ហេតុដូចម្តេចបានជាប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិច? - [Cambo Page - ខេមបូ ផេក]
ចម្លើយ
បានជាប្រាសាទអង្គរវត្តបែរមុខទៅទិសខាងលិចគឺ៖
១. អង្គរវត្ត ជារាជធានីតូចមួយដែលស្ថិតនៅក្នុងចំណុះរាជធានីធំគឺសោធរបុរៈត្រង់អាគ្នេយ៍។ ដូចនេះបើតាមក្បួនរៀបចំទីក្រុងអង្គរវត្តដែលជាក្រុងតូចក្នុងរណបក្រុងធំ ដាច់ខានត្រូវបែរមុខទៅរកក្រុងធំគឺខាងលិច។
២. អង្គវត្តត្រូវបានសាងឡើង ដើម្បីឧទ្ទិសថ្វាយដល់ព្រះនារាយណ៍ ដែលជាអាទិទេពនៃទិសបច្ចឹម ព្រោះព្រះបាទសុរិយវរ្ម័នទី២ជាក្សត្រគោរពព្រះនារាយណ៏(ព្រះវិស្ណុ) រូចក្លាយខ្លួនជាអាទិទេពដោយសន្មតក្រោយមក ការចូលទីវង្គតដូចមានបញ្ចាក់ក្នុងមរណនាមថាព្រះបរមវិស្ណុលោក។
៣. តាមរឿងព្រងខ្មែរបានបញ្ជាក់ថា អង្គរវត្តនេះត្រូវបានកសាងឡើងដោយព្រះវិស្ណុការ តាមបញ្ជារបស់ព្រះឥន្រ្ទដើម្បីថ្វាយចំពោះព្រះកេតុមាលា ដែលជាក្សត្រមានកំណើតនៅស្ថានមនុស្សលោក។
៤. ជាផ្នូររបស់ព្រះបាទសូរ្យវរ្ម័នទី២ “ទិសខាងលិចតំណាងមរណភាព”
៥. លក្ខនៈភូមិសាស្រ្តនៅខាងកើតអង្គរវត្តចង្អៀតនឹងដងស្ទឹងសៀមរាបគ្មានទីធ្លាសំរាប់រៀបចំពីធីផ្សេងៗបាន។
សំនួរទាក់ទង៖
តើប្រាសាទអង្គរវត្តកសាងឡើងដោយស្តេចអង្គណា? ចាប់ពីឆ្នាំណា ដល់ ឆ្នាំណា?
No comments