រៀនភ្លេងខ្លួនឯងល្អអត់? - [Cambo Page - ខេមបូ ផេក]
ពេលដែលចង់រៀនភ្លេង អ្វីដែលយើងគិតឃើញមុនគេគឺបើកយូធូបមើលហើយរៀនលេងភ្លេងតាមគេ។ ធ្វើអញ្ចឹងស្រួលហើយអត់អស់លុយច្រើនទៀត គ្រាន់តែទៅទិញឧបករណ៍ភ្លេងដែលយើងចង់ចេះមកចប់ហើយ។
ប៉ុន្តែច្បាស់អត់ថាជម្រើសហ្នឹងល្អសម្រាប់យើង?
ដើម្បីអោយសម្រេចចិត្តអោយបានកាន់តែច្បាស់យើងនឹងផ្ដល់ពីគុណសម្បត្តិនិងគុណវិបត្តិថា រៀនភ្លេងខ្លួនឯងល្អអត់? ៖
+គុណសម្បត្តិ៖
ថវិកា៖ ក្នុងការរៀនភ្លេងដោយខ្លួនឯង គឺយើងមិនចាំបាច់ចំណាយលុយឡើយ ឬបើយើងចង់រៀនតាមអុីនធឺណែតក៍មិនចំណាយលុយច្រើនលើវាដែរ។
ពេលណាក៍បាន៖ បើសិនយើងបង្រៀនខ្លួនឯង យើងអាចរៀបចំពេលរៀនពេលណាក៍បានអាស្រ័យលើកាលវិភាគ និងការចង់បានរបស់យើងរៀងៗខ្លួន។ ឧទាហរណ៍ បើសិនជាយើងរវល់ពេញពីរសប្ដាហ៍ អញ្ចឹងយើងអាចរៀបកាលវិភាគនៅពេលដែលយើងទំនេរ ឬក៍ពេលដែលយើងមានអារម្មណ៍ថាចង់រៀនវិញក៍បាន។ គ្មានអ្នកណារអ៊ូដាក់យើងឡើយ។
មិនប្រឈមច្រើន៖ បើរៀនដោយខ្លួនឯង យើងមិនចាំបាច់បង្ហាញគេថាខ្លួនឯងលេងភ្លេងខុសយ៉ាងម៉េចខ្លះទេ អញ្ចឹងហើយយើងអត់ខ្មាសគេ។ ចាំបង្ហាញគេ ពេលយើងចេះស្ទាត់ល្អជាង មិនអញ្ចឹង?
+គុណវិបត្តិ៖
គ្មានអ្នកវិនិច្ឆ័យលើការសិក្សា៖ បើសិនជាយើងធ្វើអោយមានកំហុសអ្វីមួយ តែយើងមិនដឹងខ្លួនឯង អញ្ចឹងយើងធ្វើដូចម្ដេចអាចកែរវាបានបើសិនជាអត់មានគ្រូផង? ជួនកាលយើងអាចដាក់ដៃខុស ឬដាក់ជើងខុសក៍ថាបាន ហើយបើសិនជាយើងអាចដឹងពីកំហុសខ្លួនឯង ប៉ុន្តែវាអាចនឹងត្រូវការរយ:ពេលយូរទម្រាំដឹង។
ពន្យាពេល៖ ដោយសារតែអត់មានគ្រូ គ្មានកាលវិភាគច្បាស់លាស់ អញ្ចឹងយើងចង់រៀនពេលណា៎ ហ្វឹកហាត់ពេលណា៎គឺស្រេចចិត្តយើងទាំងអស់។ អញ្ចឹងហើយការហ្វឹកហាត់ និងរៀនភ្លេងនឹងត្រូវបានពន្យារហូត។
អស់ការជំរុញទឹកចិត្ត៖ នៅពេលដែលយើងមានអារម្មណ៍ថារៀនចាប់លែងសូវបាន យូរៗទៅយើងនឹងអស់អារម្មណ៍ក្នុងការហ្វឹកហាត់បន្ត។ បន្ទាប់មកយើងអាចនឹងបោះបង់ចោលក្នុងការរៀនលេងភ្លេង ទោះបីជាយើងដឹងច្បាស់ក្នុងចិត្តថាបើយើងចេះស្ទាត់ នោះយើងនឹងសប្បាយចិត្តប៉ុណ្ណាក៍ដោយ។
No comments