តុល្យភាពជីវិត [Cambo Page - ខេមបូ ផេក]
ពេលវលា សុខភាព លុយ អំណាចនិងកិត្តិយស
បោះបង់ពេលវេលាល្អៗជាមួយមនុស្សជុំវិញខ្លួន កេងប្រវ័ញ្ច បោកប្រាស់ កុហក ល្បិចកល សុីខ្សែលេី ធ្វេីម្ត៉េចអោយតែបានលុយ តមកចង់បានអំណាចកិត្តិយស ដោយយកលុយទៅប្រេីភាគតិចណាស់ដែលបានអំណាចដោយសារចំណេះដឹង អំពេីល្អនិងការយតស៊ូប្រឹងប្រែង។
ក្រឡេកថយក្រោយមនុស្សជុំវិញខ្លួនក៏ចាកចេញ ដោយការអត់ចិត្តនៅខណះដែលពួកគេត្រូវការយេីងមេីលថែ ផ្តល់កំលាំងចិត្ត ចង់បានស្នាមសេីចនិងភាពរីករាយជាមួយគ្នា តែពេលនោះយេីងបានផ្តល់ត្រឹមតែពាក្យអោយពួកគេថា ខ្ញុំរវល់ណាស់ គ្មានពេលទេ ខ្ញុំហត់ណាស់ ខ្ញុំ stress ណាស់កុំមកដាក់សំពាធអោយខ្ញុំទៀតរាល់ថ្ងៃខ្ញុំប្រឹងណាស់ មានរឿងអីចេះដោះស្រាយខ្លួនខ្លះទៅ កុំមានរឿងអ្វីបន្តិចប្រាប់ៗ មិនចេះធ្វេីអ្វីសោះ រឿងកំបុិចកំប៉ុច បានហេីយខ្ញុំសែនធុញ។
ពេលនេះមានលុយហេីយ ចុះបាត់មនុស្សជុំវិញខ្លួនទៅណាអស់?ហេីយសុខភាពខ្ញុំក៏មិនធានា លេីសឈាម លេីសស្ករ លេីសខ្លាញ់ ឈឺចុកចាប់ ចុករោយពេញខ្លួន។ល។
សួរថាពេលនេះអ្វីទៅដែលសំខាន់បំផុត ពេលវេលា សុខភាព លុយអំណាចនិងកិត្តិយស?
បានហេីយល្មមៗបានហេីយ កេីតជាមនុស្សនរណាៗក៏ត្រូវការលុយ តែកុំភ្លេចផ្តល់ពេលវេលា ថែសុខភាព ខ្លួនឯងនិងមនុស្សជុំវិញអោយមានតុល្យភាព ដែលគេហៅថា life’s balance.
By Sophanmai LEAK
No comments