រូបមន្តចងបេះដូង [Cambo Page - ខេមបូ ផេក]
ជូនចំពោះប្រពន្ធនិងមិត្តនារីជាទីស្នេហា
ថ្ងៃនេះចង់និយាយពី រូបមន្តចងបេះដូងគូរស្នេហ៍ឬស្វាមី
១/. ហាមប្រច័ណ្ឌមិនសមហេតុផល វាធ្វេីអោយខ្លួនយេីងអស់តម្លៃ មិនជឿជាក់លេីគេ ក៏ដូចជាខ្លួនឯង ដុតភ្លេីងអោយក្តៅរោលរាល ហេីយនេះជារឿងដែលបុរសមហាសែនធុញដែលយេីង សួរនាំតាមដាន សូម្បីតែគេឡាយ ឬកុំមិត្តលេីមិត្តភ័ក្ត្រគេ ឬមិត្តរួមការងារគេតាមបណ្តាញសង្គមក៏សួរនាំរករឿងគេដែរ យល់ទេយេីងក៏មានមិត្តត្រូវការទំនាក់ទំនងរាប់អានដូចគ្នា។
២/. ផ្តល់សេរីភាព ក្នុងការរាប់អានមិត្តភ័ក្ត្រគេ បុរសទោះជាកាលៈទេសៈណាក៏គេត្រូវការមិត្តភ័ក្ត្រគេដែរ។
៣/.កុំគៀបសង្កត់រឿងលុយកាក់ប្រាក់ខែគេ អោយគេមានសេរីភាពក្នុងការចាយវាយ តាមតំរូវការចាំបាច់របស់គេ មិនត្រូវតឹងតែងពេកទេ ត្បិតថាយេីងក៏ត្រូវការចាយវាយតាមតំរូវការរបស់យេីង ហេីយយេីងក៏មិនត្រូវការនរណាមកសួរនាំដែរមែនទេ?ព្រោះវាជារឿងគួរអោយធុញ យេីងមិនមែនជាកូនក្មេងដែលត្រូវលាដៃសុំលុយទិញនេះទិញនោះឡេីយ។ តែកុំតែចាយវាយខ្ជះខ្ជាទៅបានហេីយ។
៤/.ស្រលាញ់ញាតិគេ អោយដូចញាតិយេីង ម្ត៉េចគេហៅសាច់ថ្លៃនោះ។
៥/. ថែផ្ទះសម្បែងអោយបានស្អាត មានអនាម័យ ចានក្បានអោយស្អាតទុកដាក់អោយបានត្រឹមត្រូវ កន្លែងគេងភួយមុងខ្នេីយ អោយស្អាត បេីមានក្លិនក្រអូបប្រហេីរទៀតរិតតែប្រពៃ។
៦/.មេីលថែកូនចៅអោយល្អ រៀបចំទុកដាក់ សៀវភៅសិក្សាកូន សម្លៀកបំពាក់ស្បែកជេីងកូន អោយមានរបៀប មានសណ្តាប់ធ្នាប់ សំរាប់ស្លៀកពាក់នៅផ្ទះ សំរាប់ទៅសាលារៀន ទៅដេីរលេង ទៅចូលរួមកម្មវិធីផ្សេងៗ កុំអោយច្របូកច្របល់។
៧/.ទុកដាក់សម្លៀកបំពាក់ ស្បែកជេីង និងរបស់ប្រេីប្រាស់កន្សែងសំរាប់ជូតខ្លួនរបស់ស្វាមី ឬគូរស្នេហ៍ អោយមានរបៀបទៅតាម ពេលវេលា សំរាប់ពាក់នៅផ្ទះ ទៅធ្វេីការ ខោអាវហាត់ប្រាណ ឬចូលរួមកម្មវិធីតូចធំជាដេីម។
៨/. ហេីយកុំជឿថាបុរសៗមិនត្រូវការស្រីស្អាត សមរម្យនោះអោយសោះ ដូច្នេះទោះជាយេីងមានកូនប៉ុន្មាននាក់ក៏ដោយក៏ត្រូវរៀបចំខ្លួនប្រាណអោយមានអនាម័យ មានក្លិនក្រអូបជានិច្ច គ្មាននរណាម្នាក់ចង់មកនៅក្បែរនែបនិត្យជាមួយមនុស្សដែលគ្មានអនាម័យ រយីករយៀកឡេីយ ហេីយកុំយកលេសថារវល់ពេកគ្មានពេលមេីលថែខ្លួនឯងអោយសោះ នរណាក៏រវល់ដែរ មេីលកូនផង រកលុយផង ថែផ្ទះផង ដាំស្លរផង ជូនកូនទៅសាលាផង ទៅផ្សារផង មិនបានគេងផង តែហាមរយីករយៀកអោយសោះ។
៩/. ម្ហូបអាហារទោះចេះតិចឬច្រេីន ត្រូវធ្វេីដោយផ្ទាល់ដៃ អោយមានរសជាតិ អនាម័យ និងសោភ័ណ្ឌភាព។
១០/. ហាមច្រណែនស្រីផ្សេង ត្រូវរកវិធីអភិវឌ្ឍន៍ខ្លួនឯង អោយខ្លាំងអោយពូកែរ មិនត្រូវអោយស្វាមី ឬគូរស្នេហ៍ស្រលាញ់ខ្លួនពី១០០ ដល់០ ឡេីយ។
១១ និយាយស្តីអោយមានសុជីវធម៌ ផ្អែមល្ហែម លួងលោម ខុសត្រូវចេះទទួលកំហុស សុំទោស ហេីយកែរខ្លួន មិនត្រូវរឹងរូសគ្មានហេតុផល។
១២ ផ្តល់ការគោរព អោយតម្លៃដល់គាត់ បេីមិនពេញចិត្តត្រង់ចំណុចណាមួយហាមបន្ទោស និងគំហកដាក់គាត់ក្នុងចំណោមមិត្តភ័ក្រ្តគាត់ និងគ្រួសារគាត់ឡេីយ។
១៣/. បុរសនៅតែជាកូនក្មេងរហូត គេត្រូវការការមេីលថែនិងយកចិត្តទុកដាក់គេផ្តល់កំលាំងចិត្តដល់គាត់ ជាពិសេសពេលគាត់stress។
១៤/. បុរសចូលចិត្តនារី រួសរាយ ទឹកមុខញញឹមស្រស់ ចេះកំប្លែងលេងសេីចតិចៗ។
១៥/. ហាមលេីកយកកំហុសចាស់ច្រំដែលៗ មកពេលដែលមានរឿងមិនសប្បាយចិត្ត។ ធ្វេីចិត្តអោយត្រជាក់ ចាំនិយាយដោះស្រាយគ្នាតាមសំរួល តឹងតែងល្មមៗ តែហាមគំរាមកំហែង ហេីយឌឺដង ប្រយ័ត្នគេដេីរចេញគ្មានថ្ងៃត្រឡប់ កុំថាយេីងស្អាត យេីងពូកែរ គេស្រលាញ់កូន គេមិនទៅណាចោលយេីង ទាំងនេះជាការយល់ខុសហេីយ។
នេះជារូបមន្តរបស់ខ្ញុំផ្ទាល់ខ្លួន បេីគិតថាល្អ ក៏យកទុកទៅ បេីគិតថាមិនល្អ ក៏មេីលរំលងទៅ។
រក្សាសិទ្ធដោយ លាក់ ផល្លា
No comments