសារធាតុចិញ្ចឹម។ ប្រសិនពពួក Microbes មិនទទួលសារធាតុកាបូអ៊ីដ្រាត ពួកវានឹងពិបាករស់នៅក្នុងពោះវៀនរបស់យើង។ វេជ្ជបណ្ឌិត Purna Kashyap បន្ថែមថា អាហារដែលជួយដល់មុខងាររំលាយអាហារ ក៏ផលិតឧស្ម័នច្រើននៅក្នុងពោះវៀនផងដែរ។
No comments