អត្ថន័យព្រហ្មមុខបួន - [Cambo Page - ខេមបូ ផេក]
ក/ ព្រហ្មទាំងបួននៅប្រាសាទបាយ័នមានអត្ថន័យយ៉ាងដូចតទៅ៖
១. តំណាងព្រហ្មវិហារធម៌
២. ជាមុខរបស់ព្រះពោធិសត្វ លោកេស្វរៈ ឬអវលោកេស្វរៈ
៣. មុខ៤ វង់ញញឹម ប្រិមប្រិយ ភ្នែកបិតព្រិមៗសំលឹងចុះក្រោម
៤. ញញឹមក្នុងក្ដីសង្ឃឹមប្រកបដោយភាពដ៏ អាថ៌កំបាំងតាមរយៈបបូរមាត់ ពីព្រោះពោធិសត្វបានស្ថិតនៅលើជីវិតរបស់សត្វលោក
៥. ញញឹម ពីព្រោះព្រះអង្គបានបង្រួបបង្រួមឲ្យមានសន្ដិភាព បានស្វែងរកស្ដីស្ងប់ឈ្នះខ្លួនឯង ឈ្នះលើបុគ្គលបាបធម៌
៦. ញញឹម ពីព្រោះឃើញវប្បធម៌ អរិយធម៌ដ៏រុងរឿង
៧. ញញឹមព្រោះព្រះអង្គបានប្រោសសត្វលោកឲ្យឆ្លងផុតពីសេចក្ដីទុក្ខ និងផ្លូវរំលត់ទុក្ខ
៨. ភ្នែកបិទព្រិមៗ គឺជាកាយវិការ តាំងសមាធិហៅថាមុទ្រ របស់ព្រះសម្មាសម្ពុទ្ធ
៩. ប្រើបញ្ញាចក្ខុដែលអាចឃើញវែងឆ្ងាយគ្មានទីកំនត់ខុសពីការមំសចចក្ខុដែលអាចមើលឃើញក្នុងចម្ងាយមួយមានកំណត់
១០. ជាការប្រមើលមើលពីជីវិតសត្វលោកដែលមានភព្វ និងអភព្វ។
ខ/ ហើយប្រាសាទនេះត្រូវបានកសាងឡើង៖
១. ក្នុងរាជ្យព្រះបាទជ័យវរ្ម័នទី៧
២. នៅសតវត្សទី១២ និងដើមសតវត្សទី១៣។
No comments